“រស់”៖ សៀវភៅតំណវប្បធម៌វៀតណាម - បារាំង
សៀវភៅ "រស់" ជាមួយនឹងសំណេរសាមញ្ញ ធម្មតារបស់អ្នកនិពន្ធហាយអាញ (Hai Anh) ជាយុវវ័យសញ្ជាតិបារាំងម្នាក់ មានដើមកំណើតជាជនជាតិវៀតណាម និងការបកស្រាយតាមរយៈគំនូរនៃវិចិត្រការិនី Pauline Guitton (បារាំង) បាននាំយកស្នាដៃអក្សរសិល្ប៍មួយយ៉ាងរស់រវើក ដែលពោរពេញដោយមនោសញ្ចេតនាស្រឡាញ់ភូមិស្រុកមាតុភូមិវៀតណាម។ អ្នកទាំង២នាក់ ហាយអាញ (Hai Anh) និង Pauline Guitton បានសាបព្រោះលើអារម្មណ៍អ្នកអាន នូវកាលៈទេសៈប្រកបដោយសមានចិត្តដ៏អស្ចារ្យ អំពីជីវភាពរស់នៅនាសម័យកាលមួយគួរជាទីនឹករលឹក នៅក្នុងខឿនវប្បធម៌នៃប្រទេសទាំងពីរ វៀតណាម និង បារាំង។
ថ្មីៗនេះ រោងបោះពុម្ពគីមដុង (Kim Dong) បានបោះពុម្ពផ្សាយសៀវភៅ “រស់” របស់មិត្តទាំងពីរនាក់ បងហាយអាញ (Hai Anh) និង Pauline Guitton។ មុននោះ សៀវភៅនេះ បានបោះពុម្ពផ្សាយនៅប្រទេសបារាំង ហើយមានឈ្មោះល្បីល្បាញទៀតផង។
តាមរយៈគំនូសដ៏រស់រវើក នៃវិចិត្រការិនី Pauline Guitton ទំព័រគំនូររឿង “រស់” បានពង្រាងដាក់ចេញផ្ទាំងអនុស្សាវរីយ៍ប្រវត្តិសាស្រ្តមួយនៃជនជាតិ ពង្រាងចេញរូបភាពអំពីជនជាតិវៀតណាមនៅនាសម័យសង្គ្រាម និង សម័យបច្ចុប្បន្ន ទន្ទឹមនោះក៏ពង្រាងប្រកបដោយសមានចិត្ត រវាងម្តាយនិងកូន សង្គ្រាមនិងសន្តិភាព ជនជាតិនិងសមាហរណកម្ម។ល។ សៀវភៅជាស្ពានតំណអតីតកាលនឹងបច្ចុប្បន្ន តំណរវាងខឿនវប្បធម៌ទាំងពីរ បារាំង និង វៀតណាម។
វិចិត្រការិនី Pauline Guitton ជាអ្នកជិតខាងរបស់បងហាយអាញ (Hai Anh) នៅប្រទេសវៀតណាម គេទាំងពីរនាក់មានឆ្នាំកំណើត១៩៩៣ដូចគ្នា។ ហាយអាញ (Hai Anh) បានដឹងស្គាល់ វិចិត្រការិនី Pauline Guitton ក្រោយពេល Pauline Guitton បញ្ចប់ការសិក្សានៅសាលាវិចិត្រសិល្បៈ Caen គាត់បានមកនៅប្រទេសវៀតណាម ធ្វើជាអ្នកជិតខាងរបស់បងហាយអាញ (Hai Anh)។ ក្នុងអំឡុងពេល១ឆ្នាំនៅប្រទេសវៀតណាម វិចិត្រការិនី Pauline បានយល់ដឹងបន្ថែមអំពីសម្រស់វប្បធម៌ជាច្រើន នៅក្នុងជីវភាពរស់នៅ ផ្តើមពីនោះ គាត់អាចបង្ហាញឡើងវិញនូវគំនូសស្នាដៃ “រស់” ដោយភាពរស់រវើក។ បងហាយអាញ (Hai Anh) បានជ្រើសមិត្តភក្តី ធ្វើជាអ្នកបង្កើតរូបភាព សម្រាប់សៀវភៅនៃផ្នែកគំហើញមួយ នៃមនុស្សសាស្រ្ត និង ការច្នៃប្រតិដ្ឋរបស់ Pauline Guitton ។
បងហាយអាញ (Hai Anh) រៀបរាប់ថា៖ “ខ្ញុំជួប វិចិត្រការិនី Pauline Guitton កាលអាយុបាន១០ឆ្នាំ ចាប់តាំងពីពេលនោះមក ខ្ញុំមិនដែលបោះរំលងការមើលគាត់គូរឡើយ។ វិចិត្រការិនី Pauline Guitton មានថាមពលអស្ចារ្យមួយក្នុងការគូរស្តីអំពីខឿនវប្បធម៌វៀតណាម និង បារាំង”។
“រស់” ជារឿងរ៉ាវពណ៌នាអំពីអ្នកម្តាយ (និពន្ធរឿងវៀតឡិញ (Viet Linh) ម្តាយបង្កើតបងហាយអាញ - Hai Anh) និទានឱ្យកូនស្រីស្តាប់ អំពីអនុស្សាវរីយ៍របស់លោកស្រីរស់នៅធ្វើការក្នុងយុទ្ធភូមិ នៃសង្រ្គាមប្រឆាំងអាមេរិក ចាប់ពីឆ្នាំ១៩៦៩ - ១៩៧៥។ ក្នុងអំឡុងពេលរស់នៅក្នុងយុទ្ធភូមិ ឡិញ (Linh) បានស្គាល់យុទ្ធជនបដិវត្ត អ្នកទាំងអស់គ្នាបានបបួរបងស្រីចូលរួមសង្គ្រាម ក៏ដូចជានាំចូលរួមភាពយន្ត។ ឡិញ (Linh) ជាមួយឪពុក នឹងមិត្តរួមប្រយុទ្ធ រស់នៅ ធ្វើការ និងបង្កើតភាពយន្ត ដែលពោរពេញដោយចំណូលចិត្ត ក្នុងស្ថានភាពកង្វះខាតគ្រប់ជំពូក ក្រោមការទម្លាក់គ្រាប់មីន គ្រាប់បែក សូរសន្ទឹះយន្តហោះគ្រហឹមពេលផ្ទៃមេឃ។ ដោយការខិតខំសិក្សារៀនសូត្រ ខំរស់ វៀតឡិញ (Viet Linh) បានក្លាយជាអ្នកនិពន្ធរឿងសហសម័យមួយរូបល្បីឈ្មោះនៅវៀតណាម ហើយទៅរស់នៅប្រទេសបារាំង។
រឿងរ៉ាវប្រកបដោយសមានចិត្តរវាងពីរនាក់ម្តាយ និង កូន នៅក្នុងសៀវភៅ “រស់” បានចូលរួមស្តារឡើងវិញនូវប្រវត្តិសាស្រ្តវៀតណាម ជាសម័យកាលមួយគួរកំណត់ចងចាំផង កត់ត្រាទំនាក់ទំនងរវាងម្តាយនិងកូនស្រីផង រួមនឹងបំណងចង់ស្វែងយល់អំពីប្រភពដើមកំណើតនៃយុវវ័យវៀតណាម ដែលមានកំណើតនិងធំដឹងក្តីនៅបរទេស។
អានស្នាដៃ “រស់” ជាមួយសំណេរពាក្យសាមញ្ញធម្មតា រចនាបទស្រទន់ ទាក់ទាញ ទន្ទឹមនឹងរូបគំនូរពោរពេញដោយពណ៌បៃតងនៃជីវិត។ វិចិត្រការិនី Pauline គូរស្អាត គូរមានអារម្មណ៍ និងមានលក្ខណៈបែបថ្មី។ សៀវភៅទាក់ទាញអ្នកអាននូវរាល់ឃ្លាល្បះសន្ទនា រាល់ស្នាមគំនូសគំនូរច្បាស់លាស់។
នៅពេលជំនួបប្រាស្រ័យអំពីសៀវភៅ “រស់” នៅហាណូយ មហាជនវៀតណាមបានស្តាប់ការចែករំលែកពីអ្នកនិពន្ធ និង តួអង្គនៅក្នុងស្នាដៃ។ អ្នកដឹកនាំរឿង វៀតឡិញ (Viet Linh) បានចូលរួមព្រឹត្តិការណ៍ រំភើបពេលនិយាយដល់មិត្តភក្តីហាយអាញ (Hai Anh) - Pauline បានជួយផ្សព្វផ្សាយស្នាដៃដល់មហាជនដោយរបៀបហ្មត់ចត់ ជិតស្និទ្ធ។ “រស់” ជាស្នាដៃគំនូររឿងដំបូងរបស់បងស្រី ហើយក៏ជាស្នាដៃតំណមិត្តភាព ទឹកចិត្តស្រឡាញ់វប្បធម៌ នៃប្រទេសទាំងពីរវៀតណាម - បារាំង ដោយរបៀបអស្ចារ្យមួយ៕
“រស់”លើកដំបូងបង្ហាញវត្តមាននៅប្រទេសបារាំង នាដើមឆ្នាំ២០២៣។ នៅរយៈពេលខ្លីក្រោយមក សៀវភៅបានបង្កចំណាប់អារម្មណ៍យ៉ាងរហ័សចំពោះអ្នកអាននៅប្រទេសបារាំង ដោយមានការបោះពុម្ពផ្សាយចំនួន៨.០០០ក្បាល។ មុននោះ នៅជាឯកសារពង្រាងនៅឡើយ “រស់”ទទួលបានការគាំទ្រពីមូលនិធីបោះពុម្ពសម្រាប់ស្នាដៃឆ្នើម ជាភាសាបារាំង - La Scam។ ដើមឆ្នាំ២០២៤ ឆ្លងកាត់ស្នាដៃជាភាសាបារាំងជាច្រើន សៀវភៅទទួលបានពានរង្វាន់ Prix du Jury oecuménique de la BD 2024។
អត្ថបទ៖ ប៊ិចវឹន រូបថត៖ថាញយ៉ាង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង