ទូទាំងប្រទេសរួមគ្នា ដើម្បី “ផ្ទះកក់ក្តៅសម្រាប់ជនរួមជាតិរបស់ខ្ញុំ”

ទូទាំងប្រទេសរួមគ្នា ដើម្បី “ផ្ទះកក់ក្តៅសម្រាប់ជនរួមជាតិរបស់ខ្ញុំ”

 
លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh) អញ្ជើញចុះ​សួរ​សុខទុក្ខ​ជនរួម​ជាតិ នៅគម្រោង​​​​ក​សាង​​ភូមិ​ នូ (Nu) ឃុំ ភូក​ខាញ​ (Phuc Khanh) ស្រុក បាវអៀន (Bao Yen)។  រូបថត៖ យឿងយ៉ាង -VNA

នា​ពេល​ថ្មី​ៗ​នេះ​ ក្រោម​ការ​ដឹក​នាំ​របស់​បក្ស​ ការ​ចូល​រួម​យ៉ាងប្តូរប្តេជ្ញនៃ​ប្រព័ន្ធ​នយោបាយ​ទាំង​មូល​ ការ​ចូល​រួម​យ៉ាង​សកម្ម​ និង​ការ​ឯកភាព​របស់​ប្រជាជន​ អាជីវកម្ម​ ព្រម​ទាំង​ការជួយ​គាំ​ទ្រ​​ពី​មិត្ត​អន្តរជាតិ​ វៀត​ណាម​សម្រេច​បាន​សមិទ្ធិផល​ដ៏​ធំធេង និង​មាន​អត្ថន័យជាប្រវត្តិសាស្ត្រ​ ដូច​ការ​វាយ​តម្លៃ​​របស់អតីត​អគ្គ​លេខាបក្ស​ លោក​ ង្វៀន ភូត្រុង (Nguyen Phu Trong)៖ “ដោយ​សុភាពទាំងអស់ យើង​នៅ​តែ​អាច​និយាយ​ថា​ ប្រទេស​របស់យើង​គ្មានពេល​ណាដែលមិន​មាន​សមិទ្ធផល និង​សក្តានុពល ទីតាំង និង​កិត្យានុភាព​អន្តរជាតិ ដូច​សព្វ​ថ្ងៃ​​នេះ​"

ចាប់​ពី​ឆ្នាំ​២០០០ ដល់​ ឆ្នាំ​​២០២៣  ផ្ទះ​មហសាមគ្គី​ជាង ១,៧លាន​ខ្នង​ ត្រូវ​បាន​សាង​សង់​ និង​ជួស​ជុល​សម្រាប់​ប្រជាជន​ក្រី​ក្រ​ និង​ប្រជាជន​ក្នុង​ស្ថានភាព​លំ​បាក​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ យោង​តាម​ការ​ពិនិត្យ​ឡើង​វិញ​ ចំ​នួន​ស​រុប​នៃ​ក្រុមគ្រួសារ​ក្រី​ក្រ​ និង​ជិត​ក្រី​ក្រ​​មាន​ផ្ទះ​លំនៅ ដែល​មិនទាន់ធានា "រឹងទាំង ៣" (គ្រឹះរឹង ស៊ុម - ជញ្ជាំងរឹង ដំបូលរឹង) តាម​និន្នាការ​ខ្វះនូវ​គុណភាព​គឺ​ជាង​ ៣១៥.០០០ គ្រួសារ​។

ទឹកជំនន់នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានបំផ្លាញផ្ទះចំនួន ៣៧ ក្នុង​ចំណោមផ្ទះចំនួន ១៦៧ ខ្នង នៃភូមិ នូ (Nu) (ឃុំ ភូកខាញ (Phuc Khanh) ស្រុក បាវអៀន (Bao Yen) ខេត្ត ឡាវកាយ (Lao Cai))។ នៅក្នុងរូបថត៖ កងទ័ពកំពុងបស្វែងរកជនរងគ្រោះនៅភូមិ នូ  (Nu) នៅថ្ងៃទី ៨ នៃទឹកជំនន់​។ រូបថត៖ ហ័ងហៀវ -VNA
ផ្ទះ​​បណ្ដោះ​អាសន្ន​ ផ្ទះទ្រុឌទ្រោម ​នៅខេត្ត​​បាក​កាន (Bac Kan) ​ត្រូវ​ការ​ជំនួយ​ ដើម្បី​ សាងសង់។ ខេត្ត បាក​​កាន​​ (Bac Kan) ត្រូវ​ការឧបត្ថម្ភ​ថវិកា​ប្រហែល ១០០ ពាន់​លាន​ដុង ដើម្បី​លុប​បំ​បាត់​ផ្ទះ​បណ្ដោះអាសន្ន និង​ផ្ទះទ្រុឌទ្រោម ក្នុង​ឆ្នាំ២០២៥។ រូបថត៖ VNA

ចាប់​តាំង​ពី​ខែ​មេសា​ ឆ្នាំ២០២៤ ដោយការ​អនុវត្ត​គោល​នយោបាយ​សំ​ខាន់​ៗ របស់​បក្ស​ នាយក​រដ្ឋ​មន្ត្រី​បាន​បំផុស​ចលនា​ប្រឡងប្រណាំង "ប្រទេសទាំងមូល​រួម​ដៃ​គ្នា ​លុប​បំ​បាត់​ផ្ទះ​បណ្តោះ​អាសន្ន​ និង​ផ្ទះ​ទ្រុឌ​ទ្រោម" នៅទូ​ទាំង​ប្រទេស​ ក្នុងឆ្នាំ២០២៥។ អង្គភាព​ពាក់​ព័ន្ធ​ទាំង​អស់​ បុគ្គល​ម្នាក់​ៗ និង​អង្គភាព​នីមួយ​ៗ ដោយ​ផ្អែក​លើ​មុខ​ងារ​ ភារកិច្ច​របស់ខ្លួន​​ បញ្ចេញអស់ពីសមត្ថភាព តួនាទី ម្ចាស់ការ ​ច្នៃប្រឌិត ដើម្បី​រួម​ដៃ​គ្នារួម​ចំណែក​កម្លាំង​បង្កើត​ចលនា​ទូ​លំ​ទូ​លាយ​ ជាក់ស្តែង និង​ប្រកបដោយ​ប្រសិទ្ធភាព​​ក្នុង​ការលុបបំបាត់ផ្ទះ​បណ្តោះអាសន្ន ផ្ទះ​ទ្រុឌ​ទ្រោម​​» លោក​​នាយក​​រដ្ឋ​មន្ត្រី​​បាន​​អំ​ពាវ​នាវ​​។

កម្មាភិបាល យុទ្ធជន​នគរបាលខេត្ត បាកយ៉ាង(Bac Giang)រួម​ចំណែក​កម្លែងដល់ការលុប​បំបាត់​ផ្ទះ​​បណ្ដោះ​អាសន្ន​ ផ្ទះទ្រុឌទ្រោម។ រូបថត៖ យ៉ាញឡាម-VNA

ទន្ទឹម​នឹង​ការ​ជួយ​គាំទ្រ​ពី​រដ្ឋ អង្គការ​សង្គម​ ធុអាជីវកម្ម​... ជន​ក្រី​ក្រ​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​ ​សហគមន៍​មូល​ដ្ឋាន​ជំនួយ ​ដោយ​ស្មារតី​ "អ្នក​ណា​មាន​អ្វី ​​​ជំនួយ​​នោះ" "អ្នក​ណា​មាន​កម្លាំង​ ជំនួយ​កម្លាំង អ្នក​ណា​មាន​ទ្រព្យ​សម្បត្តិ ជំនួយទ្រព្យ​សម្បត្តិ អ្នកណា​​មាន​ច្រើន ជំនួយ​ច្រើន អ្នក​ណា​មាន​តិច ជំនួយ​តិច” “ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​" “អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ" ​មិន​រង់​ចាំ​ ឬ​មិនពឹង​ផ្អែក​លើ​អ្នកដ​ទៃ​; ទាំង​អស់គ្នាត្រូវ​តែ​ម្ចាស់ការ និង​ខិតខំ​ដោយ​សកម្ម​។

យោង​​តាម​​ក្រសួង​ការងារ​ យុទ្ធជន​​ពិ​ការ​​ និង​​សង្គម​​កិច្ច​​ គិត​​ត្រឹម​​ខែ​​កុម្ភៈ​​ ឆ្នាំ​​២០២៥​ មាន​​មូល​ដ្ឋាន​​ចំ​​នួន​​ ៥៨​ បាន​​បង្កើត​​គណៈ​​កម្មការ​​ដឹក​នាំ​​ថ្នាក់​​ខេត្ត​​ ដើម្បី​​លុប​​បំ​​បាត់​​ផ្ទះ​​បណ្តោះ​​អាសន្ន​​ និង​​ផ្ទះ​​ទ្រុឌ​ទ្រោម​។ មូលដ្ឋាន​ចំ​នួន​ប្រាំ​ផ្សេង​ទៀត​ ដូចជា រដ្ឋធានី ហាណូយ (Ha Noi) ខេត្ត ហាយផុង (Hai Phong)  ខេត្ត ក្វាងនិញ (Quang Ninh) ខេត្ត វិញភុក (Vinh Phuc) និងខេត្តបារៀ- វូងតាវ (Ba Ria - Vung Tau) មិន​បាន​បង្កើត​គណៈកម្មការនេះឡើង​ទេ​ ដោយ​សារ​គ្មាន​ផ្ទះ​បណ្ដោះ​អាសន្ន​ ឬ​ផ្ទះទ្រុឌ​ទ្រោម​ឡើយ​។ នៅ​ទូ​ទាំង​ប្រទេស​ ​បាន​គាំទ្រ​ការលុប​បំ​បាត់​ផ្ទះ​បណ្តោះ​អាសន្ន​ និង​ផ្ទះទ្រុឌ​ទ្រោមជាង ១០០.០០០ ខ្នង​។

តំបន់តាំងទីលំនៅថ្មី ភូមិ នូ (Nu) ខេត្ត​ ឡាវកាយ (Lao Cai) កំពុង​កសាង។ រូបថត៖ ហុងនិញ -VNA
អគ្គិសនី​ខេត្ត ឡាវកាយ (Lao Cai) ដំឡើង​បណ្តាញ​អគ្គិសនី​ជាតិ​ ទៅ​កាន់តំបន់តាំងទីលំនៅថ្មី ភូមិ នូ (Nu) ​។ នៅក្នុង​រូបថត៖ ពិនិត្យ​ឧបករណ៍​អគ្គិសនី​ មុន​ពេល​ផ្គត់ផ្គង់​អគ្គីសនី ។ រូបថត៖ ហុងនីញ -VNA

ក្នុង​​នោះ មាន​​ផ្ទះ​​ជិត​ ​៦​ម៉ឺន​​ខ្នង​​ ត្រូវ​​បាន​​សម្ពោធ​ និង​ចាប់​ផ្តើម​សាងសង​ផ្ទះ​​ថ្មី​​ជាង​ ​៤ម៉ឺន​ខ្នង​​។ យោង​តាមរបាយការណ៍របស់ក្រសួង ស្ថាប័ន និងមូលដ្ឋាន តាមរយៈកម្មវិធីចលនា រហូតមកដល់ពេលនេះ មូលនិធិមជ្ឈិម “ដើម្បីជនក្រីក្រ” ទទួលបានថវិកាប្រមាណ ៨០ ពាន់លាន ដុង ដើម្បីគាំទ្រការលុបបំបាត់ផ្ទះបណ្ដោះ​អាសន្ន និងផ្ទះទ្រុឌទ្រោម។​ ក្នុងនោះ ក្រសួងការពារប្រទេសបាន​សាង​សង់​ផ្ទះមិត្ត​រួម​កងជួរ ​ និងផ្ទះមហាសាមគ្កីជាង ១៥០០០ខ្នង។ ក្រៅ​ពី​នេះ​ នាយ​ទា​ហាន​ និងទាហាន​កង​ទ័ព​ទាំង​មូល ​មិន​ខ្លាច​គ្រោះ​ថ្នាក់​ និង​ការ​លំ​បាក​​ ចូល​រួម​ជួយ​សង្គ្រោះ​ និងយកអាសាប្រជាជន​ក្នុង​គ្រោះ​ធម្មជាតិ​ និង​ទឹក​ជំ​នន់​។

ដើម្បី​អនុវត្ត​កម្មវិធី​នេះដោយ​ជោគជ័យ​ក្នុង​ឆ្នាំ​ ២០២៥ យើង​ត្រូវបញ្ចប់ការ​សាងសង់ផ្ទះប្រហែល​  ២០០.០០០ខ្នង។ នាយ​ក​រដ្ឋ​មន្ត្រី​ ស្នើ​ឱ្យ​ក្រសួង​ ស្ថាប័ន​ និង​មូល​ដ្ឋាន​ ​វាយ​តម្លៃ​នូឋ​វស្ថានភាព​បច្ចុប្បន្ន​នៃ​ការ​អនុវត្ត​កម្មវិធី​ ទ​ទួល​ស្គាល់​ដោយ​ស្មោះ​ត្រង់​ចំពោះ​ហេតុ​ផល​នៃ​ការ​អនុវត្ត​មិន​ល្អ​...; ស្នើ​​ភារកិច្ច​ និង​​ដំ​ណោះ​ស្រាយស្នូល របកគំហើញដោយខ្លាំងក្លា តាម​​ស្មារតី​​ ៥ ​យ៉ាង៖ «​មនុស្ស​​ច្បាស់​លាស់​ ការ​ងារ​​ច្បាស់​លាស់​ ទទួល​ខុស​ត្រូវ​​ច្បាស់​លាស់​ ពេល​វេ​លា​​ច្បាស់​លាស់​ លទ្ធផល​​ច្បាស់​លាស់​​»​។

កុមារ​ភូមិ នូ (Nu) (ឃុំ ភូកខាញ (Phuc Khanh) ស្រុក បាវអៀន (Bao Yen) ខេត្ត ឡាវកាយ (Lao Cai) លេងសប្បាយរីករាយ នៅតំបន់តាំងទីលំនៅថ្មី។ រូបថត៖ ហុងនីញ- VNA

ឆ្នាំ២០២៥ មាន​អត្ថន័យសំ​ខាន់​ពិ​សេស​ ជា​ឆ្នាំនៃ​​ការ​ពន្លឿន​ និង​​របក​គំហើញឆ្ពោះទៅ​កានគោលដៅ អនុវត្ត​ដោយ​ជោគ​ជ័យ​នូវ​ផែន​ការ​អភិវឌ្ឍសេដ្ឋកិច្ច​ - សង្គម​ក្នុង​ដំណាក់​កាល ៥ ឆ្នាំ ពីឆ្នាំ២០២១- ឆ្នាំ២០២៥ ។ ទន្ទឹម​នឹង​នោះ ​ក៏​ជា​ឆ្នាំដែលមានព្រឹត្តិការណ៍​សំ​ខាន់​ៗ​ជាច្រើន​​របស់​ប្រទេស​ ដូចជា ខួប​លើក​ទី​ ៩៥​ នៃ​ទិវាបង្កើត​បក្ស​ ខួប​លើក​ទី​ ៨០​ នៃ​ទិវាបង្កើត​ប្រទេស​វៀតណាម ខួប​​លើក​ទី​ ៥០​ នៃ​ការ​រំ​ដោះ​ភាគ​ខាង​ត្បូង​​បង្រួប​បង្រួម​ប្រទេស​ជាតិ​ ខួប​លើក​ទី​ ១៣៥ នៃ​ខួបកំ​ណើត​របស់​លោក​ប្រធាន​ហូជីមិញ និង​ការ​ប្រឡង​ប្រណាំង បង្កើតសមិទ្ធិផល​ ដើម្បី​អបអរសាទរ​មហា​សន្និបាត​បក្សគ្រប់​លំដាប់ថ្នាក់ ហើយឆ្ពោះទៅកាន់មហាសន្និបាតបក្ស​ទូទាំង​ប្រទេសលើកទី ១៤។ នាយក​រដ្ឋ​មន្ត្រី​សង្ឃឹម​ និង​ជឿ​ជាក់​ថា​ ជាមួយ​នឹង​ការ​រួម​ដៃ រួម​សុខ​រួម​ទុក្ខ ការខិតខំប្រឹងប្រែង និង​ការ​ចូល​រួម​ពី​ប្រព័ន្ធ​នយោបាយ​ទាំង​​មូល​ សហគមន៍អាជីវកម្ម​ ​ប្រជាជន​ ​ ចលនាប្រឡង​ប្រណាំង​រួមដៃគ្នា ដើម្បីលុបបំបាត់ផ្ទះបណ្តោះអាសន្ន ឬផ្ទះទ្រុឌទ្រោម បាន​ពង្រីកយ៉ាង​ទូ​លំ​ទូ​​លាយ​ក្នុង​សង្គម​ និង​​សហគមន៍​ ហើយ​នឹង​ទ​ទួល​បាន​ជោគ​ជ័យ​ សម្រេច​បាន​លទ្ធផល​ជាក់​ស្តែង​ ដើម្បី​ជី​វ​ភាព​រស់​នៅ​ដោយសុខដុំរមនាសុភមង្គលរបស់​ប្រជាជន​ ដើម្បី​ការអភិវឌ្ឍខ្លាំងក្លា និង​សម្បូរ​រុង​រឿងរបស់ប្រទេស​៕

អត្ថបទ៖ VNP រូបថត៖ VNA ប្រែសម្រួលដោយង្វៀនយ៉ាង


top