ភាពចម្លែកនៃរូបភាពឆ្នេរសមុទ្រ ដាញ៉ៃ (Da Nhay)

ភាពចម្លែកនៃរូបភាពឆ្នេរសមុទ្រ ដាញ៉ៃ (Da Nhay)

ឆ្នេរ​សមុទ្រ​ ដា​ញ៉ៃ (Da Nhay) ជា​ឆ្នេរ​សមុទ្រ​ធម្មជាតិ​ មាន​​ល្អាង​ភ្នំ​រាង​ប្លែកៗ​​នៅ​ចម្រោះ​ឆ្នេរ​ថ្ម ដែល​​មានរាង​សណ្ឋាន​ពិសេស​ និង​តែងជា​អាសយដ្ឋាន​ទាក់ទាញ​មិន​អា​ចចោល​រំលង​ ពេល​ធ្វើ​ដំណើរ​មកដល់​ខេត្ត​ក្វាង​ប៊ិញ (Quang Binh)។ មកដល់ទី​​នេះ ភ្ញៀវទេសចរ​មិនត្រឹមតែ​បាន​រំសាយ​អារម្មណ៍​ក្រោម​ជំនោរ​ទឹកសមុទ្រ​បៃតង​ នៅទាំង​អាច​ចូលរួម​លេង​សប្បាយ​តាម​រូប​ភាព​ដូចជា​ ចែវ​ទូក​ ឡើង​ភ្នំ​ ដើរ​កម្សាន្ត​ក្រោម​ម្លប់ដើម​ស្រល់​។​ល។ 

នៅ​ចម្ងាយ​ពីមជ្ឈមណ្ឌល​ទីក្រុង​​ដុង​ហើយ​ (Dong Hoi) (ខេត្ត​ក្វាង​ប៊ិញ - Quang Binh) ប្រហែល​៣០គីឡូម៉ែត្រ​ ភ្ញៀវទេសចរ​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​១A ទៅទិស​ជ្រេ​ភ្នំ​លី​ហ្វ័រ​ (Ly Hoa)​។ ពេល​មកដល់​ជ្រេ​ភ្នំ​ នៅ​ក្បែរ​​ឆ្នេរ​សមុទ្រ​មាន​​ភ្នំ​ថ្ម​ពិសេស​ នឹង​រំលេច​ឡើង​​​ចំពោះមុខ​​ នោះ​គឺជា​អាសយដ្ឋាន​ទេសចរណ៍​ល្បី​ឈ្មោះនៃ​សមុទ្រ​ដា​ញ៉ៃ​ (Da Nhay)។​

តាម​ចាស់ព្រឹទ្ធាចារ្យ​នៅ​ក្នុងភូមិ​លី​ហ្វ័រ​ (Ly Hoa) ​រៀប​រាប់​ ឈ្មោះ​ដា​ញ៉ៃ​ (Da Nhay)​​ មាន​​តាំងពី​ដើម​មក​ ចាប់ពី​កើតមក​​លោក​យាយ​បានឮ​​អ្នកភូមិ​ហៅ​ដូច្នេះ​ហើយ​ រហូត​​​មក​ដល់សព្វថ្ងៃ​។ ដោយសារ​អន្តរកម្ម​នៃ​រលក​សមុទ្រ​ ផែន​ថ្ម​ធំ​ហាក់ដូចជា​គ្មាន​ព្រលឹង​ ក្លាយ​ជា​មាន​ព្រលឹង​ជាមួយ​នឹង​រូបភាព​គ្រប់ប្រភេទ​។ ផែន​ថ្មតូច​ធំ​នេះ ផុស​ឡើង​នៅ​លើ​​ឆ្នេរ​សមុទ្រ​មាន​រូបរាង​ដូចជា​សត្វ​ កំពុង​ហក់​លោត​បោល​ចេញ​មហាសមុទ្រ​ ដូច្នេះ​អ្នក​ភូមិក៏​​​​ដាក់​​ឈ្មោះហៅថា​ឆ្នេរ​សមុទ្រ​​ដា​ញ៉ៃ (Da Nhay)​​​។ ដោយសារ​អន្តរកម្ម​ដ៏ប៉ិន​ប្រសប់​របស់ ​អ្នកម្តាយ​ធម្មជាតិ​ បង្កើត​បានជា​​អាសយដ្ឋាន​ទេសចរណ៍​ ដ៏សែន​ពិសេស​នៅ​តំបន់​ដែន​ដី​ក្វាង​ប៊ិញ​ (Quang Binh)​។​



នៅ​ឆ្នេរសមុទ្រដា​​ញ៉ៃ​ (Da Nhay)​​ មាន​អណ្តូង​ទឹក​មួយ​​​មាន​ឈ្មោះថា អណ្តូង​គីង្គក់ គ្រប​ដោយ​ផែន​ថ្មធំ​នៅ​ពីលើ​មាត់អណ្តូង​ បង្កើន​ភាព​អាថ៌កំបាំង​​សម្រាប់​ស្ថាន​នាម​នេះ​។ អណ្តូង​គីគង្គក់​នៅ​ជ្រៅ​ក្នុង​ល្អាង​គីង្គក់ ​ទឹក​ស្អាត​ថ្លាឈ្វេង​ ដូច្នេះ​អ្នកភូមិ​រាល់ពេល​ប្រព្រឹត្ត​ពិធី​បូជា ​នៅ​វិហារមហាសមុទ្រ​ខាងត្បូង​ដែល​​នៅ​ជិត​នេះ​​ សុទ្ធតែ​មកល្អាង​គីង្គក់​ យក​ទឹក​សម្រាប់​ប្រើពិធីកិច្ច​។​

ក្រៅ​ពី​​ឆ្នេរ​ដា​ញ៉ៃ (Da Nhay)​​ ​នៅ​មាន​ផ្កា​ថ្ម​ជាច្រើន​ ជា​លក្ខណៈ​ងាយស្រួល​សម្រាប់​ជល​ផលជាច្រើនប្រភេទរស់នៅ​​ដូចជា​៖ បង្គា​ ម៉ឹក​ ក្តាម​សេះ និង ត្រី​គ្រប់ប្រភេទ​ យ៉ាង​នេះ​ហើយ​បានជាទីនោះ​​បាន​ក្លាយ​ជា​តំបន់​សមុទ្រ​ដាញ៉ៃ​ (Da Nhay)​​ និង​ជា​ទីកន្លែង​ប្រពៃ​សម្រាប់​ការពិសា​គ្រឿងសមុទ្រ​ស្រស់ៗ​។​


មកទេសចរណ៍​នៅ​ឆ្នេរសមុទ្រ​ដាញ៉ៃ​ (Da Nhay)​​ ខេត្ត​ក្វាង​ប៊ិញ (Quang Binh) ​ភ្ញៀវទេសចរ​​មិនត្រឹមតែ​បាន​គយ​គន់​សម្រស់​ធម្មជាតិ​ដ៏សុខស្ងប់ប៉ុណ្ណោះទេ​ នៅទាំង​ទទួលបានបទ​ពិសោធន៍​​ដ៏ចំណាប់​ផ្សេង​ៗ​ដូចជា ​លេង​ល្បែង​កម្សាន្ត​លើ​​ឆ្នេរ​សមុទ្រ​ទូលំទូលាយ​​ ទឹក​ស្អាត​ ត្រជាក់ ភ្ញៀវ​ទេសចរ​អាច​ចូលរួម​លេង​ល្បែង​កម្សាន្ត​ដូចជា ​មុជ​ទឹក​ ចែវ​ទូក​ ដើរ​កម្សាន្ត​ក្រោម​ម្លប់​ព្រៃ​ស្រល់​​វែង​អន្លាយ បណ្តោយ​តាម​ឆ្នេរសមុទ្រ​ ប្រសិន​បើ​មិន​ចូល​ចិត្ត​អាកាសធាតុ​ក្តៅ​នៅលំហសមុទ្រ​ ភ្ញៀវទេសចរ​អាច​ដើរ​កម្សាន្ត​លេង​មួយ​ជុំក្រោម​ម្លប់​ឈើ​ បោះតង់​ក្រោម​ស្បៃរាត្រី​ សេវាកម្ម​ជួល​តង់​ ហូបចុក​។ល។ មាន​នៅនឹង​ឆ្នេរ​សមុទ្រ​ ហេតុនេះ​ ភ្ញៀវទេសចរ​ក៏អាច​រៀប​ចំ​សកម្មភាព ​team building ដុត​ភ្លើង​បោះតង់​ ច្រៀង​លេង​កម្សាន្ត​ បង្កើត​អនុស្សាវរីយ៍​ជាមួយ​គ្នា​។​

ជាមួយនឹង​លក្ខណៈ​ពិសេស​ថ្មីៗ​ ខាង​រូប​សណ្ឋាន​ភូមិសាស្រ្ត​ ទេសភាព​ធម្មជាតិ​ស្រស់ត្រកាល​ ដែ​លមានកក្តាបី​ សមុទ្រ ភ្នំ និង​ព្រៃ​ រួម​នឹងសេវាកម្ម​ចម្រុះ​បាន​ជួយ​ឱ្យ​ឆ្នេរ​​សមុទ្រ​ដាញ៉ៃ (Da Nhay)​​ ​មួយ​ថ្ងៃកាន់តែទាក់​ទាញ​ភ្ញៀវទេសចរ​អញ្ជើញ​មក​ទស្សនា​៕​

មកទេសចរណ៍​នៅ​ឆ្នេរសមុទ្រ​ដាញ៉ៃ​ (Da Nhay)​​ ខេត្ត​ក្វាង​ប៊ិញ (Quang Binh) ​ភ្ញៀវទេសចរ​​មិនត្រឹមតែ​បាន​គយ​គន់​សម្រស់​ធម្មជាតិ​ដ៏សុខស្ងប់ប៉ុណ្ណោះទេ​ នៅទាំង​ទទួលបានបទ​ពិសោធន៍​​ដ៏ចំណាប់​ផ្សេង​ៗទៀតផង។​

អត្ថបទ​និង​រូបថត៖ កុង​ដាត​/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​

 


top