Gurudev Sri Sri Ravi Shankar ជាមួយនឹងការ “ប្រគំតន្រ្តីសម្រាប់ព្រលឹង”

Gurudev Sri Sri Ravi Shankar ជាមួយនឹងការ “ប្រគំតន្រ្តីសម្រាប់ព្រលឹង”

Gurudev Sri Sri Ravi Shankar(ឥណ្ឌា) ជា​អ្នក​សកម្មភាព​សប្បុរស​ធម៌​ និងជាគ្រូបង្វឹក​យូហ្គា​ល្បី​ឈ្មោះលើ​ពិភពលោក​។ លោក​ជា​ប្រធាន​សម្ពន្ធសមាគមន​យូហ្គា​ឥណ្ឌា​។ ថ្មីៗ​នេះ លោក​បាន​ធ្វើ​ដំណើរ​មក​​ប្រទេសវៀតណាមសហការជាមួយ​​​នឹង​​សហព័ន្ធ​​យូហ្គាវៀតណាម​ នាំមកជូន​ថ្ងៃបុណ្យ ​តំណភ្ជាប់​វប្បធម៌​វៀតណាម​ - ​ឥណ្ឌា​ ដោយមាន​ឈ្មោះ​ហៅថា​ ប្រគំតន្រ្តី​សម្រាប់ព្រលឹង

Gurudev Sri Sri Ravi Shankar ជាស្ថាបនិក​​មូលនិធី​ Art of Living (បង្កើត​​នៅឆ្នាំ​១៩៨១) ជាមួយ​នឹង​​កម្មវិធី​អប់រំ ​តាម​រយៈ​បច្ចេកទេស​របស់​យូហ្គា​។ ការ​ប្រតិបត្តិនេះ ក៏​បាន​បញ្ជាក់ អំពី​ប្រសិទ្ធភាពមាន​វិសាលភាព​ទូទាំងសកលលោក​។ Art of Living មានវត្តមាន​នៅ​ប្រទេសចំនួន​១៨០លើ​ពិភពលោក​ ក្នុងនោះមានប្រទេស​វៀតណាមផង​ដែរ​​។ Art of Living ផ្សព្វផ្សាយ​សារ​ការពារ​បរិស្ថាន​រស់នៅ និង ដាំ​រុក្ខជាតិលើ​ពិភ​ព​លោក​ បាន​ឧបត្ថម្ភ​ជំនួយ​​ចំនួន​៤០.០០០ភូមិ​​ បណ្តុះបណ្តាល​ប្រជាកសិករ​ប្រកបមុខរបរ​​កសិកម្ម​សរីរាង្គ​ បង្កើត​វគ្គ​លើកកម្ពស់​សុខភាព​ស្មារតី និង សុភមង្គល​​។ល។​

Gurudev Sri Sri Ravi Shankar ចែករំលែក​បញ្ញា ​តាម​របៀប​ធ្វើឱ្យ​ឧត្តមគតិ អាច​អនុវត្ត​នៅ​​ក្នុង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​របស់​យើងទាំងអស់​គ្នា​។ រៀងរាល់ឆ្នាំ Gurudev Sri Sri Ravi Shankar បានធ្វើ​ដំណើរទៅ​ដល់ទីក្រុង​ចំនួន​៧០ ​នៅ​តាមប្រទេស​ជាច្រើន​ ដើម្បី ជំរុញ​សន្តិភាព​ និង បំផុសគំនិត​អំពី​សីលធម៌​ ប្រឆាំង​អំពើ​ពុករ​លួយ ដោះស្រាយ​ជន្លោះ​ និង ​ថែទាំអ្នកទាំងអស់​គ្នា​។ ឆ្នាំ១៩៩៧ Gurudev Sri Sri Ravi Shankar  សហស្ថាបនា​​សម្ពន្ធសមាគម​អន្តរជាតិ​ អំពី​តម្លៃ​មនុស្ស​ (IAHV) ដើម្បីតភ្ជាប់​នឹង​ ​ The Art of Living សម្រុះសម្រួល​គម្រោង​អភិវឌ្ឍ​ចីរភាព ចិញ្ចឹម​ថែតម្លៃនៃ​មនុស្ស​។​

Gurudev Sri Sri Ravi Shankar ធ្វើ​ដំណើរមកដល់ប្រទេសវៀតណាម​ ទទួលបាន​​ការ​ស្វាគមន៍​យ៉ាងកក់ក្តៅ​នៃប្រជាជន​ និង មិត្តភក្តិ​អន្តរជាតិ​។ ខណៈពេលចូលរួមដោះដូរក្នុងកម្មវិធីដោយ​ប្រធាន​បទ​ "ប្រគំតន្រ្តីសម្រាប់ព្រលឹង​​" គាត់បាន​ចែក​រំលែក​ដោយមេត្រីភាព ដែលអមដោយ​បទ​ភ្លេង​តន្រ្តី​។ លោក Sandeep Arya Sir ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំនៅប្រទេសវៀតណាម​ ក៏បាន​ចូល​រួម​ព្រឹត្តិការណ៍នេះ​។​

ព្រឹត្តិការណ៍​វប្បធម៌​ តន្រ្តី និង បញ្ញា​ បាន​ប្រព្រឹត្តទៅ​នៅវិមាន​មិត្តភាព​វៀតណាម​ និង សូវៀត​ (ហាណូយ) រួមនឹង​ឈុត​សម្តែង​វប្បធម៌​ឥណ្តា និង វៀតណាម​ ដោយមាន​ប្រជាជន​ចូល​រួម​ជាង​១០០០នាក់​។ រូបថត៖ ថាញយ៉ាង​/កាសែតរូបភាពវៀតណាម​

នៅវៀតណាម​ វគ្គសិក្សា The Art of Living បាន​រៀបចំ​នៅ​តាម​ខេត្តក្រុង​ជាច្រើន ដោយមានឈ្មោះថា វគ្គ​សិក្សា​សុភមង្គល។ នេះជា​បទ​ពិសោធន៍​រូបបរិវត្តន៍​មួយ​ គួបផ្សំនឹង​ចំណេះវិជ្ជា​បុរាណ​ រួមនឹង​ឧបករណ៍​ប្រាកដជាក់ស្តែង​​ ដើម្បី​ជួយ​អ្នកគ្រប់គ្នា​ស្វែងរក​ឡើងវិញ​នូវ​ក្តីសប្បាយ​ ដោះស្រាយ​បញ្ហាតានតឹង​ប្រចាំថ្ងៃ ហើយ​ក្លាយ​ជាច្បាប់ចម្លងមួយ ដែល​​មានសភាពសាមញ្ញជាង​ ទំនុក​ចិត្ត​ជាងនៃ​ខ្លួនឯង​​។​

ប្រគំតន្រ្តីសម្រាប់ព្រលឹង​​" គឺ​ជា​ទីកន្លែង​សម្រាប់មនុស្សគ្រប់គ្នា​រៀន​យក​របៀប​ស្ងៀមស្ងាត់ របៀប​គ្រប់គ្រង​អារម្មណ៍​ របៀប​ដកដង្ហើម​ និង សមាធិ​ ដើម្បី​តុល្យភាព​ជីវភាពរស់នៅ​ វិវឌ្ឍ​បញ្ញា​របស់ខ្លួន​ ក្នុងការ​ដោះស្រាយ​ការ​ងារ​។​

គ្រូ Gurudev Sri Sri Ravi Shankarបាន​ចែករំលែកដោយ​ស្និទ្ធិស្នាល មានប្រយោជន៍​ដើម្បី​មាន​ជីវភាពរស់នៅដោយសុភមង្គល និងសុខស្ងប់។​ រូបថត៖ ថាញ​យ៉ាង/កាសែតរូបភាពវៀតណាម​
គ្រូ Gurudev Sri Sri Ravi Shankar ជា​អ្នកសកម្មភាពសប្បុរសធម៌​ និងជាគ្រូបង្វឹក​សមាធិ​ល្បី​ឈ្មោះ​ក្នុងពិភពលោក​។ រូបថត៖ ថាញយ៉ាង/កាសែតរូបភាពវៀតណាម​

គ្រូ Gurudev Sri Sri Ravi Shankar ទទួលបាន​គ្រឿង​ឥស្សរិយយ​ស​ Padma Vibhushan រង្វាន់​អចិន្ត្រៃយ៍​សម្រាប់​ពលរដ្ឋ​ខ្ពស់បំផុត​របស់​ឥណ្ឌា និង រង្វាន់​ពលរដ្ឋ​ខ្ពស់បំផុត​របស់​កូឡុំប៊ី ម៉ុ​ងហ្គាលី​ ប៉ារ៉ាហ្គាយ ។ល។

Gurudev Sri Sri Ravi Shankar រួមនឹង​ The Art of Living ទៅកាន់គ្រប់តំបន់​ភូមិភាគ​ពី​ហាណូយ រួច​ដល់​ទីក្រុងហូជីមិញ​ ទៅដល់​​ខេត្ត​វុងតាវ​ (Vung Tau) ខេត្ត​ដុង​ណាយ​ (Dong Nai)។​ នៅទីកន្លែងណាក៏ដោយ​ លោក​រួមនឹង​ប្រជាជនវៀតណាម តែងតែ​មាន​កាលៈទេសៈ​ស្អាត ក្នុងបណ្តា​​វគ្គសិក្សា​សិល្បៈ ប្រគំតន្រ្តីសម្រាប់ព្រលឹង​​Gurudev Sri Sri Ravi Shankar បំផុសគំនិតសម្រាប់មនុស្សគ្រប់គ្នា​ អំពីទឹក​ចិត្ត​ដឹងគុណ​ សេរីភាព ក្តីសប្បាយ​ សុភមង្គល និង​ ពេញ​បំណង​។ លោក​រៀបរាប់ថា​៖ មនុស្សគ្រប់គ្នា​សុទ្ធតែ​កំពុង​ស្វែងរក​សុភមង្គល​។ ហើយ​សុទ្ធតែនាំមកនូវ​​ភាព​លំនឹង​ក្នុង​យើងទាំងអស់​គ្នា ធ្វើ​ឱ្យ​សុភមង្គល​របស់​យើង​ទាំងអស់គ្នា​ ក្លាយជាមានសភាព​​ខ្លាំងក្លា​ ខ្ញុំ​ហៅថា​បញ្ញា។ បញ្ញា​សម្រាប់​ជីវភាពរស់នៅ​។​


នៅវៀតណាម​ ហាង​សៀវភៅ​ ថៃហាប៊ុក​ (Thai Ha Book) បាន​ឧទ្ទេសនាម​សៀវភៅ​និពន្ធ​​អំពី​លោក​មានឈ្មោះថា វាលទំនាប​លើ​កំពូលខ្ពស់​​។ សៀវភៅ​ជា​ទីកន្លែង​សម្រាំងគំនិត​​ ចិញ្ចឹមថែ​​មនុស្សគ្រប់គ្នា​ក្នុង ​ប្រគំតន្រ្តីសម្រាបព្រលឹង​​ បានទទួល​​ស្វាគមន៍​​ដោយ​ភាពកក់ក្តៅ​ ​នៅវៀតណាម​៕​

 អត្ថបទ៖ ប៊ិច​វឹន រូបថត៖ ថាញយ៉ាង​/​កាសែតរូបភាពវៀតណាម​

ប្រែសម្រួលដោយរីកើង


top