កម្លាយដើមឫស្សីទៅជាប្រដាប់លេងរបស់ក្មេង

កម្លាយដើមឫស្សីទៅជាប្រដាប់លេងរបស់ក្មេង

វិចិត្រករ​ ង្វៀន​ វ៉ាន់​ថាច់​ (Nguyen Van Thach) ធ្វើ​ប្រដាប់​លេង​ជិតស្និទ្ធ នឹង​បរិស្ថាន​ដោយដើម​​ឫស្សី​សម្រាប់​ក្មេងៗ។​

ផ្ទះតូចមួយ​នៅ​ក្រុង​បុរាណ​ហាណូយ​ តាំងពីពេល​វិចិត្រករ ង្វៀន​ វ៉ាន់ថាច់​ (Nguyen Van Thach) ​បាន​ចូល​និវត្តន៍​ រៀង​រាល់​ថ្ងៃរួម​ជាមួយ​នឹង​​ប្រពន្ធ​ ​កាត់​ខួង​ ដើម​​ឫស្សី​ យក​ពី​ទន្លេ​ដួង​ (Duong) និង​ក្វឹកអ្វាយ (Quoc Oai) សម្រាប់​ធ្វើ​ប្រដាបលេង​ ជូន​ក្មេងៗ​ និង​អ្នក​សួរទិញ​មួយ​ចំនួន​។

វិចិត្រករ​ ង្វៀន វ៉ាន​ថាច់​ (Nguyen Van Thach) រៀបរាប់​ ពេល​ចូល​និវត្តន៍លោក​ចង់​ធ្វើ​អ្វីមួយ​ ដើម្បី​អាច​បន្ត​គោល​បំណងរបស់​ខ្លួ​ន​ ដោយ​​ឃើញ​ក្មេងៗចូល​ចិត្ត​លេង​ប្រដាប់លេង ​ដែល​ទិញ​មក​ពី​តង់ខាងក្រៅ​ ធ្លាប់​ជាអ្នក​សិក្សា​វិចិត្រសិល្បៈ​ ហើយ​បានកូន​ប្រុស​ផ្តើម​គំនិត​គួរ​ធ្វើ​អ្វី​មួយ​ ដើម្បី​ស្វែង​ទៅ​រក​កក្តា​ជិតស្និទ្ធ​ជាមួយនឹង​បរិស្ថាន​ ដូច្នេះ​លោក​ក៏បាន​នឹកទៅ​ដល់​ផលិតផល​ធ្វើ​ចេញពី​ដើម​ឫស្សី​។ ដំបូង​លោក​គ្រាន់តែ​ធ្វើ​ដើម្បី​កូន​ចៅ​លេង​ បន្ទាប់មក​ពេល​ផុស​លើ​បណ្តាញ​ មាន​មនុស្ស​មួយ​ចំនួន​សួរ​រក​ទិញ​ យ៉ាង​នេះ​លោក​ក៏ធ្វើ​បន្ត​សម្រាប់ដាក់លក់ទៅ​។​

វិចិត្រករ​ថាច់ (Thach) រៀប​រាប់​ ដំណើរ​កែច្នៃ​បង្កើត​បាន​ជា​ស្នាដៃ​សិល្បៈ​ប្រជាប្រិយ​ បំផុស​គំនិត​សម្រាប់​ក្មេងៗ​ (ទាំង​អ្នក​មាន​វ័យ​ចំណាស់​)​ ចំពោះរូប​​ខ្ញុំ​ គ្មាន​អ្វីដែល​លំបាក​ ប្រសិនបើ​មិន​ចង់​និយាយ​ថា​ធម្មតានិង​​ងាយ​ធ្វើ​។ ដើម​ឫស្សី​ធ្វើ​ប្រព្រឹត្តិកម្ម​ កាត់​ជាកង់ និង​បន្ទះ​តូច​ៗ​ សម្រាប់​សាង​ស្នាដៃ​សិល្បៈ​។ ដំណាក់​កាល​​បន្តទៀត នឹង​​ផ្អែក​លើ​ការច្នៃប្រឌិត​របស់​វិចិត្រករ​ថាច់​ (Thach) គឺ​ចិត​ ខាត់ ក្រឡឹង​ ធ្វើ​ឱ្យ​រលោង​។ ពេល​គ្រឿង​ប្រដាប់​ដូច​បំណង​ ពេល​នោះ​​លោក​ទើប​យកវា​ទៅ​​ត្រាំនឹង ​hydrogen peroxide រាប់​ម៉ោង​ ដោយ​គោល​បំណង​ប្រឆាំង​ខ្មូត​។​


ត្រាំ​ដើម​ឫស្សី​រួច​រាល់ វិចិត្រករ​​យក​កាំបិត​ រណា កាត់​ចិត​ម្តងទៀត​ជាលើក​​ចុង​ក្រោយ រួច​ប្រគំ​ធ្វើ​ជា​រូប​រាង​សត្វ​ប្រជាប្រិយ​។ ពេល​មាន​ស្នាដៃ​សិល្បៈ​ដូច​បំណង​ កិច្ច​ការ​ចុងក្រោយ​របស់​វិចិត្រករ​ថាច់ (Thach) ត្រូវ​ធ្វើ​សម្រេច​ នោះ​គឺ​បាញ់​ថ្នាំ​លើ​សត្វ​ប្រដាប់​លេង​ ដើម្បី​ប្រឆាំង​សំណើម​ មុនពេល​នាំវា​យកទៅលក់​។

ដោយ​គោល​បំណង​ស្នាដៃ​ផលិតផល​ប្រដាប់​លេង​ប្រជាប្រិយរបស់​ខ្លួន ​ ដែល​ពោរពេញ​ទៅ​ដោយ​ភាពច្នៃប្រឌិត​ ឱ្យ​ក្លាយទៅ​​ជា​តំណជិត​ស្និទ្ធ​ មានប្រយោជន៍​ រវាង​ស្នាដៃ​សិល្បៈ​ ដែល​មាន​លក្ខណៈ​ប្រជាប្រិយ​​របស់ខ្លួន​ ជាមួយ​កុមារ​ នៅ​នឹង​គ្រួសាររបស់​ពួកគាត់ផ្ទាល់​ វិចិត្រករ​ ង្វៀន វ៉ាន់​ថាច់ (Nguyen Van Thach) មិនត្រឹមតែ​បើក​ថ្នាក់​បង្រៀន​សម្រាប់ក្មេង​នៅ​ក្រុងហាណូយ​ នៅទាំង​នាំយក​ចំណេះ​វិជ្ជា​នេះ  បង្រៀន​​ជូន​អ្នក​ស្រុក​អ្នក​ភូមិ​ ដែលនៅ​ឆ្ងាយ​ដាច់​ស្រយា​ល​ របស់​វៀតណាម​៕​

អត្ថបទ៖ ង៉ុន​ហា រូបថត៖ ខាញ់ឡុង​ និងឯកសារ​

ប្រែសម្រួល​៖ រីកើង​


top