ធានាសិទ្ធិនារីនៅតំបន់ខ្ពង់រាប

ធានាសិទ្ធិនារីនៅតំបន់ខ្ពង់រាប

សមិទ្ធផល​លេច​ធ្លោ​

វៀតណាម​បាន​កសាង​ក្រប​ខណ្ឌ​​ច្បាប់​​ជាតិ ​​អំពី​សមភាព​យ៉ែនឌ័រ​ និង​សិទ្ធិ​សម្រាប់​នារី​​ភេទ​ជឿន​លឿន​បង្គួ​រ​ រួមមាន​គោលនយោបាយ​ជំរុញ​សមភាព​យ៉ែន​ឌ័រ​​នៅ​តំបន់​ជនជាតិ​ភាគតិច​។ ច្បាប់​សមភាព​យ៉ែនឌ័រ​ (ឆ្នាំ​២០០៦) និង​គោល​នយោបាយ​ពិសេស​មួយ​ចំនួន​ សម្រាប់​តំបន់​ជនជាតិ​ភាគតិច​ដូចជា៖ គម្រោង​កាត់បន្ថយ​ការ​រៀបការ​មុន​វ័យ​កំណត់​​ និង​រៀប​ការ​ដោយ​ជាប់​សាច់ញាតិ​ នៅ​តំបន់​​ជនជាតិ​ភាគតិច​ដំណាក់កាល​ ២០១៥ - ២០២៥។ គម្រោង​ជំនួយ​សកម្មភាព​សមភាព​យ៉ែន​ឌ័រ​ នៅ​តំបន់​ជនជាតិ​ភាគ​តិច​ ដំណាក់កាល​ ២០១៨ -​ ២០២៥ និង​​គម្រោង​អភិវឌ្ឍន៍​​សេដ្ឋកិច្ច​ - សង្គម​ទូទៅ ​នៅតំបន់​ជនជាតិ​ភាគតិច​ និង​​​តំបន់​ភ្នំ ​ដំណាក់កាល​២០២១ - ២០៣០។ ថ្មីនេះ ថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ ២០២១ ឧបនាយក​រដ្ឋមន្រ្តី ផាម​ ប៊ិញ​មិញ (Pham Binh Minh) ​ក៏បាន​ចុះហត្ថលេខា​​លើ​សេចក្តី​សម្រេចចិត្ត​លេខ៖​ ១៧១៩/QĐ-TTg អនុម័ត​កម្មវិធី​គោល​​ដៅ​ជាតិ​  អភិវឌ្ឍន៍​សេដ្ឋកិច្ច​ - សង្គម ​នៅ​តំបន់​ជនជាតិ​ភាគតិច​​និង​តំបន់​ភ្នំ​ដំណាក់កាល​ ២០២១ - ២០៣០ ដំណាក់កាល​ទី​១​ចាប់ពី​ឆ្នាំ​២០២១ - ២០២៥។​

វិភាគ​ទិន្នន័យ​បែង​ចែង​យ៉ែនឌ័រ​ដំណាក់កាល​ ២០១៥ - ២០១៩ ក្នុង​របាយការណ៍​ ទិន្នន័យ​អំពីភេទស្រី​​​និង​ភេទប្រុស នៅ​​បណ្តា​​ជនជាតិ​​វៀតណាម​ ដំណាក់កាល​ ២០១៥ - ២០១៩ និង​ ​គោល​នយោបាយសង្ខេប​​៖ បញ្ហា​យ៉ែនឌ័រ​នៅ​តំបន់​ជនជាតិ​​ភាគ​តិច​វៀតណាម​ ដឹក​នាំ​ដោយ​អង្គការ​សហប្រជាជាតិ​​ អំពី​សមភាព​យ៉ែនឌ័រ​​និង​ប្រគល់​សិទ្ធិនារី​ (UN Women) សហការ​ជាមួយ​នឹង​ក្រសួង​ពលកម្ម​ យុទ្ធជន​ពិការ​និង​សង្គម​ គណៈ​កម្មការ​​ជនជាតិ​ភាគតិច​ និង​ស្ថានទូត​Ireland ប្រចាំ​​នៅវៀតណាម​ ប្រកាស​ថ្មី​ៗនេះ ក៏បាន​បង្ហាញពី​​​​សមិទ្ធផល​លេច​ធ្លោ​ អំពី​សមភាព​​យ៉ែនឌ័រ​ នៅ​តំបន់​ជនជាតិ​ភាគតិច​​និង​តំបន់​ភ្នំ ​នៅ​វៀតណាម​។​

ជីវភាព​រស់នៅ​របស់​នារី​និង​កុមារី​នៅ​តំបន់​ខ្ពង់រាប​ ទោះបី​បាន​កែសម្អរក៏ដោយ​​ ទន្ទឹមនោះ ​នៅ​តែតម្រូវ​ការ​​​យក​ចិត្ត​ទុក​ដាក់​ថែមទៀត​។​ រូបថត៖​កាសែតរូបភាព​វៀតណាម​

អាច​រៀប​រាប់​ដូច​ជា​​​៖ អត្រា​រៀប​ការ​មុន​វ័យ​កំណត់​​របស់​ជនជាតិ​ភាគិតិច​ បាន​កាត់បន្ថយ​​ចុះ​៤,៧% អត្រា​គ្រួសារ​ជនជាតិ​ភាគតិច ​មាន​តភ្ជាប់​អ៊ីនធើណែត​ (wifi ខ្សែកាប់​​ ឬ​3G) កើន​ឡើង​៩,៤ដង​ ចាប់​ពី​៦,៥%​នៅ​ឆ្នាំ​២០១៥ ឡើង​ដល់៦១,៣%នៅ​ឆ្នាំ២០១៩។ ប្រាក់ចំណូល​មធ្យម​ម្នាក់ក្នុង​មួយ​ខែ​ របស់ជនជាតិ​ភាគតិច​នៅ​​ឆ្នាំ​២០១៨ កើនខ្លាំង​ឡើង​ដល់​១,៨​ដង​ បើប្រៀប​នឹង​ឆ្នាំ​២០១៤ ហើយ​​ប្រាក់ចំណូល​មធ្យម​​រៀង​រាល់​ខែ​ នៃ​គ្រួសារ​ជនជាតិ​ភាគតិច​ ដែល​មាន​មេគ្រួសារ​ ជានារី​ខ្ពស់ជាង​ បើប្រៀប​នឹង​មេគ្រួសារ​ជាប្រុស​។​

អត្រាចូលសាលា​ត្រូ​វនឹង​អាយុនៅតំបន់​​ជនជាតិ​ភាគតិច​ កើន​ឡើង​១៥,២% ក្នុង​ដំណាក់កាល​ ២០១៥ - ២០១៩ អត្រា​ជនជាតិ​​ភាគតិច​ ចូលរួម​ធានា​រ៉ាប​រង​សុខភាព​​សម្រេច​៩៣,៥% ក្នុងនោះ​គ្មាន​ការ​បែង​ចែង​ភេទប្រុស​​និង​ភេទ​ស្រី​។​

នារី​ជនជាតិ​ភាគតិច​អភិវឌ្ឍន៍​សេដ្ឋកិច្ច​

ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗនេះ ខ្លឹមសារ​ពាក់ព័ន្ធ​ដល់​ការ​ពង្រីក​តួនាទី​ របស់​នារី​ជនជាតិ​ភាគតិច​ បាន​ថ្នាក់​ដឹក​នាំ​បក្ស រដ្ឋ​អំណាច​មូលដ្ឋាន​ ក្រសួង​ និង​ផ្នែក​មជ្ឈិម​យកចិត្តទុកដាក់​ពិសេស​។ ប្រការ​នេះ បាន​បង្ហាញ​ដោយ​កម្មវិធី​ គម្រោង​យកចិត្តទុកដាក់​និងការ​ថែ​ទាំ​សម្រាប់​ក្រុម​ពលករ​នារី​។​

តាម​នោះ​នៅ​មូលដ្ឋាន​ជាច្រើន​ ថ្នាក់​ដឹកនាំ​រដ្ឋអំណាច​បាន​យក​ចិត្តទុក​ដាក់​ បង្ក​លក្ខណៈ​សម្រាប់​នារី​ជនជាតិ​ភាគតិច ​ចូ​លរួម​ទីផ្សារ​ពលកម្ម​​ ក្នុងនោះ​យក​ចិត្តទុក​ដាក់​លើកកម្ពស់​បំណិន​ សមត្ថភាព​ ជូន​ពលករនារី​ តាម​រយៈ​កម្មវិធី​បណ្តុះបណ្តាល​ បង្រៀ​ន​មុខ​របរ​។ សព្វថ្ងៃ កងកម្លាំង​នារី​ជនជាតិ​ភាគតិច​ ចូល​រួមទីផ្សារ​ពលកម្ម​ បំផុត​គឺ​វិស័យ​ដែលទាមទារ​បំណិន​ ថ្វីដៃ​ខ្ពស់ ​មួយថ្ងៃកាន់តែ​ច្រើន​ឡើងផងដែរ​​។​

នារី​ជនជាតិ​ភាគតិច​ ធ្វើ​បង្កើន​ផលិតផល​ សម្រាប់​សង្គម ​និង​រក​ចំណូល​ជូន​គ្រួសារ​។ រូបថត៖ កាសែតរូបភាព​វៀតណាម​

សព្វថ្ងៃ នារី​ជនជាតិ​ភាគតិច​ មិនត្រឹម​តែឆ្លង​កាត់បាន​​ឧបសគ្គ​សង្គម​​ សន្សឹម​លេច​បង្ហាញ​សិទ្ធិ​សមភាព ​នៅ​ក្នុង​ជីវ​ភាព​រស់នៅ​ ថែមទាំង​ចូល​រួម​សកម្មភាព​ជាច្រើន ​នៅតាម​វិស័យ​ក្នុង​សង្គម​។ ជាក់ស្តែ​ង​ នៅ​វិស័យ​អប់រំ​ - បណ្តុះបណ្តាល​ សិស្ស​ជនជាតិ ​ចូល​រួម​សិក្សា​មួយ​ថ្ងៃកាន់តែច្រើន​ឡើង​ អត្រា​សិស្ស​ភេទប្រុស​ ភេទ​ស្រី ​គ្មានការ​លម្អៀន​ច្រើន​ដូចមុន​។ នារី​ជនជាតិ​ភាគតិច​ ទទួល​បាន​ការ​បណ្តុះបណ្តាល​មុខ​របរ​ ជំនួយ​ពលកម្ម​ បងប្អូន​ជនជាតិ​ភាគតិច​ សុទ្ធតែ​ទទួល​បាន​​ការ​ធានារ៉ាបរង​សុខភាព​ ថែទាំសុខភាព​។ នៅ​វិស័យ​សេដ្ឋកិច្ច​ នយោបាយ​ តួនាទី​របស់នារី ​មួយ​ថ្ងៃកាន់តែ​ខ្ពស់​ ដោយសារ​បងប្អូន​នារី​សកម្ម​​ចូល​រួម​កសាង​គោល​ការណ៍​ ​គោល​នយោបាយ​ ច្បាប់​របស់​បក្ស។ បង្កើន​ផលិតផល​ជូន​សង្គម​ រកប្រាក់​ចំណូល​ជូន​គ្រួសារ​។​

វាយ​តម្លៃ​អំពី​ប្រសិទ្ធភាព​ ដោយការ​ពង្រាយ​គម្រោង​ ជំនួយ​សកម្មភាព​សមភាព​យ៉ែន​ឌ័រ ​នៅតំបន់​ជនជាតិភាគតិច ​ដំណាក់កាល​ ២០១៨ - ២០២៥ លោកស្រី​ ហ្វាង​ ធី​ហាញ​ - (Hoang Thi Hanh) ​អនុរដ្ឋមន្រ្តី អនុប្រធា​ន​គណៈ​កម្មការ​ជនជាតិ​រៀបរាប់ ការ​រៀប​ចំពង្រាយ​​អនុវត្ត​គម្រោងការ​ បាន​លើកស្ទួ​យ​ទី​ជំហរ​របស់​នារី​ជនជាតិ​ ក្នុង​វិស័យ​ជីវភាព​រស់នៅ​ សេដ្ឋកិច្ច - សង្គម​៕​

អត្ថបទ៖ កាសែតរូបភាព​វៀតណាម​

ប្រែសម្រួល៖ រីកើង


top