“គន្លឺះ” បើកទ្វារទេសចរណ៍តំបន់តីង្វៀន (Tay Nguyen)

“គន្លឺះ” បើកទ្វារទេសចរណ៍តំបន់តីង្វៀន (Tay Nguyen)

ជាមួយនឹងប្រព័ន្ធនៃទេសភាពធម្មជាតិដ៏អស្ចារ្យនិង​ស្រស់​ស្អាត រួមមាន​៖ ​ភ្នំ ទន្លេ បឹង ទឹកធ្លាក់ រូងភ្នំ ភ្នំភ្លើងជាច្រើន ... រួម​ផ្សំនឹងបេតិកភណ្ឌវប្បធម៌រូបី និងអរូបីដ៏សម្បូរបែបនៃសហគមន៍ជិត ៥០ ជនជាតិបងប្អូន តីង្វៀន (Tay Nguyen) ជាតំបន់ដែលមានសក្ដានុពលខ្លាំងសម្រាប់ការអភិវឌ្ឍអេកូឡូស៊ីទេសចរណ៍ លម្រាក​លំហែកាយ ស្វែងយល់​នូវ​ជីវភាពរស់នៅ​និង​វប្បធម៌ ស្វែង​យល់រូងភ្នំ ព្រៃភ្នំ និងកីឡាផ្សងព្រេង...

រថយន្ត​អគ្គីសនី​បាន​ដឹក​ជញ្ជូន​ភ្ញៀវ​ លើ​ផ្លូវ​ដែល​គ្របដណ្តប់​ដោយ​ម្លប់​ដើម​ស្រល់ នៅទីក្រុង​ ដាឡាត (Da Lat) ។ រូបថត៖ ថាញ​យ៉ាង /VNP

តំបន់ តីង្វៀន (Tay Nguyen)  ដ៏ស្រស់​បំព្រងដូចក្នុងរឿងព្រេងនិទាន

នារដូវចុងឆ្នាំជារដូវដ៏ស្រស់ស្អាតបំផុតនៃតំបន់ ​តីង្វៀន (Tay Nguyen)  ចេញ​ដំណើរពីខេត្ត ក្វាង​ណាម  (Quang Nam) យើងធ្វើដំណើរតាមផ្លូវជាតិលេខ ១៤ ទៅកាន់តំបន់ តីង្វៀន (Tay Nguyen)។ យើង​ត្រូវ​ឆ្លងកាត់ខេត្ត កនទុំ (Kon Tum) យ៉ាឡាយ​ (Gia Lai) ដាក់ឡាក់ (Dak Lak) ដាក់​ណុង (Dak Nong) ឡឹម​ដុង (Lam Dong) រួចចុះទៅទីក្រុង ញ៉ាត្រាង (Nha Trang )​ ដើម្បីត្រឡប់ទៅកាន់​ ខេត្ត​ ក្វាង​ណាម​ (Quang Nam) វិញ។

ខ្សែផ្លូវភ្នំ នារដូវចុងឆ្នាំពោរពេញដោយកាំរស្មីព្រះអាទិត្យ ខ្យល់បក់ ឆ្លង​កាត់​តំបន់ដីក្រហមច្រាល​ដូច​ពណ៌នៃផ្កាប៉ូឡាំង (po-lang) ព្រៃកៅស៊ូនារដូជ្រុះ​ស្លឹកបន្សល់មែកទទេ...ទាំងអស់នេះសុទ្ធបានលេចបង្ហាញតាមកញ្ចក់ឡាន ធ្វើឲ្យនរណាក៏មានអារម្មណ៍រំជើបរំជួលនឹងទេសភាពដ៏ស្រស់ស្អាតនៃតំបន់​ តីង្វៀន (Tay Nguyen)

រសៀលថ្ងៃដដែល រថយន្ត​របស់​យើ​ងបានមកដល់ទីក្រុងភ្នំ Pleiku ខេត្ត យ៉ាឡាយ (Gia Lai) ។ ទីក្រុងនេះ​សុខដុមរមនា ផ្លូវជ្រាល ជួន​កាលឡើងជួនកាលចុះដែល លាក់ខ្លួនក្នុងអ័ព្ទពេលរសៀលដ៏ប្លែក ធ្វើបណ្ដាលឲ្យអ្នកអង្គុយក្បែរ​ខ្ញុំ លាន់មាត់ស្រែកច្រៀងបទចម្រៀងមួដែលបង្ហាញ​ពីអារម្មណ៍នេះថា៖ «ផ្លូវភ្នំខ្ពស់ ទីក្រុងភ្នំពោរពេញដោយទឹកសន្សើម / ទីក្រុងភ្នំបៃតង មេឃទាបពិតជាអផ្សុក​ណាស់ / ភ្ញៀវដើរឡើងចុះ…” ។


ភាព​អស្ចារ្យ​នៃភ្នំ​ភ្លើង ណឹម​កា (Nam Kar) នៅ​ឧទ្យាភូភូគព្ភសាស្ត្រសកល  ដាក់ណុង (Dak Nong)។ រូបថត៖ កុង​ដាត

តីង្វៀន (Tay Nguyen) ​គឺយ៉ាងនោះ មិន​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ដោយ​សេវាកម្ម​ទេសចរណ៍​លំដាប់​ផ្កាយ​៥ ​ទេ គឺដោយអាស្រ័យ​ទៅលើទេសភាពធម្មជាតិប្រកបដោយលក្ខណៈភូមិចាស់ ព្រៃភ្នំ និង​រឿងព្រេងអំពី​វប្បធម៌បង្កប់លក្ខណៈវិរៈកថានៃ ៤៩ ជនជាតិបងប្អូន​របស់​សហគមន៍​បងបង្អូនជនជាតិ​ចំនួន ៤៩ ក្រុម ដែលរស់​នៅ​ទីនេះ។

ក្នុងអំឡុងពេលនៃការធ្វើដំណើរ យើងខ្ញុំបានឈប់នៅកន្លែងជាច្រើន ហើយគយគន់ទេសភាព​ស្រស់​បំព្រងផ្សេងៗគ្នាជាច្រើននៃតំបន់ តីង្វៀន (Tay Nguyen)។ បើសិន​ទីក្រុង​ ដា​ឡាត់ (Da Lat)  មាន​អាកាសធាតុត្រជាក់ ស្រស់បំព្រង និង​រ៉ូម៉ែន​ទិច សោភណ្ឌភាពស្រស់ស្អាត​ដូចជាកញ្ញាម្នាក់។ 

យ៉ាងណានោះ រីឯ  ខេត្ត កនទំ (Kon Tum) យ៉ាឡាយ (Gia Lai) ខេត្ត ដាក់ឡាក់ (Dak Lak) ដាក់ណុង (Dak Nong) ឡឹមដុង (Lam Dong) វិញជាទឹកដីនៃផ្ទះ​រង់ (Rong) ផ្ទះខ្ពស់​ពីដិ ផ្ទះវែង និងពិធីបុណ្យគងឃ្មោះ នារាត្រី ក្នុងពិធីបុណ្យរបស់ជនជាតិ យ៉ារ៉ាយ (Gia Rai) ជនជាតិ​ បាណា (Ba Na) ស្វើដាំង (Xo Dang) អេដេ (E De) ហ្រេ  (Hre) កើហ (Co Ho) ម្នង (Mnong) ពោរពេញ​ទៅដោយវិរៈកថាក៏យ៉ាងនោះដែរ..


តំបន់ តីង្វៀន (Tay Nguyen) រួមមានខេត្តចំនួន ៥គឺខេត្ត​ កនទុំ (Kon Tum) យ៉ាឡាយ (Gia Lai) ខេត្ត ដាក់ឡាក់ (Dak Lak) ដាក់ណុង (Dak Nong) ឡឹមដុង (Lam Dong) មានផ្ទៃដីធម្មជាតិសរុប ៥៤.៦៤០,៦ គីឡូម៉ែត្រក្រឡា (ស្មើនឹង ១៦,៥% នៃផ្ទដីប្រទេសទាំងមូល); ស្ថិតនៅតំបន់ផ្លូវបែក​ជាបីនៃព្រំដែនវៀតណាម-ឡាវ-កម្ពុជា ជាប់ព្រំប្រទល់នឹងតំបន់ចន្លោះភាគខាងជើង និងភាគកណ្ដាល ឆ្នេរសមុទ្រភាគខាងត្បូងនៃភាគកណ្តាល ភាគខាងកើតនៃខាងត្បូង  ដែលជាទីតាំងរស់​នៅដ៏យូរអង្វែង​របស់៤៩ ជនជាតិបងប្អូននិងជាតំបន់ដែលមានទីតាំងយុទ្ធសាស្ត្រសំខាន់លើផ្នែកសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គម ការពារជាតិ សន្តិសុខ និងកិច្ចការបរទេសនៃប្រទេសទាំងមូល។

សហគមន៍បងប្អូនជនជាតិភាគតិច នៅតំបន់ តីង្វៀន (Tay Nguyen) មានវប្បធម៌ជនជាតិដើមសម្បូរបែបនិង​មាន​ភាព​ចម្រុះ។ វប្បធម៌នោះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងភូមិស្រុក លក្ខណៈពិសេសនៃទំនៀមទម្លាប់ និងពិធីបុណ្យពិសេសៗដែលធ្វើឡើងនៅក្នុងតំបន់​ព្រៃដ៏ធំល្វឹងល្វើយ ដូចជា៖ ពិធីបុណ្យគងឃ្មោះ ពិធីបុណ្យអំណរ​ព្រះអាទិទេពផ្តល់អាកាសធាតុល្អ ពិធីបុណ្យ​អំណរស្រូវ​ថ្មី ពិធីបុណ្យប្រណាំងដំរី ពិធីបុណ្យបញ្ចុះសព... ថែមទាំងការស្តាប់ព្រឹទ្ធាចារ្យក្នុងភូមិនិទាន​រឿងព្រាង​ជុំវិញ​អណ្តាត​ភ្លើង ពេញ​មួយ​យប់

ប្រជាជនតំបន់ តីង្វៀន (Tay Nguyen) សព្វថ្ងៃនេះនៅតែរក្សាបាននូវបេតិកភណ្ឌវប្បធម៌រូបី និងអរូបីដ៏មានតម្លៃជាច្រើនដូចជា៖ ចាប៉ីថ្ម គងឃ្មោះ ផ្ទះរង់ (Rong)  ផ្ទះវែង រូបសំណាក់​បានដាក់​ក្នុង​ផ្ទះផ្នូរ ពិធីបុណ្យនិងឃ្លាំងអក្សរសិល្ប៍ប្រជាប្រិយពោរពេញទៅ​ដោយ​អត្តសញ្ញាណដែលត្រូវបានផ្សព្វផ្សាយវេនជាច្រើនជំនាន់។ 

 

បេតិកភណ្ឌមួយ​ក្នុង​ចំណោមបណ្តា​បេតិកភណ្ឌ​ល្បី​​ៗ គឺបរិយាកាសគងឃ្មោះតីង្វៀន (Tay Nguyen) ត្រូវបានអង្គការ UNESCO ផ្ដល់រហស្សនាមថាជាវណ្ណកម្ម ជាស្នាដៃផ្សព្វផ្សាយបន្តវេនជូន​​​ជំនាន់​ក្រោយ​ដោយផ្ទាល់​មាត់ ហើយនិងជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។

លោកសាស្ត្រាចារ្យ បណ្ឌិត​វិទ្យាសាស្ត្រ  តូ ង៉ុកថាញ់ (To Ngọc Thanh) អតីតប្រធានសមាគមសិល្បៈប្រជាប្រិយវៀតណាម សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មការអន្តរជាតិ ពីតន្ត្រីប្រពៃណី ICTM របស់អង្គការ UNESCO ធ្លាប់បានលើកឡើងអំពីបេតិកភណ្ឌវប្បធម៌គងឃ្មោះនៃតំបន់​តីង្វៀន (Tay Nguyen ថា៖ គងឃ្មោះគឺជាស្ពានដែល​តភ្ជាប់វិញ្ញាណរវាងមនុស្ស ព្រះអាទិទេព និងពិភពអរូបី។ រាប់ពាន់ជំនាន់មកហើយ គងឃ្មោះត្រូវបានផ្សារភ្ជាប់ជាមួយនឹងតំបន់តីង្វៀន (Tay Nguyen) ដែលជាផ្នែកសំខាន់​មួយដែល​មិន​អាច​ខ្វះក្នុងជីវភាព​រស់នៅរបស់មនុស្សម្នាក់ៗ និងក្នុងព្រឹត្តិការណ៍សហគមន៍សំខាន់ៗ ស្ទើរតែទាំងអស់។

វប្បធម៌នៃតំបន់ តីង្វៀន (Tay Nguyen) មានការទាក់ទាញដែលមិនអាចប្រកែកបានឡើយ វាដូចជារឿងរបស់អ្នកជាតិពន្ធុវិទ្យាជនជាតិបារាំងដ៏ល្បីល្បាញ Georges Condominas (១៩២១ - ២០១១) ដែលរស់នៅតំបន់ តីង្វៀន (Tay Nguyen) ជាច្រើនឆ្នាំ ចេះហូបម្ហូបរបស់ជនជាតិ​ ម្នង​ (Mnong) ​ចេះនិយាយភាសា​របស់ជនជាតិ​ម្នង (Mnong) ​ចេះ​​​វ័ណ្ឌសំពត់របស់​ជនជាតិ​ម្នង  (Mnong) ដើរជើងទទេ និងធ្វើស្រែដូចបុរសជនជាតិម្នង  (Mnong) ជាពិតប្រាកដ .... ដូច្នេះគាត់ស្រលាញ់តំបន់ តីង្វៀន (Tay Nguyen) ខ្លាំងណាស់ រហូតដល់គាត់ត្រូវនិយាយថា "ខ្ញុំសុបិនក៏និយាយភាសា ​ម្នង  (Mnong) ដែរ!" .

ដូច្នេះមិនពិបាក​នឹងស្រមៃឃើញនូវជីវិតដ៏រស់រវើករបស់បងប្អូនជនជាតិភាគតិចនៅតំបន់ តីង្វៀន (Tay Nguyen) និងឃ្លាំងបេតិកភណ្ឌវប្បធម៌ដ៏អនេកអន័គ្ឃធំរបស់ពួកគេគឺជាការទាក់ទាញដែលបង្កើតបានជាអត្តសញ្ញាណទេសចរណ៍ដាច់​ដោយ​ឡែក​​នៃតំបន់នេះ

ធ្វើ​ដំណើរ​ដើម្បីស្តាប់ដង្ហើមព្រៃភ្នំ

"ធ្វើ​ដំណើរដើម្បីស្តាប់​ដង្ហើមព្រៃភ្នំ។ នោះ​ជា​សម្តីដែលធ្លាប់បានឮរបស់​អ្នក​ស្រឡាញ់​តំបន់ ​តីង្វៀន (Tay Nguyen)  ព្រោះ​នៅទីនោះមាន​សំឡេង​ខ្សឹបរបស់​ដី ទឹក និងរបស់​បទ​ចម្រៀងវរៈភាពពី​អតីតកាលតែងបានបន្លឺមក។

អ្នកស្រាវជ្រាវ ជាវេជ្ជបណ្ឌិតល្បីឈ្មោះជនជាតិបារាំងលោក Alexandre Yersin (១៨៦៣ - ១៩៤៣) បានរកឃើញកំពូលភ្នំ Langbiang ក្នុង​ឆ្នាំ១៨៩៣) បានចាក់គ្រឹះសម្រាប់ការបង្កើតទីក្រុង ដាឡាត (Da Lat) ហើយបន្ទាប់មកមានដំណើរ​ស្វែងរកជាបន្តបន្ទាប់អំពីភាពអាថ៌កំបាំងនៃតំបន់ខ្ពង់រាប តីង្វៀន (Tay Nguyen) របស់ជនជាតិបារាំង ។


ឆ្លងកាត់រាប់លានឆ្នាំនៃការផ្លាស់ប្តូរនៅក្នុងរចនាសម្ព័ន្ធភូគព្ភសាស្ត្រ និងភូមិសាស្ត្រ តំបន់ តីង្វៀន (Tay Nguyen) បានបង្កើតប្រព័ន្ធទេសភាពធម្មជាតិដ៏អស្ចារ្យ ក្នុង​នោះ​មានភ្នំ ទន្លេ បឹង ទឹកជ្រោះ រូងភ្នំ និងភ្នំភ្លើងជាច្រើន។ នេះគឺជាលក្ខខណ្ឌដ៏ល្អសម្រាប់ការអភិវឌ្ឍន៍ប្រភេទ​ទេសចរណ៍ ដូជាទេសចរណ៍អេកូឡូស៊ី សម្រាកលំហែ ស្វែងយល់ព្រៃភ្នំ ផ្សេ រូងភ្នំ កីឡាផ្សងព្រេងជាដើម។

តំបន់ តីង្វៀន (Tay Nguyen) មានប្រព័ន្ធគមនាគមន៍ដែលតភ្ជាប់ទៅកាន់តំបន់ និងខេត្តនានាដោយងាយស្រួល តាមរយៈព្រលានយន្តហោះ បួន​ម៉ាធួត (Buon Ma Thuot) ខេត្ត ដាក់ឡាក់ (Dak Lak), លៀនខឿង (Lien Khuong) ខេត្ត ឡឹម​ដុង (Lam Dong), Pleiku ខេត្ត យ៉ាឡាយ (Gia Lai) និងប្រព័ន្ធផ្លូវគោកតភ្ជាប់នឹងខេត្តក្វាងណាម (Quang Nam) ប៊ិញ​ឌីញ (Binh Dinh) ភូអៀន (Phu Yen) ខាញហ័រ (Khanh Hoa) និងខេត្តមួយចំនួននៅភាគខាងកើត នៃខាងត្បូង។


ជាគំរូដូចជាទីក្រុងដាឡាត (Da Lat) ជាមួយនឹងលក្ខខណ្ឌធម្មជាតិដ៏ល្អ ដោយសារទីតាំងស្ថិតនៅកម្ពស់ប្រហែល ១៥០០ ម៉ែត្រលើនីវ៉ូទឹកសមុទ្រ ទេសភាពធម្មជាតិរ៉ូមែនទិច អាកាសធាតុត្រជាក់ពេញមួយឆ្នាំ។ ឬដូចជាទីរួមស្រុក មាំងដែន (Mang Den) នៃខេត្តកន​ទុំ (Kon Tum) សព្វថ្ងៃនេះក៏ត្រូវបានជនជាតិបារាំងកំណត់ជាគោលដៅទេសចរណ៍មួយ​ផងដែរ ដោយមានបំណងសាងសង់ក្លាយទៅ​ជា​ទីក្រុង ដាឡាត (Da Lat) ទីពីរនៃតំបន់​​ តីង្វៀន (Tay Nguyen)  ចាប់ពីដើមសតវត្សទី ២០

នៅតំបន់ខ្ពង់រាប តីង្វៀន (Tay Nguyen) មានឧទ្យានជាតិចំនួន ០៦ រួមមាន៖ ជឺម៉មរ៉ៃ (Chu Mom Ray) ខេត្ត​កន​ទុំ (Kon Tum), កន​កាគីញ (Kon Ka Kinh) ខេត្ត យ៉ាឡាយ (Gia Lai), យក់ដុន (Yok Don) ខេត្ត ដាក់​ឡាក់ (Dak Lak), ជូយ៉ាងស៊ីន (Chu Yang Sin) ខេត្ត ដាក់ឡាក់ (Dak Lak), Bidoup​ ណូយបា (Nui Ba) ខេត្ត ឡឹម​ដុង (Lam Dong), តាយុង (Ta Dung) ខេត្ត ដាក់ណុង; តំបន់ជីវមណ្ឌលបម្រុងពិភពលោកចំនួន​ពីរគឺខ្ពង់រាប Langbiang ខេត្ត​ ឡឹម​ដុង (Lam Dong) និងខ្ពង់រាប កន​ហាណុង​ (Kon Ha Nung) (ត្ត យ៉ាឡាយ (Gia Lai)។ ជាមួយនឹងប្រព័ន្ធអេកូឡូស៊ីព្រៃឈើ ចម្រុះលេខ ១ នៅប្រទេសវៀតណាម ទីនេះក្លាយជាគោលដៅដ៏ទាក់ទាញបំផុតសម្រាប់អ្នកដែលចូលចិត្តទេសចរផ្សងព្រេង ឡើងភ្នំ គយគន់​ទឹកជ្រោះ និងស្វែងយល់នូវព្រៃធម្មជាតិ។

តំបន់ តីង្វៀន (Tay Nguyen) ដ៏អស្ចារ្យ មានទន្លេ អូរ បឹង និងទឹកធ្លាក់រាប់រយកន្លែង។ ដូចជា៖ ទន្លេ ដាកប្លា (Dak Bla) ប៉ាកូ (Pa Co) សេរីពក (Serepok) ក្រាំងអាណា (Krong Ana) ក្រងណូ (Krong No) ...; បឹងធំៗ និងស្រស់ស្អាតដូចជា បឹងទៀន​ឡឹម (Tuyen Lam) ដាន​គៀវ (Dan Kia)  - សួយ​វ៉ាង (Suoi Vang) (ខេត្ត ឡឹម​ដុង (Lam Dong)), ហូដាក់ (Ho Lak) (ខេត្ត ដាក់ឡាក់ (Dak Lak)) បៀន​ហូ (Bien Ho) (ខេត្ត យ៉ាឡាយ (Gia Lai)); ទឹកធ្លាក់ដូចជា ដ្រៃណូ (Dray Nur) ដ្រៃសាប (Dray Sap)  លៀងនុង (Lieng Nung) យ៉ាឡុង (Gia Long)  ទ្រីញនឹ (Trinh Nu) ភូកឿង (Phu Cuong) លឹវលី (Luu Ly) Pongour, កាមលី (Cam Ly) ប៉្រែន (Pren)... ទេសភាពធម្មជាតិ​ដ៏អស្ចារ្យទាំងអស់នេះអាចត្រូវបានសាងសង់ នឹងកម្លាយឲ្យទៅជាអាស័យដ្ឋានទេសចរណ៍ដ៏អស្ចារ្យបាន។



គួរឲ្យ​ចាប់​ចិត្តថា តំបន់ តីង្វៀន (Tay Nguyen) មានឧទ្យានភូគព្ភសាស្ត្រសកល ដាក់ណុង (Dak Nong)  ដែលមានប្រព័ន្ធរូងភ្នំភ្លើងនៅក្រោមថ្ម  bazan មានប្រវែងជាង ១០ គីឡូម៉ែត្រ រួមជាមួយនឹងដានស្នាមរស់នៅនៃកុលសម្ព័ន្ធ ក្នុងបុរេប្រវត្តិប្រមាណ ៦០០០ទៅ ៧០០០ ឆ្នាំមុន ត្រូវបានអ្នកឯកទេសអន្តរជាតិវាយតម្លៃថា មានទំហំធំ និងទាក់ទាញជាងរូងភ្នំភ្លើង Manjanggul នៅលើកោះ Jeju - និមិត្តរូបនៃទេសចរណ៍កូរ៉េខាងត្បូង។ យើង​ពិត​ជាភ្ញាក់ផ្អើល​នឹង​សម្រស់​ដ៏​ចម្លែក​នៃ​ភ្នំភ្លើង និង​ប្រព័ន្ធ​រូងភ្នំ​ភ្លើង​ នៅខេត្ត​ ដាក់ណុង (Dak Nong)

សម្រាប់តំបន់ តីង្វៀន (Tay Nguyen) ប្រព័ន្ធទេសភាពធម្មជាតិ និងតម្លៃវប្បធម៌ពិសេសគឺជា “គន្លឺះ” ដើម្បីជួយបើកទ្វារសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ក្នុងតំបន់ តាមទិសដៅនៃលក្ខណៈប្លែកពីគេ ចំណាត់ថ្នាក់ជាតិ និងតំបន់ ដូចជាក្ដីសង្ឃឹមដែលសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយបានដាក់​ចេញក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់តីង្វៀន (Tay Nguyen) រហូតដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥./.


សម្រាប់តំបន់ តីង្វៀន (Tay Nguyen) ប្រព័ន្ធទេសភាពធម្មជាតិ និងតម្លៃវប្បធម៌ពិសេសគឺជា “គន្លឺះ” ដើម្បីជួយបើកទ្វារសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ក្នុងតំបន់ តាមទិសដៅនៃលក្ខណៈប្លែកពីគេ ចំណាត់ថ្នាក់ជាតិ និងតំបន់ ដូចជាក្ដីសង្ឃឹមដែលសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយបានដាក់​ចេញក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់តីង្វៀន (Tay Nguyen) រហូតដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥./.
ភ្ញៀវ​ទេសចរណ៍​បរទេស​ចូល​រួមក្នុង​កម្មវិធី​សម្តែងវាយ​ ​គង​ដែល​សម្តែង​នៅ​ក្នុង​ផ្ទះ​វែង​ប្រពៃណី​របស់​ប្រជាជនរស់នៅ​តំបន់ តីង្វៀន (Tay Nguyen) ក្នុង​ខេត្ត ដាក់​ឡាក់ (Dak Lak)។ រូបថត៖ កុង​ដាត​/VNP

អត្ថបទ៖ ថាញ​ហ័រ  រូបថត៖ កុង​ដាត ថាញ​ហ័រ ថាញ​យ៉ាង

ប្រែសម្រួល​ដោយង្វៀន​យ៉ាង


top