ក្រុមនិស្សិតអាមេរិកដើមកំណើតជនជាតិ Hmong ៖ ត្រឡប់មកកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកសសៃរស់វប្បធម៌
និស្សិតអាមេរិកដើមកំណើតជនជាតិហ្មុង (Hmong) បួននាក់រួមមាន៖ Leanne Lo, Sunshine Thao, Edward Xiong និង Jules Xiong មកពីសាកលវិទ្យាល័យ Wisconsin (សហរដ្ឋអាមេរិក) បានធ្វើដំណើរត្រឡប់មកកាន់ប្រទេសវៀតណាមវិញ ជាមួយនឹងគម្រោង “តភ្ជាប់សសៃរស់ជនជាតិ Hmong ដែនដី និងព្រលឹង”។ បទពិសោធន៍ នៅតាមសហគមន៍ជនជាតិ Hmong នៅឃុំប៉ាក័រ (Pa Co) (ខេត្តភូថ័រ - Phu Tho) ហូយទូ (Huoi Tu) (ខេត្តងែអាន - Nghe An) និង លុងតាម (Lung Tam) (ខេត្តត្វៀនក្វាង - Tuyen Quang) បានជួយពួកគេបង្កើតបណ្តុំម៉ូដសម្លៀកបំពាក់ពិសេសមួយ ដែលមិនត្រឹមតែលើកតម្កើងបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីអត្តសញ្ញាណឆ្លងព្រំដែនទៀតផង។
ក្នុងអំឡុងពេលធ្វើដំណើរ ក្រុមនេះបានសិក្សាស្វែងយល់អំពីបច្ចេកទេសគូរក្រមួនឃ្មុំ ជ្រលក់ពណ៌ខៀវចាស់ និងប៉ាក់ដោយដៃ រស់នៅជាមួយគ្រួសារជនជាតិនៅមូលដ្ឋាន។ ពួកគេបានអ្នកភូមិស្វាគមន៍ដូចជាសាច់ញាតិ រៀនត្បាញសំពត់ និងទទួលបានបទពិសោធន៍ជីវភាពរស់នៅបែបតំបន់ភ្នំ។ បទពិសោធន៍ទាំងនោះ បានក្លាយជាប្រភពបំផុសគំនិត សម្រាប់បណ្តុំម៉ូដ ដែលពាំនាំស្មារតីសម័យទំនើប ប៉ុន្តែនៅតែពោរពេញទៅដោយអត្តសញ្ញាណជនជាតិ Hmong។ Sunshine Thao បានរៀបរាប់ថា៖ “ខ្ញុំមិនត្រឹមតែរស់នៅតាមបែបធម្មជាតិ និងភូមិឋានប៉ុណ្ណោះទេ ថែមទាំងយល់កាន់តែច្បាស់អំពីកន្លែង ដែលជីដូនជីតា និងឪពុកម្តាយ ធ្លាប់រស់នៅទៀតផង”។
ម៉ូដសម្លៀកបំពាក់ដែលរចនាដោយក្រុមនេះ ត្រូវបានបំផុសគំនិតផ្តើមពីមេអំបៅ ផ្កា និងរាងគូទខ្យង - ដែលជានិមិត្តរូបតំណាងដ៏ស្និទ្ធស្នាលនៅក្នុងវប្បធម៌ជនជាតិ Hmong។ មេអំបៅបានភ្ជាប់ជាមួយនឹងការចងចាំរបស់សហគមន៍ ផ្កាតំណាងឱ្យការអភិវឌ្ឍ រាងគូទខ្យងរំឭកពីប្រភពដើមនៃគ្រួសារ។ Jules Xiong បានពន្យល់ថា៖ “មេអំបៅ និងផ្ការស់នៅជាមួយគ្នាដើម្បីរស់រានមានជីវិត។ ដូចគ្នានេះដែរ សម្រាប់យុវជនជំនាន់ក្រោយ អត្តសញ្ញាណជនជាតិ Hmong បានអភិវឌ្ឍប្រកបដោយតុល្យភាព រវាងការអភិរក្ស និងការផ្លាស់ប្តូរ”។
Edward Xiong ចែករំលែកដោយក្ដីរំភើប៖ “នៅអាមេរិក ខ្ញុំគ្រាន់តែឮជីដូន និងឪពុកនិយាយអំពីការត្បាញសំពត់ និងការជ្រលក់ពណ៌ខៀវចាស់។ ឥឡូវ ខ្ញុំបានទទួលបទពិសោធន៍នេះ ខ្ញុំមានអារម្មណ៍ដូចជាបានត្រឡប់មកផ្ទះវិញ បានរំឭកអំពីអត្តសញ្ញាណ និងប្រភពដើមរបស់ខ្ញុំ”។ បណ្តុំម៉ូដ “តភ្ជាប់សសៃរស់ជនជាតិ Hmong ដែនដី និងព្រលឹង” មានលក្ខណៈយុវវ័យ ជាមួយនឹងស្មារតីអន្តរជាតិផង បង្ហាញពីមោទនភាពចំពោះប្រពៃណីផង។ ក្បាច់រចនាមេអំបៅ ផ្កា និងរាងគូទខ្យង បានរៀបរាប់អំពីប្រវត្តិសាស្រ្តបេតិកភណ្ឌជនជាតិ Hmong ឆ្លងកាត់ច្រើនស្រទាប ច្រើនជំនាន់។
លោកស្រី ត្រឹន ត្វៀតឡាន (Tran Tuyet Lan) នាយកនៃអង្គការ Craft Link ដែលជាដៃគូជាមួយក្រុមនិស្សិត បានឱ្យដឹងថា៖ “និស្សិតទាំងនេះ គឺជាជនជាតិហ្ង Hmong) ជំនាន់ទីបី ដែលរស់នៅអាមេរិក។ គម្រោងនេះ បានចូលរួមចំណែកក្នុងការផ្សព្វផ្សាយសិប្បកម្មប្រពៃណី និងតភ្ជាប់សិប្បករវៀតណាម ជាមួយពិភពរចនាវ័យក្មេងលើពិភពលោក។ បណ្តុំម៉ូដនេះ បានដាក់តាំងបង្ហាញជាសាធារណៈ ហើយទាក់ទាញចំណាប់អារម្មណ៍មហាជនយ៉ាងខ្លាំង”។
មិនត្រឹមតែជាគម្រោងម៉ូដសម្លៀកបំពាក់ប៉ុណ្ណោះទេ នៅទាំងជាការធ្វើដំណើរ ដើម្បីស្វែងរកអត្តសញ្ញាណឡើងវិញផងដែរ។ Leanne Lo - និស្សិតផ្នែករចនាម៉ូដ បានពោលថា៖ “ខ្ញុំស្រឡាញ់វប្បធម៌ស្រុកកំណើតកាន់តែខ្លាំង។ ខ្ញុំបានរកឃើញអត្តសញ្ញាណផ្ទាល់ខ្លួន តាមរយៈពណ៌និងស្មារតី នៃតំបន់ខ្ពង់រាបថ្ម”។
"តភ្ជាប់សសៃរស់ជនជាតិ Hmong ដែនដី និងព្រលឹង” មិនត្រឹមតែជាឈ្មោះគម្រោងប៉ុណ្ណោះទេ ថែមទាំងជាមេរៀននៃការត្រឡប់មកវិញផងដែរ - ដែលជាកន្លែងយុវជនអាមេរិកដើមកំណើត Hmong បានរកឃើញនូវចំណង រវាងមនុស្ស ធម្មជាតិ និងប្រពៃណី។ ទោះបីជាពួកគេរស់នៅអាមេរិក ឬកន្លែងណាក៏ដោយ ពួកគេនៅតែមានមោទនភាពថា៖ ពួកគេជាជនជាតិ Hmong) ដែលនាំលំហូរវប្បធម៌មកពីវៀតណាម៕
អត្ថបទ៖ វ៉ឹនត្រឹន រូបភាព៖ ថាញយ៉ាង
ប្រែសម្រួល៖ រីកើង















