ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម - សហរដ្ឋអាមេរិក

ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម - សហរដ្ឋអាមេរិក

ក្នុងដំណើរទស្សនកិច្ចជាផ្លូវរដ្ឋ របស់លោក​ប្រធានាធិបតីអាមេរិក Joe Biden ចាប់តាំងពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកញ្ញា នៅប្រទេសវៀតណាម តបតាមការអញ្ជើញរបស់លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) ប្រទេសទាំងពីរបានលើកកម្ពស់ជាផ្លូវការនូវ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បើកសម័យកាលប្រវត្តិសាស្ត្រថ្មីនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី។

ដំណើរ​ទស្សនកិច្ចលើក​នេះ​បាន​ប្រព្រឹត្តិឡើង ស្របនឹងឱកាសគម្រប់​ខួប​ ១០ ​ឆ្នាំ​ ដែលប្រទេសទាំងពីរ បង្កើត ​ទំនាក់ទំនងដៃគូ​គ្រប់​ជ្រុងជ្រោយ។ នេះក៏ជាការបន្តប្រពៃណីទំនាក់ទំនងការទូតក្នុងរយៈពេលជិត ៣០ ឆ្នាំរវាងវៀតណាមនិងសហរដ្ឋអាមេរិកផងដែរ។ 


លោកប្រធានាធិបតី Joe Biden បានជួបសន្ទនា និងសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗ ទាំងបួនរូបរបស់វៀតណាម ហើយនេះជាលើកដំបូងដែលលោកប្រធានាធិបតីអាមេរិកអញ្ជើញមកទស្សនាអគាររដ្ឋសភា ដើម្បីជួបពិភាក្សាការងារជាមួយលោកប្រធានរដ្ឋសភាវៀតណាម វឿង ​ឌីញហ្វេ (Vuong Dinh Hue) និង​អញ្ជើញ​ធ្វើ​ជា​សាក្សីក្នុង​ពិធី​ប្រគល់វត្ថុអនុស្សាវរីយ៍សម័យសង្រ្គាមដល់អតីតយុទ្ធជននៃប្រទេសទាំងពីរ។
លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) ជួបសន្ទនាជាមួយលោកប្រធានាធិបតីអាមេរិក Joe Biden ។ រូបថត៖ ទ្រីយុង-VNA

ថ្លែងសុន្ទរកថាក្នុងសន្និសីទព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សា លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) បានសង្កត់ធ្ងន់ថា៖ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីគោលដៅសន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍប្រកបដោយចីរភាពក្នុងបរិបទថ្មី ខ្ញុំនិងលោកប្រធានាធិបតី Joe Biden បានជំនួសប្រមុខរដ្ឋនៃប្រទេសយើងទាំងពីរ អនុម័ត​​សេចក្តីប្រកាសរួម បង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍប្រកបដោយចីរភាព


យោងតាមលោកប្រធានាធិបតីអាមេរិក ដើម្បីទទួល​ ​ភាពរីកចម្រើនក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនាបច្ចុប្បន្ន គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។ "១០ឆ្នាំមុនខណៈពេលដែលខ្ញុំជាអនុប្រធានាធិបតី ប្រទេសយើងទាំងពីរសម្រេចបាននូវព្រឹត្តិការណ៍ដ៏សំខាន់ៗ នៅពេលដែល​​បង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសយើងទាំងពីរ។ ខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះរបៀបដែលប្រទេស និងប្រជាជនយើងបានកសាងទំនុកទុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីអាចដោះស្រាយផលវិបាកដ៏ឈឺចាប់ដែលសង្រ្គាមបានបន្សល់ទុកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ លោកប្រធានាធិបតីអាមេរិកបានថ្លែង 
លោកប្រធានរដ្ឋសភា វឿង ឌីញហ្វេ (Vuong Dinh Hue) និងលោកប្រធានាធិបតីអាមេរិក Joe Biden បានអញ្ជើញធ្វើជាសាក្សី ក្នុងពិធីប្រគល់វត្ថុអនុស្សាវរីយ៍ និងទិនានុលេខសង្គ្រាម។ រូបថត៖ យ័ន​តឹន – VNA

ទំនាក់ទំនងវៀតណាម - អាមេរិកមានការអភិវឌ្ឍយ៉ាងស៊ីជម្រៅលើចំណុចទាំងបី ទ្វេភាគី តំបន់ និងអន្តរជាតិ បន្ទាប់ពីរយៈពេលជិត ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងធម្មតា និង ១០ ឆ្នាំនៃការបង្កើតទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយ។ ក្នុងចំណូមនោះ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគបន្តជាចំណុចភ្លឺស្វាង និងជាកម្លាំងចលករនៃទំនាក់ទំនងទ្វេភាគី ដោយមានទំហំ​ពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ១២៣ ពាន់លានដុល្លារនៅឆ្នាំ ២០២២។ 

កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យវិទ្យាសាស្ត្រ -បច្ចេកវិទ្យា អប់រំ-បណ្តុះបណ្តាល សន្តិសុខ - ការពារជាតិ ជំនះផលវិបាកនៃសង្រ្គាម ឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ការជួបជុំដោះដូររវាងប្រជាជន និងប្រជាជន ... បន្តទទួល​បានភាពរីកចម្រើនសំខាន់ៗ។ 


ភាគីទាំងពីរបានឯកភាពអំពីទិសដៅ និងវិធានការ ពង្រាយក្របខណ្ឌថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាវិស័យសហប្រតិបត្តិការអាទិភាព ដែលរួមមាន សុខាភិបាល សុខុមាលភាពសង្គម ថាមពលបៃតង បច្ចេកវិទ្យាខ្ពស់ ... ជាជាក់ស្តែង សហគ្រាសនៃប្រទេសទាំងពីរត្រូវ​ចំណាយពេលវេលា កម្លាំងកាយចិត្ត បញ្ញា និងធនធានអាទិភាពចំពោះការវិនិយោគវិទ្យាសាស្ត្រ - បច្ចេកវិទ្យា នវានុវត្តន៍ ជាពិសេសការផ្លាស់ប្តូរឌីជីថល ឧស្សាហកម្មវត្ថុពាក់កណ្តាលចម្លង (semiconductor) កំណើនបៃតង ថាមពលកកើតឡើងវិញ ប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងសេដ្ឋកិច្ចវដ្ដ។

. លោកនាយករដ្ឋមន្ត្រី ផាម​ មិញ​ជីញ (Pham Minh Chinh) និងលោកប្រធានាធិបតីអាមេរិក Joe Biden ចូលរួមកិច្ចប្រជុំកំពូលវៀតណាម-អាមេរិកស្តីពីការវិនិយោគ និងនវានុវត្តន៍។ រូបថត៖ យឿង​យ៉ាង -VNA

នាពេលខាងមុខ ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងខ្សែសង្វាក់ផ្គត់ផ្គង់វត្ថុពាក់កណ្តាលចម្លង (semiconductor) តាមរយៈកម្មវិធីបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់វៀតណាម តាមរយៈនោះជំរុញឱ្យវៀតណាមចូលរួមយ៉ាងស៊ីជម្រៅថែមទៀត និងក្លាយជាតំណភ្ជាប់ដ៏សំខាន់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។

អគ្គនាយិការងនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកស្រី ដ័ន​ធីទៀត​ញុង (Doan Thi Tuyet Nhung) ឧទ្ទេសនាមអំពីការដាក់់តាំងរូបថតជូន​លោកនាយករដ្ឋមន្ត្រី ផាម​ មិញ​ជីញ (Pham Minh Chinh) និងលោកប្រធានាធិបតីអាមេរិក Joe Biden។ រូបថត៖ យឿង​យ៉ាង -VNA
ជាលើកដំបូងដែលវៀតណាមមានទំនាក់ទំនង ពីកម្រិតដៃគូយុទ្ធសាស្ត្រជាមួយប្រទេសទាំង ៥ ដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (ចិន រុស្ស៊ី សហរដ្ឋអាមេរិក​ ចក្រភពអង់គ្លេស និងបារាំង) តាមរយៈនោះបង្កើតក្របខណ្ឌទំនាក់ទំនង ស្ថិរភាព យូរអង្វែងជាមួយដៃគូសំខាន់ៗ រួមចំណែកពង្រឹងជំហរគោលនយោបាយការបរទេសរបស់ប្រទេស។

ការលើកកម្ពស់ទំនាក់ទំនងជាជំហានសំខាន់ បើកដំណាក់កាលសហប្រតិបត្តិការថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក។ នេះគឺជាជំហានដ៏សំខាន់សម្រាប់ប្រទេសទាំងពីរ ព្រោះបានបង្ហាញពីកម្លាំងខ្លួនឯងក្នុងទំនាក់ទំនងនោះ នៅពេលដែលប្រទេសទាំងពីរកំពុងប្រឈមមុខនឹងបញ្ហាប្រឈមដែលជះឥទ្ធិពលយ៉ាងខ្លាំងចំពោះអនាគតនៃតំបន់ និងពិភពលោកទាំងមូល។/.

វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាវិស័យទម្លុះភាព​ទល់​ច្រក។ លើសពីនេះ ភាគីទាំងពីរក៏បានយកចិត្តទុកដាក់លើវិស័យជាច្រើនដូចជា កិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាសកល ដូចជាការចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាព និងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ក្នុងនោះមានតំបន់វាល​រាបទន្លេ​គឺវឡុង (Cuu Long)  សន្តិសុខថាមពល ស្បៀងអាហារ ធនធានទឹក សុខាភិបាល ប្រឆាំងអំពើភេរវកម្ម។ ល។

អត្ថបទ៖ វៀតណាម រូបថត៖ VNA

ប្រែសម្រួល​ដោយ​ង្វៀន​យ៉ាង


top