កេរ្តិ៍ដំណែលហ័ងថាញថាំងឡុង (Hoang thanh Thang Long)

កេរ្តិ៍ដំណែលហ័ងថាញថាំងឡុង (Hoang thanh Thang Long)

ថ្មីៗនេះ មជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌ ហ័ង​ថាញថាំងឡុង (Hoang thanh Thang Long) បានចាប់ផ្តើមឡើងវិញនូវដំណើរកម្សាន្តពេលរាត្រី "ការស្វែងយល់អំពីកេរ្តិ៍ដំណែល ​ហ័ង​ថាញថាំងឡុង (Hoang thanh Thang Long) " ដើម្បីណែនាំដល់ភ្ញៀវទេសចរក្នុងស្រុក និងបរទេស។

កេរ្តិ៍​ដំណែល ​ហ័ង​ថាញថាំងឡុង (Hoang thanh Thang Long) គឺមួយ​ក្នុង​ចំណោមបណ្តាសំណង់​ សំខាន់មួយរបស់ប្រជាជាតិវៀតណាម ដែលជាប់ទាក់ទងនឹងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំដ៏រុងរឿង។ ចាប់ផ្តើមពីការផ្លាស់ប្តូររាជធានីរបស់ស្តេច លីថៃតូ (Ly Thai To) ក្នុងឆ្នាំ ១០១០ រាជធានី​ត្រូវបានផ្លាស់ប្តូរជាផ្លូវការទៅ ថាំងឡុង (Thang Long)  (ពីមុនគេហៅថា ដាយឡា (Dai La)) ហើយសំណង់​ផ្សេងៗ ត្រូវបានសាងសង់ជាបណ្តើរៗ។ សំណង់​ដែល​លេចធ្លោ​ជាងគេនៃកេរ្តិ៍ដំណែល​ ហ័ងថាញ (Hoang Thanh)​នោះ​​ដែល​រួមមាន ​៣ រង្វង់ គឺ ឡាថាញ (La Thanh) ហ័ង​ថាញ (Hoang Thanh) ទឺកាម​ថាញ (Tu Cam Thanh) ។ បន្ទាប់ពីជាង ១០០០ ឆ្នាំមក ឆ្លងកាត់រាជកាល​ លី (Ly) ត្រឹន (Tran) ឡេ (Le) ម៉ាក (Mac) ង្វៀន (Nguyen)... កេរ្តិ៍ដំណែល​ ហ័ង​ថាញ​ថាំង​ឡុង (Hoang thanh Thang Long) ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយពេលវេលា និងការវាយប្រហារ។ នាពេលបច្ចុប្បន្ននេះ ស្ថាបត្យកម្មភាគច្រើនត្រូវបានអភិរក្ស និងជួសជុល និង​កសាងឡើងវិញនៅលើផ្ទៃដីនៃតំបន់ ​ហ័ងថាញ (Hoang thanh)។ ក្រៅ​ពីនោះ​មណ្ឌល​បុរាណ​វិទ្យា​ក៏​ត្រូវ​បាន​ជីក​កកាយ​ជា​បណ្តើរៗ ហើយ​បើក​ឲ្យ​សាធារណជន​ចូល​ទស្សនា​ផង​ដែរ។

 

ដំណើរកម្សាន្តពេលរាត្រី "ការស្វែងយល់នូងវកេរ្តិ៍​ដំណែល ​ហ័ង​ថាញថាំងឡុង (Hoang thanh Thang Long)" ចាប់ផ្តើមរៀបចំឡើងវិញ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២ ចេញដំណើរនៅម៉ោង ១៨ និង​ ០០ នាទី ម៉ោង ១៨ និង​ ៣០ នាទី ម៉ោង ១៩ និង ០០ នាទី  រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចំណាយរយៈពេលប្រហែល ១.៥ ម៉ោង។ ចូលរួម​ក្នុងដំណើរ​កម្សាន្ត​ ភ្ញៀវ​នឹង​បាន​គយគន់កេរ្តិ៍ដំណែល ​ហ័ង​ថាញថាំងឡុង (Hoang thanh Thang Long)​ ​ដោយសម្រស់​ប្លែក​ពី​គេ។ ជាមួយនឹងប្រព័ន្ធភ្លើង អ្នកមគ្គុទ្ទេសទេសចរណ៍មានសំឡេងនិយាយពិរោះ ភ្ញៀវទេសចរណ៍នឹងទៅទស្សនាកន្លែងលេចធ្លោ ថែមទាំង​បាន​ឃើញវត្ថុបុរាណដ៏កម្រ និងទទួលបានបទពិសោធន៍ពីលំហរពោរពេញ​ទៅ​ដោយ​​ប្រពៃណីនិង​អស្ចារ្យ​ នៅ​កេរ្តិ៍ដំណែល ​ហ័ង​ថាញថាំងឡុង (Hoang thanh Thang Long)​ នា​រាត្រី​។

 

កេរ្តិ៍​ដំណែល ហ័ង​ថាញថាំងឡុង (Hoang thanh Thang Long) ​មានផ្ទៃដីសរុបរហូតដល់ ១៨.០០០ ហិចតា រួមទាំងស្នាដៃឆ្នើមមួយ​ចំនួន ដូចជា ក្លោងទ្វារវាំង តំបន់បុរាណវិទ្យា ... ដំណើរកម្សាន្តចាប់ផ្តើមសម្រាប់ភ្ញៀវទេសចរណ៍ ពី​ការចូលទស្សនា ដ័ន​ម៉ុន (Doan Mon)។ នេះគឺជាទ្វារ​ចេញចូលខាងក្នុងដែលនាំទៅកាន់តំបន់ ទឹកាម​ថាញ (Tu Cam Thanh)ដ័ន​​ម៉ុន (Doan Mon)មានរចនាសម្ព័នរូបរាងដូចអក្សរ U ធ្វើពីថ្ម ដែលមានទទឹងប្រហែល ៤៦ ម៉ែត្រ មានទ្វារសរុបចំនួន ៣។ ជាពិសេស ទ្វារធំជាងគេនៅចំកណ្តាលគឺជាផ្លូវដែលទុកសម្រាប់ព្រះមហាក្សត្រ ទ្វារពីរនៅសងខាងគឺសម្រាប់ព្រះរាជវង្សានុវង្ស និងមន្ត្រី​រាជការ ចូលចេញក្នុង​រាជវាំង។ នៅពីលើខ្លោងទ្វារមានទាហាន​យាមទ្វារ។

តាមដំណើរទេសចរណ៍នេះ ភ្ញៀវទេសចរណ៍បន្តទៅទស្សនាបន្ទាប់​ដាក់តាំង ថាំងឡុង - ហាណូយ (Thang Long – Ha Noi) មានប្រវត្តិសាស្ត្រមួយពាន់ឆ្នាំពីក្រោមដី ក៏ដូចជាការអុជធូបរំលឹកដល់បុព្វស្តេច​ទាំង ៥២ អង្គ​ នៅវិមាន គីញ​ធៀន (Kinh Thien) ។ ចំណុចលេចធ្លោបំផុតនៅទីនេះគឺរូបចម្លាក់ថ្មដែលជាគំរូ​ក្នុង​រាជកាល​ ឡេ​សើ (Le So)។ ភ្ញៀវ​អាច​មើល​ឃើញ​នាគ​មួយ​គូ​គាល់ដែល​​ឆ្លាក់​លើ​ថ្មី​​ពណ៌​ខៀវ​​មាន​រាងកាយ​ពេញលេញ កោង​ទន់ ក្បាលលើកខ្ពស់ មាត់​មានត្បូង​ភ្នែក​មូល​ធំ។

ដំណើរកម្សាន្តបានធ្វើឡើងនៅពេលយប់ដែលបាននាំមកនូវពណ៌ដ៏ស្រស់បំព្រងដែលគ្រប​ដណ្តប់លើកេរ្តិ៍ដំណែល ហ័ង​ថាញថាំងឡុង (Hoang thanh Thang Long)​ គ្រឿងបរិក្ខារបំភ្លឺបានរំលេចនូវសោភ័ណភាពបុរាណ និងបេតិកភណ្ឌដែលមិនអាចកាត់ថ្លៃបាន ដែលក្នុងនោះមានដូចជា៖ វិមាន គីញធៀន (Kinh Thien) និង​មណ្ឌលបុរាណ​វិទ្យា ... នៅពេលដែលភ្ញៀវចូល​រួម​ក្នុងដំណើរ​ទេសចរណ៍ថ្មីនេះ ក្រៅពីស្តាប់ការស្វែងយល់អំពីវត្ថុបុរាណពីរាជកាល​ លី  (Ly) ត្រឹន (Tran) ឡេ (Le) ... ភ្ញៀវក៏ត្រូវបានផ្តល់វត្ថុអនុស្សាវរីយ៍មានតម្លៃខាងវិញ្ញាណជាច្រើន ដូចជា៖ វត្ថុដែលបានបោះពុម្ពដែល​មាន​ចំណង​ជើង​ថា សាក​មេញ​ជី​បាវ (Sac Menh Chi Bao) បន្ទាប់ពីធ្វើពិធីនៅវិមាន គីញធៀន (Kinh Thien) យកទឹកពី អណ្តូងបុរាណនៃរាជកាល​ត្រឹន (Tran)

 

 

កន្លែងទាក់ទាញចុងក្រោយក្នុងដំណើរកម្សាន្តពេលរាត្រីគឺមណ្ឌលបុរាណវិទ្យា ១៨ ផ្លូវ​​ហ័ង​យៀវ ( Hoang Dieu​)។ បន្ទាប់ពីការជីកកកាយអស់រយៈពេលជាច្រើនឆ្នាំ អ្នកបុរាណវត្ថុវិទូបានរកឃើញវត្ថុបុរាណរាប់លានដែលមានអាយុកាលពីសម័យ​កាល​ផ្សេងៗ ដែល​ត្រួត​លើគ្នាអស់​រយៈពេលជាង ១៣០០ ឆ្នាំ។ នេះ​ជា​លក្ខណៈ​ពិសេស​មួយ​ដែល​រួម​ចំណែកក្នុង​ការបង្កើត​តម្លៃ​ដ៏​អស្ចារ្យ និង​ភាព​ពិសេស​នៃ​កេរ្តិ៍ដំណែល។

 

នៅចុងបញ្ចប់នៃដំណើរកម្សាន្ត គឺ​ការ​លេង​ល្បែង  "ការស្វែងយល់អំពីកេរ្តិ៍ដំណែល ហ័ងថាញថាំងឡុង (Hoang thanh Thang Long) "សម្រាប់ភ្ញៀវទេសចរទាំងអស់។ អាស្រ័យហេតុនេះ វត្ថុបុរាណគំរូមួយចំនួននៃកេរ្តិ៍ដំណែល ហ័ងថាញថាំងឡុង (Hoang thanh Thang Long)  នឹងត្រូវបានបង្ហាញដោយឡាស៊ែរនៅ លើមូលដ្ឋាននៃកន្លែងជីកកកាយ​​បុរាណវត្ថុ ដើម្បីភ្ញៀវទេសចរសិក្សា និងឆ្លើយ។ ព័ត៌មានលម្អិតគួរឱ្យចាប់អារម្មណ៍ និងការណែនាំអំពី​កេរ្តិ៍ដំណែល ហ័ងថាញថាំងឡុង (Hoang thanh Thang Long)   នឹង​បាន​ផ្តល់​ដល់​ភ្ញៀវ​ទេសចរ ក្នុងអំឡុងពេលដំណើរកម្សាន្ត

ភ្ញៀវទេសចរថតរូបអនុស្សាវរីយ៍នៅមុខក្លោងទ្វារកេរ្តិ៍ដំណែល ​ហ័ងថាញថាំងឡុង (Hoang thanh Thang Long)។




top