KB EcoLife របកគំហើញជាមួយសរសៃននោងទុំសម្រាប់នាំចេញ

KB EcoLife របកគំហើញជាមួយសរសៃននោងទុំសម្រាប់នាំចេញ

ដោយ​វិធី​ធ្វើ​បែប​ប្រពៃណី​ ពោល​គឺផលិត​សរសៃ​ននោង​ទុំ ​ក្លាយ​ជា​ផលិតផល​ងាយ​ស្រួល​សម្រាប់​ជីវភាព​រស់នៅ​​ដូចជា៖ ប៉ុង​ងុតទឹក​​ ប៉ុង​​​លាង​ចាន​ ខ្សែ​​ដុស​ខ្នង​ ទ្រនាប់ស្បែក​ជើង​។ល។​​ ផលិតផល​ធ្វើ​​អំពី​សរសៃ​ននោងទុំ​​​របស់​ក្រុមហ៊ុន​ KB EcoLife ជាពិសេសបាន​​​នាំចេញ​ទៅ​កាន់ប្រទេស​ជាច្រើន​​ដូចជា៖ អាមេរិក​ កូរេខាងត្បូង​ ជប៉ុន​ ហូឡង់​។ល។​

ផលិតផល​លាង​ឆ្នាំង​ ដែល​ធ្វើ​​ពីសរសៃ​​ននោង​ទុំ​។​

បំណងប្រាថ្នា​ធ្វើ​បៃតង​ភូមិស្រុក​

សរសៃ​ននោងទុំ​ គឺជា​​ផលិតផល​​ធម្មជាតិ​ ដែល​បាន​ធ្វើ​ពីតំបន់​​ដី​ដាំ​​ននោង ​នៅ​ខេត្ត​បាក់និញ​ (Bac Ninh)។ តាមរយៈនោះ​ KB EcoLife (ក្រុមហ៊ុន​គិញ​បាក់ - Kinh Bac​)  បានបង្កើត​ផលិតផល​ជាច្រើនដូចជា​ ប៉ុង​ងុត​ទឹក​ សរសៃ​ននោងទុំទាំងមូល​ ខ្សែ​ដុស​ខ្នង​ ឈើ​​ដុស​ខ្នង​ ប៉ុង​លាង​ចាន​ ឆ្នាំង​ ទ្រនាប់​ស្បែក​ជើង​ ទ្រនាប់ទ្រាប់​កែវ​ ទ្រាប់​ចាន​ ទ្រនាប់​ជើង​។ល។ ផលិតផលទាំង​​នេះ ​បាន​នាំចេញ​ទៅកាន់ប្រទេស​ជាច្រើន​ដូចជា​៖ អាមេរិក កូរេខាងត្បូង​​ ជប៉ុន​។ល។ ផលិតផល​សរសៃននោង​ទុំ​នាំមក​របរ​សម្រាប់ប្រជា​​កសិករ​ ហើយ​​បង្កើតបាន​​សក្តានុពល​សេដ្ឋកិច្ច​មាន​ប្រសិទ្ធភាព​ ក៏ដូចជា​ពាណិជ្ជសញ្ញា​កសិកម្ម​ស្អាតរបស់​វៀតណាមផងដែរ​​។​

បង តា​ គ្វីតូន (Tan Quy Ton) (ឆ្វេង) ស្ថាបនិក​ KB EcoLife សំណេះសំណាល​ជាមួយ​នឹង​សហការី​ អំពី​ផលិតផល​ដែល​ធ្វើ​អំពី​សរសៃននោង​ទុំ​។​

មាគ៌ាបង្កើត​ធុរកិច្ច​ថ្មី ​កសាង​ពាណិជ្ជសញ្ញា​សរសៃ​ននោង​ទុំ​ KB EcoLife ជា​ដំណាក់កាល​មួយ​ពោរពេញ​ដោយ​ទុក្ខលំបាក។ បង តា គ្វីតូន(Ta Quy Ton) ស្ថាបនិក​ KB EcoLife បានឱ្យ​ដឹងថា៖ នៅ​ឆ្នាំ​២០១៩ បង​ហ៊ាន​លះបង់ការ​ងារកំពុង​​ធ្វើ​នៅ​ក្នុង​ធនាគារ​ ដោយ​​​កំពុង​​មាន​​​តំណែង ​និង​ប្រាក់​ចំណូល​ខ្ពស់បង្គួរ​ ដើម្បី​មក​បើក​​កម្មន្តសាល​​​ធ្វើ​សរសៃ​ននោង​​​ទុំ​។ គ្រួសារ​និងមិត្តភក្តិបង​​ ​គ្មាននរណាម្នាក់​​​គាំទ្រ​​ការ​សម្រេចចិត្ត​​របស់​​បងនោះទេ​ ដោយ​​សារ​ឃើញ​​ថា​​បងកំពុង​ ប្រថុយ​ និង អណ្តែត​អណ្តូង​ជាខ្លាំង​។ បង​​តូន (Ton)​​​ នៅតែ​​​អត់​ធ្មត់​​រឹងប៉ឹង​​នឹង​បុព្វហេតុ​ទិសដៅរបស់គាត់​ ពោល​​គឺ​នាំ​យក​ផលិតផល​សរ​សៃននោង​ទុំ​នាំ​ចេញ​ទៅក្រៅប្រទេស ​​បញ្ជាក់អំពីពាណិជ្ជសញ្ញា​​សរសៃននោងទុំ​វៀតណាម​ ជា​ផលិតផល​ស្អាតរបស់​ភូមិស្រុក​​គិញ​បាក់ (Kinh Bac)។ បង​ចង់ធ្វើ​ឱ្យ​​​​វាល​ស្រែ​ភូមិស្រុក មានពណ៌​បៃតង​ ​​​ដោយ​ដំណាំ​ននោង​ ព្រមទាំង​រួមនឹងប្រជា​​កសិករ​ ធ្វើ​មាន​ ដោយ​ដំណាំ​ននោង ដែល​ជា​ប្រភេទ​ដំណាំ​​ជិត​ស្និទ្ធនឹង​គ្រួសារនីមួយ​​នៅក្នុង​​ភូមិ​​ស្រុកជនបទ​វៀតណាម​។


ដំណើរ​​សហការ​ជាមួយនឹង​​​កសិករ​ ដើម្បី​បើកទូលាយ​វាល​ស្រែ​​​ដាំ​​ននោង​​​នៅ​ខេត្ត​បាក់និញ​ (Bac Ninh) ​​​ត្រូវការ​​​កម្លាំង​ចិត្ត​​និងការ​​​កសាង​​ទំនុក​ចិត្ត​​ជាមួយ​​ពួក​គាត់​។ KB EcoLife ប្រឈម​​នឹង​ចំណោទ​​ពិបាក​ គឺ​ការ​​កក់ទំនិញ​របស់​ដៃគូ​​បរទេស​ ដែលមាន​លេខ​កូដ​​តំបន់​វត្ថុធាតុដើម​នៅតូច​​នៅ​ឡើយ​។​ ​​បើក​កម្មន្តសាល​៣ឆ្នាំ​ដំបូង នៅលើ​ផ្ទៃដីដាំ​ននោង​​ជាង​០១ហិក​តា​​ ​ដែលបាន​​វិនិយោគដោយ​ក្រុមហ៊ុន​ និង​ផ្ទៃ​ដី​៩០​ហិកតា​​ សហការ​នឹង​កសិករ​នៅ​ខេត្ត​បាក់និញ​ (Bac Ninh) KB EcoLife ចាប់ផ្តើម​ដាក់​ខឿន​ផលិតកម្ម​។ មាគ៌ា​ធ្វើដំណើរ​មិនបានក្រាលទៅ​​ដោយ​ផ្កាកុឡាបសម្រាប់​សហគ្រាស​វ័យក្មេង​រូបនេះឡើយ។ នៅ​ឆ្នាំ​២០២០ ជំងឺ​កូវិដ - ​​១៩ ​រាតត្បាតទន្រ្ទានប្រទេស​វៀតណាម​​ មានឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​ដំណើរ​ផលិតកម្ម​សរសៃ​ននោងទុំ​​។​​ នៅ​​រដូវ​ប្រមូល​ផលទូទាំង​ភូមិសាស្រ្ត​ដាំ​ននោង​របស់​ KB EcoLife ស្ថិតនៅ​ក្នុង​តំបន់រង​ជំងឺ​​ ត្រូវធ្វើគម្លាតសង្គម​រាប់​ខែ​ ធ្វើ​ឱ្យ​​ននោង​ទាំង​អស់​ដែល​​កំពុង​ក្នុង​ដំណាក់កាល​​ប្រមូល​ផល​ តែ​មិ​ន​​អាច​ប្រមូល​ផល​​បាន​។ កិច្ចសន្យា​​ត្រូវ​ខូច​ ​មិនអាច​នាំ​ផលិតផលចេញ​បាន KB EcoLife នៅតែ​រក្សាបាន​​ទំនុក​ សំណង ​និង​ប្រមូល​ផលិតផល​​ផ្លែ​ននោង​​ពី​​ប្រជា​កសិករ​។ ឆ្នាំ​​ដំបូង​ KB EcoLife ផលិតបាន​ផលិតផល​ចំនួន​២.០០០​ ឆ្នាំ​ទី​​២​ផលិត​​បាន​ចំនួន​២០.០០០​ សម្រាប់តែ​​ជូនធ្វើ​​អំណោយ​ គ្មានប្រាក់​ចំណូល។ ឆ្លង​ឧបសគ្គ​នោះ​ KB EcoLife ចាប់​ផ្តើម​មាន​​អតិថិ​ជន​អាមេរិក ជប៉ុន​ កូរេខាងត្បូង​។ល។ មកដល់​កម្មន្តសាល​ទស្សនា​ និង​ចុះហត្ថលេខា​កក់​ទំនិញ​។ ពួកគាត់​​ចូល​ចិត្ត​ផលិតផល​​ធម្មជាតិ ​ដែល​ធ្វើអំ​​ពីសរសៃ​​ននោង​ទុំ​ ក្រោម​ថ្វី​​ដៃ​ច្នៃប្រតិដ្ឋ​​របស់ប្រជា​កសិករ​វៀតណាម​។ នោះ​ជា​​កម្លាំង​ចលករ​​មួយ ​សម្រាប់​ KB EcoLife ដែលអំណត់នៅ​​លើ​មាគ៌ា ​ដែល​ខ្លួនឯងបាន​ជ្រើស​យក៖ បើក​ទូលាយ​​សហការ​នឹង​​កសិករ​ ផលិតបាន​​​ផលិតផល​ជាច្រើនសម្រាប់​ការ​​នាំ​ចេញ​។​


សរសៃ​ននោង​ទុំ​នាំ​ចេញ​ប្រកប​ដោយ​ជោគ​ជ័យ

នៅ​ឆ្នាំ​២០២១ ទំនិញ​ដំបូងរបស់​ KB EcoLife នាំ​ចេញ​ទៅ​ការ​ប្រទេស​អាមេរិក​ មាន​ផលិតផលប៉ុង​ងុត​ទឹក ​ធ្វើ​ដោយ​សរសៃននោងទុំ​​ចំនួន​២០០.០០០ បាន​អតិថិជន​វាយ​តម្លៃខ្ពស់​ បាន​ផ្តល់​កម្លាំង​ចិត្ត​ដល់​ KB EcoLife បន្ត​បោះ​​ឈាន​ទៅ​មុខ។​ ផ្តើមចេញពី​នេះ KB EcoLife ​អភិវឌ្ឍ​បាន​ផលិតផល​ជាង​២០ប្រភេទ​ ក្នុងនោះ​មាន​៣ក្រុម​សំខាន់​៖ សរសៃននោង​ទុំ​សម្រាប់​ផ្ទះបាយ​  សរសៃ​ននោង​ទុំ​សម្រាប់​បន្ទប់ទឹក​ និងក្រុមសរសៃ​ននោង​ទុំ​សម្រាប់​ឯកជន​។ KB EcoLife បច្ចុប្បន្ន​មាន​លិខិត​កក់ទំនិញ​នាំចេញទៅ​កូរេខាងត្បូង​ (៣០.០០០ផលិតផល​ក្នុង​មួយ​ខែ​)​ លិខិតកក់ទំនិញ​នាំចេញទៅ​ប្រទេស​ជប៉ុន​ និង ទ្វីប​អ៊ឺរុប​ កក់​​រួម​គ្នា​មាន​ប្រមាណ​ពី​២០.០០០ ដល់​៥០.០០០ផលិតផលក្នុងមួយ​ខែ​​។

ផលិតផល​សរសៃ​ននោង​ទុំ​ KB EcoLife មាន​លក្ខណៈ​ជា​ផលិតផល​ធម្មជាតិ​ ស្អាត​ដាច់ខាត​ ដំណាំ​ននោង​បាន​ដាំ​នៅលើ​ដី​ធ្លី​ល្អ​ នៃ​តំបន់​វាលទំនាប​ទន្លេ​ក្រហម​ ននោង​លូតលាស់​ល្អ ផ្តល់​ផ្លែ​ធំ​ សរសៃក្រាស។ នៅ​ជ្រុង​ផ្ទះ​គ្រួសារ​នីមួយ​ៗ​ អ្នក​អាច​ប្រើប្រាស់តាំងពី​ដុស​ឆ្នាំ​ង​ លាង​ចាន​ រហូតដល់​ងុត​ទឹក​ដោយ​សរសៃ​ននោង​ទុំ​ សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​ផង​ ល្អសម្រាប់​ស្បែក​ និង​ផលិតផល​ជិតស្និទ្ធនឹង​បរិស្ថាន​ផង​ដែរ​។​ ចំពោះ​ប្រដាប់សម្រាប់ប្រើ​ឯកជន​ មនុស្ស​ជាច្រើនបាន​ជ្រើសយក​ទ្រនាប់សរសៃននោង​ទុំ​​ធ្វើ​ជា​ទ្រនាប់​ស្បែក​ជើង​ អាចធ្វើ​ដំណើរ​ងាយ​ស្រួល​ផង​ ល្អសម្រាប់​ជើង​ទាំង​គូ​ផង​ដែរ​។ ដោយ​ភាព​ងាយ​ស្រួល​ ផលិតផល​ស្អាត​នេះ បានទីផ្សារ​អន្តរជាតិ​​​កក់ទំនិញ​យ៉ាងច្រើន​ពី​ KB EcoLife



ប្តេជ្ញា​ចិញ្ចឹម​សុបិន​សរសៃ​ននោង​ទុំ​គិញ​បាក​ (Kinh Bac) បាន​ចរាចរ​ទូទាំងពិភពលោក​ នរណា​ក៏អាច​ស្វែងរក​ឃើញ​ផលិតផល​សរសៃ​ននោង​ទុំ​ ប្រើសរសៃ​ននោងទុំ​ ជា​គោល​បំណង​ដែល​បងតា គ្វីតូន (Ta Quy Ton) ​កំពុងតែ​ធ្វើ​។ បងតូន (Ton) ​រៀប​រាប់បន្តថា៖ ក្នុង៥ឆ្នាំខាងមុខ​ KB EcoLife​ មាន​បំណង​នឹង​បើកទូលាយ​វាលស្រែ​ដាំ​ននោង​នៅ​ទូទាំងប្រទេស​វៀតណាម​ ជាពិសេស​នឹងអភិវឌ្ឍ​ប្រភេទ​ផលិតផល​សរសៃននោង​ទុំ​សម្រាប់​កុមារ​ ដើម្បី​កុមារា​ កុមារី​ហាត់​ស្វ័យភាព​ ការពារ​បរិស្ថាន​បៃតង​ និង ស្រឡាញ់​មាតុភូមិ​វៀតណាម​៕​

អត្ថបទ៖ ប៊ិច​វឹន​ រូបថត៖ ថាញយ៉ាង​

ប្រែសម្រួល៖ រីកើង​ 


top