ពិសេសភាពនៃតែវៀតទូ (Viet Tu)

ពិសេសភាពនៃតែវៀតទូ (Viet Tu)

ពាណិជ្ជសញ្ញា​តែ​វៀតទូ​  (Viet Tu)មាន​វត្តមាន​នៅ​ផ្សារណាត់​ចិន​ - អាស៊ាន​ ២០២៤ (CAEXPO 2024) កិច្ចប្រជុំ​កំពូល​ពាណិជ្ជកម្ម​ និងវិនិយោគ​ចិន​ - អាស៊ាន​​ លើកទី​២១ បាន​ដៃគូ​ មិត្តភក្តិ​អន្តរជាតិ​វាយ​តម្លៃខ្ពស់​។​

តំបន់ដាំតែសរីរាង្គវៀតទូទំហំ ១៥ហិកតា នៅស្រុកហាយហា (Hai Ha) ខេត្តក្វាងនិញ (Quan Ninh)។

តែវៀត​ទូ​ (Viet Tu) បាន​ស្ថាបនា​ និងអភិវឌ្ឍ​ដោយ​នារីកសិករ​ម្នាក់​ ហា ង៉ុក​គ្វិញ​ (Ha Ngoc Quynh)​។ លោកស្រី​ ក៏ជា​សិប្បករ​តែកម្រ​មួយ​រូប នៅ​អាយុ​ជាង​៧០ឆ្នាំ​ នៅតែ​កកាយ​ចែវ​ បើក​ទូលាយ​តំបន់វត្ថុធាតុដើម​តែ​សរីរាង្គ​។ ឆ្នាំ២០០៤ ក្រោយ​ពេល​៣០ឆ្នាំប្រកប​មុខរបរ​ដាំតែ​ បង្កើត​សហករណ៍តែ​ លោក​ស្រី ហា ង៉ុក​គ្វិញ (Ha Ngoc Quynh) បាន​យក​ពូជតែង៉ុកធ្វី (Ngoc Thuy) ​មាន​ដើម​កំណើត​មកពី​តំបន់ដាំតែ​ជាយ​សមុទ្រ​តៃវ៉ាន មកដាំនៅ​ឃុំ​ដឿងហ័រ (Duong Hoa) ស្រុ​កហាយ​ហា (Hai Ha) ខេត្ត​ក្វាង​និញ (Quang Ninh)។ រួម​ជាមួយនឹង​នោះ​ សិប្បការិនី​ ហា ង៉ុក​គ្វិញ (Ha Ngoc Quynh)​ បង្កើត​ក្រុមហ៊ុន​ទទួលខុសត្រូវ​មានកម្រិត​ ធ្វឹន​គ្វិញ (Thuan Quynh) សាង​គ្រឹះធារ​ កំណត់ផ្លូវដើរ​សម្រាប់​តំបន់​តែ​ដែន​សមុទ្រ​។​

ទេសភាពទាំងមូលនៃតំបន់តែហាយហា (Hai Ha) ខេត្តក្វាងនិញ (Quan Ninh)។

ផ្តើមពី​រូបភាព​ប្រពៃណីគ្រួសារ​ ផលិតកម្ម​កែច្នៃ​បែប​សាមញ្ញ​ ក្រុមហ៊ុន​បាន​វិនិយោគ​ផលិតកម្ម​ខ្នាតធំ​ ពិសេស​គឺអនុវត្ត​បទដ្ឋាន​យុទ្ធសាស្រ្ត​គ្មាន​ចន្លោះ​ ហ្មត់ចត់​តាំងពី​ដាំ​ ថែទាំ កែច្នៃ​ រហូតដល់​វេចខ្ចប់​ បង្កើត​បាន​ផលិតផល​តែយ៉ាង​ប្រណីត​។​

ពិសេសភាពនៃតែបៃតងវៀតទូ (Viet Tu) លាយជាមួយនឹងក្លិនផ្កា នាំមកនូវរសជាតិប្លែក និងពិសេស។

ដើម​តែ​នៅ​ខេត្ត​ក្វាងនិញ (Quang Ninh) លូតលាស់ល្អ បង្កើត​បាន​រសជាតិ​​ឆ្ងាញ់​កម្រ​។ ផលិតផល​ដំបូង​ បន្ទាប់ពី​ច្រើន​ឆ្នាំ​ប្រឹង​ប្រែង​ ថែទាំ​ បង្កើតឡើង​ លោក​ស្រី​ ហា ង៉ុក​គ្វិញ (Ha Ngoc Quynh) ជា​ស្ថាបនិក​ឈ្មោះតែ​ដំបូង​ ដែល​មាន​ឈ្មោះថា តែ​មីញឹន​ដឿង​ហ័រ​ (My Nhan Duong Hoa)។ ផលិតផល​នេះ លោក​ស្រី​សហការ​នឹង​សិប្បករ​ជនជាតិ​តៃវ៉ាន​ លោក​ Chuang Cheng Lang (អ្នក​មាន​បទពិសោធន៍​ជាង​៤០ឆ្នាំ​ ខាងវិស័យ​តែ)។ តែ​បានធ្វើ​មក​​អំពី​ត្រួយតែ​ពូជ​ង៉ុក​ធ្វី​ (Ngoc Thuy) មួយក្តោប​ ពីរស្លឹក​ ស្លឹក​តែស្ងួត​ចម្រុះពណ៌ ស្លឹកដូចស្លាបសត្វក្រៀល ទឹកតែ​ពណ៌លឿង​ស្រាល​ ក្លិន​ក្រអូប​ផ្កា​ម្លិះ។


ផលិតផល​តែដំបូង​ បាន​ទីផ្សារ​ទទួលស្គាល់​ ជាមួយនឹង​មនោសញ្ចេតនា​ចំពោះតែ និងទំនុក​ចិត្តចំពោះ​​តម្លៃ​តែ​វៀតណាម ក្នុង​ជីវភាព​សហសម័យ​ លោក​ស្រី​ ហា ង៉ុកគ្វិញ (Ha Ngoc Quynh) បាន​ចំណាយ​ទ្រព្យ​សម្បត្តិ​របស់ខ្លួន​ទាំង​ស្រុង​ ដើម្បី​ដាំបន្ថែម​ពូជតែ​ ​បើក​ទូលាយ​តំបន់​វត្ថុធាតុ​ផលិតកម្ម​។ ឆ្នាំ​២០២១ ពាណិជ្ជសញ្ញា​តែ​វៀតទូ​ (Viet Tu) បាន​ប្រសូតចេញ​ជា​ផ្លូវការ​ ជាមួយ​នឹង​សារ​ “តែឆ្នើម របស់​ជនជាតិ​វៀតណាម​”។ ឆ្នាំ​២០២២ វៀតទូ (Viet Tu) បើក​ showroom តែ​​វៀត​ទូ​ នៅ​រដ្ឋធានីហាណូយ​។ ឆ្នាំ​២០២៣ វៀតទូ​ (Viet Tu) បង្ហាញ​ប្រភេទតែថ្មី​ តែក្រហម​ទឹកដម តែអ៊ូឡុង​ផ្អាប់ឈូក​តីហូ  (Tay Ho) តែអ៊ូឡុង​បៃតងផ្អាប់​ឈូក​។ ឆ្នាំ​២០២៤ វៀតទូ​ (Viet Tu) បន្ត​បង្កើន​សាខាតែនៅ​រដ្ឋធានី​ហាណូយ​ អះអាង​ជា​អ្នក​ផលិតតែ​ តាម​ទិសដៅ​សរីរាង្គ​ដំបូង​ នៅប្រទេសវៀតណាម​ ជា​ពាណិជ្ជសញ្ញា​ខ្សែសង្វាក់តម្លៃ​គ្មានចន្លោះ​ តាំងពី​ខ្ពង់រាប​ដាំតែ រហូតដល់​តែនៅ​ក្នុង​ពែង។​


បន្ត​ប្រពៃណីរបស់គ្រួសារ​ លោកស្រី​ ហា ង៉ុក​គ្វិញ​ (Ha Ngoc Quynh) បាន​បង្រៀន​​ជូន​ប្តីប្រពន្ធ​កូន​ស្រី​ គឺ​យឿង​ ទឺកឿង (Duong Tu Cuong) និង ផាម​ ធី​ថាញ​ហឿង​ (Pham Thi Thanh Huong)។ ក្មេង​ពីរនាក់ បន្ទាប់ពី​ច្រើន​ឆ្នាំ​ប្រកប​មុខរបរ​ផ្សេងៗ ក៏បាន​អភិវឌ្ឍ​តែ​វៀតទូ​ (Viet Tu) តាម​បែប​សម័យ​ ផ្លុំ​បញ្ចូល​​ភាព​ប្រណីត​នៃ​តែវៀតណាម​ តាម​របៀបមួយ​ដោយ​ឡែក​។ បងស្រី​ ផាម​ ធី​ថាញ​ហឿង​ (Pham Thi Thanh Huong) CEO តែដឿង​ហ្វ័រ​វៀតទូ ​(Duong Hoa Viet Tu) រៀបរាប់ថា “យើង​ខ្ញុំចង់បាន​ទីផ្សារ​ពិភពលោក​ដឹងស្គាល់​ដល់តែ​ដឿង​ហ័រ​ ​(Duong Hoa) តែ​ហាយហា (Hai Ha) និង ក្វាង​និញ (Quang Ninh)។ នោះ​ជា​មូលហេតុ​ ហេត្វអ្វី​យើង​ខ្ញុំ​ប្តេជ្ញាចិត្ត​នាំយក​ផលិតផល​តែ​ made​ in Viet Nam នាំចេញ​ទៅក្រៅប្រទេសដោយស្របច្បាប់។ ខ្ញុំ​ចង់​យក​តែ​ដឿង​ហ័រ ​(Duong Hoa) ជា​ប្រភេទ​មានរសជាតិរសជាតិតំបន់​សមុទ្រ​ ដើម្បី​សរសេរ​ជារឿងរ៉ាវ​ពណ៌នា​អំពីតែវៀតណាម​ ចង់ស្ថាបនា​ពាណិជ្ជសញ្ញា​រាប់រយ​ឆ្នាំ​សម្រាប់​ផលិតផលតែ​ ចង់ធ្វើ​ជា​បេតិកភណ្ឌតែ​។ល។”។​

ពិសេសភាពនៃតែវៀតទូ (Viet Tu) ណែនាំដល់ភ្ញៀវទេសចរមកពីគ្រប់ទិសទី។

បច្ចុប្បន្ន វៀតទូ (Viet Tu) មានផលិតផលតែជិត ២០​មុខ ដូចជាតែបៃតងដឿងហ័រ​ (Duong Hoa) តែអ៊ូឡុងដឿងហ័រ (O Long Duong Hoa) តែផ្កាម្លិះសដឿងហ័រ (Duong Hoa) តែប៊ីចស្វឹន​ឡ័ន​ដឿងហ័រ (Bich Xuan Duong Hoa)  តែមីញើនដឿងហ័រ (My Nhan Duong Hoa) តែក្រហមឌឿងហ័រ (Duong Hoa) តែទឹកឃ្មុំក្រហមដឿងហ័រ (Duong Hoa)

អត្ថបទ៖ ប៊ិចវឹន រូបថត៖ វៀតគឿង​


top