គំនូរប៉ាក់លើស្លឹកពោធិ៍

គំនូរប៉ាក់លើស្លឹកពោធិ៍

 ជាមួយនឹ​ងទឹក​ចិត្ត​ស្រឡាញ់​របរ​ដេរប៉ាក់​ប្រពៃណី​របស់​គ្រួសារ​ បងស្រី​ ក្វាន ធីកុក​ (Quan Thi Cuc) នៅសង្កាត់​ឡិញ​ដាម (Linh Dam) ស្រុក​ហ្វាង​ម៉ាយ​ (Hoan Mai) ក្រុងហាណូយ បន្ត​ដំណើរ​អភិវឌ្ឍន៍​ទៅ​មុខ ​ជាមួយ​នឹង​ផលិតផល​គំនូរ​ប៉ាក់​លើ​ស្លឹកពោធិ៍​ ដែលមាន​​តម្លៃ​វិចិត្រ​សិល្បៈ​ខ្ពស់ ព្រមទាំង​ជួយ​រក្សាតម្លៃអត្តសញ្ញា​ណ​ជនជាតិ​វៀតណាម​។​

ផ្ទាំងគំនូរ​ស្មុគស្មាញ​​​ត្រូវ​ចំណាយ​ពេលធ្វើ​​​ជិត​១០ថ្ងៃ​ ទើប​​បាន​សម្រេច​។​

ជាអ្នក​ភូមិ​របរ​ប៉ាក់​នៅ​ឃុំ​ភុក​ថាញ​ (Phuc Thanh) ស្រុក​វូធឺ (Vu Thu) ខេត្ត​ថៃ​ប៊ិញ (Thai Binh) តាំងពី​តូច​បងស្រី​ បាន​អ្នក​ម្តាយ​បង្ហាញ​ប៉ាក់ដោយផ្ទាល់​​ដៃ​។ អាយុ​១០ឆ្នាំ បងស្រី​កុក (Cuc) ​អាច​​ប៉ាក់​ស្នាដៃ​​មួយ​ បាន​សម្រេច​ដោយ​ខ្លួន​ឯង​។​ ប៉ុន្មានឆ្នាំ​ថ្មី​ៗនេះ  ចំពោះ​ការអភិវឌ្ឍ​ដោយ​ម៉ាស៊ីននិង​ដេរប៉ាក់​ដោយ​បច្ចេកវិទ្យាកាន់តែច្រើនទៅ​​ ម្លោះ​ហើយ​​​អ្នកស្រុក​ជាច្រើន​​​បាន​បោះបង់ស៊ុម​​ប៉ាក់ ដោយសារ​​មិនអាចរកប្រាក់ចំណូល​​ចិញ្ចឹម​ជីវិត​ផ្តើមពី​​​មុខរបរ​នេះ​បានទៀត​​។​ ប៉ុន្តែ​ដោយ​ចំណង់ចំណូល​ចិត្ត​ចង់​អភិរក្ស​និង​អភិវឌ្ឍន៍​ភាព​​ប្រណីត ​នៃ​បច្ចេកទេស​ប៉ាក់​ដោយ​ដៃ​បែប​ប្រពៃណី​ បងស្រីកុក (Cuc) ​ក៏បាន​​រិះរក​​យក​​គំនិត​​វ័យ​ក្មេង​ បង្កើត​បាន​​ស្នាដៃ​ប៉ាក់​​ជាច្រើន​ បែប​​ 3D​ ព្រមទាំង​បើក​ថ្នាក់​បង្រៀន​ប៉ាក់​អនឡាយទៀត​ផង​​។​

ដល់​ឆ្នាំ​២០១៩ ពេល​បាន​សិក្ខកាម​សាកសួរ​អំពី​របៀប​ប៉ាក់​លើស្លឹក​ពោធិ៍​ បងស្រីក៏​​ចាប់​ផ្តើម​ធ្វើ​សាកលើស្លឹក​ពោធិ៍​ជា​វត្ថុធាតុថ្មីនេះ។ បន្ទាប់​ពេល​ស្វែងយល់​អំពី​អត្ថន័យ​ស្លឹកពោធិ៍​ បងស្រីក៏ចាប់​ផ្តើម​​ផ្តោត​​អភិវឌ្ឍន៍​​បច្ចេកទេស​ប៉ាក់​ប្រភេទថ្មីនេះ​។​

គំនូរប៉ាក់​ស្លឹក​ពោធិ៍​ នៅតែប្រើប្រាស់​សូត្រ​ប៉ាក់ជា​ធម្មតា​។

ក្វាន ធី​កុក​ (Quan Thi Cuc) ​បច្ចុប្បន្ន​​​កំពុង​​បង្រៀន​​​នៅ​​មជ្ឈមណ្ឌល​​បណ្តុះបណ្តាល​​​ប៉ាក់​ដោយ​​ដៃ​ ធូកុក​ (Thu Cuc) ​ទន្ទឹមនោះ​​បងស្រី ​ជា​នាយក​នៃក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​​មាន​កម្រិត​ប៉ាក់​ដៃ​វៀតណាម​។​

និយាយ​អំពីដំណាក់កាល​​​​សាង​​គំនូរ​​លើ​ស្លឹក​ពោធិ៍​មួយផ្ទាំង​ បងស្រី​កុក (Cuc) ​​រៀប​​រាប់​ថា ជាមូលដ្ឋាន​វា​មាន​​ដំណាក់កាល​ធ្វើ ​ដូច​ជា​ការ​​ដេរប៉ាក់​​លើ​វត្ថុធាតុ​​ដទៃ​ផ្សេងៗ  ជំហាន​ដំបូង​ បង្កើត​​គំនិត​ គូរ​ពង្រាង​លើ​ក្រដាស​ កែសម្រួល​​ស្រប​តាម​គំនិតខ្លួន​ គូរ​​ជា​រូប​រាង​ រួច​ព្រីន​រូប​លើស្លឹក​​។ តាម​​ធម្មតា​ ស្នាដៃ​​គំនូរ​​ប៉ាក់​​បាន​ធ្វើ​​នៅ​លើ​សំពត់​ ដោយ​អាច​​កែសម្រួល​​តាម​ចិ​ត្ត​របស់​ខ្លួន  តែ​ចំពោះកា​រដេរ​ប៉ាក់​នៅ​លើ​ស្លឹក​ពោធិ៍វិញ​​ អ្នក​ប៉ាក់​​ត្រូវ​​ចេះបត់បែន​ ប្រែប្រួល​តាម​ ឱ្យសមស្រប​នឹង​​រចនា​សម្ពន្ធនៃស្លឹកឈើនីមួយៗ​​។ ការ​ប៉ាក់​លើស្លឹក​​ឈើមិន​ងាយស្រួលនោះទេ ឱ្យ​តែ​​ធ្វើ​ធ្ងន់ដៃបន្តិច​ ទ្រនង់​ស្លឹក​ឈើ​នឹង​បាក់​ជាមិនខាន​។​ ដោយ​​ស្នាម​ប៉ាក់​រឹង​មាំ​ តែ​ទំហំ​ស្លឹក​មានកំណត់​ ស្តើង​ ងាយ​ដាច់ រវៀសដៃ​បន្តិច​នឹង​ខូចស្នាដៃ​ទាំង​មូល​ភ្លាម​​។​ ​

ប៉ាក់​​ស្លឹក​ពោធិ៍ ​ជា​ស្នាដៃ​មាន​អត្ថន័យ​ស្មារតី​យ៉ាងធំធេង​ ដូច្នេះ​បងស្រី​កុក (Cuc) ​​យល់​ឃើញ​​ថា​ ត្រូវ​តែព្យាយាម​ អត់ធ្មត់ ផ្ចិត​ផ្ចង់​ មិនអាច​​ប្រញាប់​ក្នុង​ពេល​ប៉ាក់បានទេ​​ ពុំនោះ​នឹង​ធ្វើ​ឱ្យ​តម្លៃ​​ស្នាដៃ​របស់​អ្នក​ត្រូវខូចជាមិនខាន​​។ ក្រៅ​ពីនោះ​ នេះជា​ផលិតផល​​ទាមទា​រ​​បច្ចេកទេស​ខ្ពស់​បង្គួរ​ ដូច្នេះ​រៀង​រាល់​ថ្ងៃ​ សុទ្ធតែ​ត្រូវ​​ការ​ត្រិះរិះ​លើក​ស្ទួយ​​តម្លៃ​ ភាព​វិចិត្រ​នៃស្នាដៃនីមួយ​ៗ។​

ប្រធាន​​បទ​ចម្បង​​សម្រាប់ស្នាដៃ​របស់​បងស្រី​ គឺ​អក្សរក្បាច់​ ដាក់បន្ថែម​ក្បាច់​រចនា​​បែប​ស្លឹកឈើ​ ទន្ទឹមនោះ នៅមាន​សត្វទេពហ៊ុយសុយ​ ដូចជា​ឈូកនិង​​ត្រី ដើម​ស្រល់និង​សត្វក្រៀល នាគ​និង​ហង្ស ។ល។ ស្នាដៃ​ធម្មតានីមួយៗ​ ក៏ត្រូវ​ចំណាយយ៉ាង​ពេល​តិច​បំផុត​មួយ​ថ្ងៃ ពិបាកត្រូវ​ចំណាយពេល​ពី​២អាទិត្យ​រហូតដល់​មួយខែ​ ដើម្បី​ធ្វើ​សម្រេច​វា​​។ ក្នុងនោះ​ ស្នាដៃដែល​​​ពិបាក​បំផុត​ ដែល​​គាត់ធ្លាប់បាន​ធ្វើ​ នោះគឺ​ប៉ាក់ពុទ្ធរូប​ មិន​ងាយ​​នឹង​​បង្ហាញលក្ខណៈ​សម្បត្តិ​របស់ព្រះអង្គ​ ពេល​ព្រះអង្គបើកព្រះនេត្រ​។ ដោយ​ដំណើរ​ប៉ាក់ពិបាក​ ម្លោះហើយតម្លៃ​នៃ​ផលិតផល​នីមួយៗ​ មាន​តម្លៃពី​៤០០ពាន់ដុង​ រហូតដល់​រាប់សិប​លាន​ដុង​ឯណោះ។ ផលិត​ផល​ប៉ាក់លើស្ថឹកពោធិ៍​​របស់បងស្រី​ តែងបាន​យកធ្វើ​ជាអំណោយ​សម្រាប់ពិធីបុណ្យទាន ទន្ទឹមនោះ​ក៏មាន​លក់​ទៅ​កាន់​ប្រទេស​​ជប៉ុន​និង​អាមេរិក។​





បងស្រីកុក (Cuc) ​​ឱ្យ​ដឹងថា​បច្ចុប្បន្ន​ គាត់មាន​បើក​​ថ្នាក់​ប៉ាក់​អនឡាយ​ សម្រាប់​មនុស្សគ្រប់​គ្នា​ ផ្តល់​ឱកាស​រកប្រាក់​ចំណូល​ដោយ​មុខរបរ​ប៉ាក់នេះ។ ប៉ុន្តែ​គោល​បំណង​​សំខាន់​​របស់ប​ងស្រី​ គឺរក្សា​​និង​អភិវឌ្ឍន៍​មុខរបរ​ប៉ាក់ប្រពៃណីជនជាតិ​ បង្រៀន​បច្ចេកទេសប៉ាក់​ដោយ​ដៃ ​ទៅ​ដល់​បងប្អូន​​រាប់ពាន់នាក់​ ដែល​​ស្រឡាញ់​ចូល​ចិត្ត​ប៉ាក់​ ដើម្បី​មុខរបរ​ប្រពៃណី​មិន​​សាបរលាបទៅ​ ក្រោម​ជំនោរ​ឧស្សាហកម្ម​៕​

ស្លឹកពោធិ៍សាមញ្ញ​​រួមនឹង​ថ្វីដៃដ៏​ប៉ិនប្រសបរបស់ខ្លួន ​បងស្រី​​បាន​ប្រែក្លាយរបស់ដែល​​សាមញ្ញ​​​ទៅ​​ជា​ស្នាដៃ​សិល្បៈ​​ពិសេស​ ​មាន​តម្លៃ​។

អត្ថបទ៖ ង៉ឹន​ហា រូបថត៖ កុង​ដាត​

ប្រែសម្រួល៖ រីកើង​


top