នំបញ្ចុកក្តាមស្រែ

នំបញ្ចុកក្តាមស្រែ

គ្រឿងផ្សំសំខាន់បំផុតរបស់នំបញ្ចុកក្តាមស្រែគឺ​​​ក្តាមស្រែ.. ក្តាមស្រែដែលបានជ្រើសរើសត្រូវតែជាក្តាមញី មានទំហំល្មម រួចលាងទឹកឲ្យស្អាត បំបែកស្នូកក្តាមចេញពីខ្លួន ហើយយកខួរក្តាមចេញ។ ដើម្បីមានចានខួរក្តាមដ៏ឆ្ងាញ់ គេគួរតែឆាវាជាមួយខ្លាញ់និងខ្ទឹមក្រហមដែលបានបំពង។

គ្រឿង​ផ្សំ​សម្រាប់​នំបញ្ចុក​ក្តាម​មាន​៖ ខួរ​ឆា​ជាមួយ​ខ្ទឹម​ក្រហម នំបញ្ចុក ជីគ្រប់មុខ និង​គ្រឿងទេស។

សាច់ក្តាមបានបុកដោយក្បាលបុកនិងអង្រែរ ​ពីព្រោះធ្វើតាមបែបនេះគេនឹងយក​សាច់​ក្តាម​​ឱ្យ​អស់ រួច​យក​ក្តាម​ដែល​បុក​រួច​ចាក់​ទឹក​ចូលនិងកូរ ។ បន្ទាប់មក គេច្រោះទឹក​​និងចោលឆ្អឹង​ក្តាមនៅសល់។ យក​ទឹក​នោះ​ដាក់លើ​ចង្ក្រាន ហើយ​ដាំឱ្យ​ឆ្អិន។ ក្នុងដំណើរចម្អិន គេកូរ​រហូត​ដល់ពេលណាដែល​សាច់​ក្ដាម​អណ្តែត​លើផ្ទៃ​ទឹក។ គេយកសាច់ក្តាម​ចេញហើយបញ្ចូលក្នុងឆ្នាំងខួរក្តាមដែលឆារួចហើយ។

ប្រសិនបើអ្នកចង់បង្កើនភាពឆ្ងាញ់នៃឆ្នាំងទឹកស៊ុបក្តាម អ្នកអាចប្រើឆ្អឹងជ្រូកបន្ថែមទៀត។ ដើម្បីឱ្យឆ្នាំងទឹកស៊ុបមានពណ៌ និងបង្កើនរសជាតិទាក់ទាញ គេត្រូវដាក់ប៉េងប៉ោះគឺចាំបាច់ណាស់។ ប៉េងប៉ោះហាន់​​និងដាក់ចូលក្នុងឆ្នាំងទឹកស៊ុប។ ម្យ៉ាងទៀត ប៉េងប៉ោះដែលហាន់រួចត្រូវចៀន និងច្រោះយកពណ៌។ ទឹក​ខ្មេះ​បន្តិច​នឹង​ធ្វើ​ឱ្យ​ទឹក​ស៊ុបក្តាមមាន​រសជាតិ​ជូរ​តិចៗ។ ដូច្នេះ ទឹកស៊ុបក្តាមបានដាំរួចហើយ យកនំបញ្ចុកដាក់ក្នុងឆានដាក់បន្ថែមខួរក្តាមនិងសាច់ក្តាមដែលមានពណ៌លឿង។ បន្ទាប់មកស្រូបទឹកស៊ុបក្តៅនឹងស្លឹកខ្ទឹមបន្តិច។

នំបញ្ចុកក្តាមស្រែបានទទួលទានជាមួយជីគ្រប់មុខ។ នំបញ្ចុកកនេះមានរសជាតិឆ្ងាញ់របស់សាច់ក្តាម ក្លិនខ្ទឹម ទឹកស៊ុបថ្លាដែលមានពណ៌ផ្កាឈូក និងក្លិនប៉េងប៉ោះត្រជាក់។ ជាមួយនឹងគ្រឿងផ្សំសាមញ្ញនៃស្រែចំការដែលរួមបញ្ចូលគ្នាដ៏ឈ្លាសវៃដើម្បីបង្កើតមុខម្ហូបមានជីវជាតិ និងល្អសម្រាប់សុខភាពនៅថ្ងៃរដូវក្តៅ៕

 

នំបញ្ចុក​ក្តាម​ស្រែគឺជាម្ហូបបែបជនបទ។

top