ទំព័រសៀវភៅរក្សាអនុស្សាវរីយ៍រដ្ឋធានីហាណូយ

ទំព័រសៀវភៅរក្សាអនុស្សាវរីយ៍រដ្ឋធានីហាណូយ

ក្នុង​ចង្វាក់ជីវិតសម័យទំនើបនៃរដ្ឋធានី ហាណូយ (Ha Noi)  ហាងលក់​សៀវភៅចាស់នៅមានវត្តមានយ៉ាងស្ងប់ស្ងាត់ ដែល​ចាត់​ទុក​ដូចជាកន្លែងរក្សាអនុស្សាវរីយ៍ និងជាទីដែលសៀវភៅនីមួយៗ​សុទ្ធតែ​ជា​​រឿង​រ៉ាវ​មួយអំពី កាលអាកាស វប្បធម៌ និងប្រជាជន​ទីក្រុង​ហាណូយ​។

ហាងលក់សៀវភៅចាស់មួយ នៅរដ្ឋធានី ហាណូយ ដែលមានសៀវភៅរាប់ពាន់ក្បាលត្រូវបានរក្សាទុក និងបង្កើត ជាលំហ​នៃចំណេះដឹង ពោរពេញទៅដោយ​ស្លាកស្នាម​នៃពេលវេលា។ រូបថត៖ ខាញ់ឡុង / VNP

លាក់ខ្លួននៅក្នុងបណ្ដាវិថីធ្លាប់ស្គាល់ ដូចជាផ្លូវ បាទ្រីវ (Ba Trieu) ផ្លូវ​ ឌិញលេ (Dinh Le) ផ្លូវ ង៉ូ ធីញ៉ឹម (Ngo Thi Nham)ហាងលក់​សៀវភៅចាស់ នៅរដ្ឋធានីហាណូយ ​មិនត្រឹមតែ​ជា​កន្លែង​សម្រាប់​ទិញ និងលក់សៀវភៅតែប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជា "ឃ្លាំងផ្ទុក​អនុស្សាវ​រីយ៍" ពិសេសរបស់ទីក្រុងផងដែរ។ នៅទីនោះ ក្លិនក្រដាស​ចាស់ៗ ធ្នើរសៀវភៅខ្ពស់បាំងបិទជិតជញ្ជាំង និងស្លាកស្នាមនៃពេល វេលា លើ​ទំព័រ​​សៀវភៅនីមួយ​ៗ​ ​បង្កើតជាបរិយាកាសពិសេសមួយ​ដោយ​ឡែក ខុសពីហាង​លក់សៀវភៅ​ទំនើបៗ​។

ខុសប្លែកពីការស្វែងរកទិញសៀវភៅថ្មីតាមបញ្ជីមាន​ស្រាប់​ ការមក​កាន់​ហាងលក់សៀវភៅចាស់​ គឺជា​ដំណើរ​ការស្វែងយល់មួយ​​។ អ្នក​អានអាចស្វែងរកនូវសៀវភៅមួយក្បាល ដែលឈប់បោះ​ពុម្ព​ឡើងវិញ សៀវភៅកំណាព្យមួយភាក ដែលបានបោះពុម្ពក្នុងទសវត្សរ៍មុនៗ ឬឯកសារមួយមានតម្លៃ ដែលធ្លាប់ជាកម្មសិទ្ធិរបស់បណ្ណាល័យមួយ គ្រួសារមួយ ឬបុគ្គលម្នាក់។ ក្នុងសៀវភៅជាច្រើន​ នៅជាប់​កំ​ណត់​ចំណាំ​នៅគែមពីបីបន្ទាត់ ឬសំណេរជូន ត្រាចាស់ៗ ឬសំណេរ​របស់​ម្ចាស់​សៀវភៅ ដែលធ្វើឱ្យសៀវភៅ​នីមួយៗ ​ក្លាយជាសាក្សី​នៃពេល​វេលា។

ហាងលក់សៀវភៅចាស់ បានក្លាយទៅជាគោលដៅ ទាំងមនុស្សពេញវ័យ និងកុមារ ដែលរួមចំណែកបង្កើតចំណូល ចំណង់ចិត្តអានឆ្លងកាត់ជំនាន់ជាច្រើន។ រូបថត៖ ខាញ់ឡុង / VNP
ធ្នើរសៀវភៅខ្ពស់ៗ មាន​គ្រប់​ជាន់បាន​ដាក់​ពេញ ឆ្លុះបញ្ចាំងពីការប្រមូលផ្ដុំសម្ភារៈនិងសៀវភៅដ៏សម្បូរបែប សូម្បីតែមានសៀវភៅមួយ​ចំនួន បញ្ឈប់ការបោះពុម្ភឡើង​វិញ និងកម្រៗ។ រូបថត៖ ខាញ់ឡុង / VNP
 

រដ្ឋធានីហាណូយមានផ្លូវជាច្រើន ដែលភ្ជាប់ជាមួយ​អាជីវកម្ម​លក់​សៀវ​ភៅ ​ដូចជា ផ្លូវ ឌិញលេ (Dinh Le) និង ផ្លូវ ង្វៀនស្វ៊ី (Nguyen Xi) ប៉ុន្តែសម្រាប់អ្នក ដែលចូលចិត្តសៀវភៅចាស់ ផ្លូវ ឡាង (Lang) និងផ្លូវ បាទ្រីវ (Ba Trieu) ទើបជាអាសយដ្ឋានពេញនិយម។ នៅទីនេះ ហាងតូចៗ ជាច្រើន នៅ​តែដាក់សៀវភៅតម្រៀបតម្រួត​ លើ​គ្នា​ខ្ពស់ដល់​ដំបូលផ្ទះ ដោយមានគ្រប់ប្រភេទ ​តាំងពីសៀវភៅ​អក្សរសិល្ប៍ និង​ប្រវត្តិសាស្ត្រ​ រហូតដល់​សៀវភៅឯកទេស ដែល​បង្កើត​លំហ​មួយ ពោរញេញទៅដោយពណ៌ចម្រុះនៃចំណេះដឹង។.

យុវតី ដាំង ហៀនត្រាំ (Dang Huyen Tram) និស្សិតនៅសាកល​វិទ្យាល័យ FPT បានចែករំលែកថា៖ «មិនដូច​សម្លៀក​បំពាក់ សៀវភៅ​គ្រាន់តែ​មានរូបរាងចាស់ប៉ុណ្ណោះ ប៉ុន្តែ​ខ្លឹមសារ​នៅតែមិន​ផ្លាស់ប្តូរ។ ដូច្នេះសម្រាប់ខ្ញុំ សៀវភៅចាស់ និងសៀវភៅ​ថ្មីមានតម្លៃស្មើគ្នា»

សម្រាប់លោកស្រី ង្វៀន​ ធូភឿង (Nguyen Thu Phuong) អ្នកអានម្នាក់ នៅរដ្ឋធានីហាណូយ ការទិញសៀវភៅចាស់គឺជា​បទពិសោធន៍គួរឱ្យចាប់​អារម្មណ៍មួយ។ លោកស្រី ភឿង (Phuong) ជឿជាក់ថា៖ «អ្វីដែលទាក់ទាញបំផុត មិនត្រឹមជាខ្លឹមសារ​នៃសៀវភៅ​នោះទេ នៅទាំងជារឿងរ៉ាវពីខាងក្រោយនៃសៀវ​ភៅនោះ៖ ផ្កា​ស្ងួត​ ១​ទង​​រក្សាទុកក្នុងចន្លោះទំព័រ ធៀបតូចមួយ ឬកំណត់ចំណាំពីបី​បន្ទាត់ ដែលអ្នកអានបានបន្សល់​ទុក ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន - ទាំងអស់​នោះ​រួមចំណែក​ទាក់ទាញ​ពិសេស​នៃ​សៀវភៅ​​នីមួយៗ»

កន្លែងអានសៀវភៅដ៏ស្ងប់ស្ងាត់មួយ បង្កើតអារម្មណ៍​រំលឹកអនុស្សាវរីយ៍ក្នុងចង្វាក់ជីវិតទំនើបនៅរដ្ឋធានី ហាណូយ។ រូបថត៖ ខាញ់ឡុង / VNP
អ្នកស្រឡាញ់សៀវភៅចំណាយពេលវេលា ដើម្បីស្វែងរកសៀវភៅសមស្រប និង​ឆ្លងបទពិសោធន៍​ពិសេស ​ដែលនៅតែមាន​ក្នុងហាងលក់សៀវភៅចាស់។ រូបថត៖ ខាញ់ឡុង / VNP
សម្រាប់លោកស្រី ង្វៀន​ ធូភឿង (Nguyen Thu Phuong) អ្នកអានម្នាក់ នៅរដ្ឋធានីហាណូយ ការទិញសៀវភៅចាស់គឺជា​បទពិសោធន៍គួរឱ្យចាប់​អារម្មណ៍មួយ។ លោកស្រី ភឿង (Phuong) ជឿជាក់ថា៖ «អ្វីដែលទាក់ទាញបំផុត មិនត្រឹមជាខ្លឹមសារ​នៃសៀវភៅ​នោះទេ នៅទាំងជារឿងរ៉ាវពីខាងក្រោយនៃសៀវ​ភៅនោះ៖ ផ្កា​ស្ងួត​ ១​ទង​​រក្សាទុកក្នុងចន្លោះទំព័រ ធៀបតូចមួយ ឬកំណត់ចំណាំពីបី​បន្ទាត់ ដែលអ្នកអានបានបន្សល់​ទុក ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន - ទាំងអស់​នោះ​រួមចំណែក​ទាក់ទាញ​ពិសេស​នៃ​សៀវភៅ​​នីមួយៗ»
សៀវភៅដែលបានបោះពុម្ពផ្សាយជាច្រើនទសវត្សរ៍មុន ដែលផ្ទុកស្លាកស្នាមនៃពេលវេលា និងតម្លៃឯកសារពិសេស។ រូបថត៖ ខាញ់ឡុង / VNP

នៅក្នុងយុគសម័យឌីជីថល ខណៈដែលសៀវភៅអេឡិចត្រូនិច និង​វេទិកា​អនឡាញ ពីមួយថ្ងៃទៅមួយថ្ងៃ​កាន់តែមានការពេញនិយម​យ៉ាង​ណានោះ តែហាង​លក់​សៀវភៅចាស់ៗ នៅតែមានភាព​ទាក់​ទាញពិសេសយ៉ាងនោះដែរ។ ហាងលក់​សៀវភៅចាស់​ជាកន្លែង​ដែលមនុស្សរកឃើញ​ភាពយឺតៗ តំណភ្ជាប់ជាមួយអតីតកាល និង​មាន​អារម្មណ៍ជ្រាល​ជ្រៅ​ ចំពោះវប្បធម៌​នៃរដ្ឋធានីហាណូយ​ តាមរយៈ​ទំព័រ​សៀវភៅនីមួយៗ ដោយ​ស្លាកស្នាមនៃពេលវេលា។

ហាងលក់សៀវភៅចាស់ បានក្លាយជាគោលដៅសម្រាប់អ្នក​ចូលចិត្ត​អាន​សៀវភៅ នៅ
រដ្ឋធានី ហាណូយ រួមចំណែកដល់ការបង្កើតចំណង់ចំណូលចិត្តអានសៀវភៅ ឆ្លងកាត់ជំនាន់ជាច្រើន។ រូបថត៖ ខាញ់ឡុង / VNP

បណ្តាហាងលក់សៀវភៅចាស់ទាំងនោះ មិនត្រឹមតែរក្សាចំណេះ​ដឹង​ប៉ុណ្ណោះ​ទេ ថែមទាំងរួមចំណែកក្នុងការថែរក្សា «ព្រលឹងទីក្រុង» ​សម្រស់នៃរដ្ឋធានីមានអរិយធម៌រាប់ពាន់ឆ្នាំ ទី​ដែល​អនុស្សាវរីយ៍​ និងវប្បធម៌អំណាន នៅតែបន្តពីមួយជំនាន់ទៅមួយជំនាន់៕

អត្ថបទ និងរូបថត៖ ខាញ់ឡុង / VNP


top