ពិធីបុណ្យចាមូន (Cha Mun) របស់ជនជាតិថៃខ្មៅ

ពិធីបុណ្យចាមូន (Cha Mun) របស់ជនជាតិថៃខ្មៅ

ពិធីបុណ្យ​​ចាមូន (Cha Mun) គឺ​ពិធីបុណ្យ​មួយ​ក្នុង​ចំណោម​​ពិធីបុណ្យ​ប្រជាប្រិយ វប្បធម៌ ជំនឿ ​ដសំខាន់​ របស់ជនជាតិ​ថៃខ្មៅ​ នៅឃុំ​ អៀន​ថាំង (Yen Thang) (ស្រុក​ ឡាង​ចាញ (Lang Chanh) ខេត្ត ថាញហ័រ (Thanh Hoa))។ អញ្ជើញ​ចូលរួមក្នុង​ពិធីបុណ្យនេះ ប្រជាជន​ក្នុង​ភូមិ​មានទឹកចិត្តសប្បាយ​រីករាយណាស់​ជាមួយសកម្មភាព​សហគមន៍យ៉ាងឱឡារិក ។ ចំពោះ​គ្រូធ្មប់ ពិធីបុណ្យនេះគឺជាឱកាស​ ​ដើម្បីបូកសរុប​​ដំណើរការអាជីវកម្ម​ ដូចជា៖ ស្វែងរកឱសថ​បុរាណ ព្យាយាម​ជំងឺនិង​សង្គ្រោះជីវិតមនុស្ស។

គ្រូធ្មប់ថ្វាយ​ធ្វើកិច្ចសំបូងសម្រូង និងអញ្ជើញ​ ប៉ូថែន (Po Then) ​មកចូលរួមក្នុង​ពិធីបុណ្យ ចាមូន (Cha Mun)។ រូបថត៖ វៀតគឿង /កាសែតរូបភាពវៀតណាម

តាមរឿង​និទានរបស់ជនជាតិ​ថៃខ្មៅនៅឃុំ​ អៀន​ថាំង (Yen Thang) បាន​ឲ្យ​ដឹង​ថា កាលពីព្រេងនាយប្រជាជន​នៅដែន​ដី (មឿង​លូម (Muong Lum)) មាន​ជំងឺរាតត្បាត​ ដោយ​គ្មាន​ថ្នាំ​ព្យាបាល​បានទេ ជីដូនជីតា​ជនជាតិ​ថៃខ្មៅ​បាន​ចាត់​មនុស្សទៅកាន់មឿង (Muong) ស្ថានសួគ៌ ដើម្បីសុំជំនួយពី ប៉ូថែន (Po Then) (លោក ថែន (Then)  - អ្នក​គ្រប់គ្រងមឿង (Muong) ឋានសួគ៌ តាមជំនឿរបស់​ជនជាតិថៃ)។ ប៉ូថែន (Po Then) ​បាន​យល់​ព្រម​បើក​ទ្វារ​ឋានសួគ៌ ​ទម្លាក់​ខ្សែ​សូត្របញ្ជូនទាហាន​ចុះ​មក​ជួយ​ពិភពលោក​កម្ចាត់ខ្មោចបិសាច​ ព្យាបាល​ជំងឺ និង​សង្គ្រោះ​មនុស្ស។ ប្រជាជន​នៅ​មឿង​លូម (Muong Lum)) ត្រូវ​បាន​សង្គ្រោះ។ ជីដូនជីតារបស់ជនជាតិ​ថៃខ្មៅ​បានបញ្ជូនមនុស្សដែល​អាច​ដើរ​តាម​ខ្សែ​សូត្រ​ទៅកាន់ មឿង (Muong) ឋានសួគ៍ ​​ដើម្បី​ថ្លែងអំណរគុណ និងសិក្សារៀនសូត្រពីរបៀបព្យាបាល​ជំងឺ។

តាមការសន្យាជាមួយ ប៉ូថែន (Po Then) បន្ទាប់ពីអ្នករៀន មូន (Mun) (អ្នកដែល​រៀនបានពីរបៀបព្យាបាលជំងឺ) បានប្រកបមុខរបរក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំឡើងទៅ ត្រូវធ្វើពិធីសែន​ ​​ចាមូន (Cha Mun)  ដើម្បីថ្លែង​អំណរគុណ  ប៉ូថែន (Po Then) ហើយក៏ជាពិធីរំដោះគ្រោះ ក្នុងមុខរបរ​របស់ខ្លួនផងដែរ។ ហើយ​ចាប់តាំងពីពេល​នោះមក ពិធីបុណ្យ ​​ចាមូន (Cha Mun) ត្រូវ​បាន​ប្រជាជន​នៅទីនោះ​រៀបចំ​ជាប្រចាំឆ្នាំ នៅខែទី៩ និងខែទី១០នៃចន្ទគតិ។

មុនថ្ងៃពិធីបុណ្យប្រព្រឹត្តិទៅ គ្រូធ្មប់​​ជូន​ដំណឹង​ដល់​អ្នក​ជំងឺ​ដែល​​ធ្លាប់​បានព្យាបាលឲ្យរៀបចំ​គ្រឿង​សំណែន ដើម្បីរួម​វិភាគទាន​ក្នុង​ពិធីបុណ្យ​ដែល​រៀបចំ​នៅផ្ទះ​គ្រូធម្ម។ គេ​បាន​ដំឡើង​ដើមកប្បាស​មួយ (ភាសាថៃហៅថា បកម៉ៃ) នៅកណ្តាលទីធ្លា។ លើ​ដើម​កប្បាស​នេះ​គេ​ព្យួរ​​ផ្កា បក្សាបក្សី ត្រី កង្កែប ដំរី សេះ ជានិមិត្តរូបឲ្យ​អ្វីៗទាំងអស់។ បកម៉ៃ ជាមជ្ឈមណ្ឌលរបស់ពិធីបុណ្យ ចាមូន (Cha Mun) ​រាល់សកម្មភាពនៃពិធីបុណ្យទាំងអស់សុទ្ធតែបានរៀបចំឡើងនៅទីតាំងនេះ ។ គ្រូធ្មប់​ដាក់​ស្រាព្រាងចំនួនពីរ មួយ​អញ្ជើញប៉ូថែន (Po Then) និង​មួយទៀតសម្រាប់ទទួលភ្ញៀវមកចូលរួម។ ​ថាស់សំណែនគោលបានហៅថា ប៉ានថូន( Pa Thon) សម្រាប់​ថ្វាយជូនប៉ូថែន (Po Then) វិញ្ញាណក្ខ័ន្ធគ្រូធម្ម​ជំនាន់មុន។  ​ថាស់ម្ហូបចំណីដែលនៅមក ​សម្រាប់ទទួលទាហាម​ដែលអញ្ជើញមកពីមឿង (Muong) ​ឋានសួគ៍​ចុះមក​ចូលរួមក្នុង​ពិធីបុណ្យ ចាមូន (Cha Mun)។

ចាប់ផ្ដើមគឺពិធីសែន គ្រូធ្មប់នឹង​​អនុវត្ត​ពិធីការអញ្ជើញ​​ ប៉ូថែន​ (Po Then) និង​វិញ្ញាណក្ខ័ន្ធគ្រូធម្ម​បាន​ទទួល​មរណភាព មកចូល​រួម​ក្នុង​ពិធីនេះ​ និង​សុំ​ការអនុញ្ញតិ្តបើកពិធីបុណ្យ ចាមូន (Cha Mun)។ បន្ទាប់មក គ្រូធ្មប់​នឹង​រៀបចំពិធីថ្វាយនិង​ចែក​គ្រឿងសំណែន ចែក​ថ្នាំ​ព្យាបាល​ជំងឺ​ដល់ប្រជាជន​ក្នុងភូមិ។ បន្ទាប់មក​គ្រូធ្មប់​នឹង​ហៅ​ព្រលឹង​​នៃអ្នក​ជំងឺ ហើយ​សែន​ថ្វាយ​និង​សុំ​អាទិទេព​ឲ្យ​​អាកាសធាតុ​ល្អ ​ប្រមូល​ផលស្រូវ​ជាច្រើន​សន្ធឹក សុខភាពល្អ។ ​ក្រោយ​ពីអាទីទេពធ្វើជា​សាក្សី​ ​ពិធី​នឹង​បញ្ចប់ ហើយ​អ្នកក្នុង​ភូមិ​នឹង​រីករាយ​ចូលរួមក្នុង​ពិធីបុណ្យ។ ក្នុង​សំឡេង​ស្គរ និង​គង ប្រជាជនគ្រប់​គ្នា​នឹង​កាន់​ដៃគ្នារាំ។ ពួកគេរាំរបាំក្រមា របាំគោះអង្រែ និងលេងល្បែងប្រជាប្រិយប្លែកៗ ជុំវិញដើមកប្បាសក្នុងទំនុកច្រៀងនៃបទចម្រៀងប្រជាប្រិយ បង្កើតបរិយាកាសដ៏រស់រវើក រីករាយ និងឱឡារិក./.

អត្ថបទNguyen Giang -Thach Ricon - Son Nghia -Viet Cuong

 


top