ថ្ងៃថ្មីនៅលើតំបន់វីរភាព

ថ្ងៃថ្មីនៅលើតំបន់វីរភាព

 

 

ក្នុងប៉ុន្មានថ្ងៃ នៃខែសីហាជាប្រវត្តិសាស្ត្រ ពិធីអបអរសាទរខួបលើកទី ៨០ ទិវាបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី ២ ខែកញ្ញា យើងខ្ញុំបានធ្វើដំណើរវិលត្រឡប់មកខេត្ត ទ្វៀនក្វាង (Tuyen Quang) ខេត្តក្វាងទ្រី (Quang Tri) ខេត្តតីនិញ (Tay Ninh) ជាបណ្ដា​​តំបន់ដែលបានចារឈ្មោះរបស់ខ្លួន នៅលើទំព័រមាសនៃប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។ តំបន់នីមួយៗ ដែលយើងបានឆ្លងកាត់គឺជារឿងមួយ ដែលពេញ លេញទៅដោយការបំផុសគំនិត អំពីដំណើរការកសាង ការពារ និងអភិវឌ្ឍប្រទេសក្នុងរយៈពេល ៨០ ឆ្នាំ។

យើងខ្ញុំបានត្រឡប់មកកាន់ទៅតំបន់ប្រវត្តិសាស្ត្រ តឹនត្រាវ (Tan Trao)  (ខេត្ត ទៀនក្វាង (Tuyen Quang)) ដែលជាកន្លែងធ្លាប់បានគេស្គាល់ថាជា "រដ្ឋធានីនៃតំបន់រំដោះ"និងជាមជ្ឈមណ្ឌលនៃ "រដ្ឋធានីតស៊ូ"

នៅ​ក្រោម​ដើមពោធិជ្រៃ តឹនត្រាវ (Tan Trao) នា​រសៀល​ថ្ងៃ​ទី ១៦ ខែ​សីហា ឆ្នាំ ១៩៤៥ លោកនាយឧត្តម​សេនីយ៍ វ៉ ង្វៀនយ៉ាប (Vo Nguyen Giap) បាន​អាន​បញ្ជា​យោធា​លេខ ១ បំផុត​ការ ក្រោកឈរឡើងទាំងអស់គ្នា ធ្វើកុបកម្មលើទូទាំងប្រទេស​ ដណ្តើមយករដ្ឋអំណាច។ ចាប់តាំងពីពេលនោះមក ដើមពោធិជ្រៃ តឹនត្រាវ (Tan Trao)  បានក្លាយជានិមិត្តរូបបដិវត្តន៍នៃ រដ្ឋធានីនៃតំបន់រំដោះ។ រូបថត៖ ហ័ងហា / VNP

ជាមួយនឹងតម្លៃប្រវត្តិសាស្រ្តដ៏អស្ចារ្យ កេរដំណែលប្រវត្តិសាស្ត្រពិសេសជាតិ តឹនតាវ (Tan Trao) ត្រូវបានគេចាត់ទុកថាជា "សារមន្ទីរបដិវត្តន៍" នៃប្រទេសទាំង
មូល​។

លោក ហ្វ័ងង៉ុក (Hoang Ngoc) (អាយុ ៨៨ ឆ្នាំជា "អ្នកកត់ត្រាប្រវត្តិសាស្ត្រនៅភូមិ តឹនឡឹប (Tan Lap) ឃុំ តឹនតាវ (Tan Trao) នៅតែចងចាំយ៉ាងច្បាស់នូវពេលវេលាដែលលោកបានជួបអ៊ំហូ និងបានឃើញផ្ទាល់ភ្នែកនូវបរិយាកាសដ៏អង់អាចក្លាហាននៃបដិវត្តន៍ ខែសីហា ឆ្នាំ ១៩៤៥ ។

លោក ហ្វ័ងង៉ុក(Hoang Ngoc) (អាយុ ៨៨ ឆ្នាំ) ជា "អ្នកកត់ត្រាប្រវត្តិសាស្ត្រ" នៅភូមិ តឹនឡឹប (Tan Lap) ឃុំ តឹនតាវ (Tan Trao) នៅតែចងចាំយ៉ាងច្បាស់នូវពេលវេលាដែលលោកបានជួបអ៊ំហូ និងបានឃើញផ្ទាល់ភ្នែកនូវបរិយាកាសដ៏អង់អាចក្លាហាននៃបដិវត្តន៍ ខែសីហា ឆ្នាំ ១៩៤៥ ។

ក្នុងការចងចាំរបស់លោក ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ១៩៤៥ នៅអារាម តឹនតាវ (Tan Trao) អ៊ំហូ និងគណៈកម្មាធិការមជ្ឈិមបក្ស បានសម្រេចចិត្តបើកមហាសន្និបាតប្រជាជនទាំងមូល ដោយមានការចូលរួមពីគណៈប្រតិភូចំនួន ៦០ ដែលតំណាងឱ្យគណៈបក្សនយោបាយ អង្គការសង្រ្គោះជាតិ បណ្តាជនជាតិ និងសាសនាក្នុងប្រទេស និងក្រៅប្រទេស។ មហាសន្និបាតនេះបានចេញសេចក្តីសម្រេចចិត្តដ៏សំខាន់ៗ៖ ប្រជាជនទាំងមូលបានរួបរួមគ្នា ក្រោកឡើង ដើម្បីធ្វើកូប្បកម្មក្នុងទូទាំងប្រទេស ដណ្ដើមយករដ្ឋអំណាច ហើយបោះឆ្នោតជ្រើសរើស គណៈកម្មាធិការជនជាតិរំដោះ វៀតណាម ដែលជារដ្ឋាភិបាលបណ្ដោះអាសន្ននៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម។ មហាសន្និបាតនេះ បានឯកច្ឆ័ន្ទគ្នា និងជ្រើសតាំងលោកហូជីមិញ (Ho Chi Minh) ជាប្រធាន ព្រមទាំងបានសម្រេចចិត្តជ្រើសរើសទង់ក្រហមមានផ្កាយពណ៌លឿងជាទង់ជាតិ និងបទចម្រៀងតៀនក្វឹនកា (Tien Quan Ca)” របស់តន្ត្រីករ វ៉ាន់កាវ (Van Cao) ជាបទចម្រៀងជាតិ

ការផលិតតែសម្រាប់នាំចេញនៅក្រុមហ៊ុនភាគហ៊ុនតែ សើនយឿង(Son Duong ) រួមចំណែកជួយប្រជាជនក្នុងឃុំ តឹនត្រាវ (Tan Trao)  បង្កើនប្រាក់ចំណូល និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងមូលដ្ឋាន។ រូបថត៖ ហ័ងហា / VNP

ត្រឡប់មកតំបន់ប្រវត្តិសាស្ត្រ តឹនតាវ  (Tan Trao) នាសរទររដូវនេះ យើងខ្ញុំពិតជាមានការភ្ញាក់ផ្អើល នៅពេលបានឃើញរូបភាពគួរឱ្យចាប់អារម្មណ៍អំពីចង្វាក់នៃជីវិតថ្មី។ នៅទីនោះ ផ្លូវបេតុងរាបស្មើ ដែលកាត់តាមជម្រាលភ្នំនាំទៅដល់ភូមិនីមួយៗដ៏សុខសាន។ ផ្ទះផុតពីដីប្រពៃណី មិនត្រឹមតែជាកន្លែងសម្រាប់រស់នៅប៉ុណ្ណោះទេ នៅជាន្លែងសម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរពីចម្ងាយ ក្នុងដំណើរការរបស់ពួកគេទៅទេសចរណ៍តំបន់ប្រវត្តិសាស្ត្រនេះ ដែលពោរពេញទៅដោយអនុស្សាវរីយ៍។ ជីវិតឥឡូវនេះខុសពីអតីតកាលច្រើនណាស់ មានផ្លូវថ្នល់បង្កភាពងាយស្រួល​ ​ ផ្ទះសម្បែងស្អាតបាត ជីវភាពសេដ្ឋកិច្ចបានរីកចម្រើន

ការសម្តែងចម្រៀង ថែម (Then) និងចាប៉ី (Tinh) នៅលើបឹង ណានឿ (Na Nua) រួមចំណែកបង្កើតភាពលេចធ្លោ ដើម្បីទាក់ទាញភ្ញៀវទេសចរមក តឹនត្រាវ (Tan Trao)។ រូបថត៖ ហ័្វងហា / VNP

សមាជិកវ័យក្មេងនៃក្លឹបចម្រៀង  ថែន (Then) និង ចាប៉ី ទិញ (Tinh) នៃភូមិទេសចរណ៍វប្បធម៌ តឹនឡឹប (Tan Lap) បានច្រៀង និងរាំ រួមចំណែកផ្សព្វផ្សាយ អត្តសញ្ញាណវប្បធម៌ជាតិ និងបង្កើតប្រាក់ចំណូលដល់
សមាជិក។ រូបថត៖ ហ័ងហា /  VNP

លោក យ៉ាងត្វឹនអាញ (Giang Tuan Anh) លេខាបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនឃុំ តឹនតាវ  (Tan Trao) បានមានប្រសាសន៍ថា៖តឹនតាវ  (Tan Trao) មានមោទនភាព ជាឃុំដំបូងគេបង្អស់ក្នុងខេត្ត ទ្វៀនក្វាង (Tuyen Quang) ដែលបានទទួលស្គាល់ថា សម្រេចបានបទដ្ឋានជនបទថ្មី។ បន្ទាប់ពីការច្របាច់បញ្ចូលគ្នា ដើម្បីបង្កើតឃុំថ្មី ទោះបីជាមានការលំបាក និងបញ្ហាប្រឈមជាច្រើនក៏ដោយ ប៉ុន្តែគណៈកម្មការបក្សឃុំអាជ្ញាធរនិងប្រជាជននៃឃុំ តឹនតាវ (Tan Trao) បានប្តេជ្ញាចិត្ត ពង្រីកប្រពៃណីបដិវត្តន៍ សាមគ្គីភាព រួមរួបគ្នា ដើម្បីកសាងមាតុភូមិឱ្យកាន់តែសម្បូររុងរឿង  និងស៊ីវិល័យ»

ប្រព័ន្ធផ្លូវថ្នល់ត្រូវបានអភិវឌ្ឍស្របគ្នាក្នុងឃុំតឹនតាវ (Tan Trao) ។ រូបថត៖ ៖ ហ័្វងហា / VNP

រមណីយដ្ឋានទេសចរណ៍  និងលំហែកាយ Flamingo តឹនតាវ (Tan Trao) ជាកន្លែងឈប់សម្រាកដ៏ល្អសម្រាប់ភ្ញៀវទេសចរជាតិ និងបរទេសដែលមកកម្សាន្តនៅទីនោះ ។ រូបថត៖ ៖ ហ័្វងហា / VNP

បានដឹងថា ត្រឹមតែរយៈពេល ៦ ខែដើមឆ្នាំ២០២៥ តំបន់កេរដំណែលប្រវត្តិសាស្ត្រជាតិពិសេស តឹនតាវ (Tan Trao) បានស្វាគមន៍ភ្ញៀវក្នុងស្រុក និងបរទេសជាង ៥០០០ លើក។ នេះជាតួលេខដ៏គួរឲ្យចាប់អារម្មណ៍ ដែលបង្ហាញពីភាពទាក់ទាញយ៉ាងខ្លាំងនៃទីតាំង​​ប្រវត្តិសាស្ត្រនេះ។ ទន្ទឹមនឹងនេះ ឃុំក៏បានជំរុញការផ្លាស់ប្តូរ​​​​​​​រចនាសម្ព័ន្ធដំណាំ និងសត្វចិញ្ចឹម អនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការផលិត ដើម្បីបង្កើនទិន្នផល លើកកម្ពស់គុណភាពផលិតផល និងបង្កើតការងារប្រកបដោយនិរន្តរភាពសម្រាប់ប្រជាជន... នេះជាសក្ខីភាពច្បាស់លាស់នៃការផ្លាស់ប្តូរ និងការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃនៃតំបន់មួយដែលសម្បូរទៅដោយប្រពៃណីបដិវត្តន៍។


ខេត្ត ក្វាងទ្រី (Quang Tri) គឺជាសមរភូមិជួរមុខនៃសង្គមនិយមខាងជើង និងជាសមរភូមិខាងក្រោយនៃសមរភូមិជួរមុខដ៏ធំនៃភាគខាងត្បូង ហើយក៏ជា"តំបន់ដីភ្លើង" ក្នុងសង្រ្គាមតស៊ូប្រឆាំងនឹងអាមេរិក ដើម្បីសង្គ្រោះប្រទេស។

មណ្ឌលកេរដំណែលប្រវត្តិសាស្ត្រជាតិពិសេសសង្ខាងមាត់ទន្លេ ហៀនលឿង - បែនហាយ (Hien Luong – Ben Hai)” ​ធ្លាប់ជាខ្សែកំណត់ព្រំដែនយោធាបណ្តោះអាសន្ននៅខ្សែស្របទី ១៧  ដែលបានឃើញការឈឺចាប់នៃការបែងចែកខាងជើងនិងខាងត្បូងអស់រយៈពេល ២០ ឆ្នាំក្នុងអំឡុងពេលសង្គ្រាមប្រឆាំងនឹងអាមេរិកដើម្បីសង្គ្រោះប្រទេស ។ រូបថត៖ ឯកសារ

កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ បានចុះហត្ថលេខា នៅឆ្នាំ ១៩៥៤ បានបែងចែកប្រទេសជាពីរតំបន់ គឺខាងត្បូង និងខាងជើង ដោយយកខ្សែស្របទី ១៧ ដែលមានទន្លេ បែនហាយ (Ben Hai) របស់ខេត្តក្វាងទ្រី (Quang Tri) ជាខ្សែបន្ទាត់ព្រំដែនបណ្តោះអាសន្ន។ ស្ពាន ហៀនលឿង (Hien Luong) ឆ្លងកាត់ទន្លេ បែនហាយ (Ben Hai) បានក្លាយជានិមិត្តរូបនូវការឈឺចាប់នៃការបែកបាក់ប្រទេសជាតិ និងសេចក្តីប្រាថ្នានៃការបង្រួបបង្រួមទឹកដីនៃប្រជាជាតិទាំងមូល អស់រយៈពេល ២០ ឆ្នាំ។

កេរដំណែលប្រវត្តិសាស្ត្រជាតិពិសេស កំពែងបុរាណ ក្វាងទ្រី (Quang Tri) ដែលតំបន់មានទំហំ​​តូចជាង ៣ គីឡូម៉ែត្រការ៉េ។ ប៉ុន្តែក្នុងរយៈពេល ៨១ យប់ថ្ងៃ  ក្នុងឆ្នាំ ១៩៧២ កងទ័ពអាមេរិកបានទម្លាក់មកលើទីនេះនូវគ្រាប់បែក និងគ្រាប់រំសេវយ៉ាងមហិមា ស្មើនឹងគ្រាប់បែកបរមាណូចំនួន ៧ គ្រាប់ ដែលបានទម្លាក់លើទីក្រុង Hiroshima ប្រទេសជប៉ុន។ រូបថត៖ ឯកសារ
ខេត្តក្វាងទ្រី (Quang Tri) ខិតខំបោសសម្អាតមីន និងគ្រាប់បែក ដែលសេសសល់ពីសង្រ្គាម ដើម្បីនាំមកនូវក្តីសុខសាន្ត ក្នុងជីវិតរបស់ប្រជាជន។ រូបថត៖ ឯកសារ

ក្នុងអំឡុងពេលនៃសង្រ្គាម ទឹកដីខេត្ត ក្វាងទ្រី (Quang Tri) ដ៏តូចមួយនេះ បានទទួលរងនូវការឈឺចាប់ និងការបំផ្លិចបំផ្លាញរាប់មិនអស់។ ឈ្មោះ និងទីកន្លែងជាច្រើនរបស់ ខេត្ត ក្វាងទ្រី (Quang Tri) នេះ បានកត់ត្រា ក្នុងប្រវត្តិសាស្ត្រមិនត្រឹមតែ នៅប្រទេសវៀតណាមប៉ុណ្ណោះទេ នៅថែមទាំងបានកត់ត្រាក្នុងប្រវត្តិសង្គ្រាមនៃសម័យទំនើប របស់មនុស្សជាតិផងដែរ ដូចជា៖ ខ្សែស្របទី ១៧ ស្ពាន ហៀនលឿង (Hien Luong) ទន្លេ បេនហាយ (Ben Hai) ទន្លេ ថាច់ហាន (Thach Han) របងអេឡិចត្រូនិច McNamara ខែសាញ (Khe Sanh) ផ្លូវលេខ ៩ កូនទៀន (Con Tien) យុកមៀវ (Doc Mieu) កូន (Con Co) វិញលីញ (Vinh Linh) វិញម៉ុក (Vinh Moc)... ហើយជាពិសេសកំពែងបុរាណក្វាងទ្រី (Quang Tri) គឺតំបន់មានទំហំ​​តូចជាង ៣ គីឡូម៉ែត្រការ៉េ។ ប៉ុន្តែក្នុងរយៈពេល ៨១ យប់ថ្ងៃ  ក្នុងឆ្នាំ ១៩៧២ កងទ័ពអាមេរិកបានទម្លាក់មកលើទីនេះនូវគ្រាប់បែក និងគ្រាប់រំសេវយ៉ាងមហិមា ស្មើនឹងគ្រាប់បែកបរមាណូចំនួន ៧ គ្រាប់ ដែលបានទម្លាក់លើទីក្រុង Hiroshima ប្រទេសជប៉ុន។

ប្រជានេសាទ នៅខេត្ត ក្វាងទ្រី (Quang Tri) ចាប់បានត្រីកាកឺមជាច្រើន។ រូបថត៖ ហូកូវ

ឧស្សាហកម្មវាយនភណ្ឌនាំចេញសម្លៀកបំពាក់នៅខេត្ត ក្វាងទ្រី (Quang Tri) ។ រូបថត៖ ហូកូវ

ក្រោយសង្គ្រាម ៩៥% នៃភូមិក្នុងខេត្ត ក្វាងទ្រី (Quang Tri) ត្រូវបានបំផ្លាញខ្ទេចខ្ទីជាង ៨០% នៃផ្ទៃដីសរុបត្រូវបានបំពុលដោយគ្រាប់បែក និងមីន។ ជំនះរាល់ការលំបាក និងបញ្ហាប្រឈមនានា ខេត្តក្វាងទ្រី (Quang Tri) បានក្រោកឈរឡើងយ៉ាងខ្លាំងក្លា ដោះស្រាយនូវផលវិបាកនៃសង្គ្រាម ដើម្បីអភិវឌ្ឍជីវភាពរស់នៅ សេដ្ឋកិច្ច និងសង្គមកិច្ច។ 

ជាពិសេសក្នុងខែមិថុនា ឆ្នាំ ២០២៥ ខេត្ត ក្វាងទ្រី (Quang Tri) ទើបបានបង្កើតឡើងជាថ្មី ដោយផ្អែកលើការច្របាច់បញ្ចូលគ្នារវាងខេត្ត ក្វាងទ្រី (Quang Tri) (ចាស់) និងខេត្ត ក្វាងប៊ិញ (Quang Binh) ដែលជាចំណុចរបត់ថ្មីក្នុងដំណើរអភិវឌ្ឍ ជាមួយនឹងចក្ខុវិស័យរយៈពេលវែងដើម្បីនាំឱ្យខេត្តក្វាងទ្រី (Quang Tri) ក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចចម្រុះមួយនៃតំបន់ខាងជើងនៃភាគកណ្តាល។

សម្រស់ទឹកធ្លាក់ តាពួង (Ta Puong) នៅឃុំ ហឿឡឹប (Huong Lap) ខេត្ត ក្វាងទ្រី (Quang Tri)។ រូបថត៖ ហូកូវ

ផ្លូវល្បឿនលឿន កាមឡូ -  ឡាសើន (Cam Lo - La Son) ដាក់ឱ្យដំណើរការ ដើម្បីជំរុញពាណិជ្ជកម្មលើខ្សែរបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច ក្នុងខេត្ត ក្វាងទ្រី (Quang Tri)។ រូបថត៖ ថាញហ្វ័រ / VNP

ជាមួយនឹងខ្សែរបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច ប្រព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិ ឡាវបាវ (Lao Bao) ឡាឡៃ (La Lay) ចាឡ (Cha Lo) ត្រូវបានតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយផ្លូវល្បឿនលឿនខាងជើង- ខាងត្បូង ផ្លូវហូជីមិញ អាកាសយានដ្ឋាន ដុងហើយ (Dong Hoi) ហើយនាពេលអនាគតឆាប់ៗនេះ គឺអាកាសយានដ្ឋាន ក្វាងទ្រី ( Quang Tri) ផ្លូវរថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូង  ចង្កោមកំពង់ផែសមុទ្រទឹកជ្រៅ មីធុយ (My Thuy) ហន់ឡា (Hon La) ... ខេត្ត​​ ក្វាងទ្រី (Quang Tri) នឹងក្លាយទៅជាកន្លែងតភ្ជាប់យុទ្ធសាស្ត្រ រវាងវៀតណាមនិងបណ្តា​​​​ប្រទេសអាស៊ាន គឺជាស្ពានតភ្ជាប់ដ៏សំខាន់រវាងសមុទ្រនិងដីគោក គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច  - ឡូជីស្ទិកចម្រុះនៃតំបន់ ត្រៀមខ្លួនជាស្រេច ដើម្បីស្វាគមន៍លំហូរពាណិជ្ជកម្ម - វិនិយោគសកល។ លើសពីនេះទៀត ថាមពលស្អាត (ថាមពលខ្យល់ ថាមពលពន្លឺព្រះអាទិត្យ) ទេសចរណ៍សមុទ្រ ទេសចរណ៍ធម្មជាតិ; ទេសចរណ៍វប្បធម៌បេតិកភណ្ឌប្រវត្តិសាស្ត្រ បេតិកភណ្ឌបដិវត្តន៍ ... ក៏ជាសក្តានុពលដ៏ធំនៃខេត្តនេះ។

កំពង់ផែទឹកជ្រៅ មីធុយ (My Thuy) របស់ខេត្ត ក្វាងទ្រី (Quang Tri) កំពុងសាងសង់។ រូបថត៖ ថាញហ្វ័រ / VNP 

ច្រកទ្វារព្រំដែនអន្តរជាតិឡាវបាវ(Lao Bao) ដែលជាទីតភ្ជាប់ដ៏សំខាន់នៅលើខ្សែផ្លូវរបៀង សេដ្ឋកិច្ចខាងកើត-ខាងលិច។ រូបថត៖ ហូកូវ

សង្រ្គាមបានកន្លងផុតទៅឆ្ងាយ ខេត្ត​​ ក្វាងទ្រី (Quang Tri)  - ទឹកដីនៃឈាម និងភ្លើងពីអតីតកាល ពេលនេះបានរីកស្គុះស្គាយកម្រងផ្កានៃសន្តិភាព និងសេចក្តីប្រាថ្នាចង់ក្រោកឡើង ក្នុងសេរីភាព ភាពសុខសាន្ត និងភាពសម្បូរសប្បាយ ។

ក្នុងសម័យកាលសង្រ្គាមតស៊ូទាំងពីរ ការប្រឆាំងនឹងបារាំង និងអាមេរិក ខេត្ត តីនិញ (Tay Ninh) ជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់ និងជាទីតាំងនៃស្ថាប័នកំពូលនៃបដិវត្តន៍ នៅភាគខាងត្បូង អស់រយៈពេលជាយូរមកហើយ និងបានដឹកនាំដោយផ្ទាល់នូវបដិវត្តន៍ នៅភាគខាងត្បូង រហូតដល់ថ្ងៃដែលភាគខាងត្បូងបានរំដោះទាំងស្រុង។ នៅទីនេះ នាខែមីនា ឆ្នាំ ១៩៥១ សន្និបាតលើកទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្ស និតីកាលទី ២ បានសម្រេចចិត្តបង្កើតការិយាល័យនៃគណៈកម្មាធិការមជ្ឈិមបក្សប្រចាំនៅភាគខាងត្បូងវៀតណាម ដឹកនាំដោយសមមិត្ត លេយ្វឹន (Le Duan) ជាលេខាធិការ

ភ្ញៀវទេសចរទៅទស្សនាមូលដ្ឋានការិយាល័យនៃគណៈកម្មាធិការមជ្ឈិមបក្សប្រចាំនៅភាគខាងត្បូង។ រូបថត៖ យ៉ាងភឿង

ក្នុងអំឡុងពេលនៃសង្គ្រាម មូលដ្ឋានរបស់ការិយាល័យនៃគណៈកម្មាធិការមជ្ឈិមបក្សប្រចាំនៅភាគខាងត្បូងវៀតណាម បានក្លាយជារដ្ឋធានីនៃបដិវត្តន៍នៅភាគខាងត្បូងវៀតណាម ដែលជាកន្លែងតស៊ូបដិវត្តន៍ ដោយលំបាក និងលះបង់ ប៉ុន្តែមានមោទនភាពយ៉ាងខ្លាំង ចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្ស រួមជាមួយកម្មាភិបាល និងទាហានជាច្រើន នៅក្នុងសង្រ្គាមតស៊ូប្រឆាំងនឹងអាមេរិក ដើម្បីសង្គ្រោះជាតិ នៅភាគខាងត្បូង ជាពិសេសគឺសមរភូមិណាមបូ (Nam Bo)

ពិធីបុណ្យធ្វើឡើងនៅលើភ្នំបាដែន(Ba Den) - "ដំបូលនៃតំបន់ណាមបូ (Nam Bo) "
រូបថត៖ ង្វៀន
មិញទូ

សព្វថ្ងៃនេះ ស្ថិតនៅជ្រៅក្នុងព្រៃចាស់ ចាងរៀក (Chang Riec) ដែលជាកេរដំណែលប្រវត្តិសាស្ត្រជាតិពិសេស - មូលដ្ឋានរបស់ការិយាល័យនៃគណៈកម្មាធិការមជ្ឈិមបក្សប្រចាំនៅភាគខាងត្បូងវៀតណាម ដែលប្រក់ដោយស្លឹក ផ្លូវរូងក្រោមដីសម្ងាត់ និងប្រព័ន្ធផ្លូវរូងក្រោមដី ដែលតភ្ជាប់គ្នានៅតែរក្សាទុកភាពដដែល។

វាលថាមពលអគ្គីសនីដើរដោយពន្លឺព្រះអាទិត្យ ដែលមានទីតាំង នៅក្បែរបឹង យ៉ឹវទៀង(Dau Tieng)។ រូបថត៖ ថុងហាយ/VNP

នៅមិនឆ្ងាយប៉ុន្មាន ភ្នំបាដែន (Ba Den) - "ដំបូលនៃខាងត្បូងជាមួយនឹងប្រព័ន្ធខ្សែកាបកន្ត្រកយោងទំនើបបំផុតលើពិភពលោក។  ភ្ញៀវទេសចរអាចឡើងទៅលើកំពូលភ្នំ បាដែន (Ba Den) យ៉ាងងាយស្រួល ដើម្បីគយគន់សមុទ្រពពកសអណ្តែត ជុំវិញរូបបដិមាកម្ពស់ ៧២ ម៉ែត្រ ដែលភ្លឺចែងចាំងនាព្រឹកព្រលឹម។

ខេត្ត តីនិញ (Tay Ninh) សព្វថ្ងៃជាស្ពានពាណិជ្ជកម្មដ៏សំខាន់ រវាងវៀតណាម-កម្ពុជា និងឈានទៅដល់ទីផ្សារអាស៊ាន។ ច្រកព្រំដែនអន្តរជាតិ ម៉ុកបៃ (Moc Bai) ដែលជាអ័ក្សចរាចរណ៍ដ៏សំខាន់ តភ្ជាប់ទីក្រុង ហូជីមិញ ជាមួយរាជធានីភ្នំពេញ (ប្រទេសកម្ពុជាកំពុងមានភាពមមាញឹក ដោយរថយន្តពាណិជ្ជកម្មធ្វើដំណើរទៅមកទៅវិញ និងឆ្លងកាត់ព្រំដែនទាំងសង្ខាងទាំងយប់ទាំងថ្ងៃ។ 

គំរូដាំត្រសក់ផ្អែម នៅក្នុងផ្ទះកញ្ចក់កំពុងត្រូវបានអភិវឌ្ឍនៅខេត្ត  តីនិញ (Tay Ninh)។ រូបថត៖ ថុងហាយ​ / VNP

ខេត្ត តីនិញ (Tay Ninh) សព្វថ្ងៃក៏ជាចំណុចលេចធ្លោខាងឧស្សាហកម្មនៅភាគខងកើតនៃតំបន់ណាមបូ (Nam Bo) ផងដែរ​​​  តំបន់ឧស្សាហកម្ម ភឿកដុង បើយឡើយ (Phuoc Dong​​​ Boi Loi)  ត្រាងបាង (Trang Bang) ជាដើម ប្រមូលផ្តុំសហគ្រាសក្នុងស្រុក និងបរទេសរាប់រយ ជាពិសេសក្នុងឧស្សាហកម្មកែច្នៃ អេឡិចត្រូនិក វាយនភណ្ឌ និងថាមពលកែច្នៃឡើងវិញ។

រោងចក្រផលិតអំបោះ និងក្រណាត់ILSHIN នៅក្នុងតំបន់ឧស្សាហកម្ម ភឿកដុង (Phuoc Dong) ដំណើរការពេញមួយថ្ងៃទាំងយប់។ រូបថត៖ ង្វៀនឡឹន/ VNP

ខេត្ត តីនិញ (Tay Ninh) ថែរក្សា និងអភិវឌ្ឍភូមិសិប្បកម្មប្រពៃណី។  រូបថត៖ ង្វៀនឡឹន / VNP  

ទន្ទឹមនឹងឧស្សាហកម្ម ខេត្ត តីនិញ (Tay Ninh) ក៏ជា” រដ្ឋធានី” នៃកសិផលរបស់ភាគខាងត្បូង រួមមាន អំពៅ ដំឡូងមី កៅស៊ូ។ល។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្តក៏បានផ្លាស់ប្តូរយ៉ាងខ្លាំងទៅរកកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ជាមួយនឹងផ្ទះសំណាញ់ពណ៌សលាតសន្ធឹង ហាក់ដូច «ហ៊ុមព័ទ្ធវាលស្រែ ខាងក្នុងមានសួនប៉េងប៉ោះឈើរី ត្រសក់ផ្អែម ម្ទេសប្លោក។ល។ ដែលបានថែទាំដោយប្រព័ន្ធធារាសាស្ត្រទំនើបរបស់អ៊ីស្រាអែល។ គំរូបែបនេះកំពុងអនុវត្តន៍គ្រប់ទីកន្លែង រួមចំណែកនាំយកកសិផលខេត្ត​ តីនិញ (Tay Ninh) ទៅកាន់ទីផ្សារអន្តរជាតិ។

សមមិត្ត ង្វៀន ផាមយុយត្រាង (Nguyen Pham Duy Trang) លេខាសម្ព័ន្ធយុវជនមជ្ឈិម បានប្រគល់កុំព្យូទ័រដល់សាលាបឋមសិក្សា ង្វៀន បាង៉ុក (Nguyen Ba Ngoc) ដែលជាសាលាមានទីតាំងនៅជិតតំបន់ព្រំដែន។ រូបថត៖ មិញភូ

ច្រកទ្វារព្រំដែនអន្តរជាតិ ម៉ុកបៃ (Moc Bai) កំពុងមានភាពមមាញឹកជាមួយនឹងក្បួនរថយន្តដឹកទំនិញ ដែលធ្វើដំណើរទៅមកទៅវិញទាំងសងខាងនៃព្រំដែន។ រូបថត៖ ង្វៀនឡឹន / VNP 

ទាំងអស់នេះបានបង្កើតជារូបភាពដ៏ភ្លឺស្វាងរបស់ខេត្តតីនិញ (Tay Ninh) ដែលជាតំបន់​​នៃទុក្ខលំបាក ប៉ុន្តែមានភាពក្លាហាន  កំពុងឈានចូល ក្នុងយុគសម័យថ្មី ជាមួយ

 

អនុវត្ត ៖ ត្វឹនឡុង, ថាញហ្វ័រ, ហ័្វងហា, ថុងហាយ, ង្វៀន ល្វឹន

រូបថត៖ VNP ហូកូវ ឯកសារ

 


top