HoneyLand – ម៉ាកយីហោទឹកឃ្មុំឈានមុខនៅប្រទេសវៀតណាម
ជាមួយនឹងចក្ខុវិស័យក្លា ជាម៉ាកយីយោទឹកឃ្មុំឈានមុខនៅប្រទេសវៀតណាម ក្រុមហ៊ុនភាគហ៊ុនឃ្មុំយកទឹកឃ្មុំទៀនយ៉ាង (Tien Giang) ជាមួយម៉ាកយីហោគឺ HoneyLand បានបញ្ជាក់ជាបណ្តើរៗ នូវទីតាំងដ៏រឹងមាំក្នុងឧស្សហកម្មទឹកឃ្មុំ។ ផលិតផលទឹកឃ្មុំ HoneyLand មិនត្រឹមតែទទួលបានការពេញនិយមប្រើប្រាស់ក្នុងនៅស្រុកតែប៉ុណ្ណោះទេ ថែមទាំងបាននាំចេញទៅកាន់ប្រទេសមួយចំនួនលើពិភពលោក ដូចជា៖ អាមេរិក និងកូរ៉េខាងត្បូងជាដើម។
ក្នុងប៉ុន្មានឆ្នាំកន្លង ការអនុវត្តធានាគុណភាព ភាពចម្រុះ ភាពពិសេស ក៏ដូចជាតម្លៃអាហារូបត្ថម្ភធម្មជាតិរបស់បណ្ដាផលិតផល បានជួយឱ្យយីហោទឹកឃ្មុំ HoneyLand ឈានដល់ភាពជោគជ័យ ឆ្លើយតបនឹងតម្រូវការជាច្រើនលើទីផ្សារផ្សេងៗគ្នា ។
ទឹកឃ្មុំ HoneyLand មានគុណភាពខ្ពស់ដោយសាការរួមបញ្ចូលពីកត្តាជាច្រើន។ ជាដំបូងបង្អស់នោះគឺហ្វូងឃ្មុំក្រេបលំអងផ្កាជាច្រើនប្រភេទពីក្នុងព្រៃស្មាច់ និងមៀន នៅវាលរាបទន្លេ គឺវឡុង (Cuu Long) ព្រៃក្នុងតំបន់ខ្ពង់រាប ផ្កានៃដើមឈើហូបផ្លែ និងរុក្ខាជាតិមានសារធាតុឱសថល្អ។ ដូច្នេះហើយ ផលិតផលទឹកឃ្មុំ HoneyLand មានរសជាតិធម្មជាតិ បរិសុទ្ធ ជាមួយនឹងក្លិនពិសេសនៃប្រភេទផ្កានីមួយៗក្នុងតំបន់ប្រមូលផល។
ការបណ្តុះបណ្តាលអ្នកចិញ្ចឹមឃ្មុំក៏មានតួនាទីយ៉ាងសំខាន់ក្នុងដំណើរការផលិតទឹកឃ្មុំ HoneyLand ។ អ្នកចិញ្ចឹមឃ្មុំជាអ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមហ៊ុនអស់រយៈពេលជាច្រើនឆ្នាំ ហើយបានបណ្តុះបណ្តាលយ៉ាងហ្មត់ចត់ និងជំនាញពីបច្ចេកទេសចិញ្ចឹមឃ្មុំ និងគ្រប់គ្រងហ្វូងឃ្មុំ វិធីសាស្ត្រការពារ និងព្យាបាលជំងឺឃ្មុំ ក៏ដូចជាធានាសុវត្ថិភាពអនាម័យស្បៀងអាហារ តាមស្តង់ដារនៃការនាំចេញ។
ទន្ទឹមនឹងនោះ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនសុទ្ធតែរៀបចំការបុកសរុប និងបំពេញបន្ថែមនីតិវិធី ដើម្បីត្រួតពិនិត្យ ស្វែងរកប្រភពផលិតផលស្របតាមតម្រូវការរបស់អតិថជនក្នុងស្រុក និងក្រៅប្រទេស។ រាល់ដំណាក់កាល ក្នុងផលិតកម្ម ចាប់តាំងពីការប្រមូលផល កកូរទឹកឃ្មុំ រហូតដល់ការកម្ចាត់មេរោគ តែងបានអនុវត្តយ៉ាងតឹងរឹង ដើម្បីធានាទឹកឃ្មុំរក្សាបានរសជាតិ និងតម្លៃអាហារូបត្ថម្ភធម្មជាតិ ហើយមិនមានសារធាតុរក្សាទុក ឬសារធាតុគីមីដែលបង្កគ្រោះថ្នាក់ និងអាចរក្សាទុកបានក្នុងរយៈពេលយូរ។
មិនត្រឹមតែយកចិត្តទុកដាក់ចំពោះគុណភាពផលិតផលប៉ុណ្ណោះទេ ក្រុមហ៊ុនក៏បានប្តេជ្ញាចិត្តក្នុងការផលិត រួមផ្សំជាមួយការការពារបរិស្ថាន កសាងទំនាក់ទំនងនិរន្តរភាពជាមួយអ្នកចិញ្ចឹមឃ្មុំ និងសហគមន៍មូលដ្ឋាន ដូចជាកំណត់ទីតាំងកសិដ្ឋានឃ្មុំនៅក្បែរព្រៃ ដើម្បីបង្កើតបរិស្ថានចិញ្ចឹមឃ្មុំធម្មជាតិ ស្របតាមរដូវផ្ការីកក្នុងឆ្នាំ ព្រមទាំងពិចារណាលើការប្រើប្រាស់ប្រភពធនធាន និងបង្កើនប្រសិទ្ធភាពដំណើរការកែច្នៃ ដើម្បីកាត់បន្ថយផលប៉ះពាល់លើបរិស្ថាន និងការពារវត្ថុធាតុដើម។
ដើម្បីឆ្លើយតបនឹងតម្រូវការជាចម្រុះភាពរបស់ទីផ្សារ ក្រៅពីផលិតផលទឹកឃ្មុំធម្មជាតិ ក្រុមហ៊ុនក៏បានផលិតនូវផលិតផលផ្សេងទៀតដូចជា ថ្នាំបាញ់បំពង់កផលិតពីទឹកឃ្មុំ ថ្នាំគ្រាប់សម្រាប់លេបផលិតពីទឹកដោះមេឃ្មុំ ថ្នាំគ្រាប់រមៀតលាយម្សៅទឹកឃ្មុំ ថ្នាំបំប៉នខួរក្បាល collagen ម្សៅរមៀត curcumin... ផលិតផលទាំងនេះល្អសម្រាប់សុខភាព តម្លៃក៏សមរម្យ។
ជាមួយនឹងកងជួរថ្នាក់ដឹកនាំ បុគ្គលិកវ័យក្មេង ស្វាហាប់ ច្នៃប្រឌិត និងធ្វើការអស់ពីចិត្ត ក្រុមហ៊ុនបាន ហើយនឹងបន្តកែលម្អផលិតផល ធ្វើពិពិធកម្មរូបរាង និងគ្រប់គ្រងដំណើរការផលិតយ៉ាងតឹងរ៉ឹង ដើម្បីធានាផលិតផលទឹកឃ្មុំម៉ាកយីហោ HoneyLand មានគុណភាពខ្ពស់ ជាមួយនឹងតម្លៃប្រកួតប្រជែង ឈានមុខនៅក្នុងទីផ្សារវៀតណាម។ HoneyLand មិនត្រឹមតែជាម៉ាកយីហោទឹកឃ្មុំប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបតភ្ជាប់សេចក្តីស្រឡាញ់ចំពោះធម្មជាតិ និងការថែទាំសុខភាពមនុស្សផងដែរ./.