ពិធីបន់ស្រន់អារក្សអ្នកតាព្រៃភ្នំ នៃជនជាតិកឺទូ (Co Tu)

ពិធីបន់ស្រន់អារក្សអ្នកតាព្រៃភ្នំ នៃជនជាតិកឺទូ (Co Tu)

ពិធីបុណ្យ តាក​យ៉ាង​កាកុង​ (Tac Giang Ka Coong) ឬ តឹក​យ៉ាង​ស៊ឺ​ (Tac Giang Xu) សក្តិសិទ្ធិបំផុតរបស់បងប្អូនជនជាតិកឺទូ (Co Tu) ទីក្រុង​​​ហ្វេ

ពិធីបូជាយញ្ញ គឺជាផ្នែកផុសផុល​នៃពិធីបុណ្យ តាកយ៉ាង​កាកុង (Tac Giang Ka Coong) តឹកយ៉ាង​សឺ (Tac Giang Xu)។

ពិធីបុណ្យ តាក​យ៉ាង​កាកុង (Tac Giang Ka Coong) ឬ តឹក​យ៉ាង​ស៊ឺ (Tac Giang Xu) គឺជាពិធីបុណ្យប្រជាប្រិយ​ប្រពៃណីសំខាន់បំផុតមួយរបស់ជនជាតិកឺទូ (Co Tu)។ តាមប្រពៃណី ពិធីបុណ្យនេះ បានប្រារព្ធឡើងតាមថេរវេលាពី​៣ទៅ៥ឆ្នាំម្ដង ឬនៅពេលដែលសហគមន៍ជួបប្រទះឧបសគ្គដូចជា ដំណាំមិនអំណោយ​ផល ជំងឺរាតត្បាត ឬគ្រោះមហន្តរាយជាដើម។ ចំពោះជនជាតិកឺទូ (Co Tu) នេះគឺជាពិធីកិច្ច​ចេតភាព​ ដើម្បីបង្ហាញពីការដឹងគុណចំពោះអារក្សអ្នកតា​ដែលគ្រប់គ្រងព្រៃភ្នំ ទន្លេ ស្ទឹងបឹង​បួរ​ ជាអាទិទេពដែលបាននាំមកនូវជីវិត ដំណាំអំណោយ​ផល​ និងសុខ​សន្តិភាពជូន​អ្នក​ភូមិ។ តាមរយៈពិធីកិច្ច​នេះ សហគមន៍ជនជាតិ​កឺទូ (Co Tu) ថ្លែងអំណរគុណ និងបន់ស្រន់សូម​ការការពារឃុំគ្រង​ពី​ព្រះ​អាទិទេពសម្រាប់ឆ្នាំបន្តបន្ទាប់៖ សូមឱ្យដំណាំល្អ អ្នក​ភូមិរស់នៅមានសុខភាពល្អ ភូមិឋានសុខដុមរមនា​ និងសុភមង្គល។

តាមប្រពៃណីជនជាតិកឺទូ (Co Tu) ពិធីបុណ្យនេះ បានប្រារព្ធធ្វើឡើងជាធម្មតា រៀងរាល់ ៣ ទៅ ៥ឆ្នាំម្ដង ឬនៅពេលដែលសហគមន៍ជួបប្រទះនូវរឿងអកុសល ដូចជាការខូចខាតផល​ដំណាំ ជំងឺរាតត្បាត ឬគ្រោះមហន្តរាយ។
មេភូមិធ្វើពិធីបូជាសម្អាត។

តាក​យ៉ាង​កាកុង​ (Tac Giang Ka Coong) ឬ តឹក​យ៉ាង​ស៊ឺ (Tac Giang Xu)តាមពិតគឺជាពិធីរួមគ្នាតែមួយ​ គ្រាន់តែ​បែង​ចែក​លក្ខណៈ​រៀបចំ និងព្រះ​អាទិទេពដែលត្រូវបានបូជាប៉ណ្ណោះ។ តាក​យ៉ាង​កាកុង គឺជាពិធីមួយ​ដែលបានប្រារព្ធធ្វើឡើងតាមកម្រិត​តំបន់ នៅទីធ្លាភូមិ ដោយមានមនុស្សយ៉ាងច្រើនពីសហគមន៍មកចូលរួម ដើម្បីថ្លែងអំណរគុណដល់ព្រះ​អាទិទេព ដែលបាន​ការពារឃុំគ្រង​តំបន់ទាំងមូល ជាពិសេសព្រះ​អាទិទេពការពារភូមិ (Ca Neeh)។ គ្រឿងបូជា​​សំខាន់ៗ ក្នុងពិធីនេះតែង​មាន​ ក្របី ឬពពែ និងគ្រឿង​សំណែន​ប្រពៃណីផ្សេងៗទៀត។ រីឯ តឹក​យ៉ាង​ស៊ឺ គឺជាពិធីសែន​អារក្សអ្នកតា​ព្រៃភ្នំ​ ដែលមានលក្ខណៈតូចជាង ប្រព្រឹត្តទៅនៅដង​ព្រៃ ឬកំពូល​ភ្នំណា​មួយ ជា​ទីកន្លែងដែលចាត់ទុកថាសក្តិសិទ្ធិ​សម្រាប់សហគមន៍​។ គ្រឿងសំណែន​នៅក្នុងពិធីនេះ ច្រើន​តែជា​ ពពែ ជ្រូក និងគ្រឿង​សំណែន​ផ្សេងៗឯទៀត។ ទោះបីជាខុសគ្នាដោយ​លក្ខណៈ និង​ទំហំក៏ដោយ ប៉ុន្តែ​ពិធីបុណ្យទាំងពីរនេះ សុទ្ធតែគោរពតាម​ពិធីប្រពៃណីរួមមាន៖ ពិធីបន្សុទ្ធ​ ពិធីបូជាសម្អាត ពិធីបូជាយញ្ញ និងពិធី​បូជាគ្រឿងសំណែន​​ចម្អិនរួច។

មេភូមិ ធ្វើពិធីកិច្ច​ពិសិដ្ឋ​បំផុត ថ្វាយសក្ការៈបូជាដល់អាទិទេព ក្នុងពិធីបុណ្យតាកយ៉ាង​កាកុង (Tac Giang Ka Coong) និង តឹក​យ៉ាង​ស៊ឺ (Tac Giang Xu)។

ពិធីបុណ្យបានចាប់ផ្តើមដោយពិធី​សូត្រ​ អា សា អា រ៉ា ឌូ ម័ប (A Xa A Rah du map) នេះគឺជាពិធីកិច្ច​បន្សុទ្ធ​ពោល​គឺ​មានន័យថាការបន្សុទ្ធ​នូវភាពមិនបរិសុទ្ធ និងសំណាងអាក្រក់ ដែលអ្នកភូមិបាននាំមកដោយចៃដន្យ។ តាមជំនឿរបស់ជនជាតិកឺទូ (Co Tu) ប្រសិនបើមិនប្រព្រឹត្ត​ពិធីនេះទេ យ៉ាង (Giang - ព្រះ​អាទិទេព) នឹងមិនទទួលយកគ្រឿងបូជា ហើយពិធី​បុណ្យនឹងមិនសក្តិសិទ្ធិ​​ ឡើយ។

បន្ទាប់ពីពិធីបន្សុទ្ធ​ ជនជាតិកឺទូ (Co Tu) បានត្រៀម​បម្រុង​គ្រឿងសំណែន​ និងប្រព្រឹត្ត​ពិធី តាក់ឌូឡាវ  ដោយ​ថាសអាហារដើម្បីបូជាដល់អារក្ស​អ្នកតា​។ មេភូមិ ឬមេត្រកូល​នឹងធ្វើការបន់ស្រន់ បួងសួង​សូម​ឱ្យព្រះ​អាទិទេពទទួលយកនូវទឹក​ចិត្ត​របស់​កូន​ចៅ។

ជនជាតិកឺទូ (Co Tu) មានជំនឿថា នៅពេលដែលសំឡេងត្រែបន្លឺឡើង វានឹងជួយឱ្យពួកគាត់​ភ្ជាប់ទំនាក់ទំនងជាមួយពិភពចេតភាព​។

ពិធីបូជាយញ្ញ​ គឺជាផ្នែកមួយ​ដ៏​សំខាន់នៃ​ពិធីបុណ្យ ជាមួយ​គ្រឿង​បូជា គឺជាក្របី ឬពពែ។ ​នេះគឺជាសត្វសាកសិទ្ធិ​តំណាងឱ្យព្រលឹងភូមិ បានអ្នកភូមិ​​សង្ឃឹមថា នឹងការពារឃុំគ្រង​ ថែរក្សាប្រជាជនក្នុង​ធ្វើដំណើរ​ចូល​ព្រៃ ធ្វើ​ស្រែចម្ការ​។

ចុងក្រោយគឺពិធីបូជាគ្រឿងសំណែនចម្អិនរួច ថ្វាយនៅលើផ្ទះសាកសិទ្ធិ ប៉ារ៉ា (Pa Ra)។ នៅទីនេះ មេភូមិបន់ស្រន់បួងសួង​សូម​ឱ្យ​អារក្ស​អ្នកតា​ទទួលយកគ្រឿងសំណែន​ ហើយបោះ អាណយ (នំប្រពៃណីមួយប្រភេទ) ឡើងលើដំបូលផ្ទះ​ប៉ារ៉ា (Pa Ra)។ ប្រសិនបើនំជាប់នៅលើដំបូល នោះគឺជាសញ្ញាសម្គាល់ថា ព្រះ​អាទិទេពបានទទួលពរហើយ សហគមន៍នឹងទទួលបានផលដំណាំល្អ មានសុខភាពល្អ និងសុភមង្គល។

អ្នកភូមិ​គ្រប់គ្នា​​រាំជុំវិញដើមបង្គោល​នេវ (neu) ក្នុងពិធី​បុណ្យ។

បន្ទាប់ពីផ្នែកពិធីកិច្ច​ គឺជាផ្នែក​បុណ្យដោយមាន​សំឡេងគង សំឡេងគែន​បន្ទោល​គឹក​កង អ្នកភូមិ​រួម​គ្នា​ រាំ ច្រៀង ផឹកស្រាពាង​ សម្រប់ប្រាណចូល​លំហវប្បធម៌ ដែលពោរពេញដោយស្មារតី​សហគមន៍។

ពិធីបុណ្យតា​ក​យ៉ាង​កាកុង​ (Tac Giang Ka Coong) ឬ តឹក​យ៉ាង​ស៊ឺ (Tac Giang Xu) មិនមែនគ្រាន់តែជាពិធីកិច្ច​ប្រជាប្រិយប៉ុណ្ណោះទេ ថែមទាំង​ជានិមិត្ត​សញ្ញាណ​រស់រវើកសម្រាប់​ភាពរឹងមាំនៃវប្បធម៌របស់បងប្អូន​ជនជាតិកឺទូ​ (Co Tu) ទៀតផង៕

អត្ថបទ និងរូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


top