ពង្រីកតម្លៃទីក្រុងស្អាតអាស៊ានរបស់វៀតណាម

ពង្រីកតម្លៃទីក្រុងស្អាតអាស៊ានរបស់វៀតណាម


ទីក្រុងទេសចរណ៍ស្អាតអាស៊ាន គឺជាពានរង្វាន់ដ៏សំខាន់មួយ​ ក្នុងចំណោមបណ្តាពានរង្វាន់ទេសចរណ៍អាស៊ាន។ ពានរង្វាន់នេះត្រូវបាន​ប្រគល់ជូនជារៀងរាល់ ២ឆ្នាំម្តង ក្នុងឆ្នាំគត់។ ដើម្បីទទួល​បានកិត្តិនាមជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ទីក្រុងដែលបានជ្រើសរើសត្រូវឆ្លើយតបនឹងលក្ខណៈវិនិច្ឆ័យចំនួន ១០៨ ​បាន​បែងចែក​ជា ៧ ប្រភេទ រួមមាន ការគ្រប់គ្រងបរិស្ថាន អនាម័យ ការគ្រប់គ្រងកាកសំណល់ និងការយល់ដឹងនូវការការពារបរិស្ថាន លំហរបៃតង សុវត្ថិភាព និងសន្តិសុខទីក្រុង សុខភិបាល និងហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មទេសចរណ៍សមស្រប និង​ទទួល​បាន​ស្តង់​​ដារ។ ការដែលទីក្រុង វូងតាវ (Vung Tau) ទីក្រុង ហ្វេ ( Hue) និងទីក្រុង គ្វីញ៉ឹន (Quy Nhon) ត្រូវបានគេចាត់ទុកជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន នឹងក្លាយជាលក្ខខណ្ឌអំណោយផលសម្រាប់ទីក្រុងទាំងនេះ ក្នុងការផ្សព្វផ្សាយ និងបង្កើនការទាក់ទាញភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរអន្តរជាតិមកទស្សនា និងសម្រាកលំហែកាយ។

រូបសំណាក់នាគមួយ​គូ នៅមុខសិលាចារឹក នៃវិទ្យាល័យជាតិ ហ្វេ (Hue) រៀបចំក្នុងឥរិយាបទ"នាគចាំព្រះច័ន្ទ" ដែលជានិមិត្តរូបនៃការអភិវឌ្ឍប្រទេស និងខេត្ត (ខេត្ត ធឿធៀនហ្វេ (Thua Thien Hue)) ។ រូបថត៖ VNA ផ្សាយ

នេះ​ជា​លើក​ទី​ ២ បន្តបន្ទាប់​គ្នា​ដែល​ពាន​រង្វាន់ "ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន" ហៅឈ្មោះ​ទីក្រុង ហ្វេ (Hue)។  បច្ចុប្បន្ននេះ ទីក្រុង ហ្វេ (Hue) ត្រូវ​បាន​គេ​វាយតម្លៃ​ថា ​ជា​ទីក្រុង​មួយ​ក្នុង​ចំណោម​បណ្តាទីក្រុង​ដែល​មាន​បរិយាកាស "គួរឲ្យ​រស់​នៅ" បំផុត​ក្នុង​ប្រទេស​វៀតណាម ជាមួយ​នឹង​ចលនា "ថ្ងៃ​អាទិត្យ​​បៃតង" កាន់តែ​រាលដាល​យ៉ាងខ្លាំង​ក្លា។ ក្រៅពីនោះ ម៉ាកសញ្ញាទេសចរណ៍របស់ទីក្រុង ហ្វេ (Hue) ដូចជា៖ រាជធានីបុរាណ បទពិសោធន៍ថ្មី និងអត្តសញ្ញាណបីគឺ ទីក្រុង ហ្វេ (Hue)- ទីក្រុង Festival រាជធានីម្ហូបអាហារ និង រាជធានីអាវផាយ បាននិងកំពុងជាគោលដៅទេសចរណ៍ទាក់ទាញភ្ញៀវទេសចរបរទេស។

នាថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤ មន្ទីរវប្បធម៌​ និងកីឡាខេត្ត ធឿ​ធៀនហ្វេ (Thua Thien – Hue) បានសម្របសម្រួលជាមួយក្រុមប្រឹក្សាឧបត្ថម្ភរាជវាំង ហ្វេណាម (Hue Nam) និងមជ្ឈមណ្ឌលអភិរក្សកេរដំណែល​រាជវាំង ហ្វេ (Hue) ដើម្បីរៀបចំពិធីបើកពិធីបុណ្យរាជវាំង ហ្វេណាម (Hue Nam) ឆ្នាំ ២០២៤។ ពិធីបុណ្យនេះ គឺព្រឹត្តិការណ៍វប្បធម៌ទ្រង់ទ្រាយធំដែលមានលក្ខណៈពិសេសវប្បធម៌​ រួមចំណែកដល់ការលើកតម្កើងពិធីបុណ្យរដូវក្តៅ Festival ហ្វេ (Hue) ឆ្នាំ២០២៤ ។ រូបថត៖ ម៉ាយ​ត្រាង - VNA

ប្រហែលជាដោយសារហេតុនោះ បានជានៅចុងឆ្នាំ​២០២៤  ទីក្រុង ហ្វេ​ (Hue) ត្រូវបានរដ្ឋសភាអនុម័តជាផ្លូវការនូវសមេចក្តីសម្រេចចិត្តអំពី ការបង្កើតទីក្រុង ហ្វេ (Hue) ក្លាយទៅជាទីក្រុងចំណុះ​មជ្ឈិម និង​ជ្រើសរើសខេត្ត ធឿធៀនហ្វេ (Thua Thien Hue) រៀបចំឆ្នាំទេសចរណ៍ថ្នាក់ជាតិ ឆ្នាំ២០២៥។

រួមគ្នាជាមួយទីក្រុងហ្វេ (Hue)  ទីក្រុង គ្វីញ៉ឹន (Quy Nhon) ជាតំបន់ទីក្រុងលំដាប់លេខ ១ នៃខេត្ត ប៊ិញឌីញ (Binh Dinh) មានផ្ទៃដី ២៨៥,៤៩km2 ដោយមានប្រៀប​ខ្លាំងជាទីក្រុងជាប់មាត់សមុទ្រ និងមានឆ្នេរសមុទ្រវែង។ ទន្ទឹមនឹងការអភិវឌ្ឍទម្រង់រូបភាពគ្រប់គ្រងសហគមន៍ការពារ​ផ្កាថ្ម​ប៉ប្រះទឹក ជីវិតនៃរុក្ខជាតិ និងសត្វរស់ក្នុងទឹក ដែលបានរួមចំណែកការពារបរិស្ថានអេកូឡូស៊ី បង្កើនតម្លៃតាមរយៈការបើកឱកាសអភិវឌ្ឍទេសចរណ៍សមុទ្រទីក្រុង គ្វីញ៉ឹន (Quy Nhon) 

សណ្ឋាគារ Anya Premier គ្វីញ៉ឹន (Quy Nhon) គឺជាអង្គភាពដំបូងគេនៅទីក្រុង គ្វីញ៉ឹន (Quy Nhon) ដែលត្រូវបានទទួលស្គាល់ថា ជាសណ្ឋាគារលំដាប់ផ្កាយ ៥ ។ រូបថត៖ VNA

ជាមួយនឹងទេសភាពធម្មជាតិដ៏ស្រស់បំព្រង និងតំបន់ទេសចរណ៍ដែលគួរអោយចាប់អារម្មណ៍ជាច្រើន ទីក្រុង គ្វីញ៉ឹន (Quy Nhon) លេចធ្លោ ដោយការរួមផ្សំដ៏ចុះសម្រុងគ្នានៃភ្នំ ថ្ម ខ្សាច់ពណ៌មាសដ៏ស្រស់ស្អាត និងសមុទ្រពណ៌ខៀវសែនរ៉ូមែនទិច ជាមួយនឹងទេសភាពប្លែក​ៗ​ ទាំងបែបសាមញ្ញ និងបែបធម្មជាតិ ដែលបង្កើតគំនូរធម្មជាតិរ៉ូមែនទិច និងសុខសាន្ត ក្នុង​នោះ​មាន​តំបន់ទេសចរណ៍ល្បីៗ ដូចជា៖ គីក (Ky Co)  អែវយ៉ (Eo Gio) ហនសែវ (Hon Seo)  ហនឃ (Hon Kho) ហាយយ៉ាង (Hai Gian) ហ្គេញរ៉ាង (Ghenh Rang)- ទៀនសា (Tien Sa) ឈូងសមុទ្រ គ្វីញ៉ឹន (Quy Nhon) ស្រះ​ធីណាយ (Thi Nai)... រួមជាមួយនឹងសេវាកម្មទេសចរណ៍ជាច្រើនប្រភេទ ដូចជា៖ ទេសចរណ៍ទស្សនាទីក្រុង កីឡាផ្សងព្រេង ទេសចរណ៍សហគមន៍ ទេសចរណ៍លំហែកាយ ទេសចរណ៍ម្ហូបអាហារ... ដែលបានបង្កើតនូវរូបភាពវប្បធម៌ចម្រុះពណ៌សម្រាប់ទីក្រុងសមុទ្រ។ ទន្ទឹមនឹងការយកចិត្តទុកដាក់លើការអភិវឌ្ឍតំបន់ទីក្រុង ទីក្រុងគ្វីញ៉ឹន (Quy Nhon) នៅទាំងបានលើកកម្ពស់ការអភិរក្សបេតិកភណ្ឌ វប្បធម៌ និងប្រវត្តិសាស្ត្រទៀតផង 

រូបសំណាករបស់ព្រះយ៉េស៊ូ ស្ថិត​នៅភូមិតាវភូង​ (Tao Phung) សង្កាត់ទី ២ ទីក្រុង វូងតាវ (Vung Tau) ។ រូបថត៖ វូស៊ីញ - VNA
ផ្លូវនៃការរត់ម៉ារ៉ាតុងអន្តរជាតិ វូងតាវ (Vung Tau) របស់វៀតណាម ឆ្នាំ ២០២៤ ដែលឆ្លងកាត់ផ្លូវដ៏ស្រស់ស្អាតបំផុតនៃទីក្រុង វូងតាវ (Vung Tau) ។ រូបថត៖ ហ្វ៊ូញសើន-VNA

ទីក្រុងទេសចរណ៍ស្អាត គ្វីញ៉ឹន (Quy Nhon) មានលក្ខខណ្ឌល្អគ្រាប់គ្រាន់ ដើម្បីធានាសុវត្ថិភាពសុខភាព និងសន្តិសុខទីក្រុងសម្រាប់ភ្ញៀវទេសចរ។ លើសពីនេះ ហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយធ្វើ​ដំណើបម្រើវិស័យ​ទេសចរណ៍​មានភាពសមស្រប និងស្របតាមស្តង់ដារ ក្នុង​នោះផ្តល់អាទិភាពដល់គម្រោងវិនិយោគដែលមានលក្ខណៈជិតស្និទ្ធនឹងបរិស្ថាន និងគម្រោងវិនិយោគអភិវឌ្ឍទេសចរណ៍ សំដៅលើថាមពលបៃតង ថាមពលកកើតឡើងវិញ កាត់បន្ថយការបំពុលបរិស្ថាន។

ចាប់តាំងពីឆ្នាំ២០២០ មក នេះគឺជាលើកទី ៣ បន្តបន្ទាប់ ដែលទីក្រុង វូងតាវ (Vung Tau) បានឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពនេះ។ ពានរង្វាន់នេះមានសុពលភាព ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦។ ឆ្នាំ២០២៤ គឺជាឆ្នាំដ៏សំខាន់សម្រាប់ទីក្រុង វូងតាវ (Vung Tau) ដែលអនុវត្តគោលដៅអភិវឌ្ឍសេដ្ឋកិច្ច - សង្គមស្របតាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី១៣ សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ខភាគទីក្រុង វូងតាវ (Vung Tau) លើកទី ៧ និងផែន​ការ​អភិវឌ្ឍសង្គម ក្នុងរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ​២០២៥។ ក្នុងបរិបទមាន​គុណសម្បត្តិ និងបញ្ហាប្រឈមជាច្រើន និង​ចម្រុះគ្នា ប្រព័ន្ធនយោបាយទាំងមូល និងប្រជាជនទីក្រុង វូងតាវ (Vung Tau) តែងតែខិតខំរក្សាបានកិត្តិនាម ទីក្រុងទេសចរណ៍ស្អាតអាស៊ាន សម្រេច​បាននូវគោលដៅអភិវឌ្ឍ និងភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ឆ្នាំ២០២៤៕

អត្ថបទ៖ VNP - រូបថត VNA 

 


top