"រតនសម្បត្តិ" នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

"រតនសម្បត្តិ" នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

តម្លៃពិសេសនៃបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ ភូមិសាស្ត្រ - ភូគព្ភសាស្ត្រ នៅ​ជួរ​ភ្នំថ្ម​កំបោរ បាក់​សើន (Bac Son) មិនត្រឹមតែបានអ្នកវិទ្យាសាស្ត្រចាត់ទុកជា រតនសម្បត្តិប៉ុណ្ណោះទេ ថែមទាំងវាជា កូនសោរសម្រាប់ខេត្ត ឡាង​សើន (Lang Son) ក្នុងការអភិវឌ្ឍទេសចរណ៍ជុំវិញឧទ្យានភូគព្ភសាស្ត្រសកលនាពេលអនាគត។

ជីឡាំង (Chi Lang) សារមន្ទី​ប្រវត្តិសាស្ត្រខាងក្រៅ​ធំបំផុត​លើ​ពិភពលោក

ទេសភាពអារុណរះនៅជ្រលងភ្នំ បាក់​សើន (Bac Son) ។ រូបថត៖ ទឿង​តួន​អាញ (កាលៈទេសៈមាស ០៦)

ឧទ្យានភូគព្ភសាស្ត្រ ឡាង​សើន (Lang Son) ស្ថិ​ត​ក្នុង​តំបន់​ជួរ​ភ្នំថ្ម​កំបោរ បាក់​សើន (Bac Son) ដែលបានបង្កើតឡើង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ យោងតាមសេចក្តីសម្រេចលេខ ២៤២៤/QD-UBND នៃខេត្ត ឡាង​សើន (Lang Son) ។ រហូតដល់ចុងខែវិច្ឆិកា ឆ្នាំ២០២២  វិទ្យាស្ថានបុរាណវិទ្យា (ចំណុះបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀត​ណាម) បានសហការ​ជាមួយ​សារមន្ទីរខេត្ត ឡាង​សើន (Lang Son) ជីកកកាយនៅ ហាង​យើយ (Hang Doi)  (ភូមិ ខាហា (Kha Ha) ឃុំ  វូ​លេ (Vu Le) ស្រុក បាក់​សើន (Bac Son)) ប្រកាសព័ត៌មានដែលមិនអាចល្អជាង។ នោះគឺក្នុងដំណើរការបុរាណវិទ្យា ពួក​គេ​បាន​រក​ឃើញ​អដ្ឋិធាតុកុមារម្នាក់ត្រូវបានកប់ក្នុងជំហរដេកក្រវៀន ឱបក្បាលជង្គង់។ អដ្ឋិធាតុ​នេះ​ស្ថិតក្នុងសម័យ​ខឿន​វប្បធម៌ បាក់​សើន (Bac Son)។

បណ្ឌិត ផាម​ ថាញ​សើន  (Pham Thanh Son) - វិទ្យាស្ថានបុរាណវិទ្យាបានរៀបរាប់ថា នៅយប់ដែល​បានរកឃើញកន្លែងបញ្ចុះសពរបស់ក្មេងរូបនេះ គ្រូ​សែនថ្វាយម្នាក់​ក្នុង​តំបន់​នេះ​បាន​កាន់ដៃខ្ញុំដោយការរំ​ជួល​ចិត្ត ហើយចង្អុលទៅកាន់តំបន់​ភ្នំ​ព្រៃ រួចនិយាយថា ការរកឃើញអដ្ឋិធាតុ​​ពិសេសនេះគឺជាប្រផ្នូលដ៏ល្អសម្រាប់អ្នកភូមិ។ លោកបណ្ឌិត ផាម​ ថាញ​សើន (Pham Thanh Son) បានបន្ថែមថា ក្នុងដំណើរការជីកកកាយនៅហាង​យើយ (Hang Doi)  គេបាន​រក​ឃើញវត្ថុបុរាណជាង ៦០០ គ្រឿង ដែលបង្ហាញលក្ខខ័ណ្ឌ​ពិសេស​នៃវប្បធម៌ បាក់សើន (Bac Son) ដូចជា៖ ឧបករណ៍ថ្ម ពូថៅមុតស្រួច ចបគាស់ គ្រឿង​សេរ៉ាមិច គ្រឿងស្មូន ស្លាកស្នាម​នៃការបញ្ចុះសព។  តាម​រយៈ​ការ​ស្រាវជ្រាវ​វត្ថុ​បុរាណ គេ​បាន​កំណត់​ថា ហាង​យើយ (Hang Doi) ស្ថិត​ក្នុង​ខឿន​វប្បធម៌​ បាក់​សើន (Bac Son) (យុគថ្ម​ថ្មី) មាន​អាយុ​កាល​ពី ១០.០០០ ទៅ ៧.០០០ ឆ្នាំ​។ "នេះកាន់តែមានសារៈសំខាន់នៅក្នុងបរិបទខេត្ត ឡាង​សើន (Lang Son) កំពុង​សាងសង់សំណុំរឿងឧទ្យានភូគព្ភសាស្ត្រសកល។" លោកបណ្ឌិត ផាម​ ថាញ​សើន (Pham Thanh Son) បាន​បញ្ជាក់។

 

នៅចុងឆ្នាំ២០២២ ខេត្ត ឡាង​សើន (Lang Son) បានអញ្ជើញអ្នកជំនាញមកពីគណៈកម្មាធិការជាតិវៀតណាមទទួលបន្ទុក UNESCO និងបណ្តាញឧទ្យានភូគព្ភសាស្ត្រវៀតណាម ដើម្បីឯកភាពបរិវេណឧទ្យានភូគព្ភសាស្ត្រ ឡាង​សើន (Lang Son) តាមគ្រោងរួមមានបណ្ដាស្រុក ហ៊ឹវលូង (Huu Lung) បាក់​សើន (Bac Son) ប៊ិញ​យ៉ា (Binh Gia) វ៉ាន់​ក្វាន (Van Quan) និង ជីឡាំង (Chi Lang) មានផ្ទៃដីជាង ៣.៨៤០ គីឡូម៉ែត្រក្រឡា ដែល​មាន​ប្រជាជនជាង ៣៨០.០០០ នាក់ (ប្រហែល ៤៦,% នៃផ្ទៃដី និង ៤៨,% នៃចំនួនប្រជាជនទូទាំងខេត្ត) ដែលមានឈ្មោះ "ជួរ​ភ្នំថ្មកំបោរ និងជ្រលងភ្នំបាក់សើន (Bac Son)" ។ ដូចនេះ ខេត្ត ឡាង​សើន (Lang Son) បានកំពុង​សាងសង់សំណុំរឿងអំពីជួរភ្នំថ្មកំបោរ បាក់​សើន (Bac Son)។ នេះគឺជាភ្នំថ្មកំបោរបុរាណ ដែមា​មានប្រវែង ៦០ គីឡូម៉ែត្រ ទទឹង ៥០ គីឡូម៉ែត្រ ហើយមានកម្ពស់ជាមធ្យមពី ៤០០ -១២០០ ម៉ែត្រ ហ៊ុំព័ទ្ធស្រុកចំនួន ៥ នៃតំបន់ជាប់ព្រំដែននៃខេត្ត ឡាន​សើន (Lang Son) ។ "លទ្ធផលស្ទង់មតិបឋមបានបង្ហាញថា ស្រុកទាំង ៥ របស់ខេត្ត​ ឡាងសើន (Lang Son) មាន ភូគព្ភសាស្ត្រខុសគ្នាពីតំបន់ផ្សេងទៀតក្នុងប្រទេសវៀតណាម"។ សាស្ត្រាចារ្យរង បណ្ឌិត លោក ត្រឹន​តឹន​វ៉ាន់​  (Tran Tan Van) អតីត​នាយក​វិទ្យាស្ថាន​ភូគព្ភសាស្ត្រ និង​រ៉ែ នៃ​ក្រសួង​ធនធាន​ធម្មជាតិ និង​បរិស្ថាន បាន​សន្និដ្ឋាន​​។

ត្រលប់មកអតីតកាលវិញ ក្នុងឆ្នាំ ១៩៨០ បន្ទាប់ពីចូលរួមអង្គសិក្ខាសាលាអបអរសាទរខួបលើកទី ៦០០ ឆ្នាំ នៃថ្ងៃកំណើតលោក ង្វៀន​ត្រាយ (Nguyen Trai) វីរៈបុរសជាតិនៃប្រទេស ដាយ​វៀត (Dai Viet) ប្រវត្តិវិទូជនជាតិបារាំង លោកបណ្ឌិត Charler Faudier បានទៅទស្សនា ​ អាយជីឡាំង (Ai Chi Lang) (នោះជាជ្រលង​នៅ​ជាប់​ព្រំដែនរវាង​វៀតណាម​និង​ចិន) មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និង​និយាយថា៖ នេះជាសារមន្ទីរប្រវត្តិសាស្ត្រខាងក្រៅដ៏ធំបំផុតមួយលើពិភពលោក

ភ្នំ Phja Po មានកម្ពស់ ១.៥៤១ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រត្រូវបានគេចាត់ទុកថាជាកំពូលភ្នំ "Everest" នៃខេត្ត ឡាង​សើន (Lang Son) ផ្លូវឡើងគឺចោតណាស់ ស្ថានភាពដីមានសភាពចម្លែកជាមួយនឹងរន្ធលិចទឹកដ៏តូច ដែលមានដើមឈើ និងប្រឡាយទឹកស្ថិតនៅលើកំពូលភ្នំ ​ ចម្រុះ​នឹង​ព្រៃផ្កា Azalea ។ រូបថត៖ ឯកសារពីមជ្ឈមណ្ឌលជំរុញទេសចរណ៍​ខេត្ត ឡាង​សើន

ភ្នំ ជីឡាំង (Chi Lang) ស្ថិតក្នុងជួរ​ភ្នំថ្មកំបោរ បាក់​សើន  (Bac Son)។ អស់រយៈពេលជាង ១០ សតវត្សមកហើយ នៅក្នុងតំបន់នេះប្រហែល ២០ គីឡូម៉ែត្រការ៉េដែល​បាន​កើត​ឡើងការប្រយុទ្ធគ្នាយ៉ាងសាហាវរាប់រយដងដែល​បង្កើតបណ្តាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងជ័យជំនះរបស់បុព្វបុរសរបស់យើងជាច្រើន ដូចជា៖ ប្រឆាំងនឹងកងទ័ព Song ពីរលើក (ក្នុងឆ្នាំ ៩៨១ និង ឆ្នាំ១០៧៧), តស៊ូប្រឆាំងនឹងកងទ័ព Yuan ពីរលើក (ក្នុងឆ្នាំ ១២៨៥ និង ឆ្នាំ ១២៨៧) ប្រឆាំងនឹងកងទ័ព Ming (ឆ្នាំ១៤២៧) រហូតដល់សង្រ្គាមតស៊ូប្រឆាំងនឹងអាណានិគមបារាំង និងចក្រពត្តិអាមេរិក។

ជីឡាំង (Chi Lang) ជាកន្លែងដែលបង្ហាញនូវយុទ្ធសាស្ត្រ និងសិល្បៈយោធារបស់បុព្វបុរសយើងក្នុងប្រវត្តិសាស្ត្រ ដោយមានការគិតគូរបែបយុទ្ធសាស្ត្រ ឆ្លៀតប្រើប្រាស់ភូមិវិទ្យាយោធា រួមបញ្ចូលនឹង​វិធីបញ្ជាត ចលនាទាហាន វិធីពួនស្នាក់ ការវាយឆ្មក់ និងការដេញវាយតាមក្រោយ​។ ... ការប្រយុទ្ធនៅសមរភូមិ ជីឡាំង (Chi Lang) ភាគច្រើនបានបង្ហាញពីសិល្បៈយោធា និងសង្គ្រាមប្រជាជនពិសេសរបស់វៀតណាម។ ប៉ុន្តែ លោកបណ្ឌិត Charler Faudier មិនទាន់ដឹងថា នៅខាងក្នុងភ្នំថ្មកំបោរដ៏រកេតរកូតទាំងនោះនៅទាំងបានផ្ទុកតម្លៃបុរាណវិទ្យាដែលមានអាយុកាលពី ៤០.០០០ ទៅ ១០.០០០ឆ្នាំ ដែលក្រោយនេះទើបបានរកឃើញ។

ក្នុង​អំឡូង​ពេលជា​ច្រើនឆ្នាំមកនេះ បុរាណវត្ថុវិទូបានរកឃើញវត្ថុបុរាណដ៏គំរូជាច្រើនរបស់​ប្រជាជនបុរេប្រវត្តិ ដូចជា ឧបករណ៍កាត់កាប់​ដ៏សាមញ្ញ និងគ្រឿងស្មូន ដែលបង្ហាញថាតំបន់ ជីឡាំង (Chi Lang) ជាកន្លែង​រស់នៅរបស់ប្រជាជនបុរេប្រវត្តិ។ លោកបណ្ឌិត ង្វៀន​​ យ៉ាដូយ (Nguyen Gia Doi) នាយកវិទ្យាស្ថានបុរាណវិទ្យាបានឲ្យ​ដឹងថា បច្ចុប្បន្ននេះ នៅក្នុង​ភូមិសាស្ត្រស្រុក ជីឡាំង (Chi Lang) ទីតាំង​បុរាណវិទ្យាបុរេប្រវត្តិជាច្រើន ដែលត្រូវបានរកឃើញក្នុងសម័យកាលផ្សេងៗគ្នា។ យើង​អាច​និយាយ​អំពីកេរដំណែល​​រូង​ភ្នំ បណាម​ (Bo Nam) រូង​ភ្នំ ឡាយ​តា (Lai Ta) រូង​ភ្នំ បាំងម៉ាក់ (Bang Mac) រូង​ភ្នំ បឡឹម (Bo Lam) (មាន​អាយុកាល​ពី ១០.០០០ - ៨០០០ ឆ្នាំ)។

ចម្រៀង​ថែន (Then) បេតិកភណ្ឌវប្បធម៌ពិភពលោកក្នុងឧទ្យានភូគព្ភសាស្ត្រ

សម្តែងចម្រៀងថែន (Then)  - ចាប៉ី Tian qin  នៅស្រុក​ បាក់​សើន (Bac Son) ។ រូបភាព៖ ឯកសារពីមជ្ឈមណ្ឌលជំរុញទេសចរ ខេត្តឡាងសើន
បច្ចុប្បន្ន ស្រុក​ បាក់​សើន (Bac Son) មានក្លឹបចម្រៀង​ថែន (Then) - ចាប៉ី Tian qin  ប្រហែល ៥០ ក្លឹប ដែល​មាន​សកម្មភាព និងហាត់ច្រើងជារៀងរាល់ថ្ងៃ បន្ទាប់ពីម៉ោង​ធ្វើ​ការ និងផលិតកម្ម។ រូបថត៖​ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក៏ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខេត្ត  ឡាង​សើន (Lang Son ) សហការជាមួយសាកលវិទ្យាល័យជាតិហាណូយ (Ha Noi) និងមូលនិធិ FNF វៀតណាមបានធ្វើជាសហអធិបតីអង្គសិក្ខាសាលាអន្តរជាតិអភិវឌ្ឍភាពជាដៃគូសហប្រតិបត្តិការរវាងសាធារណៈ និងឯកជន ដើម្បីកសាងឧទ្យាភូគព្ភសាស្ត្រឡាង​សើន (Lang Son) ។ ក្នុង​អង្គសិក្ខាសាលា​​នេះ វាគ្មិន និង​អ្នកជំនាញ​ជាច្រើននាក់​បាន​បញ្ជាក់ថា ទាក់ទង​នឹង​ភូមិសាស្ត្រ ភូគព្ភសាស្ត្រ ប្រវត្តិសាស្ត្រ​ តម្លៃ​បុរាណវិទ្យាតំបន់ជួរ​ភ្នំថ្មកំបោរ​ បាក់​សើន ​(Bac Son) អាចឆ្លើយតបទាំងស្រុងនូវតម្រូវការដ៏តឹងរ៉ឹងសម្រាប់ឧទ្យានភូគព្ភសាស្ត្រសកលដែលអង្គការ UNESCO ដាក់​ចេញ។ 

ប៉ុន្តែដើម្បីលើកកម្ពស់តម្លៃវប្បធម៌ ដើម្បីឱ្យប្រជាជនក្នុងតំបន់អាចរស់នៅបានដោយសារវប្បធម៌ និងទេសចរណ៍នោះ ត្រូវ​មានយុទ្ធសាស្ត្រច្រើនជាង យូរអង្វែងជាងរបស់ខេត្ត ឡាង​សើន (Lang Son) ។ លោកសាស្ត្រាចារ្យ​រង បណ្ឌិត ង្វៀន វ៉ាន់ហៀវ (Nguyen Van Hieu) សាកលវិទ្យាល័យជាតិហាណូយ (Ha Noi) បានឲ្យដឹងថា កន្លែងនេះប្រមូលផ្តុំនូវវប្បធម៌ពិសេសរបស់បងប្អូនជនជាតិជាច្រើនរស់នៅជាមួយគ្នា ដូចជា តៃ (Tay)  នុង (Nung)  យ៉ាវ (Dao)  ... ជាមួយនឹងពិធីបុណ្យប្រពៃណីដូចជា បុណ្យចម្រើនវ័យ​របស់ជនជាតិ​យ៉ាវ (Dao) ពិធីបុណ្យណាញ៉ែម (Na Nhem)  បុណ្យផាយ​លឿ... បទចម្រៀង​បុរាណ​ដូច​ជា ចម្រៀង Phongslư ចម្រៀង​លឿន(Luon) បុរាណ​របស់​ជនជាតិ​ តៃ (Tay)  នុង (Nung)    របាំតោ ឬរបាំ ស្វៀង​តឹង (Xieng Tang) របាំចូវ (Chau) ... រួមទាំង "រតនចម្រៀងថែន (Then)" ។

ភូមិទេសចរណ៍វប្បធម៌ គ្វីញ​សើន (Quynh Son) ស្រុក បាក់​សើន (Bac Son) មានរូងភ្នំជាច្រើនស្ថិតនៅក្នុងជួរភ្នំ ហើយប្រព័ន្ធផ្ទះឈើខ្ពស់​ពីដីដ៏បុរាណរបស់ជនជាតិ តៃ (Tay) នៅជ្រលងភ្នំដែលបង្កើតបាននូវទេសភាពដ៏ស្រស់ស្អាត ហើយទាក់ទាញភ្ញៀវទេសចរ។ រូបថត៖ ឯកសារពីមជ្ឈមណ្ឌលជំរុញទេសចរខេត្ត ឡាង​សើន

ប៉ុន្តែដើម្បីលើកកម្ពស់តម្លៃវប្បធម៌ ដើម្បីឱ្យប្រជាជនក្នុងតំបន់អាចរស់នៅបានដោយសារវប្បធម៌ និងទេសចរណ៍នោះ ត្រូវ​មានយុទ្ធសាស្ត្រច្រើនជាង យូរអង្វែងជាងរបស់ខេត្ត ឡាង​សើន (Lang Son) ។ លោកសាស្ត្រាចារ្យ​រង បណ្ឌិត ង្វៀន វ៉ាន់ហៀវ (Nguyen Van Hieu) សាកលវិទ្យាល័យជាតិហាណូយ (Ha Noi) បានឲ្យដឹងថា កន្លែងនេះប្រមូលផ្តុំនូវវប្បធម៌ពិសេសរបស់បងប្អូនជនជាតិជាច្រើនរស់នៅជាមួយគ្នា ដូចជា តៃ (Tay)  នុង (Nung)  យ៉ាវ (Dao)  ... ជាមួយនឹងពិធីបុណ្យប្រពៃណីដូចជា បុណ្យចម្រើនវ័យ​របស់ជនជាតិ​យ៉ាវ (Dao) ពិធីបុណ្យណាញ៉ែម (Na Nhem)  បុណ្យផាយ​លឿ... បទចម្រៀង​បុរាណ​ដូច​ជា ចម្រៀង Phongslư ចម្រៀង​លឿន(Luon) បុរាណ​របស់​ជនជាតិ​ តៃ (Tay)  នុង (Nung)    របាំតោ ឬរបាំ ស្វៀង​តឹង (Xieng Tang) របាំចូវ (Chau) ... រួមទាំង "រតនចម្រៀងថែន (Then)" ។

ជនជាតិ ​នុង (Nung)  នៅស្រុកឡុក​ប៊ិញ  (Loc Binh) នៅតែរក្សាបានទម្រង់ផ្ទះប្រពៃណីជាច្រើនល្វែង។ រូបថត៖ ង្វៀន​ថាំង/កាសែតរូបភាពវៀតណាម

តាមរយៈការអង្កេតវប្បធម៌នៅស្រុក បាក់​សើន (Bac Son) និង ហ៊ឹវ​លូង (Huu Lung) ស្ថាប័ន​មាន​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ចម្រៀង​ថែន (Then) ជាបេតិកភណ្ឌអរូបី​នៃមនុស្សជាតិដែលត្រូវបានទទួលស្គាល់ដោយអង្គការ UNESCO ក្នុងឆ្នាំ២០១៩ ត្រូវបានជនជាតិ តៃ  (Tay) ជនជាតិ​ នុង (Nung) (រួមជាមួយជនជាតិថៃដែលជាម្ចាស់បេតិកភណ្ឌនេះ) ថែរក្សា និងពង្រីកបានល្អ។

ជាក់ស្តែងបន្ទាប់ពីរយៈពេល ៥ឆ្នាំ ដែលអង្គការ UNESCO បានទទួលស្គាល់នូវបេតិកភណ្ឌនេះបានក្លាយជាបង្ហាញថា ចម្រៀង​ថែន (Then) បានក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតខាងស្មារតីរបស់ជនជាតិតៃ (Tay) និងជនជាតិនុង (Nung) ដែលរស់នៅក្នុងតំបន់ជួរភ្នំថ្មកំបោរ បាក់សើន (Bac Son) ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងមនុស្ស ធម្មជាតិ និងសកលលោក។ បេតិកភណ្ឌចម្រៀង​ថែន (Then) មានវត្តមាន​នៅក្នុងខេត្តចំនួន១១ ក្នុងប្រទេសវៀតណាម ប៉ុន្តែត្រូវបានប្រមូលផ្តុំភាគច្រើននៅក្នុងខេត្តភាគឦសាន។ រីឯ ខេត្ត ឡាង​សើន (Lang Son) វិញ ​មាន​ចំនួនសិល្បករ សិល្បការិនីច្រៀង​ថែន (Then) ច្រើន​ជាង​​ជាងគេ​ គឺមានចំនួន ៥០០នាក់។

ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​តម្លៃ​ពិសេសនៃភូមិសាស្ត្រ និងភូគូព្ភសាសស្ត្រ នៅ​ឃុំ ហ៊ឹវលៀន (Huu Lien) ស្រុក ហ៊ឹវ​លូង (Huu Lung)។ រូបថត៖ កុង​ដាត/កាសែតរូបភាពវៀតណាម

តួយ៉ាងនៅស្រុក បាក់សើន (Bac Son) ចាប់ពីឆ្នាំ ២០១៩ រហូតមកដល់បច្ចុប្បន្នមានក្លឹប និងក្រុមសិល្បៈជាង ៥០ ក្រុមត្រូវបានបង្កើតឡើង ដើម្បីអភិរក្ស និងបង្រៀនរបៀប​ច្រៀង​​ ថែន (Then) ។ រួមជាមួយនឹងទេសចរណ៍ទេសភាពនៃជ្រលង បាក់​សើន (Bac Son) ភូមិជនជាតិ តៃ (Tay) និង នុង (Nung) និងរីករាយជាមួយម្ហូបក្នុងស្រុក ថែមទាំង​ទស្សនាសណ្ដាប់​ចម្រៀង ថែន (Then) បានក្លាយទៅជាផលិតផលទេសចរណ៍ពិសេសសម្រាប់​ភ្ញៀវ​មក​កាន់ទីនេះ។

ភ្ញៀវទេសចរ​ទទួល​បទពិសោធន៍នៃ​ការ​ឡើង​ភ្នំដែលជា​សកម្មភាព​ទេសចរណ៍​កីឡា​ផ្សងព្រេង​ នៅ​ឃុំ អៀន​ធីញ (Yen Thinh) ស្រុក ហ៊ឹវ​លូង (Huu Lung)។ រូបថត៖ VNA

បើប្រៀបធៀបទៅនឹងតម្រូវការរបស់អង្គការ UNESCO សម្រាប់បទដ្ឋានរបស់​ឧទ្យាភូគព្ភសាស្ត្រសកល បេតិកភណ្ឌ ចម្រៀង​ថែន (Then)  គឺជាចំណុចបូកដ៏ធំមួយក្នុងដំណើរដែល​ជួរ​ភ្នំ​ថ្មីកំបោរ បាក់​សើន (Bac Son) នឹងបានផ្តល់កិត្តិយសក្នុងពេលឆាប់ៗនេះ./.

កេរដំណែល​ អាយជីឡាំង (Ai Chi Lang) គឺជាសមរភូមិប្រយុទ្ធក្នុងសតវត្សទីឋ​១០​ប្រឆាំងនឹងពួកឈ្លានពានរបស់បុព្វបុរស។ ឥឡូវនេះ តំបន់នេះគឺជាតំបន់ដែលមានប្រជាជនរស់នៅច្រើន និងមានភាពរីកចម្រើន។ រូបថត៖ ង្វៀន​ថាំង/កាសែតរូបភាពវៀតណាម

អត្ថបទ៖ ថុងធៀន

រូបថត៖ ង្វៀន​ថាំង កុង​ដាត ថុង​ធៀន តាតសើន ទ្រឿង​តួន​អាញ ទីភ្នាក់ងសារព័ត៌មាននិង​ឯកសារ

បច្ចេកទេស និងក្រាហ្វិក៖ ត្រាងញុង

top