ដួនស្លឹករក្សាព្រលឹងជនបទ ថើយឡាយ ( Thoi Lai)

ដួនស្លឹករក្សាព្រលឹងជនបទ ថើយឡាយ ( Thoi Lai)

ក្នុងចង្វាក់ជីវិភាពទំនើបនៃតំបន់ដីសណ្តទន្លេ គឺវឡុង (Cuu Long) នៅក្នុងឃុំ ថើយឡាយ (Thoi Lai) ទីក្រុង កឹន​ថើ (Can Tho) នៅតែមានសិប្បករមួយ​ចំនួន សម្ងំរក្សារបរធ្វើដួនស្លឹកដដែល។ ក្នុងនោះ មានបងប្អូនស្រីទាំងបីនាក់គឺ លោកស្រី​ត្រឹន ធីណាំ (Tran Thi Nam) (អាយុ ៦៥ឆ្នាំ) លោកស្រី ត្រឹន ធីតើ (Tran Thi To) (អាយុ ៦៨ឆ្នាំ) និង លោកស្រី ត្រឹន ធីត្រា (Tran Thi Tra) (អាយុ ៧២ឆ្នាំ) អាចត្រូវបានចាត់ទុកថាជា "អ្នករក្សាអណ្តាតភ្លើង" ព្យាយាមឥតឈប់ឈរចំពោះរបរធ្វើដួនស្លឹក អស់រយៈពេលជាច្រើនទសវត្សរ៍។

ការ​ធ្វើដួនស្លឹក​​ជួយ​ស្ត្រី​នៅឃុំ ​ថើយ​ឡាយ (Thoi Lai) ខេត្ត​ កឹន​ថើ (Can Tho) រក​ប្រាក់​ចំណូល​បន្ថែម​ក្នុង​ពេល​ទំនេរ។ រូបថត៖ ធូ​ហៀន/VNA

អង្គុយលើរានហាលផ្ទះ កណ្ដាលពេលពន្លឺព្រះអាទិត្យក្តៅខ្លាំង ឬនៅពេលរសៀល ដែលមានខ្យល់ត្រសៀកៗ បងប្អូនស្រីទាំងបីនាក់ នៅតែធ្វើការយ៉ាងឧស្សាហ៍ព្យាយាមជាមួយនឹងគ្រោងឆ្អឹងដួនស្លឹក ម្ជុល អំបោះ និងស្លឹកឈើស្ងួត។ សម្រាប់សិប្បករ ការធ្វើដួនស្លឹកមិនគ្រាន់តែជាការរកស៊ី និងចិញ្ចឹមជីវិតប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាផ្នែកមួយនៃអនុស្សាវរីយ៍របស់ពួកគេផងដែរ ដែលតំណភ្ជាប់ទៅនឹងកុមារភាព និងប្រពៃណីគ្រួសាររបស់ពួកគេ។ «យើងបានប្រកបសិប្បកម្មនេះកាលពីអាយុ ១៦ ឬ ១៧ឆ្នាំ ដោយបានម្តាយជាអ្នកបង្រៀនបន្ត។ យើងធ្វើ​យូរទៅក៏ក្លាយជាទម្លាប់ ហើយចោលមិនបានឡើយ» លោកស្រី ណាំ (Nam) បានចែករំលែក។

ការងារហាក់ដូចជាងាយៗ ប៉ុន្តែវាទាមទារភាពហ្មត់ចត់ និងការអត់ធ្មត់យ៉ាងខ្លាំង។ ប្រសិនបើ ពួកគេផ្តោតអារម្មណ៍ធ្វើការជាបន្តបន្ទាប់ ក្នុងមួយថ្ងៃ មនុស្សម្នាក់ៗអាចធ្វើដួនស្លឹក​បានតែមួយប៉ុណ្ណោះ ។ ប៉ុន្តែតាមពិត រយៈពេលភាគច្រើន សិប្បករធ្វើតែក្នុងពេលទំនេរពីការងារស្រែចម្ការ ឬការងារផ្ទះតែប៉ុណ្ណោះ។ មុខរបរនេះ​ ដែលមិននាំមកចំណូលខ្ពស់ ដួនស្លឹកនីមួយៗលក់បានប្រហែល ១១ ម៉ឺនដុង (ជិត ៥ USD) ប៉ុន្តែនាំមកនូវភាពរីករាយ នៅពេលដែលពួកគេបានរក្សាសិប្បកម្មរបស់ដូនតាបន្សល់មក។

ដើម្បី​មានដួនស្លឹក ដែល​ប្រើប្រាស់​បាន​យូរ និង​ស្រស់​ស្អាត ត្រូវ​ការ​ឆ្លងកាត់ដំណើរការល្អិតល្អន់ និង​ប៉ិនប្រសប់​ជា​ច្រើន ដូច​ជា៖ ធ្វើ​គ្រោងឆ្អឹង  បិត ឫស្សី​ដែលធ្វើហាមដួន​ រៀប​ស្លឹក​ ដេរ​ដួន... រូបថត៖ ង្វៀន​ឡឹន/VNP

យោងតាមលោកស្រី តើ (To) ក្នុងដំណើរការធ្វើដួនស្លឹក ជំហានដែលលំបាកបំផុតគឺការចងហាម ដើម្បីតំណភ្ជាប់នឹងគ្រោងឆ្អឹង មុននឹងការរៀបស្លឹក) - ជំហាននេះដែលកំណត់រាងមូលស្អាត និងស្មើភាពនៃដួនមួយៗ។ ដោយការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ចំពោះផ្នែកតូចៗ នីមួយៗ ចាប់ពីការជ្រើសរើសស្លឹកស្អាត រហូតដល់ស្នាមដេរស្មើគ្នា បានបង្កើតជាដួនស្លឹក​មិនត្រឹមតែប្រើប្រាស់បានយូរប៉ុណ្ណោះ ថែមទាំងមានសោភណភាពផងដែរ។

បច្ចុប្បន្ននេះ ផលិតផលរបស់បងប្អូនស្រីទាំងបីនាក់​ខាងលើនេះ ភាគច្រើនត្រូវបានធ្វើតាមការបញ្ជាទិញរបស់ពាណិជ្ជករ។ យោងតាមសម្ដីរបស់អ្នកចាស់ទុំ សិប្បកម្មនេះមានអាយុកាលជាង ៧០ឆ្នាំមកហើយ ឥឡូវនេះបានបង្កើតសហករណ៍ដេរដួនស្លឹក ដែលមានប្រមាណ ៣៦គ្រួសារចូលរួម។ នេះមិនត្រឹមតែជាទីតំណភ្ជាប់សិប្បករ ​ប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដល់ការថែរក្សាមុខរបរ ដើម្បីចិញ្ចឹមជីវិតរបស់ស្ត្រីវ័យកណ្តាល និងវ័យចំណាស់ជាច្រើននៅក្នុងតំបន់ផង។

Điểm đặc trưng của nón lá Cần Thơ nằm ở nguyên liệu và kỹ thuật chế tác. Người dân nơi đây sử dụng lá mật cật – loại lá có độ bền cao, bề mặt mịn – kết hợp với khung trúc để tạo nên chiếc nón chắc chắn. 

បងប្អូនស្រីទាំងបី គឺលោកស្រីត្រឹន ធីណាំ (Tran Thi Nam) (អាយុ ៦៥ឆ្នាំ) លោកស្រី ត្រឹន ធីតើ (Tran Thi To) (អាយុ ៦៨ឆ្នាំ) និង លោកស្រី ត្រឹន ធីត្រា (Tran Thi Tra) (អាយុ ៧២ឆ្នាំ) អាចត្រូវបានគេចាត់ទុកថាជា "អ្នករក្សា អណ្តាតភ្លើង" ព្យាយាមឥតឈប់ឈរចំពោះរបរធ្វើដួនស្លឹក  ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍។ រូបថត៖ ឡេ មិញ /VNP

ចំណុចពិសេសនៃដួនស្លឹកកឹនថើ (Can Tho) គឺស្ថិតនៅលើវត្ថុធាតុដើម និងបច្ចេកទេសដេរ។ អ្នកស្រុកនៅទីនេះប្រើប្រាស់ស្លឹកផ្អាវ ដែលមានភាពធន់ខ្ពស់ និងផ្ទៃមុខរលោង រួមផ្សំជាមួយគ្រោងឆ្អឹងឫស្សី ដើម្បីបង្កើតបានជាដួនស្លឹកមានភាពរឹងមាំ។

ដំណើរការធ្វើដួនស្លឹក ត្រូវបានឆ្លងកាត់ដំណាក់កាលជាច្រើន ដូចជា៖ ដំឡើងគ្រោងឆ្អឹង ចងហាម រៀបស្លឹក ដេរស្លឹក និង រុំ ហាម។ ក្នុងនោះ ដេរស្លឹកទាមទារបច្ចេកទេស​ខ្ពស់ ដើម្បីឱ្យស្រទាប់ស្លឹករួមមានខាងក្នុង ស្រទាប់ក្រដាសទ្រាប់ និងស្រទាប់ខាងក្រៅ ត្រូវបានរៀបរាបស្មើ។ បន្ទាប់ពីដួន​បាន​ធ្វើ​រួច​ស្រេច ត្រូវបានលាបប្រេងរលោងមួយស្រទាប់ ដើម្បីបង្កើនភាពធន់ និងសមត្ថភាពការពារជម្រាបទឹក។

ដួនស្លឹក​ជួយ​ស្ត្រី​នៅ​ឃុំ ​ថើយ​ឡាយ (Thoi Lai) ទីក្រុង កឹន​ថើ (Can Tho) រក​ប្រាក់​ចំណូល​បន្ថែម​ក្នុង​ពេល​ទំនេរ។ រូបថត៖ VNA

 

ដួនស្លឹក​នៅទីនេះ ត្រូវបានបែងចែកជាពីរប្រភេទ៖ ដួនស្លឹកសម្រាប់ទៅស្រែ និងដួនស្លឹក​សម្រាប់ទេសចរណ៍។ ប្រសិនបើដួនស្លឹកសម្រាប់ទៅស្រែ ទាមទារភាពធន់ និងគាមធំ ដើម្បីបាំងកម្តៅថ្ងៃ រីឯដួនស្លឹក​ទេសចរណ៍វិញ បែរជាលើកកម្ពស់សោភណភាព និងភាពស្រស់ស្អាត​នៃស្នាមម្ជុលជាងទៅវិញ។ ដួនស្លឹក​ប្រភេទសនេះ ត្រូវបានសិប្បករមានជំនាញខ្ពស់ធ្វើ ព្រោះវាមានតម្លៃលក់ខ្ពស់ជាងគេនៅលើទីផ្សារ។

មិនត្រឹមតែជាឧបករណ៍សម្រាប់បាំងកម្តៅថ្ងៃ ការពារភ្លៀងប៉ុណ្ណោះទេ ដួនស្លឹកក៏បានបំពាក់ក្នុងខ្លួននូវតម្លៃវប្បធម៌យ៉ាងជ្រាលជ្រៅផង​។ នៅ ភាគខាងលិចនៃតំបន់ណាមបូ (Nam Bo) រូបភាពស្ត្រីជាមួយនឹងដួនស្លឹក​ បានក្លាយជានិមិត្តរូបដ៏សែនជិតស្និទ្ធ ហើយផ្សារភ្ជាប់ជាមួយជីវភាពរស់នៅតាមដងទន្លេសុខសាន្ត។ សម្រាប់លោកស្រី ណាំ (Nam) លោកស្រី តើ (To) និងលោកស្រី ត្រា (Tra) ដួនស្លឹក​នីមួយៗ គឺជាផ្នែកមួយនៃការចងចាំ នៃមនោសញ្ចេតនាចំពោះ​គ្រួសារ និងនៃភូមិរបរទាំងមូល។


ដួនស្លឹកនៅតែត្រូវបានដេរជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ ទោះបីយឺតៗ ប៉ុន្តែធន់។ ហើយនៅក្នុងរាល់ស្នាមម្ជុលរបស់ស្ត្រី ដែលបានឆ្លងកាត់ពាក់កណ្តាលជីវិតទាំងនោះ មិនត្រឹមតែជាសរសៃអំបោះភ្ជាប់ស្រទាប់ស្លឹកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាចំណងទំណភ្ជាប់រវាងអតីតកាល និងបច្ចុប្បន្ន រក្សានូវសម្រស់សាមញ្ញតែជ្រាលជ្រៅនៃតំបន់តីណាមបូផង

អត្ថបទ៖ ទ្រុង​ខាញ- រូបថត៖ ឡេមិញ ថុងធៀន ង្វៀនឡឹន/ VNP



top