រីករាយបុណ្យចូលឆ្នាំថ្មីនៅប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍

រីករាយបុណ្យចូលឆ្នាំថ្មីនៅប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍

ជាពិធីបុណ្យប្រពៃណីមួយធំបំផុត បុណ្យចូលឆ្នាំថ្មីនៅបណ្ដាប្រទេសមួយ​ចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងក្លាយជាជម្រើសរបស់ភ្ញៀវទេសចរជាច្រើនលើពិភពលោក។ ពីព្រោះ​បុណ្យចូលឆ្នាំថ្មី មានលក្ខណៈសហគមន៍យ៉ាងទូលំទូលាយ អ្នករាល់គ្នាអាចចូលរួមលេងកម្សាន្ត ច្រៀងរាំ ជះទឹក ​សប្បាយរីករាយជាមួយ​ទឹក​ត្រជាក់គ្មានទីបញ្ចប់ ហើយបួងសួងប្រសិទ្ធពរសំណាងល្អក្នុងឆ្នាំថ្មី។

ជា​រៀង​រាល់​ឆ្នាំ​នៅ​ពាក់​កណ្តាល​ខែ​មេសា បុណ្យសង្រ្តាន្តបានប្រព្រឹត្តិឡើង​ក្នុង​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ទោះបី​ពិធីបុណ្យនេះមាន​ឈ្មោះ​ខុសៗ​គ្នា​ក្នុង​ប្រទេស​នីមួយៗ ដូចជា Bunpimay នៅ​ប្រទេស​ឡាវ ចូល​ឆ្នាំថ្មីប្រពៃណីខ្មែរ​នៅប្រទេសកម្ពុជា និង​ប្រទេសវៀតណាម សង្ត្រាន្តនៅ​ប្រទេស​ថៃ និង Thingyan នៅ​ប្រទេស​មីយ៉ាន់ម៉ា... ប៉ុន្តែ​បុណ្យសង្ត្រាន្ត​នៅ​ក្នុង​ប្រទេស​ទាំង​នេះ​សុទ្ធ​តែ​មានការ​រៀបចំ​ដូច​គ្នា។

 

បន្ទាប់មកគឺពិធីការដែល​មាន​លក្ខណៈសាសនានៅតាមបណ្ដាវត្តអារាមនានា ប្រជាពលរដ្ឋនាំគ្នាចុះផ្លូវ ប្រើធុងទឹក អាងទឹក ឬកាំភ្លើងបាញ់ទឹកដោយសេរី បាញ់ទឹកដាក់គ្នាទៅវិញទៅមក រួចស្រោចទឹកលើផ្ទះ និងគ្រឿងសក្ការៈបូជា សត្វពាហនៈ និងក្សេត្រូបករណ៍។

ក្នុងប៉ុន្មានថ្ងៃនេះ នៅក្នុងរដ្ឋធានីវៀងចន្ទន៍ នៅគ្រប់ផ្លូវច្រកល្ហកហាក់ដូចជាពាក់ "អាវថ្មី" ពណ៌មាសភ្លឺចាំង និងពោរពេញដោយផ្កាលឿងរាជដែលជាផ្កាជូនដំណឹងឆ្នាំថ្មីបានចូលមកដល់ទឹកដីឡាវ។ បរិវេណនៃវត្ត​អារាម​ក៏​​បាន​តុបតែង​ដោយ​ទង់ជាតិ និង​ផ្កាភ្ញីយ៉ាងស្រស់បំព្រង។ ព្រះពុទ្ធបដិមាបានព្រះសង្ឃតម្កល់នៅទីធ្លា ដើម្បីប្រជាជន និងភ្ញៀវទេសចរមកគោរព និង​រៀបចំពិធីស្រង់ទឹកព្រះ។ គេជឿថា ពិធីការនេះនាំមកនូវភាពត្រជាក់ត្រជុំ និងភាពរុងរឿងដល់អ្វីៗ​ ទាំងឡាយ ហើយក៏ជាវិធីមួយដើម្បីបង្ហាញពីការគោរព និងជំនឿចំពោះព្រះពុទ្ធផងដែរ តាមរយៈនេះមនុស្សនឹងឆ្ពោះទៅរកអំពើល្អ។

ប្រជាជនឡាវរៀបចំពិធីស្រង់ទឹកព្រះ ។ រូបថត៖ VNA

ប្រជាជនកមម្ពុជានៅប្រទេសឡាវ និងប្រជាជនឡាវនៅវៀតណាមក៏បានប្រារព្ធពិធីបុណ្យចូល​ឆ្នាំថ្មីខ្មែរក្នុងបរិយាកាសរីករាយ ដើម្បីរំលឹក​នឹក​ដល់ឫសគល់របស់ពួកគេ រក្សាបាននូវលក្ខណៈវប្បធម៌ពិសេសជាច្រើន។ ក្នុង​នោះមាន​ពិធី​ចងចំណងដៃដោយ​ខ្សែ​ពណ៌​​ដែល​មាន​ន័យ​នាំ​សេចក្ដី​សុខ និង​សំណាង​ល្អដល់ម្ចាស់ខ្លួន​ ។ ក្រៅនោះ​​ក៏​មាន​សកម្មភាព​ជា​ច្រើន​ទៀត​ដូច​ជា​ការ​លែង​ត្រី បក្សាបក្សី និង​អណ្តើក ពិធីដង្ហែព្រះនាង Nang Sangkhane ការប្រណាំងទូក...

ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋនៃប្រទេសកម្ពុជាបានស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដោយសុខសាន្ត និងរំភើបរីករាយ បើទោះបីជាអាកាសធាតុក្តៅខ្លាំង។ ផ្លូវនានាក្នុងរាជធានីភ្នំពេញមានការតុបតែងយ៉ាងស្រស់បំព្រង ប៉ុន្តែមានសភាពស្ងាត់ជ្រងំជាងធម្មតា ដោយសារប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ត្រឡប់ទៅស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ និងចូលរួមសកម្មភាពបុណ្យចូល​ឆ្នាំថ្មីប្រពៃណីខ្មែរនៅតាមបណ្ដាស្រុក។

 

នៅប្រទេសថៃ មហាសង្ក្រាន្តឆ្នាំនេះ នៅខេត្តឈៀងម៉ៃកាន់តែពិសេស ព្រោះថ្មីៗនេះ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ទើបដាក់បញ្ចូលពិធីបុណ្យនេះទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ហើយខេត្តឈៀងម៉ៃក៏ត្រូវបានក្រសួងវប្បធម៌ថៃ ជ្រើសរើសជាខេត្តមួយក្នុងចំណោមខេត្តទាំង ៥ ដែលមានវប្បធម៌ជានិមិត្តរូបដ៏គំរូបំផុតក្នុងប្រទេស ។

បណ្តាព្រឹត្តិការណ៍ដែលប្រារព្ធឡើងក្នុងពិធីបុណ្យនេះ គឺជាការរួមបញ្ចូលគ្នានៃការអភិរក្សវប្បធម៌ និងសកម្មភាពលេងកម្សាន្តសង្ក្រាន្តក្នុងសហសម័យ​។ ទោះជាយ៉ាងណាក៏ដោយ ពិធីបុណ្យនេះក៏មានគោលបំណងលើកកម្ពស់សេដ្ឋកិច្ច និងទេសចរណ៍ក្នុងស្រុកផងដែរ។

ការសម្តែងរបាំគោះអង្រែ ក្នុង "ពិធីមហោស្រពទឹក​ពិភពលោក សង្ត្រាន្ត ឆ្នាំ២០២៤" នៅប្រទេសថៃ។ រូបថត៖ VNA 

ពេលវេលាឆ្លង​ឆ្នាំនៃបុណ្យ Thingyan គឺជាខណៈពេល​ចាប់ផ្តើមនៃសកម្មភាពសាសនាជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា។ មុនពេលយប់ ភាពសប្បាយរីករាយចាប់ផ្តើម​ដោយតន្ត្រី ការច្រៀង និងរាំ។ល។ បន្ទាប់មក មានសញ្ញាមួយគឺការបាញ់កាណុងមួយគ្រាប់ ហើយមនុស្សម្នានាំគ្នា ចុះផ្លូវជាមួយថូទឹក បួង​សួង​ផង​ និង​ចាក់ទឹក​លើ​ផ្ទៃដីផង​។ នេះ​ជា​ពេល​វេលា​ក្តៅ​បំផុត​នៃ​ឆ្នាំ ដូច្នេះ​ការ​ចាក់​ទឹក​បែប​នេះ​ត្រូវ​បានទទួលការគាំទ្រដោយ​មនុស្ស​ជា​ច្រើន​។

ក្នុងបណ្ដាឈុត​របាំ និង​សម្លេង​ស្គរ តន្ត្រី​ដ៏​អ៊ូអរ ប្រជាជន​នៃ​ប្រទេស​សាមី និង​ភ្ញៀវ​ទេសចរ​បរទេស មិនរើសអើងអ្នក​មាន ឬ​អ្នក​ក្រ សាសនា អ្នក​ចាស់ ឬអ្នក​ក្មេង ប្រុស ឬ​ស្រី វណ្ណៈ​ក្នុងសង្គម ភាសា... គេគ្រប់​គ្នា​ទទួល​បាន​ភាព​រីករាយ និង​សុភមង្គល​ដូច​គ្នាក្នុងពិធីបុណ្យចូល​ឆ្នាំថ្មីដោយ​ពេញលេញ./.

គ្រូ​បង្រៀន​នៅ​សាលា​មួយ​ក្នុង​រាជធានី​វៀងចន្ទន៍ ក្នុង​ឱកាស​ Bunpimay ។ រូបថត៖ VNA

អត្ថបទ៖ កាសែតរូបភាពវៀតណាម រូបថត៖ VNA

បច្ចេកទេស និងក្រាហ្វិក៖ ត្រាង​ញុង

ប្រែសម្រួលដោយង្វៀន​យ៉ាង



top