ប្រាសាទគូ - ស្លាកស្នាមវប្បធម៌ចម្ប៉ា នៅគ្វីញើន (Quy Nhon)

ប្រាសាទគូ - ស្លាកស្នាមវប្បធម៌ចម្ប៉ា នៅគ្វីញើន (Quy Nhon)


មកដល់​គ្វី​ញើន​ (Quy Nhon)(ខេត្តប៊ិញ​ឌិញ​- Binh Dinh) ភ្ញៀវទេសចរ​មិនត្រឹមតែ​បាន​ស្វែងយល់​ឆ្នេរសមុទ្រ​ស្អាត​ រម្មណីយដ្ឋាន​ស្រស់អស្ចារ្យ​ នៅទាំង​បាន​គយ​គន់ប្រាសាទចម្ប៉ា​​បុរាណ​ មាន​អាយុកាលប្រហែល​១.០០០ឆ្នាំ​។ ក្នុងនោះ​ ប្រាសាទគូ​​​ជា​សំណង់មួយ​ក្នុង​ចំណោម​សំណង់​ស្ថាបត្យកម្ម​គំរូ​ ដែល​ទាក់ទាញ​ភ្ញៀវទេសចរ អញ្ជើញ​មកទស្សនា និង​ស្វែងយល់យ៉ាងកុះករ​។​

ប្រាសាទគូ​​ស្ថិតនៅកណ្តាល​​មជ្ឈមណ្ឌល​ទីក្រុងគ្វីញើន​ (Quy Nhon) ក្នុង​បរិយាកាសមួយ​​ធំទូលាយ​ ដោយ​មាន​ផ្ទៃ​ដី​ឡើងដល់​៦.០០០ម៉ែត្រការេ​ ជា​លក្ខណៈ​ប្រពៃ​ សម្រាប់​ភ្ញៀវទេសចរ​អញ្ជើញមក​ទស្សនា​។ នេះ​ជាប្រាសាទ​មួយ ​ក្នុង​ចំណោមប្រាសាទ​​ចម្ប៉ា​ទាំង​៨​ ដែល​នៅសេសសល់​លើ​ដែន​ដី​ខេត្ត​ប៊ិញ​ឌិញ​ (Binh Dinh) ហើយ​​ក៏ជា​កេរដំណែល​មួយ​ក្នុង​ចំណោម​កេរដំណែល​វប្បធម៌​ចម្ប៉ា​ ដែលមានលក្ខណៈ​សាសនា​ប្រាកប្រជា​។​

តាម​ឯកសារ​រក្សា​នៅ​គណៈ​កម្មការ​គ្រប់គ្រង​កេរដំណែល​ប្រាសាទគូ​​​ ប្រាសាទនេះ​​នៅមាន​ឈ្មោះថា​ ប្រាសាទ​ហឹង​ថាញ​ (Hung Thanh) មានអាយុកាលនៅ​ចុង​សតវត្សរ៍​ទី​១២ ដើម​សតវត្សរ៍១៣។ នោះជា​​ស្ថាបត្យកម្ម​សាសនា​​នៃអាណាចក្រចម្ប៉ាបុរាណ​។ ក្នុងភាសាចម្ប៉ា​ ប្រាសាទ​ហៅថា​ កាលាន​ មាន​ន័យ​ថា​ចេតិយ ជា​ទីកន្លែង​​ដែល​មហាក្សត្រ​កសាង​សម្រាប់​​បូជា​ព្រះអាទិទេព​។ ព្រះអាទិទេព​បាន​​បូជានៅទីនេះ អាច​ជា​​ព្រះសិវៈ​ ព្រះគណេស ឬ​ព្រះអាទិទេព​ទៅ​តាម​ការជំនឿ​ គោរព​នៃស្តេចនីមួយៗ​។ ក៏ប៉ន្តែ​ សង្គម​ចម្ប៉ា​នៅអតីតកាល​ មាន​ការផ្សំផ្គុំ​រវាង​រាជអំណាច ​និង ​ទេវអំណាច​ ដូចនេះ​ប្រាសាទ​ជាច្រើនគឺសម្រាប់​បូជា​ស្តេចចម្ប៉ាទៀតផង។​

 

ប្រាសាទមាន​រចនាសម្ពន្ធ​ពិសេស រួមមាន​ពីរ​ប្រាសាទ ប្រាសាទធំ​កម្ពស់​ប្រហែល​២៥ម៉ែត្រ​ ប្រាសាទតូច​កម្ពស់​២៣ម៉ែត្រ​ ទ្វារធំ​នៃប្រាសាទទាំងពីរ​ សុទ្ធតែបែរមុខទៅ​ទិស​ខាងត្បូង​។ ប្រាសាទ​បានសាងសង់​ដោយ​ឥដ្ឋ​ រៀប​ប្រកិត​ជិត​គ្នា​ដោយ​បាយ​អរ​ពិសេស​ បច្ចេកទេសពិសេសមួយនេះ​ មានតែ​ជនជាតិ​ចម្ប៉ា​ធ្វើ​បាន​ មកដល់សព្វថ្ងៃ​មិនទាន់មានអ្នកណា​បកស្រាយបាន​ឡើយ​។​ ប្រាសាទ​មានរចនាសម្ពន្ធ​៣ផ្នែក​៖ ជើងប្រាសាទធំ​ធ្វើ​ដោយ​ថ្ម ជើង​ប្រាសាទតូចធ្វើដោយ​ឥដ្ឋ​ បាន​រៀប​ប្រកិត​រឹង​មាំ​ តួប្រាសាទ​​បួនជ្រុង​ និងកំពូល​ប្រាសាទ​មាន​រាងកោង​ សាង​ដោយ​ឥដ្ឋ​រៀប​ភ្ជាប់​គ្នា​។​

ក្បាច់រចនា​ពិសេស​របស់​ប្រាសាទ​​គូ។

ប្រាសាទ​ធំ​ មានរាង​តុល្យភាព​បង្គួរ​ តួប្រាសាទ​ និងដំបូល​សុទ្ធតែ​បាន​រចនាយ៉ាង​ប្រណីត​ដោយ​ក្បាច់ទាល់​ ធ្វើ​ឱ្យទម្រង់​​ស្ថាបត្យកម្ម​កាន់តែរឹង​មាំ​ សងខាង​តុបតែងដោយ​​ក្បាច់រចនា​គូនឹង​គ្នា​ ដែល​មាន​អម​ដោយ​ចម្លាក់​​អប្សរារាំ​២១នាក់ នៅ​ជុំវិញ​ដំបូល​ មាន​សភាព​រស់រវើក​។ ចន្លោះ​ដំបូល​ និង ​តួប្រាសាទ​បាន​តុបតែង​ដោយ​រូប​អ្នកបួស​អង្គុយ​សមាធិ​ សងខាង​អមដោយ​ដំរី​។ ភាពប្រណីត​នៃ​ជនជាតិ​ចម្ប៉ា​ នឹង​ធ្វើ​ឱ្យ​អ្នកដិតដាំ​​អារម្មណ៍ ​នេះ​ពិតជា​អត្តសញ្ញាណវប្បធម៌​របស់​ជនជាតិ​។​

ចំពោះប្រាសាទតូច​ក៏មានរចនាសម្ពន្ធ​ប្រហាក់ប្រហែល​នឹង​ប្រាសាទធំ​ ប៉ុន្តែដំបូល​ប្រាសាទ​ជំនួសទៅ​ដោយ​រូបចម្លាក់​ដែល​មិនមែន​ជារូប​អប្សរា​ បែរជាតុបតែង​ដោយ​សត្វ​ប្រើស​១៣ក្បាល​ មាន​រចនាបទ​ក្រមិចក្រមើម​ រស់រវើក​។​

ឈុត​សម្តែង​របាំបុរាណ​របស់​ជនជាតិ​ចាម​ បម្រើ​ភ្ញៀវទេសចរមក​ទស្សនា​។​.

Ngàyបច្ចុប្បន្ន​ គូ​ប្រាសាទ​​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុងស្រុក​និងអន្តរជាតិ​ មិនត្រឹមតែ​​ស្ថាបត្យកម្ម​ពិសេស​ ប្រណីត​ នៃជនជាតិ​ចាម​ នៅទីនេះនៅទាំង​​បាន​បន្សល់ទុក​ក្នុង​​អារម្មណ៍​ភ្ញៀវទេសចរ​​តអំពីម្លៃវប្បធម៌ពិសេសផងដែរ​។ ទំនុក​របាំនៃជនជាតិចាម​ បាន​សម្តែង​ឡើងវិញ​ ​បម្រើ​ភ្ញៀវទេសចរ​ទស្សនា​ ស្វែងយល់​បន្ថែម​មានសភាព​រស់រវើក​៕​

ព័ត៌មាន​មួយ​ចំនួន​សម្រាប់​ភ្ញៀវ​ទេសចរ​​ខណៈពេលទស្សនា​ប្រាសាទគូ​​នៅ​គ្វី​ញើន (Quy Nhon)​៖

+តម្លៃសំបុត្រ​សម្រាប់​មនុស្ស​ពេញវ័យ​ ២០.០០០ដុង​ក្នុងមួយ​នាក់ ​សម្រាប់​កុមារ​ក្រោម​១.២ម៉ែត្រ​ ឥតគិត​ថ្លៃ​។​ 

+ពេលវេលា​បើក​ទ្វារ​៖ ចាប់ពី​ម៉ោង​០៧ព្រឹក ដល់​ម៉ោង​០៦ល្ងាច រៀងរាល់ថ្ងៃប្រចាំ​សប្តាហ៍​។​

  • អត្ថបទ និង រូបភាព៖ ខាញ​ឡុង​/កាសែតរូបភាពវៀតណាម​
  • ប្រែសម្រួល៖ រីកើង​

top