ជនជាតិមឿង (Muong) នៅភូមិស៊ុយ ក (Suoi Co) អភិរក្សមុខរបរធ្វើក្រដាស

ជនជាតិមឿង (Muong) នៅភូមិស៊ុយ ក (Suoi Co) អភិរក្សមុខរបរធ្វើក្រដាស

ជនជាតិ​មឿង​ (Muong) នៅ​ភូមិ​ស៊ុយ​ ក (Suoi Co) ឃុំ​កៅ​សឺន​ (Cao Son) ស្រុក​ឡឿង​សឺន​ (Luong Son) ខេត្ត​ហ្វ័រប៊ិញ​ (Hoa Binh) មាន​គ្រួសារ​លោកយាយ​ ហ្វាង​ ធី​ហូវ​ (Hoang Thi Hau) នៅ​កំពុង​ធ្វើ​ក្រដាស​យ៉ (Do) ត្រូវ​តាម​ក្បូន​ដូន​តា។

ចាប់ពី​​សតវត្សរ៍​​ទី​១៣ បន្ទាប់​ពី​លំហូរ​ចូលមក​​ប្រទេស​វៀតណាម​ ប្រដាស​យ៉ (Do)​បាន​ជនជាតិ​វៀតណាម​ពេញ​និយម​ប្រើ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។ ដូនតាប្រើ​ក្រដាស​យ៉ (Do) ​ទុក​សម្រាប់​សរសេរ​អក្សរ កត់ត្រា​ចំណេះចំណាល​វិជ្ជា​ ជីវភាព​រស់នៅ និង​វប្បធម៌។ ក្រដាស​យ៉ (Do) ​បាន​ប្រើប្រាស់​ទុកសម្រាប់​សរសេរ​កំណាព្យ​ឆ្លងឆ្លើយ​បែប​ចិន​ អក្សរក្បាច់​ បោះពុម្ព​គំនូរ​។ល។ តែដោយ​​ចង្វាក់​រស់នៅ​​សង្គម​ទំនើប​ ក្រដាស​យ៉ (Do)​ បាន​បាត់​ស្រមោល​ជាសន្សឹម​ៗ។ ដល់​ចុង​ទស​វត្សរ៍​៩០​ នៃ​សតវត្សរ៍​ទី​២០ មុខ​របរ​ធ្វើ​ក្រដាស​យ៉ (Do)​ហាក់ដូចជា​ត្រូវ​បំភ្លេច​​ចោលដល់​ចំណុច​សួន្យ​។

គ្រួសារ​លោក​យា​យ​ ហ្វាង​ ធី​ហូវ​ (Hoang Thi Hau) លើកឡើងថ្នមៗ​ក្រដាស​យ៉ (Do)​ ទើប​យក​ចេញ​ពី​ពុម្ព។

វៀតណាម​មាន​ភូមិ​ពីរដែលប្រកប​មុខរបរ​​ធ្វើ​ក្រដាស​យ៉ (Do)​ ល្បី​ឈ្មោះ​ គឺ​ភូមិ​អៀន​ថៃ (Yen Thai) (ហាណូយ) និង​ភូមិ​ដុង​កាវ​ (Dong Cao) (ស្រុក​អៀន​ភុង​ - Yen Phong ខេត្ត​បាក់​និញ - Bac Ninh)។ នៅ​មូលដ្ឋានទាង​​នេះ មុខរបរ​ធ្វើក្រដាស​យ៉ (Do)​ ធ្លាប់បាន​​អភិវឌ្ឍន៍​រីក​ចម្រើនជា​ខ្លាំង​។ តែ​ឥឡូវ​ ភូមិ​ធ្វើ​ក្រដាស​ អៀន​ថៃ (Yen Thai)​ ​នៅសល់​តែ​ក្នុង​ចម្រៀង​ប្រជាប្រិយប៉ុណ្ណោះ​​។ នៅ​ភូមិ​ដុង​កាវ​ (Dong Cao) ​មាន​គ្រួសារ​មួយ​ចំនួន​តិច​ ដែល​នៅ​រក្សា​បាន​មុខ​របរនេះ​​។​

ពិតជាភ្ញាក់​ផ្អើល​ បច្ចុប្បន្ន​នៅ​ភូមិស៊ុយ​ ក (Suoi Co) ឃុំ​កា​វសឺន​ (Cao Son) ស្រុក​ឡឿង​សឺន​ (Luong Son) ខេត្ត​ហ្វ័រ​ប៊ិញ (Hoa Binh) នៅ​មាន​ជនជាតិ​មឿង (Muong) ​កំពុង​តែប្រកប​មុខរបរ​ធ្វើ​ក្រដាស​តាម​ក្បូន​ដូន​តានៅ​ឡើយ​។ អញ្ជើញទៅ​ទស្សនា​វិហារ​លោក​យាយ​ ហ្វាង​ ធី​ហូវ​ (Hoang Thi Hau) ​ជា​គ្រួសារតែមួយ​គត់ នៅ​ភូមិ​ស៊ុយ ​ក (Suoi Co) ប្រកប​របរ​​ធ្វើក្រដាស​យ៉ (Do) យើង​ខ្ញុំ​បាន​លោក​យាយ​ចែក​រំលែក​ អំពី និស្ស័យ​ បានផ្សារភ្ជាប់នឹង​មុខរ​បរ​ប្រពៃណី​ពិសេសនេះ​។​ 

នៅ​ឆ្នាំ​១៩៩៦ គ្រួសារ​លោក​យាយ​ហូវ (Hau) ​រួមនឹងគ្រួសារ​ជាច្រើន នៅ​ភូមិ​ស៊ុយ ​ក (Suoi Co) បាន​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​ គាំទ្រ​ និង​អភិវឌ្ឍន៍​ភូមិ របរ​សិប្បកម្ម​ប្រពៃណី​វៀតណាម​ បញ្ជូន​ទៅ​ទីរួម​ខេត្ត​បាក់​និញ (Bac Ninh) ​រៀន​វិជ្ជា​ជីវៈ​ធ្វើ​ក្រដាស​យ៉ (Do)។ ភាព​មាំ​ពួកែ​ ស្វាហាប់​របស់​លោក​យាយ​ហូវ​ (Hau) គាត់​ជាម្នាក់​ក្នុង​ចំណោម​មនុស្ស​យ៉ាងតិច​ ដែល​មានថ្វី​ដៃ​ធ្វើក្រដាស​ល្អបំផុត​ ក្នុង​ចំណោម​សិស្សទាំងឡាយ​។ ក្រោយ​ពេល​រៀន​ចេះចាំអាច​ប្រកបមុខរបរ​បាន​ អ្នក​​គ្រប់គ្នា​បាន​វិលត្រឡប់​មកកាន់​ភូមិ​ស៊ុយ​ក (Suoi Co)ចាប់ផ្តើម​ធ្វើ​ក្រដាស​។ ខណៈ​ពេល​នោះ នៅភូមិ​ស៊ុយ ​ក (Suoi Co) នរណាក៏​​​សុទ្ធតែ​ចូល​រួម​ប្រកប​មុខរបរ​ធ្វើក្រដាស​ទាំងអស់​។ ​បាន​តែ​មួយ​រយៈ​ពេល​ខ្លី​ ដោយ​បង្កើត​បានក្រដាស​តែគ្នាន​នរណាទិញ ធ្វើ​ទៅគ្មាន​ប្រាក់​ចំណូល​ មនុស្សគ្រប់គ្នា​បាន​បោះបង់​មុខរបរ​ចោល​។​ ដោយ​ភាព​អត់​ធ្មត់​ ស្តាយ​កម្លាំងដែលខ្លួន​​ខំ​រៀន​ នឹក​ដល់​អ្នក​ដែល​បង្កលក្ខណៈ​ងាយ​ស្រួល​ជួយ​ខ្លួន​ឱ្យ​មាន​មុខរបរ លោក​យាយ​ហូវ ​(Hau) ពិភាក្សា​​នឹង​ប្តី​នឹងអ្នកភូមិ​​មួយ​ចំនួន ខិតខំបន្តរក្សា​មុខរ​បរធ្វើក្រដាស​​នេះ នៅ​ពេល​លំហែ​ក្រោយប្រមូល​​ផល​ស្រូវ​។​

លោកតា ​ង្វៀន​ វ៉ាន់​ចុក (Nguyen Van Chuc) ជា​ប្តី​លោកយាយ​ហូវ​ (Hau) នៅ​តែ​ចងចាំ​ច្បាស់​សម័យកាល​លំបាក​នោះ។ ពេល​មួយ​ឆ្នាំ​ លោក​តាតែង​​រំពឹង​ឱ្យ​តែ​ដល់​ថ្ងៃបុណ្យ​ចូល​ឆ្នាំ​ថ្មី​ គាត់នឹង​ព្នាក់​កាបូបស្ពាយ​​ក្រដាស​ ឡើង​ឡាន​ក្រុង​ទៅកាន់​រម្មណីយដ្ឋាន​វ៉ាន់មីវ​ (Van Miêu) (ហាណូយ​) សម្រាប់លក់ជូន​អ្នក​សរសេរ​កំណាព្យ​ឆ្លង​ឆ្លើយ​បែប​ចិន​។ ជាច្រើន​លើក​ លោកតា​ខំប្រឹង​ធ្វើ​ដំណើរទៅ​ឆ្ងាយ​ជាងបន្តិច​ រហូតដល់​ក្រុង​បុរាណ​​ថាញ​ណាម​ (Thanh Nam) (រាជវាំង​ខាងត្បូង​) ស្វែងរក​អ្នក​ស្រឡាញ់​ចូល​ចិត្ត​សរសេរ​អក្សរ​ ហើយ​មិនតិច​លើក​ គាត់ត្រូវ​ព្នាក់ទាំង​បាច់​ក្រដាស​វិល​ត្រឡប់​មក​ផ្ទះ​វិញ​។​ ភាព​លំបាកចេះតែ​​វិលៗ​ រក​ផ្លូវ​នាំ​ក្រដាស​យ៉ (Do)​ ចេញ​មិន​រួច​ លោក​យាយ​ហូវ​(Hau) គិត​នឹង​ព្យូរ​ពុម្ព​​ស្រង់ក្រដាស​ ទុក​ចោល​ដើម​កូហ្សូ (Broussonetia papyrifera) ​ដុះតាម​ចិត្ត​​នៅលើ​ខ្នង​ភ្នំ​។

ច្នៃដន្យ​អ្វី​ នៅពេល​ជួប​ទុក​លំបាក​ លោក​តា​ចុក (Chuc) បាន​ជួ​បនឹង​ក្រុម Zó Project។ នៅ​ជា​ក្រុម​​អ្នក​ក្រុង​ហាណូយ​ ដែល​ចូល​ចិត្ត​ក្រដាស​យ៉ (Do) និង​មាន​បំណង​ចង់​រក្សា​មុខរ​បរ​ប្រពៃណី​កម្រ​របស់​ជនជាតិ​។​ ស្រឡាញ់​មុខរ​បរ ​ដែល​គ្រួសារ​លោក​ចុក (Chuc)​ កំពុង​ធ្វើ​ ពួកគាត់​បាន​កម្មង់​ ជួយ​លក់​ក្រដាស​យ៉ (Do)​ ជូន​លោក​តា នាំ​ភ្ញៀវ​ទេសចរ​​មកកាន់​គ្រួសារ​លោកតា​​ ដើម្បី​ស្វែង​យល់​របៀប​ធ្វើក្រដាស​ប្រពៃណី​។ល។ ថែមទាំង​ពួកគាត់​នាំយក​ក្រដាស​ដែល​ប្តីប្រពន្ធ​លោក​តា​ធ្វើ​ យកទៅ​តាំងពិព័រណ៍​ ឬនាំចេញ​។ ដោយសារ​យុវវ័យ​នេះ កម្មន្តសាល​ប្រកប​មុខរ​បរ​ធ្វើ​ក្រដាស​យ៉ (Do) ខ្នាត​តូច​របស់​លោក​យាយ​ហូវ​ (Hau) យ៉ាង​នេះក៏​មនុស្ស​ជាច្រើន​បាន​ស្គាល់​ និង​អត្ថិភាព​រហូតដល់​សព្វថ្ងៃ​។​

ឥឡូវ​ លោក​យាយ​ហូវ​ (Hau) គ្មានគំនិត​បោះបង់ចោល​មុខរបរ​។ ទោះបី​នេះ​មិនមែនជា​ប្រភព​ចំណូល​ស្នូល​ ​មិនអាច​ធ្វើ​ជា​អ្នកមាន​ ប៉ុន្តែក្រដាស​យ៉ (Do)​ ក៏​បាន​ផ្តល់​ប្រាក់​ចំណូល​ជាប្រចាំ​សម្រាប់​គ្រួសារគាត់។​ រាល់ពេល​មាន​លិខិតកក់​ទំនិញ​ធំ​ លោក​តាចុក (Chuc)​ ត្រូវ​ហៅ​រកអ្នក​ភូមិ​ចំនួន​៣ ឬ៤នាក់​ ចូល​រួមធ្វើ​។ ប្រាក់​បាន​ពី​ការ​លក់​ក្រដាស​ សក្តិ​សម​នឹង​កម្លាំង​កាយ​ដែល​ខ្លួនលះបង់​​។​

រឿង​រ៉ាវ​នារសៀល​ជ្រៀលជ្រេ​ ពេល​មនុស្សគ្រប់​គ្នា​និយាយ​អំពី​អត្ថន័យ​ដ៏ធំ​ធេង​ នៃការ​អភិរក្ស​មុខរបរ​ធ្វើ​ក្រដាស​យ៉ (Do) ប្រពៃណី​ ជា​មុខរបរ​ដែល​មានអាយុកាល​រាប់ពាន់​ឆ្នាំ លោក​តាចុក (Chuc)​ បែរជា​និយាយ​ស្កាត់ថា​​ គោល​បំណង​ធំបំផុត​បច្ចុប្បន្ន​របស់​ខ្លួន​។ នោះគឺ​លោក​តា​ប្រាថ្នា​តម្លៃ​ក្រដាស​យ៉ (Do) ​កើន​ឡើង​ទ្វេដង​។ ពេល​នោះ​ អ្នក​ភូមិ​ពិតជា​ធ្វើ​មាន​ ដោយ​មុខរបរ​ធ្វើក្រដាស​យ៉ (Do)។ ខណៈ​ពេល​នោះ​ លើ​ខ្នង​ភ្នំ​ជុំវិញ​ផ្ទះ​ ក៏ឃើញ​ស្រមោល​ជនជាតិ​មឿង (Muong) ​កំពុងកាប់​ដើម​ឈើ​ បកសម្បក​ និង​សំឡេង​ដំសម្បក​កូហ្សូ (Broussonetia papyrifera)  គ្រប់ពេល​វេលា​៕​

សមាជិក​ក្រុម​ Zó Project សប្បាយរីករាយ​ក្បែ​រ​ក្រដាស​យ៉ (Do) ​ប្រពៃណី​ ដែលបាន​ធ្វើ​ដោយ​គ្រួសារ​លោក​យាយ ​ហ្វាង​ ធី​ហូវ​ (Hoang Thi Hau)។

អនុវត្ត​៖ វៀតគឿង​ ប្រែសម្រួល៖ រីកើង​


top