វត្តមែត (Met) - អារាមបុរាណស្ថិតនៅលើ “ដែនដីសេក្ខ” កូអាម (Co Am)
ស្ថិតនៅលើភូមិសាស្រ្តឃុំកូអាម (Co Am) ស្រុកវិញបាវ (Vinh Bao) ទីក្រុងហាយផុង (Hai Phong) វត្តមែត (Met) បានកសាងនៅប្រហែលសតវត្សរ៍ទី១៦ ដោយមេទ័ព ត្រឹនខាក់ត្រាង (Tran Khac Trang)។ វត្តនេះ ធ្លាប់ជាទីកន្លែងបួសរៀននៃព្រះសង្ឃ យោគីល្បីឈ្មោះ (ក្នុងនោះមាន ត្រាងទ្រិញ ង្វៀន ប៊ិញឃីម - Trang Trinh Nguyen Binh Khiem) ដូច្នេះទើបបានចាត់ទុកថាជាសាលារៀនពុទ្ធសាសនា ជាមជ្ឈមណ្ឌលវប្បធម៌នៃតំបន់កូអាម (Co Am)។
ឆ្លងកាត់ថេរៈប្រវត្តិសាស្រ្ត និងការជួសជុលកែលម្អរជាច្រើនលើកច្រើនសា ប៉ុន្តែវត្តមែត (Met) នៅតែរក្សាបានលក្ខណៈស្ថាបត្យកម្មពិសេស បុរាណ ស្ងប់ស្ងៀម និង តម្លៃវប្បធម៌ប្រពៃណី។ លក្ខណៈស្ថាបត្យកម្មប្រពៃណីរបស់វៀតណាម បានរំលេចតាមរយៈប្រព័ន្ធសំណង់វត្តមែតដូចជា៖ ខ្លោងទ្វារ ជាចំណុចចំណាប់អារម្មណ៍ដំបូង ខណៈពេលបោះជំហានចូលវត្ត ខ្លោងទ្វារមានលក្ខណៈស្ថាបត្យកម្មបុរាណ ជាមួយក្បាច់រចនាប្រណីតៗ។ បន្ទាប់មកជាមណ្ឌលវិមានស្នំ ជាទីកន្លែងបូជាព្រះពុទ្ធ មានតម្កល់ព្រះពុទ្ធរូបសាងដោយឈើមានតម្លៃ បានចម្លាក់យ៉ាងប្រណីត។
ប្រការមួយក្នុងចំណោមប្រការ ដែលធ្វើឱ្យមានលក្ខណៈពិសេសនៃវត្តមែត (Met) គឺមានទំនាក់ទំនងជាមួយនឹង ត្រាងទ្រិញ ង្វៀន ប៊ីញឃីម (Trang Trinh Nguyen Binh Khiem)។ តាមតម្រាកំណត់ត្រា ង្វៀន ប៊ិញឃីម (Nguyen Binh Khiem) ប្រឡងជាប់មន្ត្រី និង បានតែងតាំងគោរមងារ ទ្រិញត្វៀន (Trinh Tuyen) ដូចនេះទើបហៅថា ត្រាងទ្រិញ (Trang Trinh)។ ធ្វើមន្រ្តីបាន៧ឆ្នាំ លោកបានថ្វាយលិខិតសំណើថ្កោលទោសមន្រ្តីចំនួន១៨រូប ប៉ុន្តែថ្នាក់លើមិនបានទស្សន៍ ដូច្នេះលោកក៏បានសូមលាលែងតំណែងទៅស្រុកកំណើត រស់នៅលាក់ខ្លួនបំពួនប្រាណ។ លោកកសាងអាស្រមបាច់វឹន (Bach Van) យកនាមយោគី បាច់វឹន (Bach Van) បើកសាលាបង្រៀននៅវត្តមែត (Met)។ លោក ង្វៀន ប៊ិញឃីម (Nguyen Binh Khiem) បណ្តុះបណ្តាល បានសិស្សគណល្បីឈ្មោះ ជាអ្នកមានសីលធម៌ មានទេពកោសល្យ ដូចជា ង្វៀនយឺ (Nguyen Du) រដ្ឋមន្រ្តីពិធីការ លឿង ហូវខាញ (Luong Huu Khanh) ត្រាងប៊ូង ភុង ខាក់ខ្វាន (Trang Bung Phung Khac Khoan)។ល។
វត្តមែត (Met)មិនត្រឹមតែជាសំណង់ស្ថាបត្យកម្មពិសេសមួយ នៅទាំងជាទីកន្លែងរក្សានូវតម្លៃវប្បធម៌ចេតភាពជ្រាលជ្រៅ។ វត្តអារាមបានក្លាយជាចំណែកមួយដែលមិនអាចកាត់ផ្តាច់ពីជីវភាពរស់នៅចេតភាព នៃអ្នកភូមិ អ្នកស្រុក។ រៀងរាល់ឆ្នាំ វត្តមែត (Met)រៀបចំពិធីបុណ្យប្រពៃណីដូចជាពិធីវិសាខបូជា ពិធីបុណ្យវូឡាន (បុណ្យតបគុណ) ។ល។ ទាក់ទាញអ្នកភូមិអ្នកស្រុកចូលរួមកុះករ។
បច្ចុប្បន្ន វត្តមែត (Met) មិនត្រឹមតែជាអាសយដ្ឋានចេតភាព នៅទាំងជាអាសយដ្ឋានទេសចរណ៍ទាក់ទាញមួយទៀតផង។ រៀងរាល់ឆ្នាំ ភ្ញៀវទេសចរជាច្រើនចូលរួមទស្សនា ស្វែងយល់ អំពីប្រវត្តិសាស្រ្ត និង វប្បធម៌របស់វត្ត។ កិច្ចការអភិរក្ស និង ពង្រីកតម្លៃវត្តមែត (Met) ជាភារកិច្ចដ៏សំខាន់មួយនៃសហគមន៍។
វត្តមែត (Met) ជានិមិត្តរូបវប្បធម៌មួយនៃតំបន់ដីកូអាម (Co Am)។ វត្តមិនត្រឹមតែមានតម្លៃប្រវត្តិសាស្រ្ត ស្ថាបត្យកម្ម នៅទាំងជាទីកន្លែងរក្សាតម្លៃចេតភាពជ្រាលជ្រៅ នៃអ្នកភូមិ អ្នកស្រុក។ កិច្ចការអភិរក្ស និង ពង្រីកតម្លៃនៃវត្តមែត (Met) ជាភារកិច្ចដ៏សំខាន់មួយ ចូលរួមអភិរក្ស និង អភិវឌ្ឍបេតិកភណ្ឌវប្បធម៌របស់ជាតិ៕
អត្ថបទ និង រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង