បន្តចារប្រវត្តិសាស្ត្រដ៏រុងរឿង ទីភ្នាក់ងារសារព័ត៌មានវៀតណាម អមដំណើរជាមួយប្រទេសជាតិ ឈានចូលយុគសម័យថ្មី

បន្តចារប្រវត្តិសាស្ត្រដ៏រុងរឿង ទីភ្នាក់ងារសារព័ត៌មានវៀតណាម អមដំណើរជាមួយប្រទេសជាតិ ឈានចូលយុគសម័យថ្មី

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ ទិវាបង្កើតទីសារព័ត៌មានវៀតណាម (VNA)(ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៤៥ - ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥) លេខាបក្ស និងអគ្គនាយិកានៃ VNA លោកស្រី វូ វៀត​ត្រាង (Vu Viet Trang) បានឆ្លៀតពេលវេលា និងចែករំលែកអំពីការរួមវិភាគទានសំខាន់ៗរបស់ VNA ក្នុងបុព្វហេតុកសាង និងការពារជាតិ ក៏ដូចជាទិសដៅសំខាន់របស់ VNA   ដើម្បីសមស្របនឹង​ការផ្លាស់ប្តូរនៃបច្ចេកវិទ្យា និងនិន្នាការប្រព័ន្ធផ្សព្វផ្សាយ បន្តបញ្ជាក់ទីតាំងគឺទីភ្នាក់ងារឈានមុខ ជាស្ថាប័នផ្សព្វផ្សាយសារព័ត៌មានជាតិក្នុងដំណាក់កាលថ្មី។

លោកស្រីអគ្គនាយិកានៃទីភ្នាក់ងារសារព័ត៌មានវៀតណាម  វូ វៀតត្រាង (Vu Viet Trang)។ រូបថត៖ VNA

* អ្នកយកព័ត៌មាន៖ សូមគោរព លោកស្រីអគ្គនាយិកា ក្នុងរយៈពេល ៨០ឆ្នាំនៃការ​រួមដំណើរជាមួយប្រទេសជាតិ តើ VNA បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុបដិវត្តន៍ ការកសាង និងការពារជាតិយ៉ាងដូចម្តេច?

*លោកស្រីអគ្គនាយិកា វូ វឿតត្រា (Vu Viet Trang)៖ ក្នុងប្រវត្តិសាស្រ្តជាតិ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៤៥ ពីស្ថានីយ៍ផ្សាយសំឡេង​ បាចម៉ាយ (Bach Mai) វៀតណាមទីភ្នាក់ងារសារព័ត៌មាន (វៀតណាមទីភ្នាក់ងារសារព័ត៌មាន បច្ចុប្បន្នគឺទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA)) ​ស្ថាប័ន​ព័ត៌មានបានដាក់ឈ្មោះដោយលោកប្រធានហូជីមិញ បានផ្សាយទៅកាន់ពិភពលោកនូវសេចក្តីប្រកាសឯករាជ្យ និងបញ្ជីរាយនាមសមាជិកនៃរដ្ឋាភិបាលបណ្តោះអាសន្នជាភាសាទាំងបីភាសា គឺភាសាវៀតណាម និងភាសាអង់គ្លេស ភាសាបារាំង ប្រកាសប្រាប់ពិភពលោកអំពីការបង្កើតប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម។

ពេល​វេលាប្រវត្តិសាស្ត្រនោះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងដំណើរការបង្កើត សាងសង់ និងការអភិវឌ្ឍរបស់ VNA ហើយបានក្លាយជាទិវាប្រពៃណីរបស់ VNA ។

ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៤៥ វៀតណាម​ទីភ្នាក់ងារសារព័ត៌មាន ជាឈ្មោះដែលលោកប្រធានហូជីមិញដាក់  – បានផ្សព្វផ្សាយពេញលេញនូវសេចក្តីថ្លែងការណ៍ឯករាជ្យ រួមជាមួយនឹងបញ្ជីឈ្មោះសមាជិកនៃរដ្ឋាភិបាលបណ្ដោះអាសន្ន នៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម តាមរយៈការផ្សាយវិទ្យុសម្លេង ជា ៣ភាសា៖ វៀតណាម អង់គ្លេស និងបារាំង។ ពេលដ៏ពិសិដ្ឋនោះ បានក្លាយជាទិវាប្រពៃណីរបស់ វៀតណាម​ទីភ្នាក់ងារសារព័ត៌មាន ដែលបច្ចុប្បន្នគឺ ​ទីភ្នាក់ងារសារព័ត៌មានវៀតណាម ។ រូបថត៖ VNA

ក្នុងអំឡុងពេលសង្រ្គាមតស៊ូទាំងពីរ ប្រឆាំងអាណានិគមនិយមបារាំង និងចក្រពត្តិអាមេរិក (១៩៤៥​ -១៩៧៥) ក៏ដូចជាក្នុងសមរភូមិការពារព្រំដែនភាគខាង​លិច​នៃតំបន់​ណាមបូ (Nam Bo) ការពារព្រំដែនភាគខាងជើង និងបំពេញបេសកកម្មអន្តរជាតិនៅប្រទេសឡាវ និងកម្ពុជា កងជួរបុគ្គលិក អ្នកសារព័ត៌មាន និងកម្មភិបាលបច្ចេកទេសនៃ VNA មិនត្រឹមតែជាអ្នកសារព័ត៌មានប៉ុណ្ណោះទេ ថែមទាំងជាយុទ្ធជនពិតប្រាកដទៀតផង។ ដើម្បីបន្តបំផុសបំផុលស្មារតីតាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញចំពោះ VNA ថា៖ "ព័ត៌មាន​កាន់តែឆាប់ ការតស៊ូទទួលបានជ័យជម្នះកាន់តែឆាប់រហ័ស" ពួកគេមានវត្តមាននៅគ្រប់ផ្លូវ គ្រប់សមរភូមិ ទាំងចូលរួមប្រយុទ្ធផង និងបំពេញភារកិច្ចកត់ត្រាព័ត៌មាន និងថតរូបភាពប្រវត្តិសាស្ត្រ ដើម្បីផ្ញើជូនគណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋាភិបាល និងបណ្ដាស្ថាប័នសារព័ត៌មានផង។

បណ្ដាព័ត៌មាន និងរូបថតពីយុទ្ធនាការ ដៀន​បៀន​ភូ (Dien Bien Phu) ឆ្នាំ១៩៥៤ សន្និសីទទីនៅក្រុង Geneva យុទ្ធនាការវាយសម្រុកនានិទាឃរដូវឆ្នាំ១៩៦៨ យុទ្ធនាការហូជីមិញប្រវត្តិសាស្ត្រ ឆ្នាំ​១៩៧៥ ... បានបន្សល់ទុកនូវចំណាប់អារម្មណ៍អំពីស្មារតីក្លាហានរបស់អ្នកសារព័ត៌មាន និងយុទ្ធជនរបស់ VNA ។

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ VNA មានកិត្តិយសផ្សាយព័ត៌មានជ័យជំនះ កត់សម្គាល់ខណៈពេលរំដោះភាគខាងត្បូង បញ្ចប់ជ័យជំនះនៃសង្គ្រាមតស៊ូប្រឆាំងអាមេរិក សង្គ្រោះជាតិ បើកសម័យបង្រួបបង្រួមជាតិ ប្រទេសទាំងមូលឆ្ពោះទៅកសាងរបបសង្គមនិយម។ 


កាលនៅមានព្រះជន្ម លោកប្រធាន​ហូជីមិញ​ តែង​ចំណាយ​ពេល​អាន ផ្តល់​យោបល់ និង​អនុម័ត​ដោយ​ផ្ទាល់​នូវ​ព័ត៌មាន និង​អត្ថបទ​របស់ VNA។ រូបថត៖ VNA

ក្នុងដំណើរនោះ អ្នកសារព័ត៌មាន អ្នកបច្ចេកទេស និងបុគ្គលិក កម្មាភិបាល នៃVNA ជិត  ២៦០ នាក់ បានពលីជីវិតយ៉ាងវីរភាព។ អ្នកកាសែត ត្រឹន​ គីម​ស្វៀន (Tran Kim Xuyen) ជាអ្នកទទួលបន្ទុក VNA ដំបូងគេបានពលីជីវិត នៅឆ្នាំ១៩៤៧ នៅ ខេត្ត ហាតី (Ha Tay) (បច្ចុប្បន្នជាសង្កាត់ ចឿង​មី (Chuong My) ទីក្រុងហាណូយ) បានក្លាយជាយុទ្ធជន​ពលីជីវិត​ដំបូង​នៃសារព័ត៌មានបដិវត្តន៍វៀតណាម។

ក្នុងអំឡុងពេលកសាង និងការពារមាតុភូមិសង្គមនិយម ក៏ដូចជាដំណើរការផ្លាស់ប្តូរថ្មី VNA បានបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ បំពេញបេសកកម្មរបស់ខ្លួនជាទីភ្នាក់ងារព័ត៌មានយុទ្ធសាស្ត្រ ទំនុកចិត្តរបស់បក្ស និងរដ្ឋ។ ជាប្រភពព័ត៍មានផ្លូវការ ដែលផ្គត់ផ្គង់ដល់ស្ថាប័នព័ត៌មានធំៗ ក្នុងប្រទេស និងក្រៅប្រទេស ការប្រយុទ្ធប្រឆាំងនឹងទឡ្ហីករណ៍មិនពិត... រួមចំណែកដល់ជ័យជំនះដ៏រុងរឿង មាន​អត្ថន័យ និងសារៈសំខាន់ជាប្រវត្តិសាស្ត្រ បង្កើតមូលដ្ឋានសម្រាប់ដំណើរការផ្លាស់ប្តូរ​ថ្មីរបស់ប្រទេស។

ប្រជាជនរដ្ឋធានីហាណូយ បានសប្បាយរីករាយ នៅពេលដែលបានឮដំណឹងនៃការរំដោះទីក្រុង សាយហ្គន (Sai Gon) នៅរសៀលថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ នៅផ្នែក​ខាងមុខនៃទីស្នាក់ការរបស់ VNA ។ រូបថត៖ VNA

ពីការផ្សាយតែព័ត៌មាន និងរូបថតសម្រាប់ស្ថាប័នសារព័ត៌មាន VNA បានផ្គត់ផ្គង់ព័ត៌មានដោយផ្ទាល់ដល់សាធារណជនជាមួយនឹងស្នាដៃជាច្រើន ដែលមានកេរ្តិ៍ឈ្មោះនៅក្នុងប្រព័ន្ធសារព័ត៌មាននាពេលនោះ។ នៅឆ្នាំ១៩៨២ កាសែតកីឡា និងវប្បធម៌បានបង្កើតឡើង។ បន្ទាប់មក នៅឆ្នាំ១៩៨៣ សប្តាហ៍ព័ត៌មាន និងសប្តាហ៍ព័ត៌មានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសេដ្ឋកិច្ចពិភពលោកបានបង្កើតឡើង។ នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ កាសែត Vietnam News  Le Courrier du Vietnam, Vietnam Law and Legal Forum ត្រូវបានបោះពុម្ព​ផ្សាយ រួមជាមួយនឹងការសែតព័ត៌មានពេលរសៀល និងព័ត៌មានរូបភាពតំបន់ភ្នំ និងជនជាតិ។

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៩៨ VNA បានបើកដំណើរការគេហទំព័រ www.vnanet.net ដែលក្លាយជាស្ថាប័សារព័ត៌មានដំបូងគេនៅវៀតណាម ដែលដំណើរការលើអ៊ីនធឺណិត បញ្ចប់រយៈពេល ៥៣ឆ្នាំនៃការផ្សាយព័ត៌មានបរទេសតាមរយៈរលកវិទ្យុខ្លី ចាប់តាំងពីលើកដំបូងគឺការ​ផ្សាយ​សេចក្តីប្រកាសឯករាជ្យ។

នៅសតវត្សរ៍ទី២១ VNA បានក្លាយជាប្រព័ន្ធពហុព័ត៌មានជាមួយការផ្សាយព័ត៌មានគ្រប់ប្រភេទដូចជា៖ កាសែតបោះពុម្ព កាសែតអេឡិចត្រូនិក ទូរទស្សន៍ រូបថត podcast និងក្រាហ្វិក មានវត្តមាននៅលើគ្រប់ឆេននែល។ មកដល់ពេលនេះ អ្នកយកព័ត៌មាននៃ VNA មិនត្រឹមតែគ្របដណ្តប់គ្រប់ខេត្ត ក្រុងក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងមានវត្តមាននៅទីតាំងយុទ្ធសាស្ត្រសំខាន់ៗ ចំនួន ៣០កន្លែងជុំវិញពិភពលោក សម្រាប់ផ្សព្វផ្សាយសេចក្តីប្រាថ្នារបស់វៀតណាមទៅកាន់ពិភពលោក ទន្ទឹមនឹងនោះក៏នាំពិភពលោកឲ្យកាន់តែជិតជាមួយវៀតណាមដែរ។

ការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងបរិវត្តកម្មឌីជីថល គឺជាផលប៉ះពាលទាំងពីរដែលកំពុងកំណត់ឡើងវិញនូវ "លំហូរ" នៃសារព័ត៌មានទំនើប​។ ក្នុងដំណើរនោះ VNA មិនឈរនៅខាង​ក្រៅទេ  ប៉ុន្តែជ្រើសរើសប្រឈមមុខ សម្របខ្លួន និងម្ចាស់ការបង្កើតរបកគំហើញដោយសកម្ម។ ការអនុវត្តសេចក្តីសម្រេចលេខ១៨ ក្នុងដំណាក់កាលដំបូង គឺមិនអាចចៀសផុតពីការប៉ះទង្គិចផ្លូវចិត្តឡើយ។ ការរួបរួមបញ្ចូលគ្នា ការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងការបង្រួមរចនាសម្ព័ន្ធនៃអង្គការ គឺដូចជា "ការវះកាត់ធំ" មួយ ដែលពោរពេញដោយក្ដីបារម្ភ ប៉ុន្តែត្រូវការចាំបាច់។

ជាមួយនឹងការចែករំលែក និងភាពក្លាហាន ជាមួយនឹងការខិតខំប្រឹងប្រែងអមដំណើរជាមួយមន្ត្រី និងនិយោជិត ថ្នាក់ដឹក​នាំរបស់ VNA បានកម្លាយបញ្ហាប្រឈមទៅជាកម្លាំងចិត្ត លើកឡើងដំណោះស្រាយសមហេតុផល រៀបចំរចនាសម្ព័ន្ធឡើងវិញ រួបរួមបញ្ចូលអង្គភាពមួយ​ចំនួន និង​បង្កើតអង្គភាពថ្មី ដូចជា  កាសែតព័ត៌មាន និងជនជាតិ  កាសែត Vietnam News និង  Law មជ្ឈមណ្ឌលមាតិកាឌីជីថល និងផ្សព្វផ្សាយ...។

អង្គភាពនានាបានចាប់ផ្តើមរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុងឡើងវិញប្រកបដោយប្រសិទ្ធភាព បំពេញតម្រូវការ មិនបង្អង់ភារកិច្ចនយោបាយ។

បន្ទាប់ពី ៨០ឆ្នាំនៃការរួមដំណើរជាមួយប្រទេសជាតិ VNA ត្រូវបានបក្ស រដ្ឋ និងប្រជាជន​ទទួលស្គាល់ និងបានប្រគល់កិត្តនាមវីរភាពចំនួនបីគឺ វិរៈភាពពលកម្មដំណាក់កាលផ្លាស់ប្តូរ​ថ្ម (ឆ្នាំ២០០១) និងកិត្តិនាមពី គឺវីរៈភាពកងកម្លាំងប្រដាប់អាវុធប្រជាជន(ឆ្នាំ២០០៥ ប្រគល់ជូន VNA និងនៅឆ្នាំ២០២០ ប្រគល់ជូន ទីភ្នាក់ងារសារព័ត៌មាន​រំដោះ) រួមជាមួយនឹងពានរង្វាន់ដ៏ខ្ពង់ខ្ពស់ជាច្រើនទៀត ដូចជា៖ គ្រឿងឥស្សរិយយស  Sao Vang, គ្រឿងឥស្សរិយយសហូជីមិញចំនួន ៣គ្រឿង, គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី១ ចំនួន២…។

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃទិវាប្រពៃណីរបស់ VNA បក្ស និងរដ្ឋបានសម្រេចប្រគល់ជូនដល់ VNA នូវគ្រឿង​ឥស្សរិយយស​ហូជីមិញជាលើកទីបី។ នេះគឺជារង្វាន់ដ៏ថ្លៃថ្លារបស់បក្ស រដ្ឋ ក្នុងការទទួលស្គាល់ការរួមចំណែករបស់ VNA ក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រទេសជាតិ។ ទន្ទឹមនឹងនោះ ក៏ជាការក្រើនរំលឹកដល់កម្មាភិបាល អ្នកយក​សារព័ត៌មាន និងអ្នករៀបរៀងម្នាក់ៗ ត្រូវបន្តខិតខំអនុវត្តល្អនូវភារកិច្ចនយោបាយ បម្រើបុព្វហេតុបដិវត្តន៍របស់បក្ស និងតម្រូវការរបស់ប្រជាជនក្នុងការទទួលបានព័តឥមានពិតៗ និងទាន់ពេលវេលា។ VNA ជាស្ថាប័ន​ឈានមុខក្នុងដំណើរបរិវត្តកម្មឌីជីថល បង្កើនប្រសិទ្ធភាពផលិតកម្មព័ត៌មាន!

លោកស្រីអគ្គនាយិកា VNA វូ វៀតត្រាង (Vu Viet Trang) ដាក់សំណួរជូនប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ រូបថត៖ ក្វាងវិញ - VNA

* អ្នកយកព័ត៌មាន៖ តាម​យោបល់របស់លោកស្រីអគ្គនាយិការ តើ VNA នឹងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរបច្ចេកវិទ្យា និងនិន្នាការប្រព័ន្ធផ្សព្វផ្សាយបច្ចុប្បន្នយ៉ាងដូចម្តេច ដើម្បីបន្តបញ្ជាក់ពីជំហររបស់ខ្លួនក្នុងបរិបទថ្មី ?

* លោកស្រីអគ្គនាយិកា វូវៀតត្រាង (Vu Viet Trang)៖ ពង្រីកសមិទ្ធិផលនាពេលកន្លងមក ក្នុងសម័យកាលថ្មី ថ្នាក់ដឹកនាំនៃ VNA ប្តេជ្ញាដឹកនាំការអនុវត្តកម្មវិធីសកម្មភាពប្រកបដោយប្រសិទ្ធភាព បំពេញភារកិច្ចនយោបាយប្រកបដោយជោគជ័យ អះអាងនិងលើកកម្ពស់តួនាទី និងទីតាំងរបស់ VNA ក្នុងប្រព័ន្ធសារព័ត៌មាន​បដិវត្តន៍វៀតណាមក្នុងសម័យកាលថ្មី។

អនុវត្តការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ផាម​ មិញជិញ (Pham Minh Chinh) ក្នុងមហាសន្និបាតលើកទី២៧ របស់គណៈកម្មាធិការបក្សនៃ VNA អាណត្តិ ២០២៥-២០៣០ VNA បន្តខិតខំលើកតម្កើងប្រពៃណីវីរភាពរបស់ខ្លួន រក្សាសាមគ្គីភាព លើកតម្កើងលទ្ធិប្រជាធិបតេយ្យ បង្កើតគំនិតច្នៃប្រតិដ្ឋ ក្នុងការអនុវត្តកម្មវិធី និងសកម្មភាពនានា ដែលសក្តិសមជាមួយទំនុកចិត្តរបស់បក្ស ប្រជាជន និងប្រពៃណីដ៏រុងរឿងរបស់ VNA ។

លើសពីនេះ VNA បន្តជាស្ថាប័នឈានមុខ គំរូ ក្នុងរាល់សមរភូមិមនោគមវិជ្ជា ការពារបក្ស  ការពារប្រព័ន្ធនយោបាយ បម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន រួមចំណែកក្នុងការអនុវត្តភារកិច្ចយុទ្ធសាស្ត្រចំនួនពីរ៖ កសាង និងការពារមាតុភូមិ ឈានមុខ​ក្នុងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ បរិវត្តកម្មឌីជីថល និងសមាហរណកម្មអន្តរជាតិ រួមបញ្ចូលជាមួយបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រជាជន។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម (To Lam) និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping អញ្ជើញធ្វើជាសាក្សី​ចូ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការវិជ្ជាជីវៈរវាងទីភ្នាក់ងារសារព័ត៌មានវៀតណាម ( VNA) និងទីភ្នាក់ងារសារព័ត៌មាន Xinhua (ស្តាំ) និងកិច្ចសហប្រតិបត្តិការវិនិយោគ (ឆ្វេង) រវាងប្រទេសទាំងពីរ (Beijing ១៩ ខែសីហា ២០២៤)។ រូបថត៖ VNA

VNA កំណត់បន្តអភិវឌ្ឍក្លាយជាទីភ្នាក់ងារព័ត៌មានជាតិ ដោយមានកិត្យានុភាពខ្ពស់ក្នុងតំបន់ និងពិភពលោក ជាប្រភពនៃការផ្គត់ផ្គង់ព័ត៌មានផ្លូវការ ត្រឹមត្រូវ ទំនុកចិត្ត និងសម្បូរបែបសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនក្នុងស្រុក និងក្រៅប្រទេស ទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការឃោសនាផ្ទៃក្នុង និងការបរទេស បម្រើការដឹកនាំរបស់បក្ស និងការគ្រប់គ្រងរដ្ឋ មានបច្ចេកវិជ្ជាទំនើប និងកងជួរអ្នកយកព័ត៌មាន និងអ្នករៀបរៀងមួយថ្ងៃកាន់តែជំនាញ បង្កើតប្រភពចំណូលស្ថិរភាព។

VNA បានដាក់ពង្រាយមជ្ឈមណ្ឌលទិន្នន័យ ប្រព័ន្ធម៉ាស៊ីនមេ បណ្តាញផ្ទៃក្នុងល្បឿនលឿន បណ្តាញបញ្ជូនទិន្នន័យ និងផ្កាយរណប ឆ្លើយតបនឹងការផលិត និងចែកចាយព័ត៌មាន ២៤/ ៧ ក្នុងប្រទេស និងក្រៅប្រទេស។ ទន្ទឹមនឹងនេះ បង្កើនហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាពចំណាត់ការ និងការផ្ទុកទិន្នន័យទ្វេដង បង្កើនល្បឿនអ៊ីនធឺណិត។ បណ្តាញបញ្ជូនទិន្នន័យឯកទេស និងសេវាចែកចាយមាតិកា (CDN) ត្រូវបានបង្កើនប្រសិទ្ធភាព បច្ចេកវិទ្យា Cloud Computing និងបច្ចេកវិទ្យារក្សាសម្ងាត់ពហុកម្រិតត្រូវបានដាក់ឱ្យប្រើប្រាស់ បង្កើតហេដ្ឋារចនាសម្ព័ន្ធមានភាពបត់បែន ស្ថិរភាព និងត្រៀមខ្លួនខ្ពស់។

ជាពិសេស VNA នឹងជំរុញយ៉ាងខ្លាំង បង្កើតការផ្លាស់ប្តូរយ៉ាង​ខ្លាំង​ក្លា ក្នុងការបំពេញភារកិច្ចព័ត៌មានជាយុទ្ធសាស្ត្ររបស់ទីភ្នាក់ងារសារព័ត៌មានជាតិ មានសមត្ថភាពផលិត និងផ្តល់ផលិតផលសារព័ត៌មានប្រកបដោយគុណភាព គ្របដណ្តប់គ្រប់វិស័យនៃជីវិតនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា...; គឺជា "ធនាគារ" ផ្តត់ផ្គង់ព័ត៌មានបម្រើការដឹកនាំ ចង្អុលការរបស់បក្ស រដ្ឋ ស្ថាប័នស្រាវជ្រាវ ប្រព័ន្ធសារព័ត៌មាន និងផ្សព្វផ្សាយក្នុងស្រុក និងបរទេស មានសមត្ថភាពផលិតបណ្ដាផលិតផលសារប័ត៌មាន ដែលមានភាពរាលដាលទូលំទូលាយ។ VNA ឈានទៅមុខបញ្ហាប្រឈម សម្របខ្លួនក្នុងរាល់បរិបទ។

* អ្នក​យក​ព័ត៌មាន ៖ តាម​ការយល់​ឃើញ​របស់ លោកស្រីអគ្គនាយិកា ក្នុងបរិបទថ្មីនេះ តើ VNA មានប្រឈមមុខអ្វីខ្លះ និងមានដំណោះស្រាយអ្វីខ្លះ ដើម្បីជំនះបញ្ហាប្រឈមទាំងនោះ ?

* លោកស្រីអគ្គនាយិកា​ វូ វៀតត្រាង (Vu Viet Trang) ៖ ក្នុងដំណើរការអនុវត្តគោលដៅសំខាន់ៗ VNA ក៏ប្រឈមមុខនឹងលំបាក និងបញ្ហាប្រឈមជាច្រើន។ ក្នុងនោះ បញ្ហាប្រឈមអំពីធនធានគឺធំបំផុត។ ថវិកាស្វយ័តរបស់ VNA ក្នុងរយៈពេលថ្មីៗនេះបានថយចុះគួរឱ្យកត់សម្គាល់  ខណៈពេលយើងត្រូវទុកប្រភពវិនិយោគរបស់រដ្ឋមានកម្រិត សម្រាប់ការអភិវឌ្ឍប្រព័ន្ធរចនាសម្ព័ន្ធបច្ចេកទេស និងបច្ចេកវិទ្យា។ ការ​ជ្រើសរើស​បុគ្គលិក​វ័យក្មេង​ជាច្រើន ​ដើម្បី​បំពេញ​តម្រូវការ​នៃ​វិស័យ​សារព័ត៌មាន​ទំនើប​ ក៏​មាន​ការ​លំបាក​ដែរ ដោយ​សារ​​ថវិកា​មាន​កម្រិត។

រួមជាមួយនោះ VNA ក៏មានស្ថាប័នសារព័ត៌មានក្នុងប្រទេស និងពិភពលោកជាច្រើនកំពុងប្រឈមមុខនឹងបណ្ដាបញ្ហា ដោយសារតែព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ព័ត៌មានបញ្ញានិម្មិត (AI)។ ដោយសារការវិវត្តន៍ខ្លាំងនៃបច្ចេកវិទ្យាឌីជីថល និង AI ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិតកាន់តែពិបាកគ្រប់គ្រង បង្កើតស្ថានភាពមួយដែលការពិត និងភាពមិនពិតលាយឡំគ្នា រំខានដល់សាធារណជន…

លំបាកគឺវាយ៉ាងនោះ ប៉ុន្តែសមូហភាពនៃអ្នកសារព័ត៌មានរបស់ VNA នឹងមិនថយដំណើរចំពោះការប្រឈមឡើយ។ ជាការពិតបានឲ្យឃើញថា បុគ្គលិកនៃភ្នាក់ងារសារព័ត៌មាន តែងតែសាមគ្គី ទំនួលខុសត្រូវ ច្នៃប្រតិដ្ឋ និងអាចសម្របខ្លួនបានខ្ពស់គ្រប់កាលៈទេសៈ។

អំពីធនធានមនុស្ស អ្នកសារព័ត៌មាន អ្នកអ្នករៀបរៀង និងមន្ត្រី VNA រាប់រយនាក់ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលលើកកម្ពស់ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់ពួកគេទាំងក្នុងប្រទេស និងក្រៅប្រទេស និងបណ្ដាថ្នាក់លើកកម្ពស់ចំណេះដឹងអំពីទ្រឹស្តីនយោបាយ។ ការចែករំលែកជំនាញសារព័ត៌មានទំនើប ត្រូវបានអនុវត្តជាប្រចាំ និងបន្តបន្ទាប់។ តាមរយៈនោះ VNA តែងតែមានស្នាដៃសារព័ត៌មាន មានគុណភាពខ្ពស់ និងផ្សព្វផ្សាយព័ត៌មានផ្លូវការ ត្រឹមត្រូវ ទាន់ពេលវេលានៅលើឆេននែលជាច្រើន ទទួលបានការជឿទុកចិត្តពីថ្នាក់ដឹកនាំបក្ស រដ្ឋ ក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន និងជាពិសេសពីពីសាធារណជនយ៉ាងច្រើនកុះករ។

សកម្មភាពកិច្ចសហប្រតិបត្តិការអន្តរជាតិក៏ត្រូវបានជំរុញយ៉ាងខ្លាំង ក្នុងទិសដៅជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព, ជួយ VNA ទទួលបានប្រភពព័ត៌មានចម្រុះ និងផ្សព្វផ្សាយព័ត៌មានការបរទេសរបស់ VNA នៅលើឆេននែលជាច្រើន។

ពោះការទាមទារការអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ថ្នាក់ដឹកនាំ VNA  បានណែនាំអង្គភាពព័ត៌មានត្រូវស្រាវជ្រាវ, សាកល្បង និងអនុវត្តបច្ចេកវិទ្យាទំនើប បង្កើនលទ្ធភាពទទួលបានព័ត៌មានរបស់អ្នកអាន។ អង្គភាពនានាបានបង្កើតផលិតផល ដោយអនុវត្តបច្ចេកវិទ្យា សារព័ត៌មានទិន្នន័យ និងផលិតផលមួយចំនួន ដែលភ្ជាប់ជាមួយបច្ចេកវិទ្យា AR (Augmented Reality) 3D Interactive …។ ផលិតផលសារព័ត៌មាន 3D ដែលមានអន្តរកម្មផ្ទាល់នៅលើអេក្រង់កុំព្យូទ័រ  ឬការប៉ះលើទូរស័ព្ទឆ្លាតវៃ បាននាំមកនូវបទពិសោធន៍ចំណាប់អារម្មណ៍ជូនសាធារណជន ជាពិសេសយុវជន។

សាធារណជនបច្ចុប្បន្ននេះ មិនត្រឹមតែចង់ស្វែងរក អានព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់ទទួលបានបទពិសោធន៍ពីមុខងារថ្មីៗនៃសារព័ត៌មានទំនើបទៀតផង នេះក៏ជាតម្រូវការថ្មីសម្រាប់ VNA នាពេលបច្ចុប្បន្ន ក៏ដូចជាដំណាក់កាលបន្តបន្ទាប់ទៀត។

* អ្នកយកព័ត៌មាន៖ខួបអនុស្សាវរីយ៍៨០ឆ្នាំប្រពៃណី គឺជាព្រឹត្តិការដ៏សំខាន់មួយ ពិសេសក្នុងឱកាសដែលប្រទេសទាំងមូលឈានចូលយុគសម័យថ្មី - យុគសម័យរើបម្រាស់ខ្លួន តើអគ្គនាយិកាចង់ចែករំលែកអ្វីខ្លះក្នុងឱកាសនេះ?

* លោកស្រីអគ្គនាយិកា  វ៉ូវៀតត្រាង (Vu Viet Trang)៖ ក្នុងឱកាសរំលឹកខួបលើកទី៨០ ទិវាប្រពៃណីរបស់ VNA (ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៤៥ - ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥) ជំនួសមុខគណៈកម្មាធិការបក្ស ថ្នាក់ដឹកនាំ VNA ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់សម័យកាល យុទ្ធជនពិការ គ្រួសារយុទ្ធជនពលី អ្នកបច្ចេកទេស អ្នក​យក​ព័ត៌មាន និយោជិត VNA គ្រប់​ជំនាន់ ដែលបានលះបង់ពេញមួយជីវិត លះបង់ពេលវេលាដ៏ល្អបំផុតរបស់ខ្លួន បានរួមកម្លាំងជាច្រើនក្នុងការកសាង VNA រីកចម្រើនឥតឈប់ឈរ។

ដោយការដឹងគុណ និងការគោរព ខ្ញុំវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង ការព្យាយាម ការលះបង់ និងអាកប្បកិរិយាការងារប្រកបដោយ​ទំនួលខុសត្រូវរបស់អ្នក​ទាំងឡាយ​ជាអ្នកសារព័ត៌មាន VNA។ ការរួមចំណែកនីមួយៗ សុទ្ធតែមានតម្លៃថ្លៃថ្នូរ ជួយនាំមកជូននូវផលិតផលសារព័ត៌មានប្រកបដោយគុណភាព គួរឲ្យចាប់អារម្មណ៍សម្រាប់ VNA បំពេញភារកិច្ចនយោបាយ បម្រើបុព្វហេតុបដិវត្តន៍របស់បក្ស និងតម្រូវការរបស់ប្រជាជន ក្នុងការទទួលបានព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលា។

អ្នកសារព័ត៌មានជំនាន់នេះ មានមោទនៈភាពចំពោះអតីតកាលដ៏រុងរឿងរបស់ជំនាន់មុន ហើយបន្តបន្សល់ទុកនូវស្លាកស្នាមនៅក្នុងការតស៊ូការពារឯករាជ្យភាព អធិបតេយ្យភាព ការពារមូលដ្ឋានមនោគមវិជ្ជារបស់បក្ស នៅក្នុងការកសាង និងការអភិវឌ្ឍប្រទេសជាតិ។ ជាមួយនឹងប្រពៃណីដ៏រឹងមាំ ស្មារតីច្នៃប្រតិដ្ឋឥតឈប់ឈរ និងមហិច្ឆតាទៅឆ្ងាយ  VNA នឹងបន្តខិតខំ បញ្ជាក់ទីតាំងជាទីភ្នាក់ងារសារព័ត៌មានឈានមុខ ស្ថាប័នផ្សព្វផ្សាយជាតិ និងជាមជ្ឈមណ្ឌលព័ត៌មានយុទ្ធសាស្ត្ររបស់បក្ស និងរដ្ឋ។

ជាមួយនឹងស្មារតី "VNA រួមជាមួយប្រទេសជាតិឈានចូលយុគសម័យថ្មី", ខ្ញុំជឿជាក់ថា មន្ត្រី និងបុគ្គលិកទាំងអស់របស់ VNA នឹងបន្តសាមគ្គីគ្នា សម្រេចចិត្តផ្លាស់ប្តូរថ្មី លើកកម្ពស់ប្រសិទ្ធភាពការងារ បំពេញភារកិច្ចព័ត៌មានឱ្យបានល្អ បំពេញយ៉ាងល្អនូវតួនាទីជាយុទ្ធជននៅលើសមរភូមិព័ត៌មាន រួមគ្នាសរសេរបន្តទំព័រប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ VNA វីរៈភាពក្នុងយុគសម័យថ្មីនេះ។

អ្នកយកព័ត៌មាន:សូមគោរពអរគុណលោកលោកស្រីអគ្គនាយិកា៕ 

 

 


top