របាំចានជនជាតិតៃ (Tay) នៅខេត្តបាក់កាន (Bac Kan)

របាំចានជនជាតិតៃ (Tay) នៅខេត្តបាក់កាន (Bac Kan)

ជនជាតិតៃ​ (Tay) ខេត្ត​បាក់កាន (Bac Kan) ​មាន​ខឿន​វប្បធម៌ប្រពៃណីមួ​យដ៏សម្បូរបែប​ រួមមាន​បទកំណាព្យ​ រឿង​ព្រេង​ រឿងសំណើច​ប្រជាប្រិយ​ បុណ្យ​ទាន​ប្រពៃណី ចម្រៀង​ របាំ តន្រ្តី។ល។ ទំនុក​ចម្រៀង​ប្រជាប្រិយ​ពេញ​និយម​បំផុត​ គឺចម្រៀង​ស្លឺ ចម្រៀងប្រជា​ប្រិយ​​លឿនកយ ចម្រៀង​ក្នុងថ្ងៃរៀបការ​ ចម្រៀង​បំពេរកូន​។ល។ ក្រៅពីនោះ​ បងប្អូនជនជាតិ​តៃ (Tay) នៅ​មាន​ប្រព័ន្ធរបាំមហាជន​​មួយ ​បាន​ស្នងពី​ជំនាន់មួយ​ទៅ​ជំនាន់មួយ​ សម្តែង​យ៉ាង​សម្បូរបែបដោយក្ដីជំនឿ ក្ដីសង្ឃឹមរបស់​មនុស្ស​ក្នុង​ជីវភាព​រស់នៅ​ ពលកម្ម​ ផលិតកម្ម​។ ក្នុងចំណោម​នោះ ទំនុកចម្រៀង​​​ប្រជាប្រិយ​ របាំ​មហាជន​នៃជនជាតិ​តៃ​ (Tay) របាំចាន ​ជា​របាំមួយ​ក្នុ​ង​​​​ចំណោម​​របាំ​ដែល​​ពេញ​និយម​បំផុត​ និង បានប្រើប្រាស់​​ជា​ប្រចាំ​។​

របាំ​ចាន​ជនជាតិ​តៃ​ (Tay) ខេត្តបាក់កាន​ (Bac Kan) មាន​លក្ខណៈ​ពិសេស​បង្គួរ​៖ ឈុត​សម្លៀកបំពាក់សម្តែង​របាំចាន​រួម​មាន​ អាវ​ផាយ​ អាវ​ខ្លី​​ សំពត់​រ៉ុប​ ខ្សែក្រវាត់​ចង្កេះ កន្សែង​​ជ្រុង​ចួត​ក្បាល​។ ឈុត​សម្លៀកបំពាក់​នារី​មាន​ពណ៌ខៀវ​ចាស់​ បាន​កាត់ដេរ​ដោយ​សំពត់​កប្បាស។ ​សម្លៀកបំពាក់កាត់ដេរ​សាមញ្ញ​ គ្មាន​ការ​ដេរ​ប៉ាក់​ក្បាច់​រចនា​។ ឧបករណ៍តន្រ្តី​សំខាន់នៃ​របាំចាន​ គឺ​ចាន និង ចង្កឹះ​។ របាំចាន​ឥរិយាបទ​អង្គុយ​ ឬ​ឈរ ពីរនាក់ទល់​មុខគ្នា​ដៃកាន់​ចាន​។ ចានកាន់​ជាប់​កណ្តាល​បាត់ដៃ​ កដៃ​បង្វិល​មួយ​ជុំ​នៅ​ត្រង់ពោះ​ រេ​​ឡើង​លើក្បាល​ រួច​បង្វែរទៅខាងក្រោយ​ខ្នង​ ដាក់សន្សឹម​ចុះមកត្រង់ពោះវិញ​ ហើយ​ធ្វើ​សាឡើងវិញ​ដោយ​ប្តូរដៃ​។ របាំ​ឥរិយាបទ​ឈរ​ ដៃទាំងពីរ​កាន់ចាន​គាប​ចង្កឹះ​ គោះតាម​ចង្វាក់​ ដៃកាន់ចាន់ទាំងពីរដាក់​​នៅ​ត្រង់ពោះ រេ​​ខ្វែង​តាម​ក្រោម​ក្លៀក​ទៅខាង​ក្រោយ​ខ្នង​ រួច​វិល​ត្រឡប់​​មក​​​ត្រង់ពោះវិញ​ដើម្បី​ផ្លាស់ប្តូរ​ដៃ​។​ ឬរាំដៃម្ខាង​លើកខ្ពស់​ ដៃម្ខាង​ដាក់ចុះត្រឹមចង្កេះ​។​


នេះជា​របាំពិសេស​ បាន​ខេត្ត​បាក់កាន​ (Bac Kan) ក៏ដូចជា​ស្រទាប់​ជនជាតិ​តៃ (Tay) ​រក្សា ​និង ​អភិរក្ស​ដោយ​រូបភាព​​តៗ​មាត់​ និង បង្រៀន​ផ្ទាល់​ ប៉ុន្តែ​មកដល់​សព្វថ្ងៃ​ កាយវិការ​របាំ​​ហាក់បីដូចជា​​ឯកភាព​ជា​ធ្លុងមួយ​ តិច​មាន​​ឃ្លាតចាកបទ​ដើម​។ កាយវិការ​របាំ​មាន​​អត្ថន័យ​ត្រាប់តាម​​កាយវិការរវៃ​​យក​សូត្រនាង​នៃមាមីង​ តាំងពី​​អតីតកាល​ សកម្មភាព​​សម្ភារៈ​ សកម្មភាព​​ស្មារតី​ ឬពិធី​អំណរ​បាយ​ថ្មី​ នៃបងប្អូនជនជាតិ​​តៃ (Tay)​។​

សម្តែង​របាំ​នៅ​សប្តាហ៍​វប្បធម៌​ ទេសចរណ៍​ខេត្ត​បាក់កាន​ (Bac Kan) ឆ្នាំ២០២៤។​

ឆ្លងកាត់វដ្ឋ​ប្រវត្តិសាស្រ្ត​ របាំ​ចាន​ជនជាតិ​តៃ (Tay) ​ខេត្តបាក់កាន​ (Bac Kan) បាន​អភិរក្ស​ និង អភិវឌ្ឍ​នៅក្នុង​ជីវភាពស្មារតី​ នៃជនជាតិ​តៃ​ (Tay) ​ពីជំនាន់មួយ​ទៅ​ជំនាន់មួយ​។ សព្វថ្ងៃ​ នៅលើ​ភូមិសាស្រ្ត​ខេត្ត​បាក់កាន​ (Bac Kan) ក្រុម ក្លឹប​សិល្បៈ​បាន​​បង្កើតឡើង​ សហការ​តភ្ជាប់​នឹង​អ្នក​ចំណូល​ចិត្ត​ ស្រឡាញ់​របាំចាន រួមជាមួយ​គ្នា​ ដើម្បី​​រៀបចំ​រួម​ប្រាស្រ័យ​ សកម្មភាព​បម្រើ​​ព្រឹត្តការណ៍​វប្បធម៌​ នយោបាយ​ សង្គម​នៅមូលដ្ឋាន​ ទីផ្សារ​ ពិធីបុណ្យ​ទាន​ បម្រើ​ភ្ញៀវទេសចរ​នៅមូលដ្ឋាន​។ល។ ប្រការ​នោះ​ បង្ក​លក្ខណៈ​សម្រាប់​រូបភាព​​សិល្បៈ​នេះ បន្ត​រក្សា​ និងមាន​ឱកាស​អភិវឌ្ឍ​​ក្នុង​ជីវភាព​រស់នៅ​នាសម័យ​ទំនើប​។​


ក្នុង​​ដំណើរការ​ធ្វើ​ទេសចរណ៍​ និង អភិវឌ្ឍ​ទេសចរណ៍​ ជនជាតិ​តៃ (Tay) ខេត្ត​បាក់កាន​ (Bac Kan) បាន​ឧទ្ទេសនាម​​របាំ​ចាន​នៃជនជាតិ​ខ្លួន​ដល់​ភ្ញៀវទេសចរ​ជិត​ឆ្ងាយ​ ចូលរួមចំណែកយ៉ាង​សំខាន់​​ក្នុងការ​ធ្វើឱ្យ​សម្បូរបែប​វប្បធម៌​នៃខេត្ត​បាក់កាន​ (Bac Kan) ជា​ដោយ​ឡែក​ និងទូទាំង​តំបន់​ឦសាន​​ជាទូទៅ៕​

អត្ថបទ៖ ង៉ោ ឌឹក​មិច រូបថត៖ ង៉ោ​ ឌឹក​មិច​ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ប្រែសម្រួល៖ រីកើង​


top