ខិតខំប្រឹងប្រែង ដើម្បីជំនះការរអិលបាក់ដី នៅតំបន់វាលរាបទន្លេគឺវឡុង (Cuu Long)

ខិតខំប្រឹងប្រែង ដើម្បីជំនះការរអិលបាក់ដី នៅតំបន់វាលរាបទន្លេគឺវឡុង (Cuu Long)

ជាតំបន់យុទ្ធសាស្ត្រពិសេសស្ដីពីនយោបាយ សេដ្ឋកិច្ច សង្គម ការពារជាតិ សន្តិសុខ កិច្ចការបរទេស អភិវឌ្ឍដោយនិរន្តរភាព ប៉ុន្តែវាលរាបទន្លេ គឺវឡុង (Cuu Long) កំពុងប្រឈមមុខនឹងបញ្ហាជាច្រើនដូចជា៖ ផលប៉ះពាល់នៃបម្រែបុម្រួលអាកាសធាតុ ទឹកសមុទ្រកើនឡើង ស្ថាន​ភាពស្រុតដី បន្ទាបផ្ទៃដី បញ្ហាជ្រាបប្រៃ ការបំពុលបរិស្ថាន ស្ថាន​ភាព​ទឹក​ជំនន់លិចនៅពេលមានជំនោរកើតឡើង​នៅទីក្រុងជាច្រើន...

ប្រព័ន្ធទំនប់ការពារទីប្រជុំជន នៅមាត់ទន្លេនៃខេត្ត គៀន​យ៉ាង (Kien Giang) ។ រូបថត៖​ទីភ្នាក់ងារសារ​ព័ត៌មាន​វៀតណាម

យោងតាមរបាយការណ៍របស់ភូមិភាគនានាផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុបានបណ្តាលឱ្យកម្រិតទឹកសមុទ្រកើនឡើង រួមជាមួយនឹងការបាក់ស្រុតដី និងស្ថានភាពអាកាសធាតុអាក្រក់ផ្សេងទៀត ដែលបណ្តាលឱ្យច្រាំងទន្លេ និងឆ្នេរសមុទ្រនៃបណ្តាខេត្តក្នុង​តំបន់វាលរាប ទន្លេ​គឺវឡុង (Cuu Long) ត្រូវរអិលបាក់ដីកាន់តែធ្ងន់ធ្ងរទៅ។ ដោយមានប្រព័ន្ធទន្លេ ប្រឡាយទឹក និងព្រែកខ្វាត់ខ្វែង និងឆ្នេរសមុទ្រមានប្រវែងជាង ៧៤០ គីឡូម៉ែត្រ ចាប់តាំងពីឆ្នាំ ២០១៦ ដល់បច្ចុប្បន្ន បណ្ដាខេត្ត ក្រុងនានាក្នុងនៅតំបន់វាលរាបទន្លេគឺវឡុង (Cuu Long) មានករណី រអិលបាក់ដីសរុប ៧៧៩ កន្លែង ដែលមានប្រវែងសរុប ១.១៣៤ គីឡូម៉ែត្រ ក្នុងនោះច្រាំងទន្លេត្រូវរអិលបាក់ដី ៦៦៦ កន្លែង មានប្រវែង ៧៤៤ គីឡូម៉ែត្រ; ឆ្នេរសមុទ្រត្រូវរអិលបាក់ដី ១១៣ កន្លែង មានប្រវែង ៣៩០ គីឡូម៉ែត្រ។

 

នាពេលថ្មីៗនេះ ក្រសួង ស្ថាប័ន និងមូលដ្ឋានបានយកចិត្តទុកដាក់កាន់តែច្រើនជាងលើការគ្រប់គ្រងច្រាំង បាតទន្លេ និងឆ្នេរសមុទ្រ។ អាស្រ័យហេតុនេះ ការបង្កើនការផ្សព្វផ្សាយ ចំណាត់ការបំពាន រៀបចំការស៊ើបអង្កេត និងវាយតម្លៃស្ថានភាពរអិលបាក់ដីច្រាំងទន្លេ និងឆ្នេរសមុទ្រ កសាងផែនទីដើម្បីការពារ និងប្រឆាំងនឹងការរអិលបាក់ដី​ច្រាំងទន្លេ ឆ្នេរសមុទ្រ។ ជាពិសេស ចាប់ពីឆ្នាំ ២០១៦ រហូតដល់បច្ចុប្បន្ន រដ្ឋាភិបាលបានវិនិយោគ និងមានផែនការវិនិយោគសម្រាប់បណ្ដាខេត្តនៃតំបន់វាលរាប ទន្លេគឺវឡុង (Cuu Long) ដោយទឹកប្រាក់ចំនួន ១៦.២២៣ ពាន់លានដុង ដើម្បីកសាងសំណង់ជាទំនប់ទប់ទល់នឹងការរអិលបាក់ដី ​ចំនួន ២១៨កន្លែង មានប្រវែង ៣២៤ គីឡូម៉ែត្រ។


ដើម្បីគ្រប់គ្រង និងកាត់បន្ថយការខូចខាតដែលបណ្តាលមកពីទឹកជំនន់ការរអិលបាក់ដី​ច្រាំងទន្លេ និងឆ្នេរសមុទ្រ លោកនាយករដ្ឋមន្ត្រីតម្រូវឱ្យមូលដ្ឋាននានា ត្រូវគាំទ្រយ៉ាងសកម្ម ដើម្បីមានស្ថិរភាពនៃជីវិតសម្រាប់គ្រួសារក្នុងនៅតំបន់ដែលជួបប្រទះនឹងការរអិលបាក់ដី ម្ចាស់ការបន្លាស់ទីលំនៅរបស់គ្រួសារស្ថិតនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់នៃការរអិលបាក់ដី ជៀសវាងការអកម្ម ចៃដន្យនាំឱ្យបាត់បង់អាយុជីវិតរបស់ប្រជាជននៅពេលមានការរអិលបាក់ដី​កើតឡើង។ លើសពីនេះ មូលដ្ឋាននៅតែបន្តដោះស្រាយ និងជំនះតំបន់រអិលបាក់ដី​ដ៏គ្រោះថ្នាក់ ដើម្បីធានាសុវត្ថិភាពសម្រាប់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ 

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីបានចង្អុរការឲ្យបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវធ្វើការវិភាគដោយស៊ីជម្រៅអំពីមូលហេតុដែលនាំឱ្យកើតស្ថានភាពនេះ តាមរយៈនោះផ្តល់មតិ គំនិត សិក្សាស្រាវជ្រាវដំណោះស្រាយ ត្រឹមត្រូវតាមវិធីសាស្រ្ត និងយុទ្ធសាស្រ្តយូរអង្វែង ដូចជា សាងសង់ទំនប់ទឹកពានសមុទ្រទិសខាងកើត នៅកន្លែងដែលមានលក្ខខណ្ឌសមស្រប (អភិវឌ្ឍចរាចរណ៍ផង ស្កាត់រលក ប្រឆាំងនឹងការរអិលបាក់ដី ការជ្រាបចូលនៃទឹកសមុទ្រ រក្សាបានដីល្បាប់ ដើម្បីពានសមុទ្រផង) ធ្វើឲ្យមានតុល្យភាព រៀបចំធនធានរបស់រដ្ឋាភិបាល និងមានយន្តការ គោលនយោបាយសមស្រប ដើម្បីសង្គមូបនីយកម្ម កៀរគរធនធានក្រៅរដ្ឋាភិបាល វិនិយោគកសាងសំណង់បង្ការ និងប្រឆាំងនឹងការរអិលបាក់ដី។


ភារកិច្ចបន្ទាន់ខាងមុខគឺធានាអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន បណ្តាសំណង់របស់រដ្ឋាភិបាល ធានាការរកស៊ីរបស់ប្រជាជនត្រូវតែ "បណ្ដោយអាកាសធាតុ" អភិវឌ្ឍប៉ុន្តែត្រូវតែមាននិរន្តរភាព ស្របតាមស្មារតីនៃការណែនាំរបស់អគ្គលេខាបក្ស លោក ង្វៀនភូត្រុង (Nguyen Phu Trong) បានមានប្រសាសន៍ថា "មិនលះបង់ភាពជឿនលឿន និងយុត្តិធម៌សង្គម ដើម្បីរត់តាមកំណើនសេដ្ឋកិច្ចធម្មតា"។ នេះគឺជាបញ្ហាលំបាក និងស្មុគស្មាញ ប៉ុន្តែជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ ការខិតខំប្រឹងប្រែងដ៏ធំធេង សកម្មភាពប្ដូរប្ដេជ្ញ មានចំណុចសំខាន់ ចំណុចស្នូល បញ្ហានឹងត្រូវបានកែលម្អបន្តិចម្តងៗ។/.

បច្ចុប្បន្ន ទូទាំងតំបន់វាលរាបទន្លេគឺវឡុង (Cuu Long) មាន ៥៦១ កន្លែងត្រូវរអិលបាក់ដី ក្នុងនោះច្រាំងទន្លេ ៥១៣ កន្លែង មាន​​ប្រវែង ៦០២ គីឡូម៉ែត្រ ឆ្នេរសមុទ្រ ៤៨  កន្លែង មាន​​ប្រវែង ២០៨ គីឡូម៉ែត្រ។ គួរកត់សម្គាល់ថា ទូទាំងតំបន់នៅមាន ៦៣ កន្លែងត្រូវរអិលបាក់ដីយ៉ាងគ្រោះថ្នាក់(ច្រាំងទន្លេចំនួន ៣៩ កន្លែង មាន​​ប្រវែង ១១៨ គីឡូម៉ែត្រ ឆ្នេរសមុទ្រ ២៤ កន្លែង មានប្រវែង ៨៥ គីឡូម៉ែត្រ) ដោយមានប្រវែងសរុបទាំងអស់ ២០៤ គីឡូម៉ែត្រ។

អត្ថបទ៖កាសែតរូបភាពវៀតណាម រូបភាព៖ VNA ប្រែសម្រួលដោយង្វៀន​យ៉ាង


top