Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR
លោក Lucian Rodriguez Lovell សព្វថ្ងៃជាសិក្ខាកាម គ្រូបង្រៀនរចនា នៅសកលវិទ្យាល័យ RMIT ប្រទេសវៀតណាម។ ក្នុងវិស័យច្នៃប្រតិដ្ឋសហសម័យ ការអនុវត្តរបស់ Lucian ជុំវិញប្រធានបទល្បែងភាពជាក់ស្តែងចម្រុះ រចនាពិសោធន៍បច្ចេកទេសឌីជីថលសាកល្បង និងបទដ្ឋានធ្វើប្រព្រឹត្តិកម្មរូបភាពពីរូបវិទ្យាដល់3D។ ផ្តើមពីនេះ បងច្នៃប្រតិដ្ឋផលិតផល ជំនួយសហគមន៍ពិសោធន៍ផលិតផលសិប្បកម្មប្រពៃណីវៀតណាមដូចជា ធ្វើចង្កៀងគោម នំអន្សំមានរាងបួនជ្រុង ល្បែងស្វែងយល់អំពីប្រវត្តិសាស្រ្តវៀតណាម។ល។ លើមូលដ្ឋានបច្ចេកវិទ្យាទំនើប។
លោក Lucian Rodriguez Lovell ជាអ្នកស្រាវជ្រាវ និងជាអ្នកអភិវឌ្ឍន៍ XR រួមមាន តថភាពនិមិ្មត (virtual reality - VR) បង្កើនភាពប្រាកដប្រជា (augmented reality - AR) និងភាពជាក់ស្តែងចម្រុះ (Mixed Reality) – MR) ដែលមានទីស្តីការនៅ Naarm ទីក្រុង Melbourne ប្រទេសអូស្ត្រាលី។ មកកាន់វៀតណាម តាមរៀនកម្មវិធីបណ្តុះបណ្តាលបណ្ឌិត លោក Lucian Rodriguez Lovell មានសកម្មភាពសហគមន៍ជាច្រើន ដើម្បីផ្សព្វផ្សាយសម្រស់ស្រស់ស្អាតផលិតផលសិប្បកម្មវៀតណាម ពេលរចនាលើមូលដ្ឋាន XR។ ថ្មីៗនេះ បងចូលរួមសមោសរពិធីបុណ្យរចនាច្នៃប្រតិដ្ឋ២០២៣ ក្រោមប្រធានបទ “បេតិកភណ្ឌអនាគត៖ បញ្ញាច្នៃប្រតិដ្ឋ និង ប៉ះពាល់ដល់បេតិកភណ្ឌអនាគតនៅវៀតណាម”។ Lucian Rodriguez Lovell ណែនាំយុវវ័យវៀតណាម ធ្វើចង្កៀងគោមដោយបច្ចេកវិទ្យា AR ប្រកបសារថា៖ “រក្សាអតីតកាលតាមរយៈប្រតិបត្តិនៃអនាគត”។ ផ្តើមពីនេះ បងណែនាំបើកចេញដំណើរស្វែងយល់អំពីចំណុចប្រសព្វមួយ ពោរពេញដោយភាពទាក់ទាញ ឬចំពោះប្រពៃណី និង ការផ្លាស់ប្តូរថ្មីតាមរយៈរចនាផលិតផលសិប្បកម្មប្រពៃណី។
ជាអ្នករចនាមានបទពិសោធន៍យូរឆ្នាំ បង Lucian Rodriguez Lovell បើកបង្ហាញអារម្មណ៍ថ្មី អំពីការអភិរក្សទំនៀមទម្លាប់វប្បធម៌វៀតណាម នៅសម័យបង្វែឌីជីថល។ Lucian Rodriguez Lovell នាំមនុស្សចូលរួមពីដើមដល់ចប់ ក្នុងបទដ្ឋានតុបតែងចង្កៀងគោមដោយវិធីសិប្បកម្ម គួបផ្សំនឹងបច្ចេកវិទ្យាបច្ចេកទេសឌីជីថល ៣D។ អ្នកចូលរួមនឹងរៀនយករបៀបបញ្ចូលចង្កៀងគោម ចូលប្រព័ន្ធ AR ជាមួយល្បែងធម្មតាចង្កៀងគោមមួយចំនួន។
អ្នករចនា ប៊ូយ ក្វិញញឺ (Bui Quynh Nhu) និង Lucian Rodriguez Lovell ប្រមូលផ្តុំការពារបេតិកភណ្ឌអរូបីវៀតណាម តាមរយៈអនុវត្ត AR។ យុវវ័យនៅក្រុងហាណូយ បានច្នៃប្រតិដ្ឋចង្កៀងគោមដោយបច្ចេកវិទ្យា AR និង តាំងផលិតផលដែលបានធ្វើសម្រេច។
ដើម្បីនាំមកការពិសោធន៍ពិសេស និង បង្កើនសមត្ថភាពស្រមៃឃើញរូបភាពចង្កៀងគោម លោក Lucian Rodriguez Lovell បានប្រើបច្ចេកវិទ្យា AR កម្លាយប្រអប់នំ ចង្កៀងគោមក្លាយជាឧបករណ៍និទានរឿងតាមបែបច្នៃប្រតិដ្ឋ និង វប្បធម៌។ ដោយសារហេតុនោះ រឿងរ៉ាវប្រជាប្រិយសាមញ្ញ បំពាក់លើខ្លួន “អាវ” យុវវ័យក្មេង ទំនើបប៉ុន្តែមានបែបបទប្រពៃណី។
មិត្តយុវវ័យគូររូបភាពសត្វដូចជាត្រី ទន្សាយ ទេពតាលើព្រះចន្ទ ក្របី ពន្លឺព្រះចន្ទត្រូវតាមការយល់ដឹងរបស់ខ្លួន ពេលបានរៀនបច្ចេកវិទ្យា AR ដែល Lucian Rodriguez Lovell ណែនាំ។ ផលិតផលរបស់អ្នកទាំងអស់គ្នា មានភាពចលនារស់រវើក ចល័តប្រាកដជាក់ស្តែង ធ្វើឱ្យផលិតផលចង្កៀងគោមរចនាសុក្រិតជាង។
រីឯនំអន្សំមានបួនជ្រុង រូបភាពជិតស្និទ្ធនឹងជនជាតិវៀតណាម ក៏បានលោក Lucian Rodriguez Lovell រចនាផ្សព្វផ្សាយដោយរៀបជិតស្និទ្ធមួយ។ បងណែនាំនិស្សិតរបៀបទម្រង់ របៀបបង្កចំណាប់អារម្មណ៍ និង ធ្វើចេញនំចឺង បច្ចេកវិទ្យានិមិ្មតរស់រវើក និង សំបូរពណ៌សម្បុរនៃបុណ្យចូលឆ្នាំប្រពៃណី។
លោក Lucian Rodriguez Lovell រៀបរាប់ថា៖ “វៀតណាមជាប្រទេសមួយ មានសម្រស់វប្បធម៌ប្រជាប្រិយ នៅក្នុងផលិតផលសិប្បកម្មប្រពៃណី។ បច្ចុប្បន្ន រចនាច្នៃប្រតិដ្ឋដោយបច្ចេកវិទ្យា AR កំពុងជានិន្នាការមួយ ដែលព្រឹត្តិការណ៍នានាឆ្ពោះទៅរក នាំជូនអ្នកទស្សនាពិសោធន៍តថភាពនិម្មិតសម្បូរបែប។ ធ្វើម្ចាស់បានបច្ចេកវិទ្យានេះ យុវវ័យវៀតណាម មានគោលដៅវិជ្ជាជីវៈល្អមួយ សម្រាប់អាជីពរបស់ខ្លួន ខាងវិស័យឧស្សាហកម្មច្នៃប្រតិដ្ឋនៃពិភពលោកជាទូទៅ និង វៀតណាមជាដោយឡែក”៕
អត្ថបទ៖ ប៊ីចវឹន - រូបថត៖ ថាញយ៉ាង
ប្រែសម្រួល៖ រីកើង