“Taste of Heritage - បំផុសគំនិតបេតិកភណ្ឌ”

“Taste of Heritage - បំផុសគំនិតបេតិកភណ្ឌ”

ក្រោម​ប្រធាន​បទ​បំផុស​គំនិត​ អ្នក​រចនា​ម៉ូដ​បាន​បង្ហាញ​ដល់​មហាជន​ នូវ​ឈុត​ម៉ូដ​សម្លៀក​បំពាក់​ដ៏​ជំនាញ​ លំដាប់​អន្តរជាតិ​ ដោយ​មានតែមួ​យ​គត​​នៅ​វៀតណាម​។ 

ក្រោម​ប្រធាន​បទTaste of Heritage - បំផុសគំនិតបេតិកភណ្ឌ​ សប្តាហ៍​​​ម៉ូដ​សម្លៀក​បំពាក់​អន្តរជាតិ​វៀតណាម នាសរទរដូវ-រដូវរងា​​ឆ្នាំ​២០២២ រៀបចំ​ឡើង​នៅ​រដ្ឋធានី​​ហាណូយ​​ បានទាក់​ទាញ​ការ​ចូល​រួម​ពី​អ្នក​រចនា​ម៉ូដសម្លៀក​បំពាក់​ ១៨​នាក់ និង​ពាណិជ្ជសញ្ញា​​ម៉ូដសម្លៀកបំពាក់​ល្បី​ឈ្មោះ​ក្នុង​ស្រុក​និង​បរទេស​ជា​ច្រើន​​។​

សប្តាហ៍​ម៉ូដសម្លៀក​អន្តរជាតិ​វៀតណាម​ សរទរដូវ-រដូវរងាឆ្នាំនេះ បាន​រៀប​ចំ​ឡើងនៅ​រដ្ឋធានី​ហាណូយ​ ដោយ​គោលបំណង​បំផុស​គំនិត​ដល់​អ្នក​រចនាម៉ូដ​ ពាណិជ្ជសញ្ញា​វៀតណាម​ ក្នុងការចូល​រួម​​អភិរក្ស​ លើកស្ទួយ​​​ និងពង្រីកសម្រស់​ស្រស់ស្អាត​ នៃ​កេរដំណែល​វប្បធម៌វៀតណាម​ ព្រមទាំងនាំ​មហាជន ទៅ​កាន់​ជ្រុង​មួយ​ ​ដែលពោរពេញ​ដោយ​សិល្បៈច្នៃ​ប្រតិដ្ឋ​​​​ក្នុង​ម៉ូដសម្លៀក​បំពាក់​។ 

 

បើកឆាក​​រាត្រី​សប្តាហ៍​ម៉ូដសម្លៀក​បំពាក់​អន្តរជាតិ​វៀតណាម សរទរដូវ-រដូវរងា​​​ឆ្នាំ​២០២២ គឺជា​កម្រ​ងឈុតមាន​ឈ្មោះ​ថា​​ សន្សើម​" ​ជា​របស់​អ្នក​រចនាម៉ូដ ​ហ្វាង ​មិញហា (Hoang Minh Ha)។ "សន្សើម​" បាន​នាំយក​គំហើញ​ឆ្លុះបញ្ជាំង​ចំណាប់​អារម្មណ៍​ បែបថ្មី អំពី​កេរដំណែល​វប្បធម៌​វៀតណាម តាមរយៈលំហូរទឹក​បរិសុទ្ធ​នៃ​សម្រស់​ប្រពៃណី​នារីវៀតណាម​។​

 

អ្នក​រចនាម៉ូដបាន​​សម្តែង​ការ​ឆ្លុះបញ្ចាំង​សព្វសត្វ​លើ​លោក ​ដោយ​សិល្បៈ ​3D គួប​ផ្សំនឹង​សិល្ប៍ចក្ខុ​ ធ្វើ​ឱ្យ​ស្នាដៃ​នីមួយៗ​​​​ក្លាយជាសាច់រឿង​រ៉ាវ​មួយ​។ ស្នាដៃទាំង​៣៩​នៅ​ក្នុង​កម្រង​ឈុត​សម្លៀកបំពាក់​ បាន​រចនា​យ៉ាងផ្ចិត​ផ្ចង់​ និង ​លើកស្ទួយបង្ហាញ​រាង​កោងដ៏​ស្រទន់​ និងទាក់ទាញ​របស់​នារី​ ក៏ដូចជា​សម្រស់​​វប្បធម៌នៃ​​ភូមិភាគ​ខាង​ជើង​។

ចូល​រួម​សម្តែង​នៅរាត្រី​​​ដំបូង​ អ្នក​រចនាម៉ូដ​ ដឹក​ ហុង​ (Duc Hung) បាន​កម្ដៅ​ទស្សនិក​ជន នាសរទរដូវ​ - រដូវរងា តាម​រយៈ​កម្រង​ឈុតឈ្មោះ​​ តម្បាញកម្ដៅ​រដូវ​​រងា។ ដោយ​​​ចំណូល​ចិត្ត​ជាមួយ​​នឹង​ភាព​ប្រណីត​ផ្ចិត​ផ្ចង់​ របស់​អាវ​រងាក្រាស់​ខាង​ក្រៅ​ ​លក្ខណៈ​សម្រស់​វប្បធម៌​នៅភូមិភាគ​​ខាង​ជើង​ អ្នក​រចនា​ម៉ូដ​សម្លៀក​បំពាក់​​ក្រុង​​ហាណូយ ​​​ប៉ិន​ប្រសប​កម្លាយ​អាវ​​ដែល​មាន​​​ម៉ូដ​មិនទាន់សម័យ​ ឱ្យ​​ទៅ​ជា​​សម្លៀកបំពាក់​​មាន​លក្ខណៈ​ប្លែក ​និង ​ពោរពេញ​​ដោយ​ចំណាប់​អារម្មណ៍​ប្រពៃណី។​ 

 

ប្រសិន​បើ ​អ្នក​រចនាម៉ូដសម្លៀកបំពាក់​ ថាវ​ ង្វៀន (Thao Nguyen) ​នាំ​មកជូន​សប្តាហ៍ម៉ូដ​​សម្លៀក​បំពាក់​អន្តរជាតិ​វៀតណាម​ សរទរដូវ - រដូវរងា​​ឆ្នាំ​​២០២២ នូវ​​​កម្រង​​ឈុត​​ឈ្មោះ ស្រូវ រីឯ​​​អ្នក​រចនា​ម៉ូដ​សម្លៀក​​បំពាក់​ Metiseko គឺ ​Audrey Charles ​និង​ Erwan Perzo បែរជា​ឧទ្ទេសនាម​ទៅ​​ដល់​មហាជន​ ​នូវ​កម្រង​ឈុត​មាន​ឈ្មោះ​​ថា Verticale Hanoi ដក​ស្រង់​​ចេញពី​មនោសញ្ចេតនា​បេតិកភណ្ឌ​របស់​​​រដ្ឋធានី​ហាណូយ​ ដូចជា​ប៉ម​​អណ្តើក​ ស្ពាន​ឡុង​បៀន (Long Bien) ផ្សារ​ក្វាង​បា​ (Quang Ba) ឬ​ ដើម​ក្ងោក​ជាជួរ​ជុំវិញ​​ស្រះហ្វាង​គិម​ (Hoan Kiem)។ 


 

សប្តាហ៍ម៉ូដ​​សម្លៀក​បំពាក់​អន្តរជាតិ​វៀតណាម ​សរទរដូវ - រដូវរងា​​ឆ្នាំ​​២០២២ បញ្ចប់​​ដោយ​ ​ពិធី​​ជប់​លៀង​សម្លៀក​បំពាក់​" ដ៏​មហោឡារិក​​មកពី​អ្នក​រចនាម៉ូដ​ វូ​ វៀត​​ហា (Vu Viet Ha)។ វូ វៀត​ហា (Vu Viet Ha)​ ​បាន​ស្រូបយ​ក​ចំណាប់​អារម្មណ៍​​មហាជន​​ស្រឡាញ់​ម៉ូតសម្លៀកបំពាក់ ដែលជាអត្តសញ្ញាណជាតិ​ ដោយបាន​បញ្ចូល​​ព្រលឹង​ពោរ​ពេញ​​ភាពប្រណីត​ ​​ចូលក្នុងកម្រង​ឈុត​ "ផ្ញើ​ជូន​ជនជាតិ​ម៉ុង (Mong) ​​នាអនាគត ជាមួយ​នឹង​ការសម្តែងបង្ហាញរបស់​​ Vedette បវរកញ្ញា ​H'Hen Nie



លោក​ស្រី ត្រាង​​ឡេ  (Trang Le) ​- ប្រធាន​សមាគម​អ្នក​រចនាម៉ូដ​សម្លៀកបំពាក់​អាស៊ី​អាគ្នេយ៍​ និង​ជា​ប្រធាន​សប្តាហ៍ម៉ូដ​​សម្លៀកបំពាក់​អន្តរជាតិ​វៀតណាម​។​

ប្រសិន​បើ​ សប្តាហ៍ម៉ូដ​​សម្លៀក​បំពាក់​អន្តរជាតិ​វៀតណាម​នានិទាឃរដូវ - រដូវក្តៅ​​ឆ្នាំ​​២០២២ ពណ៌នា​អំពី​ការ​រស់​ឡើង​វិញ​​ដោយ​អភិនីហារ​ និង ​ការ​​អភិវឌ្ឍចីរភាព​ បន្ទាប់ពី​ជំងឺកូវិដ​ - ១៩។ សប្តាហ៍​សម្លៀក​បំពាក់​អន្តរជាតិ​វៀតណាម​ សរទរដូវ-រដូវរងា​ឆ្នាំ​២០២២ បាន​ពណ៌នា​អំពី​ជ្រុង​មួយ​ផ្សេង​ នោះគឺ​សម្លៀក​បំពាក់​ចីរភាព​​។ កម្មវិធី​​លើក​នេះ​ ចារ​សម្រស់​បេតិកភណ្ឌ​ រវាង​លំហូរ​បច្ចុប្បន្ន​ជាមួយនឹងសារផ្តាំ​ផ្ញើ​ Taste Of Heritage - បំផុសគំនិតបេតិកភណ្ឌភ្ជាប់នឹង​​រឿង​រ៉ាវ​ស្តារ​ឡើងនូវ​អត្តសញ្ញាណ​ តម្លៃ​បេតិកភណ្ឌ​ស្នូល​ ដើម្បី​ជាឈ្នាន់​ឆ្ពោះទៅ​រក​សម្រស់​​ឆ្លង​កាត់ពេលវេលា​​។ល។។​

អត្ថបទ៖ ង៉ឹន​ហា រូបថត៖ ខាញឡុង​

ប្រែសម្រួល៖ រីកើង


top