ផ្ទះរក្សាទុកស្នាមជើងរបស់លោកប្រធានហូជីមិញ

ផ្ទះរក្សាទុកស្នាមជើងរបស់លោកប្រធានហូជីមិញ

ស្ថិតនៅ​ចំកណ្ដាលភូមិសូត្រ វ៉ានភុក (Van Phuc) ដ៏ល្បីល្បាញ របស់​ទីក្រុង​ហាណូយ​ ផ្ទះអនុស្សាវរីយ៍​លោក​ប្រធានហូជីមិញ គឺជា​កន្លែង​រក្សា​ទុក​នូវ​ចំណុច​របត់​ដ៏វិសេស​វិសាលនៅក្នុង​ប្រវត្តិសាស្ត្រ​វៀតណាម​។ មិនត្រឹម​តែជា​កេរ​ដំណែល​បដិវត្តន៍​ប៉ុណ្ណោះ​ទេ កន្លែង​នេះ​ថែម​ទាំង​នាំភ្ញៀវទេសចរ​ត្រឡប់​ទៅកាន់​ថ្ងៃ​ខែ​ដែល​សម្រេច​វាសនា​របស់​ប្រជាជាតិ នៅចុងឆ្នាំ១៩៤៦ ផងដែរ។

ផ្ទះអនុស្សាវរីយ៍លោក​ប្រធានហូជីមិញ ស្ថិតនៅកណ្តាលភូមិសូត្រ វ៉ាន់ភុក (Van Phuc) សង្កាត់ហាដុង (Ha Dong) ទីក្រុងហាណូយ។ រូបថត៖ កុង​ដាត​/VNP

ស្ថិត​នៅក្នុង​ផ្លូវលំតូចមួយ នៃភូមិសូត្រ វ៉ានភុក (សង្កាត់​ហាដុង ទីក្រុងហាណូយ​) ផ្ទះ​អនុស្សាវរីយ៍លោក​ប្រធាន​ហូជីមិញ មាន​សម្រស់​ស្ងប់​ស្ងាត់ នៃ​ផ្ទះ​បែប​ប្រពៃណី​ភាគ​ខាង​ជើង​។ មិនសូវ​មាន​អ្នកណាអាចនឹកស្មាន​ថា កន្លែងនេះផ្ទាល់ គឺ​ជា​កន្លែង​ដែល​បាន​ឃើញ​ផ្ទាល់ភ្នែក នូវការសម្រេចចិត្ត​ជាប្រវត្តិសាស្ត្រ បើក​ឆាក​សម្រាប់​សង្គ្រាម​តស៊ូ​ការពារ​ឯករាជ្យភាព​របស់វៀតណាម។

ប្រធានបទទីពីរ រំលឹកឡើងវិញនូវជីវិត និងសកម្មភាពរបស់លោកប្រធានហូជីមិញ នៅក្នុងភូមិសូត្រវ៉ាន់ភុក ក្នុងខែធ្នូ ឆ្នាំ១៩៤៦។
ប្រធានបទទីបីឆ្លុះបញ្ចាំងពីស្មារតីរបស់ប្រជាជនរដ្ឋធានី ហាណូយ និងប្រទេសទាំងមូលក្នុងការឆ្លើយតបទៅនឹង "សេចក្តីអំពាវនាវសម្រាប់ការតស៊ូ"។

ចាប់​ពីថ្ងៃទី៣ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ​១៩៤៦ លោក​ប្រធានហូជីមិញ បានរស់នៅ និង​ធ្វើការ​ដោយ​សម្ងាត់ នៅក្នុងផ្ទះរបស់​គ្រួសារ លោក ង្វៀន វ៉ាន់យឿង (Nguyen Van Duong) ដែល​ជាសហគ្រិន​ ក្នុងវិស័យសូត្រ​មានទឹកចិត្ត​ស្នេហាជាតិ​។ ក្នុង​បរិបទ​ដែល​ស្ថានភាព​ប្រទេសជាតិ មួយថ្ងៃៗកាន់តែមាន​ភាពតានតឹង បន្ទាប់​ពី​វៀត​ណាម ទទួល​បាន​ឯករាជ្យ វ៉ានភុក​​បានជ្រើសរើសជាតំបន់សុវត្ថិភាពរបស់​មជ្ឈិម​បក្ស និង​គណៈ​កម្មាធិការបក្ស​ភូមិភាគ​ខាងជើង​។

ក្នុង​អំឡុង​ពេលស្នាក់​នៅ និងធ្វើការ​នៅទី​នេះ លោក​ប្រធាន​ហូជីមិញ បាន​ធ្វើ​ជាអធិបតីនៃ​កិច្ច​ប្រជុំសំខាន់ៗ​ជាច្រើន ជាមួយថ្នាក់ដឹកនាំ​បក្ស និង​រដ្ឋាភិបាល ដើម្បី​ពិភាក្សា​អំពីគោលនយោបាយ ចំពោះវាសនា​ប្រទេសជាតិ​។ ជាពិសេស នៅ​ក្រោម​ដំបូល​ផ្ទះ​នេះ លោក​បាន​បំពេញសម្រេចនូវសេចក្តី​ព្រាង "អំពាវ​នាវ​ឱ្យ​មាន​ការ​តស៊ូ​ទូទាំង​ប្រទេស​" ដែល​ជាឯកសារ​ប្រវត្តិសាស្ត្រ​អំពាវនាវ​ឱ្យប្រជាជន​វៀត​ណាម​ទាំងអស់​​ក្រោក​ឈរឡើង ការពារឯករាជ្យភាព បើក​ឆាក​សង្គ្រាម​តស៊ូ​ប្រឆាំង​នឹង​អាណានិគម និយមឈ្លាន​ពាន។ សេចក្តីព្រាង​នេះ បច្ចុប្បន្នត្រូវ​បាន​ទទួលស្គាល់​ជា រតនសម្បត្តិជាតិ

ផ្ទះនេះទាក់ទាញក្រុមភ្ញៀវទេសចរជាច្រើន ដែលមកអុជធូប និងគោរពវិញ្ញាណក្ខន្ធ
លោកប្រធាន ហូជីមិញ។ 

វត្ថុបុរាណសាមញ្ញទាំងនេះរំលឹកឡើងវិញនូវលក្ខខណ្ឌធ្វើការ របស់លោកប្រធានហូជីមិញក្នុងឆ្នាំ ១៩៤៦។

ផ្ទះ​​នេះបច្ចុប្បន្ន​នៅតែ​បានអភិរក្ស​ស្ទើរតែទាំងស្រុងដូច​សភាពដើម។ បន្ទប់​ដែល​មាន​ទំហំ​ប្រហែល ១២ម៉ែត្រ​ការ៉េ នៅជាន់​ទីពីរ​ជា​កន្លែង​សម្រាក និង​ធ្វើការ​របស់លោក​ប្រធានហូជីមិញ នៅតែរក្សាទុក​គ្រែឈើ​ដ៏សាមញ្ញ តុធ្វើ​ការ ស្នួរ​សម្លៀក​បំពាក់​ និង​សម្ភារៈប្រើប្រាស់​សាមញ្ញៗដទៃ​ទៀត ដែល​ជួយ​ឱ្យភ្ញៀវទេសចរ​អាច​ស្រមៃ​ឃើញ​ពីជីវភាពរស់នៅរបស់លោក ក្នុងអំឡុងថ្ងៃ​ប្រវត្តិសាស្ត្រ​ទាំងនោះ។ 

នៅ​ឆ្នាំ​១៩៧៥ ផ្ទះ​អនុស្សាវរីយ៍លោក​ប្រធានហូជីមិញ នៅ​វ៉ានភុក បាន​រៀប​ចំណាត់​ ថ្នាក់ ​ជា​កេរដំណែល​ប្រវត្តិសាស្ត្រ - វប្បធម៌​ថ្នាក់​ជាតិ​។ ឆ្លង​កាត់​ការ​ជួស​ជុល​ជាច្រើន​លើក ទីនេះ នៅតែរក្សាបា​ន​​ស្ថាបត្យកម្ម​ដើម រួម​ជាមួយ​លំហ​សួនច្បារ​បៃតង​ បង្កើត​បាន​ជា​ភាព​ស្ងប់​ស្ងាត់​ខុស​ប្លែក​ពី​ចង្វាក់​ជីវិត​ដ៏​មមាញឹក​នៃ​ទីក្រុង​ហាណូយនាពេល​បច្ចុប្បន្ន។

 

សមាជិក​សហភាពសហព័ន្ធ​យុវជន និងភ្ញៀវទេសច រ​អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ​
លោក​ប្រធាន​ហូជីមិញ។ 
មគ្គុទ្ទេសក៍ទេសចរណ៍ណែនាំបន្ទប់ដែលលោកប្រធានហូជីមិញធ្លាប់រស់នៅ និងធ្វើការ។ 
ភ្ញៀវទេសចរកត់ត្រាចំណាប់អារម្មណ៍របស់ពួកគេ បន្ទាប់ពីបានទៅទស្សនា​ផ្ទះ​គោរពវិញ្ញាណក្ខន្ធលោកហូជីមិញ។

ប្រការ​ដែលធ្វើឱ្យដំណើរទស្សនា​នេះ មានភាព​ពិសេស គឺការ​រួម​បញ្ចូលរវាង​ប្រវត្តិសាស្ត្រ​ និងវប្បធម៌។ ដើ​ត្រឹមតែពីរបីនាទី​ពីកេរដំណែលនេះ គឺ​ភូមិសូត្រ វ៉ានភុក ធ្លាប់​ជា​ភូមិរបរត្បាញ​សូត្រ​ចំណាស់បំផុតមួយនៅវៀតណាម​។ បន្ទាប់ពី​ស្វែង​យល់​អំពី​ចំណុចរបត់​ដ៏សំខាន់មួយ នៅក្នុង​ប្រវត្តិសាស្ត្រទំនើបរបស់​ប្រទេសជាតិ ភ្ញៀវទេសចរ អាចបន្តស្វែងយល់​ពីកីត្បាញប្រពៃណី ហាងលក់​សូត្រធ្វើ​ដោយ​ដៃ និង​លំហ​ភូមិរបរ​ដែល​នៅតែ​រក្សា​បាន​សម្រស់​វប្បធម៌​ជាច្រើន នៃ​តំបន់​ដី​សណ្ដភាគ​ខាង​ជើង​។

នាពេល​បច្ចុប្បន្ននេះ ផ្ទះអនុស្សាវរីយ៍លោក​ប្រធានហូជីមិញ នៅវ៉ានភុក មិនត្រឹម​តែ​ជា "អាសយដ្ឋានក្រហម" អប់រំ​ប្រពៃណី​ សម្រាប់ប្រជាជនវៀតណាម​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​ជា​អាសយដ្ឋាន​សម្រាក​ដ៏​មាន​ន័យ​ សម្រាប់​មិត្តភក្តិ​អន្តរជាតិ ដែល​ចង់​ស្វែង​យល់​បន្ថែមអំពីដំណើរ​ឆ្ពោះទៅរកឯករាជ្យភាពរបស់ប្រជាជាតិ​វៀតណាម​។ នៅ​ចំកណ្ដាល​លំហស្ងប់ស្ងាត់ នៃភូមិសូត្រ​ដ៏ល្បីល្បាញ កេរដំណែលនេះរៀប​រាប់​ឡើង​វិញ​នូវ​ជំពូក​ប្រវត្តិសាស្ត្រមួយ តាមរយៈ​វត្ថុតាង​ដ៏សាមញ្ញ​ៗ ជួយ​ឱ្យ​ភ្ញៀវទេសចរ​ម្នាក់ៗ មាន​អារម្មណ៍កាន់តែ​ច្បាស់ អំពីឆន្ទៈ និង​បំណង​ប្រាថ្នាចង់​បាន​សន្តិភាព និង​ឯករាជ្យភាព របស់​ប្រជាជន​វៀតណាម៕

អត្ថបទ និងរូបថត៖ កុងដាត​/VNP


top