សាច់គោដុតបំពង់ឬស្សី

សាច់គោដុតបំពង់ឬស្សី

ចំពោះប្រជាជន​វៀតណាម​នៅ​ជនបទ រូបភាព​ដើម​ឬ​ស្សី​​តែងតែ​ជា​និមិត្តរូប​ជិតស្និទ្ធ​នឹង​មនុស្ស​ម្នាក់ៗ។ ហើយ​ប្រហែល​ជាមកពីការ​​ប្រើ​វត្ថុ​ធាតុ​ដើម​​នៃតំបន់ជនបទយ៉ាងនេះបានជាមុខម្ហូបសាច់គោដុតបំពង់ឬស្សីក៏បានចាប់​កំណើតឡើង។ សាច់គោដុតបំពង់ឬស្សី​មានលក្ខណៈពិសេសដូចជា សាច់គោមាន​​រសជាតិ​ផ្អែម ឈ្ងុយ​ ទន់ លាយជាមួយនឹងក្លិនឈ្ងុយពីដើមឬស្សី ដែល​​បង្កើត​អារម្មណ៍ចូលចិត្តសម្រាប់​អ្នក​ទទួលទាន។

សាច់គោដុត​បំពង់ឬស្សី

ដំណាក់កាលពិបាកបំផុតនៃ​មុខម្ហូប សាច់គោដុតបំពង់ឬស្សីគឺការជ្រើសរើសសាច់គោ និងរបៀបប្រឡាក់​សាច់​គោ។ ជាធម្មតា មេចុងភៅនឹងជ្រើសរើសប្រភេទសាច់គោខ្ចី ពីព្រោះសាច់គោខ្ចីវាទន់ជាង។ បន្ទាប់ពីទិញសាច់គោមករួច គេហាន់ជាចំណិតៗ រួចប្រឡាក់​គ្រឿងទេសដូចជា ម្រេច ស្លឹកគ្រៃ ខ្ទឹមក្រហម​ ខ្ទឹមស ស្លឹកច័ន្ទ ទឹកត្រី ស្ករ ។ល។

បំពង់​ឬ​ស្សី​ត្រូវ​បាន​រៀបចំដែល​មាន​កំរាស់​ប្រមាណ ១៥-២០ សង់ទីម៉ែត្រ លាង​បំពង់​ឬ​ស្សី​ឱ្យ​ស្អាតពីខាងក្នុង ទុកឲ្យស្ងួត ។ បន្ទាប់​ពី​ប្រឡាក់​សាច់គោ​រួច យក​វា​​ដាក់​ក្នុង​បំពង់​ឬស្សី រួច​យកក្រដាសអាលុយមីញ៉ូម​បិទ​ជិតប្រហោង​ ​បំពង់​​ឬ​ស្សី។ 

អ្នក​អាច​ទទួល​ទាន​មុខ​ម្ហូន​នេះនៅ៖

ភោជនីយដ្ឋាន៖ ចើគ្វេ  (Cho Que) លេខ ១ ច្រក ១៦៣ ផ្លូវហ័ងង៉ឹន (Hoang Ngan) សង្កាត់ ទ្រុង​ហ័រ ( Trung Hoa) ខណ្ឌ គៅយៃ ( Cau Giay) រដ្ឋធានី ហាណូយ (Ha Noi)

រៀបចំចង្ក្រានធ្យូងដាក់បំពង់ឬស្សីដុតលើភ្លើងរយៈពេលប្រមាណ ១០ - ២០ នាទី។ ពេល​ធ្យូង​ឆេះក្រហម អ្នក​យក​បំពង់​ឬស្សី​ដែល​បានញាត់សាច់គោនោះដាក់ ឡើងដុត​លើ​ភ្លើង​។ ក្នុងកំឡុងពេលដុត អ្នក​គួរតែ​ ត្រឡប់បំពង់ឬស្សីចុះឡើង ដើម្បីឱ្យសាច់គោឆ្អិនស្មើរ ។ ដុតសាច់ក្នុងរយៈពេលប្រមាណ ២០ - ៣០  នាទី ​ឃើញសាច់គោបាន​បញ្ចេញទឹក​និងមានក្លិនឈ្ងុយ អ្នក​អាចយកបំពង់​ចេញពី​ចង្ក្រៀន។ ប្រើ​កាំបិត​ពុះ​បំពង់​ឬ​ស្សី ដើម្បីមើល​ឃើញ​​សាច់គោ​​ខាងក្នុង បន្ទាប់​មក​យើង​អាច​ហូប​បាន។

សាច់គោអាំងឬស្សីត្រូវបានជ្រើសរើសជាសាច់គោខ្ចី ទន់ និងផ្អែម។
 

សាច់គោដុត​បំពង់ឬស្សីបានចម្អិន​រួច​នឹងមានក្លិន​ឈ្ងុយឆ្ងាញ់។ សាច់គោទន់ភ្លន់និង​ឆ្ងាញ់ដែល​បាន​ប្រឡាក់​គ្រឿង​ទេសបានជាសាច់គោនេះពោរពេញដោយរសជាតិ។ នៅពេលហូប គឺតាម​ចំណូល​ចំណង់​ចិត្តនៃតំបន់នីមួយៗ គេអាចជ្រលក់សាច់គោជាមួយទឹកស៊ីអ៊ីវ ឬអំបិលម្ទេសម្រេច ឬអំបិលម្ទេសបៃតង ឬ ស៊ីអ៊ីវ ម្ហូបនេះអាចហូប​ជាមួយ​នំបញ្ចុក​ ឬជាមួយនឹងភេសជ្ជៈ។

 

ជាមួយនឹងវិធីសាស្រ្តច្នៃដែលមិនពិបាកពេក   ដូច្នេះ​ហើយ​ មុខម្ហូបសាច់គោដុតបំពង់ឬស្សី បានមានវត្ត​មាន​ក្នុងម៉ឺនុយ​របស់ភោជនីយដ្ឋានធំៗ និងក្នុងពិធីជប់លៀងធំៗជាច្រើន។ មុខម្ហូប ប្រណិត ងាយស្រួលហូប និងឈ្ងុយឆ្ងាញ់៕

 

                                            



top