តំបន់អាស៊ានបន្តជាចំណុចទាក់ទាញ FDI

តំបន់អាស៊ានបន្តជាចំណុចទាក់ទាញ FDI

ក្នុង​បរិបទ​ពាណិជ្ជកម្ម​សកលលោក​មាន​តុង​ពណ៌ប្រផេះ​យ៉ាង​​ច្រើន​ ដោយសា​រ​ជម្លោះ​ភូមិ​សាស្រ្ត​នយោបាយ​ និងបញ្ហាប្រឈម​ផ្សេង​ៗ តំបន់​អាស៊ីអា​គ្នេ​យ៍​នៅតែ​បន្ត​ជា​ចំណុច​គួរមកដែល​ពោរពេញ​ទៅ​ដោយ​ការ​ការសន្យាសម្រាប់​វិនិយោគិន​បរទេស​។​

៣០ឆ្នាំ​កន្លង​ អាស៊ាន​បាន​ឃើញ​​ប្រភព​ដើ​ម​ទុន​វិនិយោគដោយ​ផ្ទាល់​ពី​បរទេស​ (FDI) ច្រើន​សន្ធឹក​សន្ធាប់​ ដោយសារ​សក្តានុពល​កំណើនខ្លាំង​​ រួម​នឹង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជា​ច្រើន​ បាន​ចុះហត្ថលេខា​ជា​រួ​ចស្រេច​ និ​ងដំណើរការ​បង្វែ​រចនា​សម្ពន្ធ​កំពុង​កើ​តឡើង​។ល។ ក៏ប៉ុន្តែ ​សំខាន់ជាងគេ​ គឺការ​អនុគ្រោះ​ដែល​ប្រទេសនានា​នៅ​អាស៊ី​អាគ្នេយ៍សម្រាប់​​វិនិយោគិន​។​ រដ្ឋាភិបាល​ប្រទេស​ទាំង​នេះ តែង​ផ្តល់​ការ​យក​ចិត្តទុក​ដាក់​សម្រាប់ការ​ទាក់ទាញ​ចរន្ត​ដើម​ទុន​វិនិយោគ​ ក្នុងនោះ​ទិសដៅ​​អាទិភាព​សម្រាប់បណ្ដា​វិស័យ​សំខាន់​ៗដូចជា​៖ បង្វែ​ថាមពល​ ខឿន​សេដ្ឋកិច្ច​បច្ចេកទេស​ឌីជីថល​ ពាណិជ្ជកម្ម​ជួញ​ដូរ​ និងលក់រាយ​។​

ឆ្នាំ២០២២ ចរន្ត​វិនិយោគ ​FDI ហូរចូល​តំបន់​អាស៊ាន​សម្រេច​បំបែក​ឯតទគ្គកម្ម​២២៤​ពាន់លាន​ដូល្លា​អាមេរិក​ - ស្រូប​យក​១៧%​នៃ​ដើម​ទុន​វិនិយោ​គ ​FDI ក្នុងទូទាំងពិភពលោក​។ ជាពិសេស​ សមទ្ធិផល​នេះ កាន់តែគួរឱ្យ​កោត​សរសើរជាង​ ពេល​ចូលមកជាមួយនឹង​​បរិបទ​ដែល​ខឿន​សេដ្ឋកិច្ច​ពិភពលោក ​កំពុង​ធ្លាក់ចុះយ៉ាង​​ធ្ងន់ធ្ងរ​ ជាមួយ​ចរន្ត​ដើមទុន​វិនិយោគ ​FDIទូទាំងពិភពលោក​ ថយ​ចុះ​១២%​ និង​ដោយ​សារ​បញ្ហា​ប្រឈម​ច្រើន​អនេក​ដូចជា​ ជម្លោះ​ភូមិសាស្រ្ត​នយោបាយ​ តម្លៃ​ស្បៀង​អាហារ​ និងថាម​ពល​កើន​ឡើង​។ល។​

ខណៈ​ពេល ប្រទេស​សិង្ហបូរី​ ម៉ាឡេ​ស៊ី និងវៀតណាម​ជា​ប្រទេស​ទាំង​៣ ដែល​​មាន​សមទ្ធិផលច្រើន​​លើស​លុប​ខាង​វិស័យ​បច្ចេកវិទ្យា ប្រទេស​ឥណ្ឌូនេស៊ី​ និងថៃ​ជា​ប្រទេស២ ​ទទួល​បាន​ប្រយោជន៍​ចម្បង​ក្នុង​វិស័យ​រថយន្តអគ្គិសនី​ ប្រទេស​ម៉ាឡេស៊ី​សព្វថ្ងៃស្រូប​យក​៤៥%​ទីផ្សារ​សកលលោក ​ខាង​វិស័យ​ត្រង់​ស៊ី​ស្ទ័រ​។ ក្រៅពី​វិស័យ​ផលិតកម្ម​ វិស័យ​សេវាកម្ម​ហិរញ្ញវត្ថុ​របស់​អាស៊ាន​ ក៏មានការរីក​ចម្រើន​គួរ​សម​ ប៉ុន្តែ​ផ្តោត​ចម្បងគឺ​​នៅ​ប្រទេសសិង្ហបូរី​។​

ប៉ុន្មាន​ឆ្នាំ​កន្លង​ ប្រទេស​សិង្ហបូរី​តែង​នាំ​មុខ​តំបន់​អំពី​បរិមាណ​ FDI ទាក់ទាញ​បាន​​វិនិយោគិនពី​បរទេស​ ពីព្រោះ​ប្រព័ន្ធ​និតីវិធី​នៃ​ប្រទេស​នីមួយៗ​ មានការជឿន​លឿន​ជាខ្លាំង​ សុក្រិត​ សមភាព និងតម្លាភាព​។ ប្រទេស​កោះតោ​ កំណត់​វិស័យ​សំខាន់ៗ​៣ ទាក់ទាញ​ដើមទុនវិនិយោគ​ រួម​មាន​វិស័យ​ផលិតកម្ម​ថ្មី នាំចេញ​ និងពលកម្ម​​។​ គណៈ​កម្មការ​វិនិយោគ​ថៃ​ (BOI) ប្រកាស​តួលេខ​សឱ្យ​ឃើញ​ថា​ ឆ្នាំ​២០២៣ ប្រទេសនេះ​ទាក់ទាញ​ FDI នៅ​កម្រិត​១៨,៥ពាន់លាន​ដូល្លាអាមេរិក​ កើន​៧២%​បើប្រៀប​នឹង​ខណៈ​ពេលជាមួយគ្នា​។ ប្រទេសថៃ​មាន​ការអនុគ្រោះ​ពន្ធ​ជាច្រើន​ដូចជា​៖ លើកលែង​ បន្ថយ​ពន្ធ​នាំចូល​ម៉ាស៊ីន​ ឧបករណ៍។​ លើកលែង​ បន្ថយ​ពន្ធ​លើប្រាក់​ចំណូល​សហគ្រាស។ លើកលែង​ពន្ធ​នាំចូល​ចំពោះ​វត្ថុធាតុ​​ដើម​ចាំបាច់​ សម្រាប់​ប្រើប្រាស់​ផលិតកម្ម​ទំនិញ​នាំចេញ​។​

ក្រុមហ៊ុន​ទទួលខុសត្រូវ​មានកម្រិត​បច្ចេកវិទ្យា​អេឡិត្រូនិច​ Chee Yuen វៀតណាម​ ដើមទុនវិនិយោគ​ប្រទេស​តៃវ៉ាន (ចិន)១០០% ផលិត​កម្ម​ផលិតផល​ជ័រ​ និងគ្រឿង​បន្លាស់​អេឡិត្រូនិច ​វិស័យ​ម៉ាស៊ីន​ព្រីន​ សព្វថ្ងៃ​កំពុង​សកម្មភាព​នៅ​តំបន់​ឧស្សាហកម្ម​អានយឿង​ (An Duong) ស្រុក​អាន​យឿង​ (An Duong) ខេត្ត​ហាយ​យឿង​ (Hai Duong)។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

មុនពេល​នោះ​ ការទូទាត់ប្រាក់​ដើម​ទុន​វិនិយោគ​ FDI ចូល​ប្រទេស​ឥណ្ឌូនេស៊ី​សម្រេច​បាន​៤៥,៦ពាន់លាន​ដូល្លាអាមេរិក​ នៅ​ឆ្នាំ​២០២២ មាន​កម្រិត​ខ្ពស់​បំផុត​ក្នុង​ប្រវតិ្តសាស្រ្ត​នៃ​ខឿន​​សេដ្ឋកិច្ច​ធំបំផុតក្នុងតំបន់​អាស៊ី​អាគ្នេយ៍​នេះ​។ តាម​ព្យាករណ៍​របស់ ​IMF ជាមួយ​​កម្រិត​កំណើន GDP​ ៦,១%​ នៅ​ឆ្នាំ​២០២៤ កម្ពុជា​នឹង​ក្លាយ​ជា​ខឿន​សេដ្ឋកិច្ច​មានកំណើន​រហ័ស​បំផុតនៅ​​អាស៊ី​អាគ្នេយ៍​។ ប្រទេសនេះ​ បានបង្កើន​ទំនាក់ទំនង​សហប្រតិបត្តិការ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​​ជាមួយ​ចិន​ និង​ កូរេខាងត្បូង​។ ប្រទេស​អាមេរិក ​ជា​វិនិយោគិន​លំដាប់​ជួរមុខ ដែលវិនិយោគ​​ចូល​គម្រោង​នានា​នៅ​អាស៊ី​អាគ្នេយ៍​ បន្ទាប់មក​ទៀត​គឺប្រទេសចិន​ ប្លុក​អាស៊ាន​ កូរេខាងត្បូង​ និងជប៉ុន​។ល។​ បាន​វិនិយោគ​ចូល​វិស័យ​ផលិតកម្ម​ វិស័យ​ស្នូល​នៃតំបន់​។​

វៀតណាម​ក៏ជា​ចំណុច​ភ្លឺ​មួយ​ក្នុ​ងតំបន់​។​ វៀតណាម​នៅតែ​ជា​មេដែក​ទាក់ទាញ​ FDI ដោយសារ​កម្រិត​ប្រាក់ខែ​ទាប​ សម្បូរកម្លាំង​ពលកម្ម​ បាន​បណ្តុះបណ្តាល ពលរដ្ឋ​វ័យក្មេង​ ទីតាំងភូមិសាស្រ្ត​ជិត​ប្រទេសចិន​ រួ​មនឹង​ការ​បង្វែ​ទៅ​កាន់ប្រព័ន្ធ​តម្លៃ​សេដ្ឋកិច្ច​​បច្ចេកវិទ្យា​ខ្ពស់​ Lawrence Yeo, CEO AsiaBIZ Strategy (ប្រទេស​សិង្ហបូរី​) កត់សម្គាល់​។​ គួរកត់សម្គាល់​ និន្នាការ​បង្វែ​ផលិកម្ម​/ប្រព័ន្ធ​ផ្គត់​ផ្គង់​មក​នៅ​ជិត​ផ្ទះ​ជាង​ ឬទៅកាន់​ប្លុក​​សម្ពន្ធមិត្ត​ កាន់តែជាក់ស្តែង​ជាង​ក្នុង​ឆ្នាំ​២០២៤ និងឆ្នាំ​បន្តបន្ទាប់​ខណៈពេល​មជ្ឈដ្ឋាន​វិនិយោគស្វែងរក​ការ​សុវត្ថិភាព​សម្រាប់ការវិនិយោគរបស់​ខ្លួន​។​

យល់ឃើញ​សារសំខាន់​នៃ​ការ​ទាក់ទាញ​ចរន្ត​ដើម​ទុនវិនិយោគ​ FDI ចំពោះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ លើកកម្ពស់​ជីវភាព​រស់នៅ​ក្នុងសង្គម​ ប្រទេសនានា​នៅ​អាស៊ី​អាគ្នេយ៍​នឹង​បន្ត​ពង្រាយ​បន្ថែម​គោលនយោបាយ​ជំនួយ​ដល់​វិនិយោគិន​បរទេស​ ឆ្ពោះទៅ​រកការ​កសាង​បរិស្ថាន​ពាណិជ្ជកម្ម​ស្ថេរភាព​​ ប្រព័ន្ធ​និតីវិធី​សមភាព​ និងប្រសិទ្ធភាព​ មិនបែងចែក​រើស​អើង​៕​

អត្ថបទ៖កាសែតរូបភាពវៀតណាម​ រូបថត៖ទីភា្នក់ងារសារព័ត៌មានវៀតណាម​

បច្ចេកទេស ក្រាហ្វឹក៖​៖ ត្រាង​ញុង​  ប្រែសម្រួល៖ រីកើង​


top