នំយ៉ី (Day) ថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិម៉ុងខៀវ (Mong Xanh)

នំយ៉ី (Day) ថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិម៉ុងខៀវ (Mong Xanh)

ជនជាតិ​ម៉ុង​​ខៀវ​ (Mong Xanh) ចាត់ទុក​​នំ​យ៉ី (Day) ជានំ​តំណាង​ឱ្យ​ព្រះចន្ទ​ និង​ ព្រះអាទិត្យ​ ហើយ​ជា​​ប្រភពកំណើតនៃមនុស្ស​ និងសព្វសត្វទាំងពួង ​នៅលើ​ផែន​ដី​។ នំយ៉ី (Day)​ នៅ​ជា​និមិត្ត​រូប​​នៃ​សេចក្តី​ស្មោះ​ស្មគ្រ​រវាង​គូបុរសស្រ្តី​ មិន​​មែន​​​គ្រាន់តែជា​មុខ​ម្ហូប​ប្រពៃណី​ដែល​មាន​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយនោះទេ​​ នៅទាំង​ជា​ប្រភេទ​​នំ​ពាំ​នាំ​ពិធីសែនព្រេន​​​ ចេតភាព​ ដែល​មិន​អាច​​នឹង​កង្វះ​នៅ​​ទីសក្ការបូជា​របស់​​គ្រួសារ​ជនជាតិ​ម៉ុង​ខៀវ​ (Mong Xanh) នៅ​នា​​​រដូវ​បុណ្យ​ចូលឆ្នាំ​ថ្មី​ និង​ពិធីបុណ្យ​ផ្សេងៗ​ទៀតផង។

ថ្ងៃបុណ្យ​ចូល​ឆ្នាំ​ថ្មី​ និង​ពិធីបុណ្យ​ផ្សេង​ៗ​ ជនជាតិ​ម៉ុង​ខៀវ  (Mong Xanh) នៅ​ស្រុក​ម៉ុក​ចូវ (Moc Chau) ធ្វើ​តែនំ​ យ៉ី (Day) ​​​តែប៉ុណ្ណោះ​។​

ដូចជា​ជនជាតិ​គិញដែរ​ ជនជាតិម៉ុង​ខៀវ (Mong Xanh) ​ប្រើ​អង្ករដំណើបសម្រាប់​ធ្វើ​​​នំ។ អង្ករ​ដំណើប​បាន​លាង​ជម្រះ​ យកទៅ​​ត្រាំទឹក​អំឡុង​ពេលពី​​៣ទៅ​៤ម៉ោង​ ស្រង់ឡើង​​ទុក​ឱ្យ​ស្ងួត​ទឹក​ រួច​ដាក់​ចូល​ឆ្នាំង​ចំហុយ​។ ពេល​អង្ករ​​ដំណើប​ឆ្អិន​ កំពុងនៅ​​ក្តៅ​ហុយ​ផ្សែងៗ​​ នឹង​បានយកទៅ​​ដាក់​ចូលត្បាល​​ដំ​​រហួត​ដល់​ហ្មត់​ជា​ម្សៅ​។​

ត្បាល​ធ្វើ​ដោយ​កំណាត់​ឈើ​ លុង​ប្រហោង​កណ្តាល​ បានជាមាន​រាង​ដូចជា​ស្នូក​ជ្រូក​។ អង្រែ​ធ្វើ​ដោយ​ឈើល្អ មាន​សភាព​រឹង​មាំ​ និង​ធ្ងន់​។ ទោះបី មិនត្រូវការ​​បំណិន​ច្រើន​ពិតមែន​​ ក៏ប៉ុន្តែ​​ ដំណាក់កាលដំនំ​ជាការងារធ្ងន់ធ្ងរ ត្រូវការ​កម្លាំងសុខភាព​​មាំមួន​​។​


តាមធម្មតា​ ការ​​ដំ​បាយ​​ដំណើប​ គឺ​ជា​ភារៈ​​របស់​​មនុស្សប្រុសកំលោះ​​​​ ហើយ​ត្រូវ​មាន​ពីរ​នាក់​​​​កាន់​​​អង្រែ​ឈរ​សង​ខាង​ ប្តូរវេន​គ្នា​ដំ​​​ជា​ប្រចាំ​។ ​​ពួកគេខិតខំ​ដំ​​បាយ​ដំណើបឱ្យ​ទាន់​​នៅ​ក្តៅ​ ដំរហូត​មាន​សភាព​​​ទន់ជ្រាយ​ ហ្មត់​ដូចជា​​ម្សៅ​ជាការសម្រេច​​។​

ខណៈ​ពេល​កូន​កំលោះ​ដំរួច​ គឺ​ជាពេលវេលា​សម្រាប់​កូនស្រី​បង្ហាញពីថ្វី​ដៃ​ដ៏ប៉ិនប្រសប់​របស់​ខ្លួន​។ ដំបូង​ពួកគាត់​លុញ​ម្សៅមូលជា​ដុំ​​ ហើយវេច​ដោយ​ស្លឹក​ចេក ដែល​បាន​ឆ្អើ​ភ្លើង​ស្រាប់​។ បន្ទាប់មក​​ ពួកគាត់​ប្រើបាត​​ដៃ​​សង្កត់ឱ្យ​មានរាង​មូល ​ដូចជា​ព្រះចន្ទ​ និង ព្រះអាទិត្យ​។ ដោយសាបាន​​​ដំយ៉ាង​ហ្មត់ចត់​​ ដូច្នេះ​​ហើយនំ​យ៉ី (Day) ​របស់​ជនជាតិ​ម៉ុង​ខៀវ (Mong Xanh) មានរសជាតិ​ឈ្ងុយ​ឆ្ងាញ់​​ ​ទន់ ​និង​​​ទុកបាន​យូរ​។​

ជនជាតិ​ម៉ុង​ខៀវ​ (Mong Xanh) ធ្វើ​នំ​យ៉ី​ (Day) សម្រាប់​តែក្នុងថ្ងៃបុណ្យ​ចូល​ឆ្នាំថ្មី និង ពិធី​​​បុណ្យ​ផ្សេងៗ​តែ​​ប៉ុណ្ណោះ​។ ដោយហេតុ​នោះហើយ ឱ្យ​តែមាន​ពិធី​​​បុណ្យ​ទាន​មកដល់ ទីកន្លែង​ធ្វើ​​នំ​​ គឺ​​ជា​ទីកន្លែង​​ណាត់​ជួប​​របស់​​កូនកំលោះ​​ និង កូនក្រមុំ​ក្នុង​​​ភូមិ​ស្រុក​។​​​នោះក៏​ជា​ទីកន្លែង​ដែល​​​កូន​​កំលោះ​​បង្ហាញ​​​ពី​​កម្លាំង​​កាយ​ រីឯ​កូន​ស្រី​​បង្ហាញ​ពី​ភាព​​ប៉ិន​ប្រសប់​រៀងៗខ្លួន នៅ​ទីនេះ​​ផងដែរ​គូស្នេហ៍​​មិន​តិច​​នាក់​បាន​ក្លាយ​​ជា​ប្តី​ប្រពន្ធ​​។

បច្ចុប្បន្ន​ ក្នុងពិធី​​បុណ្យ​​វប្បធម៌​ធំ​ៗនៅស្រុក​​ម៉ុក​ចូវ​ (Moc Chau) ​នៅ​រក្សា​បាន​ឈុត​សម្តែង​​ធ្វើ​នំ​យ៉ី (Day) របស់​​ជនជាតិ​ម៉ុង​ខៀវ (Mong Xanh)។ ភ្ញៀវ​ទេសចរ​​នឹងអាច​​ចូល​រួម​ទស្សនា​ស្វែង​យល់​​អំពីការ​របៀប​ធ្វើ​នំ ពិសា​នំ​ថ្មី ​ផ្អែមឈ្ងុយ​​​ឆ្ងាញ់។ ជាង​នេះ​ទៅទៀត​ អ្នក​​ទាំង​អស់​​គ្នា​​នឹង​​បាន​​សម្រប់ខ្លួន​ ​​ចូល​សកម្មភាព​​វប្បធម៌​​ដ៏ពិសេសរបស់​សហគមន៍​ជន​ជាតិ​​ម៉ុង​​ខៀវ​​​ (Mong Xanh)នៅ​តំបន់ ដាឡាត​តីបាក់ - Da Lat Tay Bc៕​

ភ្ញៀវ​ទេសចរ​សាកកម្លាំង​ដំ​បាយ​ដំណើប​ធ្វើ​នំ​យ៉ី​ (Day) របស់​ជនជាតិ​ម៉ុង​ខៀវ (Mong Xanh) នៅ​ស្រុក​​ម៉ូក​ចូវ (Moc Chau)​។​

អត្ថបទ​និង​រូបថត៖ វៀតគឿង​

ប្រែសម្រួល​៖ រីកើង​


top