ជំហានផ្លាស់ប្តូរធំអំពីផ្នត់គំនិតទាក់ទាញ FDI
បន្ទាប់ពីអំឡុងពេល ៤០ឆ្នាំនៃការផ្លាស់ប្តូរថ្មី តំបន់សេដ្ឋកិច្ចមានដើមទុនវិនិយោគពីបរទេស (FDI) បានបញ្ជាក់យ៉ាងច្បាស់ពីទីតាំងរបស់ខ្លួនជាផ្នែកដ៏សំខាន់មួយ ក្នុងការបង្កើតរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចជាតិ។ ទោះជាយ៉ាងណាក៏ដោយ សម្លឹងមើលទៅការពិត គុណភាព និងប្រសិទ្ធភាពនៃលំហូរដើមទុននេះ មិនទាន់សមស្របទៅនឹងសក្តានុពល ខណៈដែលគម្រោងជាច្រើននៅតែប្រើប្រាស់កម្លាំងពលកម្ម និងដីធ្លីជាច្រើន មានអត្រាធ្វើមូលដ្ឋានូបនីយកម្មទាប ទំនាក់ទំនងតំណភ្ជាប់ជាមួយសហគ្រាសក្នុងស្រុកមិនសូវជិតស្និទ្ធ។
ចំពោះមុខបរិបទ ដែលប្រទេសជាតិកំពុងផ្តោតកម្លាំងលើការធ្វើបរិវត្តកម្មឌីជីថល បន្លាស់ប្តូរបៃតង និងបង្កើនសមត្ថភាពម្ចាស់ការយុទ្ធសាស្ត្រ សេចក្តីសម្រេចចិត្តលេខ 10-NQ/TW បានប្រកាសឲ្យប្រើប្រាស់ ជាបដិវត្តន៍ស្ដីពីគំនិត នៅពេលកំណត់ការទាក់ទាញ និងអភិវឌ្ឍសេដ្ឋកិច្ចមានដើមទុនវិនិយោគពីបរទេស ត្រូវតែដាក់នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍរួមរបស់ប្រទេសជាតិ ត្រូវផ្លាស់ប្ដូរយ៉ាងខ្លាំងក្លាពីផ្នត់គំនិត "ផ្តោតការទាក់ទាញដើមទុន" ទៅជា "អភិវឌ្ឍគ្រឹះស្ថានវិនិយោគយុទ្ធសាស្ត្រជាតិ" ពីការទាក់ទាញតាមដែនរដ្ឋបាល ទៅជាការអភិវឌ្ឍបណ្ដុំឧស្សាហកម្ម ខ្សែច្រវាក់តម្លៃ និងប្រព័ន្ធអេកូឡូស៊ីច្នៃប្រឌិត។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ លក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសលំហូរដើមទុន FDI ក៏បានផ្លាស់ប្ដូរជាងមុន នោះនឹងផ្តោតលើលំហូរដើមទុន FDI ជំនាន់ថ្មី យកគុណភាព ប្រសិទ្ធភាព បរិមាណបច្ចេកវិទ្យា និងសមត្ថភាពតំណភ្ជាប់រវាងសហគ្រាសក្នុងស្រុកធ្វើជាបន្ទាត់រង្វាស់គោល។
គោលដៅនៃសេចក្តីសម្រេចលេខ 10-NQ/TW៖
- ដំណាក់កាល ២០២៦ - ២០៣០៖ ទាក់ទាញដើមទុនវិនិយោគពីបរទេស ចុះបញ្ជីប្រមាណ ២០០-៣០០ ពាន់លាន USD; ៧៥% នៃដើមទុនវិនិយោគពីបរទេស ចូលមកពីខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ មានសក្តានុពលអំពីបច្ចេកវិទ្យា ដើមទុន និងការគ្រប់គ្រងទំនើប; បង្កើនចំនួនសាជីវកម្មពហុជាតិ នៅក្នុងបញ្ជី Fortune 500 ដែលមានសកម្មភាពវិនិយោគក្នុងប្រទេសវៀតណាមកើនឡើង៣០%; នាំអត្រាមូលដ្ឋានូបនីយកម្ម បណ្ដាឧស្សាហកម្មឈានមុខឡើង ៤៥
- ៥០%; មានសាជីវកម្មបច្ចេកវិទ្យាឈានមុខគេ លើពិភពលោកយ៉ាងហោចណាស់ ៣អង្គភាព បង្កើតមជ្ឈមណ្ឌល R&D នៅក្នុងប្រទេសវៀតណាម។
- ដល់ឆ្នាំ ២០៤៥៖ FDI ស្រូបយក ២៥% នៃដើមទុនវិនិយោគសរុបក្នុងទូទាំងសង្គម រួមចំណែកប្រមាណ៣០% GDP ប្រទេស; រួមចំណែកនាំប្រទេសវៀតណាមក្លាយជាប្រទេសអភិវឌ្ឍ និងមានប្រាក់ចំណូលខ្ពស់។
សុន្ទរកថាចង្អុលបង្ហាញក្នុងសន្និបាតទូទាំងប្រទេសស្រាវជ្រាវ ជ្រួតជ្រាប និងអនុវត្តសេចក្តីសម្រេចលេខ 10-NQ/TW អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម (To Lam) បានសង្កត់ធ្ងន់ថា ត្រូវការឯកភាពនៃការយល់ដឹង បន្លាស់ប្តូរខ្លាំង នូវផ្នត់គំនិតអំពីវិនិយោគពីបរទេស។ វិស័យសេដ្ឋកិច្ចមានដើមទុនវិនិយោគពីបរទេសគឺជាផ្នែកសំខាន់មួយ នៃសេដ្ឋកិច្ចជាតិ រួមគ្នាសហប្រតិបត្តិការ ប្រកួតប្រជែងដោយយុត្តិធម៌ និងអភិវឌ្ឍជាមួយសេដ្ឋកិច្ចរដ្ឋ សេដ្ឋកិច្ចឯកជន និងសេដ្ឋកិច្ចសហប្រតិបត្តិការ។ យើងត្រូវបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីវិនិយោគិនមានសមត្ថភាព បច្ចេកវិទ្យា ទំនួលខុសត្រូវ និងប្តេជ្ញាចិត្តវិនិយោគយូរអង្វែង ធ្វើអាជីវកម្មដោយជោគជ័យនៅក្នុងប្រទេសវៀតណាម។
ក្នុងពេលជាមួយគ្នានេះ យើងត្រូវតែជ្រើសរើសយ៉ាងហ្មត់ចត់ និងបដិសេធនូវគម្រោងបច្ចេកវិទ្យាហួសសម័យ ប្រើប្រាស់ថាមពលជាច្រើន ប្រើប្រាស់ដីធ្លីគ្មានប្រសិទ្ធភាព មានហានិភ័យបង្កការបំពុលបរិស្ថាន បន្លាស់ប្ដូរថ្លៃ គេចពន្ធ គេចពួនការស្វែងរកប្រភពដើម ឬបង្កហានិភ័យដល់ការការពារជាតិ សន្តិសុខ ទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
អាចអះអាងបានថា តាមរយៈការផ្លាស់ប្ដូរផ្នត់គំនិតថ្មី រួមជាមួយការប្តេជ្ញាចិត្ត នូវការការពារកម្មសិទ្ធិបញ្ញា ទ្រព្យសម្បត្តិរបស់វិនិយោគិន និងការបង្កើតបរិស្ថានប្រកួតប្រជែងប្រកបដោយយុត្តិធម៌ សេចក្តីសម្រេចចិត្តលេខ 10 បានបញ្ជូនសារដ៏ខ្លាំងក្លាស្តីពី យុទ្ធសាស្ត្រទាក់ទាញ FDIជំនាន់ថ្មី សំដៅបង្កើតកម្លាំងចលករ ដើម្បីនាំប្រទេសជាតិឈានចូលយុគសម័យថ្មី៕
អត្ថបទ៖ ថាញ់ហ្វ័រ - រូបថត៖ VNP VNA







