សហគមន៍វប្បធម៌ - សង្គមអាស៊ាន (ASCC) ៖ ផ្សារភ្ជាប់ និងនាំមកផលប្រយោជន៍ជូនប្រជាជន

ចាប់តាំងពីបានបង្កើតឡើងក្នុងឆ្នាំ២០១៥ សហគមន៍វប្បធម៌ - សង្គមអាស៊ាន (ASCC) បានបង្ហាញនូវតួនាទីរបស់ខ្លួន ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជនក្នុងតំបន់ និងការខិតខំប្រឹងប្រែង ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃបណ្តាប្រទេសអាស៊ាន។ ជាពិសេស នៅក្នុងបរិបទប្រកួតប្រជែងជាយុទ្ធសាស្ត្រ រវាងប្រទេសធំៗ និងរបបពហុភាគីប្រពៃណី ដែលកំពុងទទួលរងសម្ពាធកាន់តែកើនឡើង តួនាទីរបស់ ASCC កាន់តែមានសារៈសំខាន់ក្នុងការបង្រួបបង្រួមសាមគ្គីភាពក្នុងតំបន់ និងកំណត់អត្តសញ្ញាណអាស៊ាននៅលើឆាកអន្តរជាតិ។
ក្រឡេកមើលទៅដំណើរការអភិវឌ្ឍ ក្នុងរយៈពេល ១០ ឆ្នាំ កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Council) លើកទី ៣៣ បានស្វាគមន៍ចំពោះលទ្ធផល ដែល ASCC សម្រេចបាន ៩៩% នៃសកម្មភាពនៅក្នុងផែនការមេ ឆ្នាំ២០២៥ ត្រូវបានអនុវត្តប្រសិទ្ធភាព អាស្រ័យហេតុនេះ រួមចំណែកធ្វើឱ្យសហគមន៍អាស៊ាន ក្លាយជាសហគមន៍មួយ ដែលផ្តោតលើប្រជាជន យកប្រជាជនជាស្នូល និងមានទំនួលខុសត្រូវសង្គម។
វិចិត្រករ ង្វៀន តួនសឺន (Nguyen Tuan Son) (ឆ្វេង) ណែនាំនូវស្នាដៃរបស់ខ្លួន ជូនទេសាភិបាលរងនៃធនាគាររដ្ឋវៀតណាម លោក ង្វៀន ង៉ុកកាញ (Nguyen Ngoc Canh) (កណ្តាល) និងទេសាភិបាលធនាគារកណ្តាលម៉ាឡេស៊ី លោក Shaik Abdul Rasheed bin Abdul Ghaffour (ស្តាំ)។ រូបថត៖ VNA
សមិទ្ធផលលេចធ្លោមួយ គឺការលើកកម្ពស់កម្រិត នៃការចូលរួមជាក់ស្តែង របស់ភាគីពាក់ព័ន្ធ នៅក្នុងដំណើរការចេញសេចក្តីសម្រេចចិត្ត ដោយឆ្ពោះទៅរកការបង្កើនគុណភាព ភាពជាតំណាង និងវិជ្ជាជីវៈ នៅក្នុងសកម្មភាព របស់អង្គការទាំងនេះ។ ទាក់ទងនឹងសន្ទស្សន៍អភិវឌ្ឍមនុស្ស (HDI) យោងតាមទិន្នន័យរបស់ធនាគារអភិវឌ្ឍអាស៊ី (ADB) រហូតមកដល់ពេលនេះ ប្រទេសសមាជិកអាស៊ានទាំង ១០ សុទ្ធតែស្ថិតនៅក្នុងក្រុម ដែលមានកម្រិតអភិវឌ្ឍពីមធ្យម ឬលើសពីកម្រិតមធ្យម ដែលជាសញ្ញានៃការរីកចម្រើន គួរឱ្យកត់សម្គាល់ក្នុងគុណភាពជីវិត នៅក្នុងតំបន់។
វិស័យអប់រំ៖ គោលនយោបាយគាំទ្រជាក់ស្តែងជាច្រើន ដែលត្រូវបានអនុវត្តក្នុងក្របខណ្ឌ ASCC ដើម្បីបង្កើនលទ្ធភាពទទួលបានការអប់រំ សម្រាប់ក្រុមងាយរងគ្រោះ នៅក្នុងប្រទេសនិមួយៗជាសមាជិក។ នៅប្រទេសប្រ៊ុយណេ សិស្សពិការ និងមានតម្រូវការពិសេស ត្រូវបានដាក់បញ្ចូលក្នុងក្រុមគាំទ្រពិសេសនៃប្រព័ន្ធអប់រំជាតិ។ នៅប្រទេសឡាវ ជនជាតិភាគតិច និងស្ត្រី ត្រូវបានផ្តល់អាទិភាព ក្នុងគោលនយោបាយអប់រំ និងការអភិវឌ្ឍធនធានមនុស្ស។
ក្រៅពីនេះ នៅប្រទេសវៀតណាម គោលដៅរបស់ ASCC ដែលបានដាក់បញ្ចូលក្នុងគោលដៅជាតិ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំងគម្រោងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជនពិការ។ គំរូគឺមជ្ឈមណ្ឌលគាំទ្រអភិវឌ្ឍការអប់រំសមាហរណកម្ម ហាណូយ (Ha Noi) ដែលជាទីតាំងផ្តល់វគ្គសិក្សាបំណិន សម្រាប់ជនពិការ ជួយពួកគេស្វែងរកការងារធ្វើក្នុងសហគ្រាស ឬផ្តើមអាជីវកម្មដោយខ្លួនឯង។
អាទិភាពសំខាន់ៗទាំង៥ របស់សហគមន៍វប្បធម៌-សង្គមអាស៊ានរួមមាន៖ លើកកម្ពស់វប្បធម៌ និងបេតិកភណ្ឌ តាមរយៈការបង្កើតតម្លៃ។
បង្កើនជំនាញ និងសមត្ថភាពសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ ក្នុងអនាគតទាក់ទងនឹងបរិស្ថាន បញ្ញាសិប្បនិម្មិត បរិវត្តកម្មឌីជីថល ធ្វើឲ្យបៃតង។ បង្កើនការអនុវត្តគំនិតផ្តួចផ្តើមរបស់អាស៊ាន ដើម្បីរួមចំណែកកសាងភាពរុងរឿងរបស់អាស៊ាន។ ពង្រីកសក្តានុពលរបស់យុវជន និងកីឡា ដើម្បីជំរុញកំណើន សាមគ្គីភាព និងសមិទ្ធផលខ្ពស់។ អំពាវនាវឱ្យមានសំឡេងរួមរបស់អាស៊ាន ដើម្បីពន្លឿនសកម្មភាពសម្រាប់អាកាសធាតុ ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាព និងទំនួលខុសត្រូវរួម។
ការជំរុញការអភិវឌ្ឍសង្គម និងការការពារបរិស្ថាន៖ មានសកម្មភាពចំនួន ៣៦២ ត្រូវបានអនុវត្ត ដែលក្នុងនោះ ៦៣,៣% ត្រូវបានបញ្ចប់ ឬកំពុងដំណើរការ ដោយផ្តោតលើការបង្កើតគោលនយោបាយ បណ្តុះបណ្តាល និងបង្កើនសមត្ថភាព។ បរិមាណនៃគំនិតផ្តួចផ្តើមក្នុងតំបន់ស្តីពី ការអភិរក្សជីវៈចម្រុះ បានកើនឡើងពី ៧ ទៅ ២០ ក្នុងដំណាក់កាល២០១៦ -២០១៩។
បម្រែបម្រួលអាកាសធាតុ៖ អាស៊ានបានអនុវត្តគម្រោងក្នុងតំបន់ជាច្រើន ដើម្បីគាំទ្រការអនុវត្តការប្តេជ្ញាចិត្តរួមចំណែកជាតិ (NDCs) របស់បណ្តាប្រទេសជាសមាជិក ដោយមានកិច្ចសហប្រតិបត្តិការ ពីអង្គការអន្តរជាតិ ដូចជា អនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិ ស្តីពីបម្រែបម្រួលអាកាសធាតុ វិទ្យាស្ថានកំណើនបៃតងពិភពលោក និងមូលនិធិបរិស្ថានភិភពលោក។
បម្រែបម្រួលអាកាសធាតុ៖ អាស៊ានបានអនុវត្តគម្រោងក្នុងតំបន់ជាច្រើន ដើម្បីគាំទ្រការអនុវត្តការប្តេជ្ញាចិត្តរួមចំណែកជាតិ (NDCs) របស់បណ្តាប្រទេសជាសមាជិក ដោយមានកិច្ចសហប្រតិបត្តិការ ពីអង្គការអន្តរជាតិ ដូចជា អនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិ ស្តីពីបម្រែបម្រួលអាកាសធាតុ វិទ្យាស្ថានកំណើនបៃតងពិភពលោក និងមូលនិធិបរិស្ថានភិភពលោក។
ដូច្នេះ អាចមើលឃើញថា ASCC បានដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការឆ្ពោះទៅរកការកសាងសហគមន៍អាស៊ានមួយ ដែលមានអត្តសញ្ញាណរួម សាមគ្គីភាព និងអភិវឌ្ឍ យកប្រជាជនជាស្នូល។ ទោះបីនៅតែមានឧបសគ្គច្រើនក៏ដោយ ក៏ជំហានឈានទៅមុខ ដែល ASCC ធ្វើបាន រហូតមកដល់បច្ចុប្បន្ន កំពុងបើកអនាគតដ៏ភ្លឺស្វាងសម្រាប់អាស៊ាន ដោយដាក់មូលដ្ឋានគ្រឹះ សម្រាប់ដំណើរការនៃកិច្ចសហប្រតិបត្តិការវប្បធម៌-សង្គម កាន់តែពិតប្រកដ និងស៊ីជម្រៅជាង ៕
អត្ថបទ៖ VNP សរុប រូបថត៖ VNA ប្រែសម្រួលដោយង្វៀនយ៉ាង