បទចម្រៀងចម្រុះនៃភូមិនេសាទ ក្នុងទីក្រុង ហ្វេ (Hue)

បទចម្រៀងចម្រុះនៃភូមិនេសាទ ក្នុងទីក្រុង ហ្វេ (Hue)

ប្រព្រឹត្តទៅនៅភូមិ​ ឌីញគឺ (Dinh Cu) ដែលបច្ចុប្បន្នជា ​ក្រុមលំនៅដ្ឋានផ្លូវ ឌីញគឺ (Dinh Cu) សង្កាត់ មីធឿង (My Thuong) (ទីក្រុង ហ្វេ (Hue)) ពិធីបុណ្យសែនព្រេនត្រី និង​សុំឱ្យអាកាសធាតុ​អំណោយផល គឺជាពិធីបុណ្យប្រពៃណីមួយ​ក្នុងចំណោមពិធីបុណ្យប្រពៃណីជាច្រើនរបស់ប្រជានេសាទ នៅ​ភាគ​​កណ្តាល​។ រៀងរាល់បីឆ្នាំម្តង គឺនៅថ្ងៃទី ២១ - ២២ ខែ ខែទី៧ (តាម​ចន្ទគតិ)  ពិធីបុណ្យនេះ​ត្រូវបានប្រារព្ធឡើង​យ៉ាង​ឧឡារិក ដើម្បីបួងសួង​ឲ្យប្រទេសជាតិមានភាពរុងរឿង និងប្រជាជន​មាន​ជីវភាព​​សម្បូរសប្បាយ អាកាសធាតុ​អំណោយផល​ ​ និងរដូវ​ប្រមូលផល​ច្រើន​សន្ធឹក ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​ភូមិ​មាន​ភាព​រីករាយ​
សុខសាន្ត។

 
 

ពិធីបុណ្យនេះមានពីរផ្នែកគឺ ពិធី និងបុណ្យ។ ពិធី​នេះ​ប្រព្រឹត្ត​ទៅ​​យ៉ាង​ឱឡារិក​រួមមាន ​ពិធី​ទទួលអាទិទេព ដែល​ជាអ្នកអង្គ​បង្កើត​និង​ការពារ​ភូមិ អុជ​ធូប​បួងសួង​សុំ​សេចក្ដី​សុខ និង​ពិធី​សំខាន់។ ក្នុងសម្លៀក​បំពាក់​ប្រពៃណី - អាវផាយពណ៌ខ្មៅ ខោពណ៌ស កន្សែងពណ៌ក្រហម - ម្ចាស់ទូក និងអ្នកចាស់ព្រឹទ្ធាចារ្យក្នុង​ភូមិ អុជធូប​ បួងសួង​សុំ​សមុទ្រស្ងប់ស្ងាត់ នេសាទករធ្វើ​ដំណើរចេញទៅសមុទ្រ​ដោយសុវត្ថិភាព ហើយនេសាទ​បានត្រី និងបង្គាជាច្រើន។ ពាក្យបួងសួងត្រូវ​បាន​សូត្រ​ ក្នុង​សំឡេងស្គរ និងគង ដែលប្រៀបដូចជាការ​ផ្ញើរសារមួយអំពីជំនឿ​របស់​ប្រជាជន​តាមឆ្នេរសមុទ្រ ទៅកាន់​ឋានសួគ៌ ផែនដី និងបុព្វការីជន។


 
 

មិនត្រឹមតែមានអត្ថន័យស្មារតីប៉ុណ្ណោះទេ ពិធីបុណ្យ​ន​ក៏ជាឱកាស​សម្រាប់កូនចៅចងចាំនូវគុណូបការៈប​របស់​បុព្វការីជន​ ដែលបាន​កសាងភូមិ និងបង្កើត​មុខរបររបស់ខ្លួន ទន្ទឹម​នឹង​នោះ​ក៏ជាការ​លើកតម្កើងស្មារតីសាមគ្គី ត្រឡប់រក​ប្រភពដើម និង​គ្រូដើម​ផងដែរ។ បន្ទាប់ពីពិធីដ៏អធិកអធម មាន​ពិធីបុណ្យដ៏អ៊ូអរ សប្បាយរីករាយ ជាមួយនឹងរបាំម៉ុង​សាយ បទចម្រៀងប្រជាប្រិយ ហ្វេ (Hue) តន្ត្រីប្រជាប្រិយ ហើយពិសេសនោះ​គឺការប្រណាំង​ទូកត្រាយ (Trai)ដែលជា​ព្រឹត្តិការណ៍អ៊ូអរជាងគេ​​នៃ​ពិធីបុណ្យ​នេះ​។

 
 
 

ទូកត្រាយ (Trai)​ជាប្រភេទ​ទូកពិសេស ​​ដែល​ធ្វើ​ពី​បន្ទះ​ក្ដារ​វែងៗ​ចំនួន​បីបន្ទះ ​ដឹក​​អ្នក​ចែវ​ចំនួន ១៤នាក់​ ក្នុង​នោះ​មានម្នាក់​កាន់ចង្កូតទូក ម្នាក់កាន់ក្បាលទូក និងអ្នក​ចែវទូក​ចំនួន   ៦ គូ។ ការប្រណាំង​ទូក​នេះ​មានរង្វាន់ជាច្រើន ចាប់ពីព្រឹកដល់រសៀល ដោយការ​ចាប់ផ្តើម​ពីរង្វាន់​ “គ្រឿង​សំណែនដែលគឺថាសស្លាម្លូ និង​ស្រា បញ្ចប់​​គឺ​រង្វាន់ ​សូត្រពណ៌​ក្រហម ដែលជានិមិត្តរូប​នៃកិត្តិយស និងសំណាង។ នៅចន្លោះមាន "រង្វាន់លុយ" គឺជាសាច់ប្រាក់។ ការប្រណាំងនីមួយៗ មានបីវគ្គ ដោយមានអ្នក​ចែវទូក​ក្នុងពេលដំណាលគ្នាប្រើអស់​កម្លាំង​នៅលើផ្ទៃទឹក បង្កើតជាទិដ្ឋភាពដ៏អ៊ូអរលើផ្ទៃ តាម​យ៉ាង (Tam Giang) ល្វឹងល្វើយ។

 

ការប្រណាំងទូកមិនត្រឹមតែជាការប្រកួតប៉ុណ្ណោះទេ ថែមទាំង​បង្កប់​នូវ​អត្ថន័យនៃការបួងសួងសុំ​រដូវអំណោយផល ប្រជាជន​​មានជីវភាពសម្បូរសប្បាយ​រុងរឿង បង្ហាញពីស្មារតី​សាមគ្គី ឆន្ទៈធ្វើ​ដំណើរ​ទៅកាន់​លំហសមុទ្រ និងបំណង​ប្រាថ្នាចង់យក​ជម្នះធម្មជាតិរបស់ប្រជាជនតំបន់សមុទ្រ។​ នៅ​​ពេល​ដែលសំឡេង​សម្រែកហ៊ោកញ្ជៀវ​ស្ងប់ស្ងាត់ទៅ ពិធី​បុណ្យបានបញ្ចប់ នៅរសៀលរដូវស្លឹកឈើជ្រុះដ៏​ត្រចះត្រចង់​ គឺបើករដូវកាល​ធ្វើថ្មី ដែល​ពោរពេញដោយ​ក្តី​សង្ឃឹម។

 
 
 

 

ចំពោះប្រជាជនទីក្រុង​ ហ្វេ (Hue) ពិធីបុណ្យសែនត្រី និង​សុំអាកាសធាតុ​អំណោយផល គឺជានិមិត្តរូបនៃការដឹងគុណ ជំនឿ និងជីវៈវប្បធម៌​រឹងមាំ។ ឆ្លងកាត់​ជា​ច្រើន​​ជំនាន់ ពិធីបុណ្យនេះ​មិនត្រឹមតែរក្សា​នូវ​ជំនឿប្រពៃណី​ប៉ុណ្ណោះទេ ថែមទាំងបាន​ក្លាយទៅជា​ការចិញ្ចឹមបីបាច់​ ថែរក្សា​វប្បធម៌​ប្រជាប្រិយ នៅតំបន់ភាគកណ្តាល ដែលជាភាពស្រស់ស្អាត​មួយ​បានរួមចំណែក​​បង្កើតអត្តសញ្ញាណវប្បធម៌នៃតំបន់​រាជធានី​បុរាណ​៕


 
 
 
 
 

អនុវត្ត៖ ឡេ ឌិញហ័ង - ង្វៀន ថាំង - ហ័្វងហា / VNP
ប្រែសម្រួលដោយង្វៀនយ៉ាង


top