វាលស្រែអំបិលខេត្តនិញធ្វឹន (Ninh Thuan)

វាលស្រែអំបិលខេត្តនិញធ្វឹន (Ninh Thuan)

គំនរ​អំបិល​សស្គុះ​រង់​ចាំ​ឈ្មួញ​ប្រមូល​ទិញ  អ្នកធ្វើ​អំបិល​​នៅលើវាលស្រែ​អំបិល​ធំ​ទូលាយ ​​ក្រោម​អាកាសធាតុ​ពោរពេញ​ដោយ​កម្តៅ​ថ្ងៃ​ និង ខ្យល់​ គឺ​ជា​រូបភាពមួយជិត​ស្និទ្ធ​នឹង​​​មុខរបរ​ធ្វើ​អំបិល​សិប្បកម្ម​ប្រពៃណី​ ដែល​មានមក​តាំង​ពី​ជាង​មួយ​រយឆ្នាំមុន ​នៅ​ខេត្ត​និញ​ធ្វឹន​​ (Ninh Thuan)
អ្នក​ធ្វើអំបិល​ខេត្ត​និញ​ធ្វឹន​ (Ninh Thuan) កំពុ​ងធ្វើការ​នៅលើវាលស្រែ​​អំបិល ​ទ្រី​ហាយ​ (Tri Hai) នៅ​ខេត្ត​និញ​ធ្វឹន​ (Ninh Thuan)។​

ខេត្ត​និញ​ធ្វឹន (Ninh Thuan) ​ជា​ទីកន្លែងប្រកប​​​មុខរបរ​ធ្វើ​អំបិល​សិប្បកម្មជា​​យូរឆ្នាំ​ បច្ចុប្បន្ន​​ជា​ខេត្ត​មួយ ​ក្នុង​ចំណោម​ខេត្តជាប់​សមុទ្រ​​​ទាំង​១៩ ដែល​មាន​ផ្ទៃដី​ និង ទិន្នផល​​អំបិល​ធំ​បំផុត​ទូទាំងប្រទេស​។ ក្នុងនោះ ស្រុក​​និញ​ហាយ​ (Ninh Hai) និង ធ្វឹន​ណាម​ (Thuan Nam) បាន​ចាត់ទុក​ជាដើមកំណើតនៃ​​មុខរបរ​ធ្វើ​អំបិល​នៅមូលដ្ឋាន​នេះ ដោយ​មានផ្ទៃដី​ផលិត​ជាង​៣.០០០ហិកតា​។ ​អំបិលមួយរដូវ ​តែងចំណាយ​ពេលធ្វើ​​យូរ​ពី​៧ - ១០ថ្ងៃ​ ប្រមូលផល​​អំបិល​បាន​ជា​មធ្យម​ប្រហែល​១០តោន​​ក្នុងមួយ​ហិកតា​ មួយឆ្នាំ​​អ្នក​ធ្វើ​អំបិល​ ធ្វើ​និង​ប្រមូល​ផល​​អំបិល​ក្នុងអំឡុងពេល​​​៨ខែ​ ទិន្នផល​​អំបិល​គ្រប់ប្រភេទ​​សរុប​​ ៤៤០.៣១៤ តោន​ក្នុងមួយ​ឆ្នាំ​។ បច្ចុប្បន្ន​ ចំពោះ​តម្លៃ​ប្រមូល​ទិញ​​អំបិល​ពី​​៧០០ - ១.១០០ដុង​ រួម​ជាមួយ​ការ​​ជំនួយ​ដើម​​ទុន​ ណែនាំ​បច្ចេកទេស​ធ្វើ​អំបិល​ថ្មី និង ម៉ៅ​ផលិតផល​នាំចេញ​ អ្នក​ធ្វើ​អំបិល​ជា​ច្រើន រកបាន​​ប្រាក់ចំណូល​ស្ថេរភាព​ និង ស្ងប់​ចិត្ត​ផ្សារភ្ជាប់​យូរអង្វែង ​ជាមួយ​មុខរបរ​ធ្វើ​អំបិល​ប្រពៃណី​នៃ​មូលដ្ឋាន​។​


ខេត្ត​និញ​ធ្វឹន (Ninh Thuan) ​បាន​ដាក់ចេញ​គោលដៅ​ដល់​ឆ្នាំ​២០២៥ បង្កើន​ផ្ទៃដី​ផលិតកម្ម​​អំបិល​ឡើង​ដល់​ ៣.២៦៧ ហិកតា​ ទិន្នផល​​សម្រេចបាន​៥៥០.០០០តោន​ក្នុង​មួយ​ឆ្នាំ​។ ក្នុងនោះ​ ផ្ទៃដី​ផលិតអំបិល​ក្រាម​ ​នៅលើ​ទីធ្លា​ក្រាល​ផ្ទាំង​ប្លាស្ទិក​ ២០០ហិកតា​ ទិន្នផល​​សម្រេច​បាន​១៥០.០០០តោន​។ ទិន្នផល​អំបិល​​កែច្នៃ​សម្រេច​១០០.០០០តោន​។ ដល់ឆ្នាំ​២០៣០​ ទូទាំងខេត្ត​​រក្សា​ស្ថេរភាព​ផ្ទៃដី​​ផលិត​អំបិល​ចំនួន​៣.២៦៧​​ហិកតា​ ទិន្នផល​សម្រេច​បាន​​៦៥០.០០០​តោន​ក្នុងមួយ​ឆ្នាំ​។​

មុខរបរ​ធ្វើ​អំបិល ​នៅ​ខេត្ត​និញ​ធ្វឹន (Ninh Thuan) ផ្តោត​ចម្បង​​នៅ​បណ្តា​ឃុំ​ផឿង​ហាយ​ (Phuoc Hai) ទ្រី​ហាយ (Tri Hai) ញើន​ហាយ​ (Nhon Hai) (ស្រុក​និញ​ហាយ​ - Ninh Hai) កាណា (Ca Na) ផឿក​យ៉ិម​ (Phuoc Diem) ផឿក​មិញ​ (Phuoc Minh) (ស្រុក​ធ្វឹន​ណាម - Thuan Nam​)។​

របៀប​​ធ្វើ​អំបិល​សិប្បកម្ម​ នៅ​ខេត្ត​និញធ្វឹន​ (Ninh Thuan) ក៏ដូច​នៅ​ទីកន្លែង​ផ្សេង​ៗ​​ក្នុង​ប្រទេស​ តាំងពី​វគ្គ​ធ្វើ​ក្រឡាដី​ស្រែ​ ទីធា្ល នាំទឹក​សមុទ្រ​ចូល​ ហាល​​កម្តៅ​ថ្ងៃ ឆ្មាំ​វាស់កម្រិត​​ប្រៃ​ Bome ត្រូវ​តាម​​​​ស្តង់ដារ ​រហូត​ដល់​វគ្គព្រលែង​​ទឹក​​កខ្វក់ចោល​​​ កៀស​ប្រមូល​​អំបិល​​ជា​គំនរ​ ហាល​ស្ងួត​រួច​​ប្រមូលផល​។ ខេត្ត​និញ​ធ្វឹន ​(Ninh Thuan) មាន​​អាកាសធាតុ​ពិសេស​​ត្រូពិច​ខ្យល់មូសុង​ ក្តៅនិង​​ខ្យល់ច្រើន​ លទ្ធភាព​​ចំហាយ​ទឹក​ខ្ពស់​ កម្រិតសំណើម​​អាកាសធាតុ​ទាប​ ទឹក​សមុទ្រ​មានកម្រិតជាតិ​​ប្រៃ​ខ្ពស់​ ងាយ​ស្រួល​សម្រាប់​ប្រកបមុខ​របរ​ធ្វើ​អំបិល​ ចូល​រួម​ចំណែក​កាត់បន្ថយ​ពេលវេលាបង្កើត​​អំបិល​ក្រាម​។ លក្ខណៈ​ទុក្ខលំបាក​នៃ​មុខរបរ​នេះ គឺ​ពលករ​ត្រូវ​ធ្វើ​ការ​នៅលើ​វាលស្រែ​អំបិល​ធំទូលាយ​ ក្រោម​កម្តៅថ្ងៃ​បែកផ្សែង​ ការងារ​​ធ្ងន់​លំបាក​មួយ​ចំនួន​ ទាមទារ​ពលករ​ត្រូវ​មាន​កម្លាំង​ល្អមាំមួន​។​


លោកយាយ​ ត្រឹន​ ធីតឹន​ (Tran Thi Tan) (អាយុ​៧១​ឆ្នាំ ឃុំ​ទ្រីហាយ​ - Tri Hai ស្រុក​និញ​ហាយ - Ninh Hai​) មាន​បទពិសោធន៍ជាង​៤០ឆ្នាំ ក្នុង​មុខរបរ​ធ្វើ​អំបិល​សិប្បកម្ម​ឱ្យ​ដឹងថា​ អ្នក​ធ្វើ​អំបិល​ទោះបី​ធ្វើការ​ដោយ​លំបាកក៏ដោយ​​ ក៏​ប៉ុន្តែ​នេះ​ជា​ការងារ​នាំ​មកប្រាក់ចំណូល​ស្ថេរភាព សម្រាប់​ពួកគាត់​​ ក្រៅពីនោះនៅ​ចូល​រួម​ដោះស្រាយ​ការ​ងារសម្រាប់មូលដ្ឋាន​ ជាមធ្យម​១ហិកតា​ដោះស្រាយបាន​ការងារ​​តិច​បំផុត​ គឹ​ពលករ​ពីរនាក់​។​

លោក​យាយ​តឹន​ (Tan) ក៏​ឱ្យ​ដឹង​បន្ថែម​ថា​ ដើម្បី​លើកកម្ពស់​គុណភាព​គ្រាប់អំបិល​ក្រាម​ ក៏ដូចជា​បង្កើន​ទិន្នផល​ ចាប់ពី​ឆ្នាំ​២០១០ មន្ទីរ​កសិកម្ម និង អភិវឌ្ឍ​ជនបទ​ខេត្ត​និញ​ធ្វឹន​ (Ninh Thuan) សហការ​នឹង​មជ្ឈមណ្ឌល​ជំរុញ​កសិកម្ម ​ពីគ្រោះ​ ណែនាំ​បទដ្ឋាន​បច្ចេកទេស​ ជំនួយ​អ្នក​ធ្វើ​អំបិល​កម្ចីទុន​សម្រាប់វិនិយោគ​ បង្វែរផលិតកម្ម​អំបិល​ប្រពៃណី​ ទៅ​ជា​អនុវត្ត​វិធីសាស្រ្ត​ធ្វើ​អំបិល​ក្រាម​ នៅលើ​ផ្ទាំង​ប្លាស្ទិក​ នាំមកទិន្នផល​គុណភាពខ្ពស់​។ ជាមួយ​នឹង​របៀប​ធ្វើ​អំបិល​ក្រាល​ប្លាស្ទក​ ទោះបី​​វិនិយោគទុន​ដំបូង​ខ្ពស់ជាង​ ក៏ប៉ុន្តែ​គុណប្រយោជន៍​ គឺ​ពេលវេលា​ហាល​អំបិល​ថយ​ចុះ​ នៅត្រឹម​តែ​៥ថ្ងៃ​ក្នុងមួយលើកប្រមូលផល​ គុណភាព​អំបិល​ធ្វើ​ចេញ​ខ្ពស់ជាង​ ដោយ​គ្មានលាយ​លំ​សារជាតិ​ផ្សេង​ ទន្ទឹមនោះ​សំចៃ​បាន​កម្លាំង​ពលកម្ម​ ពេល​អនុវត្ត​ម៉ាស៊ីន​ចូល​ដំណាក់កាល​មួយ​ចំនួន​ ក្នុងផលិតកម្ម​ និង ប្រមូល​ផល​។ ដល់​បច្ចុប្បន្ន​ លោក​យាយ​តឹន​ (Tan) បាន​​បង្វែ​រ​ផ្ទៃដីទាំងអស់​ចំនួន​​៨ហិកតា​ ដែល​ធ្វើ​អំបិល​នៅលើ​ទីធ្លាដី​​មុន​ ទៅ​ធ្វើ​តាម​វិធីសាស្រ្ត​​ធ្វើ​អំបិល​លើ​ផ្ទាំងប្លាស្ទិក​ ផ្តល់​​ទិន្នផល​អំបិល​មធ្យម​សម្រេច​បាន​១០ - ​១៥​តោន​​ក្នុងមួយហិកតា​ ក្នុង​មួយរដូវកាល​។​


ទន្ទឹមនឹង​ការ​លក់​អំបិល​ដំបូងដែល​​មិន​ទាន់កែច្នៃ​​​ លោក​យាយ តឹន (Tan) ​​នៅ​រៀន​វិធីសាស្រ្ត​កែច្នៃ​ផលិតផល​មក​​ពី​អំបិល​ល្បី​ឈ្មោះ​​​ខេត្ត​តីនិញ​ (Tay Ninh) ​ព្រមទាំង​​​បង្កើត​មូលដ្ឋាន​​ផលិត​​អំបិល​ស្អាត​តឹន​តៀន​ (Tan Tien) ផលិត​ជំនាញ​ផលិតផល​ទាក់ទងនឹង​អំបិល​ដូចជា​៖ អំបិល​ម្រេច អំបិល​បង្គា អំបិល​ម្ទេស អំបិល​ស្លឹក​គ្រៃ​។ល។ ចូល​រួម​ពិពិធ និង លើកកម្ពស់តម្លៃគ្រាប់អំបិល​ដំបូង​។ បច្ចុប្បន្ន​ ផលិតផល​អំបិល​ស្អាត ​មាន​វត្តមាន​នៅ​តាម​ផ្សារ​ទំនើបក្នុង​​ខេត្ត​និញ​ធ្វឹន​ (Ninh Thuan) អាន​យ៉ាង (An Giang) ញ៉ាត្រាង (Nha Trang) និង ទីក្រុង​ហូជីមិញ​។ល។ មួយ​ជំហានទៅ​មួយ​ជំហាន​ ​អះអាង​គុណភាព​គ្រាប់អំបិលដែល​​ចំណាយ​កម្លាំងកាយ​ចិត្ត​ និង ​គោល​បំណង​នាំយក​គ្រាប់អំបិល​មូល​ដ្ឋាន​ទៅ​គ្រប់ទីកន្លែង​ទូទាំងប្រទេស ​របស់​លោក​យាយ​តឹន​ (Tan)។​


ដើម្បី​ជំរុញ​មុខរ​បរ​ធ្វើ​អំបិល​រីក​ចម្រើន​ ខេត្ត​និញ​ធ្វឹន (Ninh Thuan) ​មើលសំខាន់ដល់​ការ​វិនិយោគ​កែប្រែ​ លើកកម្ពស់​ហេដ្ឋារចនា​សម្ពន្ធ​ ប្រព័ន្ធធារាសាស្រ្ត​វាល​ស្រែ​អំបិល​​​​រឹងមាំ​។ លើកទឹក​ចិត្ត​ផលិត​អំបិល​តាម​ទម្រង់​ក្រុម​សហការ សហករណ៍​។ ហ្វឹក​ហាត់​ ជំនួយ​បច្ចេកទេស​ផលិត​អំបិល​ ជំនួយ​វិនិយោគ​ប្រព័ន្ធ​សម្ភារៈ​កែច្នៃ​ ដើម្បី​ពិពិធកម្ម​នូវ​ផលិតផល​មកពី​អំបិល​។ ជំនួយ​អ្នក​ធ្វើ​អំបិល​កម្ចី​ទុន​វិនិយោគ​បង្វែរ​ផលិត​កម្ម​អំបិល​ប្រពៃណី​ ទៅ​អនុវត្ត​វិធីសាស្រ្ត​ផលិត​អំបិល​ក្រាលផ្ទាំង​​ប្លាស្ទិក​ នាំមក​ទិន្នផល​ គុណភាព​ខ្ពស់​ សម្រាប់គ្រាប់​អំបិលនៃ​​មូលដ្ឋាន​៕​

អត្ថបទ៖ សើន​ងៀ រូបថត៖ កុង​ដាត/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


top