ផ្តល់អាទិភាពដល់ការបង្កើតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាតិ

ផ្តល់អាទិភាពដល់ការបង្កើតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាតិ

ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់ដោយមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស នៅឆ្នាំ ២០៣០ថា ផ្លូវល្បឿនលឿនជាង ៥០០០ គីឡូម៉ែត្រនឹងដាក់ឱ្យដំណើរការ។ នាពេល​ថ្មីនេះ សន្និបាតមជ្ឈិម​លើកលើកទី ៦ ទើប​បាន​បញ្ចប់​និង​​សន្និដ្ឋាន​ថា សំណើនូ​វផែនការមេថ្នាក់ជាតិត្រូវ​យក​ចិត្តទុក​ដាក់​លើការបង្កើតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាតិជាមូលដ្ឋាន។

គម្រោងផ្លូវល្បឿនលឿន វ៉ឹន​ដូន (Van Don) - ម៉ុងកាយ (Mong Cai) ត្រូវបានដាក់ឱ្យដំណើរការ ដែលនឹងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងអន្តរតំបន់ និងក្នុងតំបន់អាស៊ាន។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានផ្សព្វផ្សាយ

យោងតាមផែនការមេ អាទិភាពមួយក្នុងចំណោមអាទិភាពដែលត្រូវដាក់បញ្ចូលក្នុងផលប័ត្រវិនិយោគ គឺផ្លូវល្បឿនលឿនដែល បង្កើតបណ្តាញផ្លូវល្បឿនលឿនអន្តរតំបន់ និងបង្កើតឆ្អឹងខ្នងនៃប្រព័ន្ធផ្លូវជាតិ។ ក្នុងនោះ គោលដៅសំខាន់មួយគឺផ្តោតលើការបញ្ចប់ការសាងសង់ផ្លូវល្បឿនលឿនប្រវែង ៣.៨៤១ គីឡូម៉ែត្រ នៅឆ្នាំ ២០៣០។ 

នៅឆ្នាំ ២០៥០ បណ្តាញផ្លូវល្បឿនលឿននេះនឹងត្រូវបានបញ្ចប់ជាមូលដ្ឋានចំនួន ៤១ ខ្សែផ្លូវដែលមានប្រវែងសរុបប្រហែល ៩.០១៤ គីឡូម៉ែត្រ រួមទាំងខ្សែផ្លូវចំនួន ២ ពីខាងជើងដល់ខាងត្បូង។ ខ្សែផ្លូវល្បឿន​លឿន​ពីខាង​ជើង​ដល់ខាងត្បូង តាម​ទិសខាងកើត៖ ពីខេត្ត ឡាងសើន (Lang Son)  ខេត្ត កាម៉ាវ (Ca Mau) ខ្សែ​ផ្លូវ​ល្បឿន​លឿនខាងជើង - តំបន់នរតី; ខ្សែផ្លូវល្បឿន​លឿនចំនួន ១៤ ក្នុងភាគខាងជើង; ខ្សែផ្លូវចំនួន ១០ នៅភាគកណ្តាល - តំបន់ តីង្វៀន (Tay Nguyen) ខ្សែផ្លូវចំនួន ១០  ​នៅ​ភាគ​ខាង​ត្បូង ​ដែល​មាន​ប្រវែង​ប្រហែល ១២៩០  គីឡូម៉ែត្រ​ដែល​មាន​គន្លងផ្លូវ​ពី​ ៤ - ១០; ផ្លូវក្រវាត់ក្រុងចំនួន ៣ នៃរដ្ឋធានីហាណូយ; ផ្លូវក្រវ៉ាត់ក្រុងចំនួន២ នៃទីក្រុងហូជីមិញ។


ជាមួយនឹងគោលដៅនោះ លោកនាយករដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រីបានចុះទៅពិនិត្យស្ថានភាពជាក់ស្តែងម្តងហើយម្តងទៀត ដើម្បីជំរុញ និងដោះស្រាយការលំបាក និងឧបសគ្គសម្រាប់ការងារកសាងផ្លូវល្បឿនលឿនពីខាងជើង-ខាងត្បូង។

នាយករដ្ឋមន្ត្រី លោក ផាម​មិញជីញ (Pham Minh Chinh) ធ្លាប់បានចែករំលែកថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង នៅពេលដែលក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅនេះ យើងបានដាក់ពង្រាយផ្លូវល្បឿនលឿនត្រឹមតែជាង ១០០០ គីឡូម៉ែត្រប៉ុណ្ណោះ ប៉ុន្តែក្នុងអាណត្តិនេះ យើងត្រូវបញ្ចប់កសាងផ្លូវល្បឿនលឿនមាន​ប្រវែង​ជិត ២០០០ គីឡូម៉ែត្រ។ បើគ្មានការប្តេជ្ញាចិត្ត មិន​ផ្លាស់ប្តូរ​គំនិត វិធីសាស្រ្ត មធ្យោបាយ ការរៀបចំការអនុវត្ត ការជំរុញ និងការត្រួតពិនិត្យនោះ គឺមិនអាចបញ្ចប់កិច្ចការនេះបានទេ។

នាព្រឹកថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២២ នៅខេត្ត ភូថ (Phu Tho) នាយករដ្ឋមន្ត្រី លោក​ផាម​មិញ​ជីញ (Pham Minh Chinh) និងគណៈប្រតិភូបានអញ្ជើញមកពិនិត្យគម្រោងសាងសង់ផ្លូវល្បឿនលឿន ទៀន​ក្វាង (Tuyen Quang) - ភូថ (Phu Tho) ដែល​ តភ្ជាប់ជាមួយផ្លូវ​ល្បឿន​លឿន ហាណូយ (Ha Noi) -ឡាវកាយ (Lao Cai) (ដំណាក់កាលទី១)។ រូបថត៖ យឿង​យ៉ាង/VNA

ការទម្លុះភាពទល់ច្រកក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រួមមាន ការផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍បណ្តាញហេដ្ឋារចនាសម្ព័ន្ធគមនាគម រួមទាំងគមនាគមក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញ ថាមពល ទូរគមនាគមន៍ ជាដើម ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបង្កើតច្រករបៀងសេដ្ឋកិច្ច និងកសាងហេដ្ឋារចនាសម្ព័ន្ធជាព្រមៗគ្នា និងទំនើបក្នុងតំបន់ស្នូល និងកំណើននៃតំបន់សេដ្ឋកិច្ចសំខាន់ៗ។

យោងតាមក្រសួងគមនាគម ដឹកជញ្ជូន តម្រូវការដើមទុនវិនិយោគ ដើម្បីអនុវត្តគម្រោងផ្លូវល្បឿនលឿនរហូតដល់ ២០៣០ គឺប្រហែល ៨១៣ ពាន់ពាន់លានដុង។ ដោយឡែកក្នុង​អំឡុងពេល ២០២១-២០២៥ ត្រូវការដើមទុន​វិនិយោគប្រហែល ៣៩៣ ពាន់ពាន់លានដុង ដែលក្នុងនោះដើមទុនមិនមែនថវិកាសរុបចំនួន ១៥៣,៥ ពាន់ពាន់លានដុង។


យោងតាមលោក ហ័ង វ៉ាន់​កឿង (Hoang Van Cuong) - សមាជិកគណៈកម្មាធិការហិរញ្ញវត្ថុ និងថវិកានៃរដ្ឋសភា ដើម្បីវិនិយោគលើប្រព័ន្ធផ្លូវល្បឿនលឿន ចាំបាច់ត្រូវធ្វើពិពិធកម្មទម្រង់វិនិយោគ។ ជាពិសេស រដ្ឋត្រូវដើរតួនាទីនាំមុខ ដឹកនាំក្នុងការអំពាវនាវរកដើមទុនក្រៅថវិកា។

​ប្រទេសនិមួយ​ដែល​ចង់​អភិវឌ្ឍឲ្យ​​លឿន​និង​និរន្តរភាព​ត្រូវ​តែ​ជ្រើសរើស​គោលដៅ​ត្រឹម​ត្រូវ។ ផែនការមេថ្នាក់ជាតិប្រកបដោយចក្ខុវិស័យ និងលទ្ធភាពអនុវត្តនឹងរួមចំណែកក្នុងការកំណត់វិធីល្អបំផុត ប្រសិទ្ធភាពបំផុត និងលឿនបំផុត ដើម្បីសម្រេចបាននូវគោលដៅសម្រាប់ការអភិវឌ្ឍន៍ប្រទេស./.

ការដ្ឋានសាងសង់ផ្លូវរូងក្រោមដីចំនួន២ នៃផ្លូវល្បឿនលឿនខាងជើង-ខាងត្បូង នៅភាគខាងជើងនៃផ្លូវរូងក្រោមដី នុយវូង (Nui Vung) (ស្រុក ធួនណាម (Thuan Nam) ខេត្ត និញធួន ( Ninh Thuan))។ រូបថត៖ ហ៊ុយហ៊ុង /VNA

 


top