កំណប់ទ្រព្យ យិនស៊ិន ង៉ុកលីញ (Ngoc Linh)

កំណប់ទ្រព្យ យិនស៊ិន ង៉ុកលីញ (Ngoc Linh)

 
 

នៅប្រទេសវៀតណាម មានយិនស៊ិនដ៏មានតម្លៃមួយប្រភេទ ដែលត្រូវបានគេរកឃើញក្នុងទសវត្សរ៍ទី ៧០ នៃសតវត្សទី ២០ ប៉ុន្តែត្រូវបានវាយតម្លៃថា ជាយិនស៊ិនមួយក្នុងចំណោម ៥ ប្រភេទល្អបំផុតលើពិភពលោក ដោយមានសមាសភាពឱសថដ៏អស្ចារ្យ ដែលគ្មានប្រភេទយិនស៊ិនផ្សេងទៀតណាលើពិភពលោក នេះមាន។ នោះគឺជាយិនស៊ិន ង៉ុកលីញ (Ngoc Linh) ជាកំណប់ទ្រព្យ នៃតំបន់ព្រៃភ្នំ និងជាកំណប់ទ្រព្យជាតិ ដែលត្រូវបានគេរំពឹងថា នឹងនាំប្រទេសវៀតណាមឡើងដល់កំពូលនៃ "មហាអំណាច"យិនស៊ិន" របស់ពិភពលោក។

កំណប់ទ្រព្យជាតិយិន​ស៊ិនង៉ុកលីញ (Ngoc Linh)បាន​ដាំដុះ​ក្នុង"តំបន់​ពិសិដ្ឋ"

មុនពេល​ដែល​បានរកឃើញដោយអ្នកវិទ្យាសាស្ត្រ យិនស៊ិន ង៉ុក​លីញ (Ngoc Linh) បានលូតលាស់ តាម​បែបធម្មជាតិ ក្រោមម្លប់​ដើម​ឈើចាស់នៅលើកំពូលភ្នំ ង៉ុក​លីញ (Ngoc Linh) ដែលស្ថិតនៅចន្លោះខេត្តពីរគឺខេត្ត​កូន​ទុំ (Kon Tum) និងខេត្ត ក្វាង​ណាម (Quang Nam) ដូច្នេះស្ទើរតែគ្មាននរណាម្នាក់ដឹងអំពីវាទេ។ រហូតដល់ឆ្នាំ ១៩៧៣ នៅពេល​ដែលស្ថាប័ន​សុខភាព នៅភូមិភាគកណ្តាលបានបញ្ជូនមន្ត្រីចំនួន ៤ នាក់ ដែលដឹកនាំដោយឱសថការី ដាវ គឹមឡុង (Dao Kim Long) តាមដងផ្លូវពីស្រុក ដាក់តូ (Dak To) ខេត្ត កូនទុំ (Kon Tum) ឡើងភ្នំ ង៉ុក​លីញ (Ngoc Linh) ដើម្បីស្វែងរកថ្នាំព្យាបាលជំងឺសម្រាប់ប្រជាជន​និង​កងទ័ព ហើយបានរកឃើញយិនស៊ិនដ៏មានតម្លៃនេះ។

យោងតាមឱសថការី ដាវ គឹមឡុង (Dao Kim Long) បន្ទាប់ពីប៉ុន្មានថ្ងៃ​ឆ្លងកាត់ព្រៃ និងទឹក​ជ្រោះ នៅម៉ោង ៩ និង​ ០០ នាទី ព្រឹក ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ១៩៧៣ នៅកម្ពស់ ១៨០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ក្រុមការងារបានរកឃើញយិនស៊ិនពីរដើមដំបូង។ ហើយនៅរសៀលថ្ងៃដដែល ពួកគេបានរកឃើញកម្រាលព្រំដ៏ក្រាស់នៃយិនស៊ិន ស្ទើរតែពូជសុទ្ធ រីកលូតលាស់យ៉ាង​ល្អ ផ្កាក្រអូប... នៅក្បែរលើច្រាំងទឹក​ជ្រោះខាងលិចនៃភ្នំង៉ុកលីន (Ngoc Linh) ។ ដោយកំណត់ថា នេះគឺជាប្រភេទយិនស៊ិនថ្មី និងកម្របំផុតដែលមិនធ្លាប់នៅទីណាមានក្នុងពិភពលោក ឱសថការីដាវ គឹមឡុង (Dao Kim Long)  បានដាក់ឈ្មោះវិទ្យាសាស្ត្រប្រភេទ​យិន​ស៊ិន​នេះគឺ panax articulatus KL Dao ដែលក្រោយមក ប្រជាជនបានស្គាល់ថា យិនស៊ិន ង៉ុក​លីញ (Ngoc Linh) ។

ក្រោយរកឃើញយិនស៊ិនប្រភេទថ្មី គណៈកម្មាធិការបក្សភូមិភាគទី ៥ បានដឹកនាំគណៈកម្មាធិការឱសថស៊ីវិល ការពារនិងប្រើប្រាស់ដោយសម្ងាត់ ហើយបានចាត់ឲ្យរោងចក្រផលិតឱសថមជ្ឈិមភាគ​កណ្តាល កែច្នៃ និងផលិតថ្នាំសម្រាប់បម្រើមន្ត្រី ទាហាន និងប្រជាពលរដ្ឋ ទន្ទឹម​នឹង​នេះយកគំរូទៅក្រសួងសុខាភិបាល វិទ្យាស្ថានឱសថហាណូយ (Ha Noi) ដើម្បីសិក្សាបន្ថែម។

ចាប់ពីឆ្នាំ  ១៩៧៣ រហូតមកដល់បច្ចុប្បន្ន តាមរយៈដំណើរការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រក្នុងស្រុក និងអន្តរជាតិបានកំណត់ថា ដើម ឫស្ស យិនស៊ិន ង៉ុក​លីញ (Ngoc Linh) មានសារធាតុ saponin ខ្ពស់ជាងប្រភេទយិនស៊ិនជាច្រើនដង នៅលើពិភពលោក។ ជាពិសេស យិនស៊ិន ង៉ុក​លីញ (Ngoc Linh)មានលក្ខណៈពិសេសលេចធ្លោដែលយិនស៊ិនកូរ៉េខាងត្បូង និងយិនស៊ិនចិនមិនមាន នោះគឺលក្ខណៈអង់ទីប៊ីយ៉ូទិក ប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត កាត់បន្ថយការថប់អារម្ភណ៍ ប្រឆាំងអុកស៊ីតកម្ម និងការរួមបញ្ចូលគ្នាដ៏ល្អជាមួយនឹងថ្នាំអង់ទីប៊ីយោទិចសម្រាប់ជំងឺទឹកនោមផ្អែម។ ដូច្នេះហើយ យិន​ស៊ិន​ត្រូវ​បាន​គេ​ដាក់​ក្នុង​ចំណាត់ថ្នាក់​យិនស៊ិន​ល្អ​បំផុត​ទាំង​ ៥ ​ក្នុង​ពិភពលោក។

 

យិនស៊ិន ង៉ុកលីញ (Ngoc Linh) មិនត្រឹមតែមានតម្លៃខាងវិទ្យាសាស្រ្តនិងជាឱសថប៉ុណ្ណោះទេ យិនស៊ិន ង៉ុកលីញ (Ngoc Linh) ក៏ជារុក្ខជាតិមានតម្លៃសេដ្ឋកិច្ចខ្ពស់ផងដែរ។ តាមការប៉ាន់ប្រមាណថា ប្រសិនបើអ្នកចំណាយប្រហែល ៣ ពាន់លានដុង ដើម្បីដាំយិនស៊ិនលើផ្ទៃដី ១ ហិកតា បន្ទាប់ពី ៥ ឆ្នាំ អ្នកអាចទទួលបាន ៣០ ពាន់លានដុង (ប្រហែលជាង ១,៣ លានដុល្លារអាមេរិក)។ ទោះជាយ៉ាងណាក៏ដោយ ការដាំយិនស៊ិន ង៉ុក​លីញ (Ngoc Linh) គឺមិនសាមញ្ញទេ ព្រោះវាត្រូវបានកំណត់ថា ជាប្រភេទរុក្ខជាតិ​ពិសេស​ប្រភេទមួយ ដូច្នេះ យិន​ស៊ិនអាចលូតលាស់ និងផ្តល់គុណភាពល្អបានតែក្នុងលក្ខខណ្ឌអាកាសធាតុ និងដីនៅតំបន់ដែល​មានកម្ពស់ពី ១.២០០-២.០០០ ម៉ែត្រ នៅលើភ្នំង៉ុក​លីញ ( Ngoc Linh) ដែលត្រូវបានគេចាត់ទុកថា នេះគឺជា​តំបន់​ពិសិដ្ឋនៃយិនស៊ិន ង៉ុកលីញ (Ngoc Linh) បើដាំនៅកន្លែងផ្សេងៗ គុណភាពនឹងមិនត្រូវបានធានាទេ។

អតីតនាយករដ្ឋមន្ត្រី លោក ង្វៀន​ ស្វឹន​ភុក (Nguyen Xuan Phuc) បានយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ចំពោះរតនៈសម្បត្តិ យិនស៊ិនង៉ុក​លីញ ( Ngoc Linh) របស់វៀតណាម។ រូបថត៖ ក្រុមហ៊ុន យិនស៊ិន ង៉ុកលីញកូន​ទុំ (Ngoc Linh Kon Tum)

ដោយតម្លៃពិសេសទាំងនេះ ក្នុងឆ្នាំ២០១៨ នាយករដ្ឋមន្ត្រី លោក ង្វៀន​ ស្វឹន​ភុក (Nguyen Xuan Phuc) (បច្ចុប្បន្នលោកជាប្រធានរដ្ឋ) បានទៅទស្សនាតំបន់ដាំដុះយិនស៊ិន ង៉ុក​លីញ (Ngoc Linh) របស់ក្រុមហ៊ុនភាគហ៊ុនយិនស៊ិន ង៉ុក​លីញកូន​ទុំ (Ngoc Linh Kon Tum)។ នៅទីនេះ នាយករដ្ឋមន្ត្រី លោក ង្វៀន ស្វឹន​ភុក (Nguyen Xuan Phuc) បានប្រគល់កិត្តិនាម “កំណប់ទ្រព្យជាតិរបស់វៀតណាម - កំណប់ទ្រព្យដ៏អស្ចារ្យនៃតំបន់ភ្នំព្រៃ” សម្រាប់ យិនស៊ិន ង៉ុក​លីញ (Ngoc Linh)។

 

ការដែលប្រមុខរដ្ឋាភិបាលបានចុះពិនិត្យតំបន់ដាំយិនស៊ិន ង៉ុក​លីញ (Ngoc Linh) បង្ហាញពីការរំពឹងទុកយ៉ាងខ្លាំងចំពោះសក្តានុពលនៃរុក្ខជាតិឱសថដ៏មានតម្លៃនេះ ព្រោះវាមិនត្រឹមតែអាចក្លាយជាកម្លាំង​សម្រាប់​ការ​"ពង្រឹង​ ពង្រីកប្រទេសជាតិ និង​លើកកម្ពស់ជីវភាពរស់នៅ​របស់​ប្រជាជន "ប៉ុណ្ណោះទេ ថែមទាំងអាចអភិវឌ្ឍឧស្សាហកម្មឱសថ និងអាហារបំប៉ុនសុខភាពថ្នាក់ពិភពលោក។

នាំ​ប្រទេសវៀតណាមលើផែនទីយិនស៊ិនពិភពលោក

ដើម្បីឱ្យយិនស៊ិនង៉ុកលីញ (Ngoc Linh) ក្លាយជា " កំណប់ទ្រព្យជាតិ" និងជាឧស្សាហកម្មនាំចេញតម្លៃរាប់ពាន់លានដុល្លាក្នុងទស្សវត្សរ៍ខាងមុខ តាមការរំពឹងទុករបស់រដ្ឋាភិបាល ទាមទារឱ្យថ្នាក់ដឹកនាំមូលដ្ឋាននិងអ្នកដាំ និងអ្នកផលិតយិនស៊ិន ង៉ុក​លីញកូន​ទុំ​ ខេត្ត​ ក្វាង​ណាម (Ngoc Linh Kon Tum ខេត្ត Quang Nam) ត្រូវ​មាន​យុទ្ធសាស្ត្រ​ដ៏ត្រឹម​ត្រូវ។ ដោយសារតែសូម្បីតែប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើង ប្រទេសដែលមានប្រវត្តិនៃការនាំចេញយិនស៊ិន កាល​ពី​ ១៥០០ ឆ្នាំមុនក៏ត្រូវឆ្លងកាត់ដំណើរការដ៏យូរ ដើម្បីទទួលបានសមនៅថ្ងៃនេះដែរ។

 


នៅប្រទេសវៀតណាម យិនស៊ិន ង៉ុក​លីញ (Ngoc Linh) បានទទួលការយកចិត្តទុកដាក់ពិសេសពី​រដ្ឋាភិបាលតាមរយៈការដាក់​ចេញ​ទិសដៅយុទ្ធសាស្ត្ររបស់អតីតនាយករដ្ឋមន្ត្រី លោក​ ង្វៀន​ ស្វឹន​ភុក (Nguyen Xuan Phuc) ក្នុងសន្និសីទឱសថទូទាំង​ប្រទេសជាតិ ឆ្នាំ ២០១៧ និងសន្និសីទស្តីពីការវិនិយោគ និងអភិវឌ្ឍន៍ យិន​ស៊ិ​ន​ ង៉ុក​លីញ (Ngoc Linh) នៅខេត្ត កូន​ទុំ (Kon Tum) ឆ្នាំ ២០១៨។

តាមនោះ ខេត្ត កូន​ទុំ​ (Kon Tum) ខេត្ត ក្វាង​ណាម (Quang Nam) ជាពិសេសប្រទេសវៀតណាមត្រូវរក្សាធនធានហ្សែនសុទ្ធរបស់យិនស៊ិន ង៉ុក​លីញ (Ngoc Linh)។

នៅពេលដែលឧស្សាហកម្ម យិនស៊ិន សម្រេចបាននូវលក្ខខណ្ឌនៃទិន្នផល ទំហំ និងម៉ាកអន្តរជាតិ ចាំបាច់ត្រូវមានយុទ្ធសាស្ត្រពង្រីក និងធ្វើពិពិធកម្មផលិតផលដូចវិធីដែលប្រទេសកូរ៉េខាងត្បូងបានធ្វើ។ ពេញនិយម ប៉ុន្តែមិនមែនមានន័យថា បញ្ចុះតម្លៃយិនស៊ិន ង៉ុក​លីញ (Ngoc Linh) នោះទេ។ ជំនួសមកវិញ វាចាំបាច់ក្នុងការកំណត់​ទីតាំងរបស់ យិនស៊ិនង៉ុក​លីញ ( Ngoc Linh) នៅក្នុងផ្នែកកម្រិតខ្ពស់។ វៀតណាមក៏ត្រូវការពារតម្លៃយីហោ យិនស៊ិន ង៉ុក​លីញ (Ngoc Linh) នៅលើទីផ្សារអន្តរជាតិផងដែរ។ ពីព្រោះនេះគឺជាយីហោជាតិ មិនមែនគ្រាន់តែជាពាណិជ្ជសញ្ញានៃផលិតផលសុទ្ធ ឬរបស់សហគ្រាសនោះទេ។

 

 

គេដឹងថានៅ ខេត្ត​កូន​ទុំ (Kon Tum) ការរៀបចំផែនការ និងការអភិវឌ្ឍន៍ យិនស៊ិន ង៉ុកលីញ ( Ngoc Linh) ទទួលបាន​ភាពជោគជ័យមួយចំនួន ដូចជាក្រុមហ៊ុនភាគហ៊ុន យិន​ស៊ិន ង៉ុក​លីញ កូនទុំ (Ngoc Linh Kon Tum) ជាដើម។

បន្ទាប់ពីរយៈពេលជាង ២០ ឆ្នាំនៃការប្រមូល បង្កាត់ពូជ និងអភិវឌ្ឍន៍ ពីរុក្ខជាតិ យិនស៊ិនង៉ុកលីញ (Ngoc Linh ) ធម្មជាតិនៅក្នុងព្រៃ រហូតមកដល់បច្ចុប្បន្ន សហគ្រាសនេះមានផ្ទៃដីដាំដុះយិនស៊ិនធំមួយ នៅលើភ្នំ ង៉ុកលីញ (Ngoc Linh) រួមទាំងយិនស៊ិន ង៉ុកលីញ (Ngoc Linh) ជាង ២០០ ហិចតាដែលមានអាយុលើសពី ១០ ឆ្នាំ ហើយអាចធ្វើ​អាជីវកម្មនិងប្រើប្រាស់បាន។ ក្នុងឆ្នាំ ២០១៨ នាយករដ្ឋមន្ត្រី លោក ង្វៀន​ ស្វឹន​ភុក (Nguyen Xuan Phuc) បានមកទស្សនាតំបន់ដាំដុះយិនស៊ិននេះ ហើយបានវាយតំលៃខ្ពស់ចំពោះសកម្មភាពអាជីវកម្ម ក្នុងការថែរក្សា និងអភិវឌ្ឍន៍ឧស្សាហកម្មយិនស៊ិន រួមជាមួយនឹងការការពារព្រៃឈើ។

មិនត្រឹមតែកាន់កាប់តំបន់ដាំដុះយិនស៊ិនធំប៉ុណ្ណោះទេ ក្រុមហ៊ុនយិន​ស៊ិន​ ង៉ុក​លីញកូនទុំ  (Ngoc Linh Kon Tum) ក៏ជាក្រុមហ៊ុនផលិតឈានមុខគេក្នុងការផលិតលំដាប់ថ្នាក់ខ្ពស់ពីយិនស៊ីន​ ង៉ុក​លីញ (Ngoc Linh) ផងដែរ។ ពីមើមយិនស៊ិន ង៉ុក​លីញ (Ngoc Linh) ដែលមានអាយុជាង ១០ ឆ្នាំ ក្រុមហ៊ុនបានស្រាវជ្រាវ និងបង្កើតផលិតផលជាច្រើនប្រភេទប្រកបដោយគុណភាព ដោយប្រើខ្សែបច្ចេកវិជ្ជាទំនើបដូចជា៖ ស្រាតាំមើមយិនស៊ិនស្រស់, ធាតុ​រាវចំរាញ់ចេញពីយិនស៊ិន ង៉ុក​លីញ (Ngoc Linh) សំបុក​ត្រចៀកកាំ យិន​ស៊ិន​ ង៉ុកលីញ (Ngoc Linh) តែយិន​ស៊ិន ង៉ុក​លីញ (Ngoc Linh)  យិនស៊ិនង៉ុក​លីញ (Ngoc Linh)  ក្នុងទឹកឃ្មុំ និងប្រភេទថ្នាំបង្កើនថាមពល ភេសជ្ជៈប៉ូវកម្លាំង និងភេសជ្ជៈបំប៉នស្បែក... ផលិតពីយិនស៊ិនង៉ុកលីញ (Ngoc Linh)   ។

ជាមួយ​នឹង​ការ​វិនិយោគ​ជា​វិធីសាស្ត្រ និង​ចក្ខុវិស័យ​យុទ្ធសាស្ត្រ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ក្រុមហ៊ុន​ត្រូវ​បាន​គេ​បោះឆ្នោត​និង​ជ្រើសរើស​​ ដែលជាប់​ជា​ម៉ាក​យីហោ​ដែល​គួរ​ឱ្យ​ទុក​ចិត្ត​បំផុត​ទាំង ១០ នៅ​ប្រទេស​វៀតណាម។ ដើម្បីពង្រឹងការផ្សព្វផ្សាយម៉ាកយីហោ និងបង្ហាញពីតួនាទី និងទំនួលខុសត្រូវរបស់ក្រុមហ៊ុនចំពោះសហគមន៍ និងសង្គម សហគ្រាសក៏បានអមដំណើរ និងគាំទ្រព្រឹត្តិការណ៍វប្បធម៌សំខាន់ៗជាច្រើន ដូចជាការឧបត្ថម្ភកម្មវិធីប្រកួតបវរកញ្ញាវៀតណាមឆ្នាំ ២០២០ ហើយថ្មីៗនេះបានក្លាយជាអ្នកឧបត្ថម្ភធំសម្រាប់ការប្រកួតកីឡាបាល់ទាត់ជាតិនៅ នាបីឆ្នាំជាប់ៗគ្នាខាងមុខ​នេះ។

អាចនិយាយបានថា ដើម្បីឲ្យវៀតណាមឆាប់មានឈ្មោះនៅលើផែនទីនៃបណ្តាប្រទេសយិនស៊ិនលើពិភពលោក ខេត្ត កូន​ទុំ (Kon Tum) និងសហគ្រាសចាំបាច់ត្រូវផ្លាស់ប្តូរយ៉ាងសកម្មនិងឆាប់រហ័សដើម្បីក្លាយជាតំបន់ដាំដុះ និងកែច្នៃឱសថដ៏ប្រមូលផ្តុំរបស់ប្រទេសវៀតណាម ដែលចាត់​ទុក​ថា ​វា​ពិត​ជា​តំបន់​យុទ្ធសាស្ត្រ​សំខាន់​ដែល​ត្រូវផ្តល់​ការ​អាទិភាព​ពិសេស​សម្រាប់​ការ​អភិវឌ្ឍ៕

 

អត្ថបទ៖ ថាញ​ហ័រ កាវ​ង្វៀន 

រូបថត៖ ថាញ​ហ័រ កាវ​ង្វៀន ហ័ងហា និង​ក្រុមហ៊ុន​ភាគ​ហ៊ុន​យិនស៊ិន ង៉ុក​លីញកូន​ទុំ ( Ngoc Linh Kon Tum) ប្រគល់ជូន

ក្រាហ្វិក៖ ត្រាងញុង

 

 



top