Guol - ផ្ទះពិសិដ្ឋរបស់ជនជាតិ កើទូ (Co Tu) នៅខេត្ត ក្វាងណាម (Quang Nam)

Guol - ផ្ទះពិសិដ្ឋរបស់ជនជាតិ កើទូ (Co Tu) នៅខេត្ត ក្វាងណាម (Quang Nam)

ជនរួមជាតិ កើទូ (Co Tu) ស្ថិតនៅបណ្ដាស្រុកភ្នំនៃខេត្ត ក្វាងណាម (Quang Nam) ចាត់ទុក Guol ជាផ្ទះពិសិដ្ឋដែលមិនអាចខ្វះបានក្នុងជីវិតវប្បធម៌ សង្គម និងស្មារតី ។ Guol  មិនត្រឹមតែមានលក្ខណៈពិសសខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ប៉ុន្តែទីនេះក៏ជាកន្លែងមួយដែលផ្សារភ្ជាប់ជាមួយនឹងសកម្មភាពសំខាន់ៗ របស់សហគមន៍ជនជាតិនេះ ដូចជាពិធីបុណ្យគង ឃ្មោះ របាំប្រពៃណីយ៉ាយ៉ា (da da)  ចម្រៀងប្រជាប្រិយ និងការប្រជុំពិភាក្សាអំពីបញ្ហាសំខាន់ៗរបស់ព្រឹទ្ធាចារ្យភូមិ

Nhà Gươl là linh hồn, chốn linh thiêng của người Cơ Tu. Ảnh: Thanh Hòa/Báo ảnh Việt Nam

 

តំបន់​ភ្នំ​នៃ​ខេត្ត​ ក្វាងណាម (Quang Nam) មាន​បងប្អូន​ជនជាតិ​​ជាច្រើន​ រស់​នៅ​ជាមួយ​គ្នា​ ដូចជា៖ វ៉ែ (Ve) ទ្រៀង (Trieng) (យ៉ែទ្រៀង (Gie Trieng)) ស្វើដាំង ​(Xo Dang) ករ​ (Cor) កាដុង​ (Ca Dong) កើទូ (Co Tu)... មាន​ប្រជាជន​ជិត​ ១៦ ម៉ឺន​នាក់​ ស្មើ​នឹង​ ៧,៥% ​នៃ​ប្រជាជន​ទូទាំង​ខេត្ត​ ក្វាងណាម (Quang Nam) បាន​បង្កើត​ឡើង​នូវ​
វប្បធម៌​​ប្រជាប្រិយ​ដ៏​សម្បូរបែប។

បើ​និយាយ​អំ​ពី​ជនជាតិ​ កើទូ​ (Co Tu) មាន​ប្រជាជន​ជាង​ ៥ម៉ឺន​នាក់​នោះ​ យើងគួរតែ​​លើក​ឡើង​អំពី​ Guol​ ដែល​ជាទម្រង់​​​ស្ថាបត្យកម្ម​​ពិសេស​មួយ​ និង​ជា​ផលិតផល​វប្បធម៌​តាំង​ពី​យូរ​ណាស់​មក​ហើយ​ តែងតែ​ដើរ​​តួនាទី​សំខាន់​ក្នុង​ជីវភាព​រស់នៅ​របស់​ជនជាតិ​ កើទូ​ (Co Tu) ។
Nhà Gươl là công trình kiến trúc độc đáo thể hiện đậm nét văn hóa, phong tục, tập quán sinh hoạt của

 

សម្រាប់​ជនជាតិ​ កើទូ​ (Co Tu)​  Guol​ គឺ​ជា​ផ្ទះ​រួម​ដែល​ត្រូវបាន​សាងសង់​ឡើង​ ដោយ​ការ​ខិត​ខំ​ប្រឹងប្រែង​របស់​មនុស្ស​គ្រប់​រូប​ នៅ​ក្នុង​ភូមិ​។ តាម​​ទស្សនៈ​​របស់​ជនជាតិ​ កើទូ​ (Co Tu)  Guol​ គឺ​​ជា​​កន្លែង​​ពិសិដ្ឋ​ ជា​ទី​ដំណាក់​​របស់​​​អាទិទេព​ បុព្វការីជន​ ជីដូន​​ជី​តា​របស់​គេ​។ Guol​ គឺ​ជា​កន្លែង​សម្រាប់​កូន​កម្លោះ​ជនជាតិ​ កើទូ​ (Co Tu) មិន​ទាន់​​​រៀប​ការ​ និង​មនុស្ស​ចាស់​ ដែល​គេង​រៀង​រាល់​យប់​។ ស្ត្រី​ និង​កញ្ញា​មិនទាន់​រៀប​ការ​ ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​​ Guol​ ឡើយ​។ នៅ​ក្នុង​ Guol​   ប្រជាជន​មិន​បាន​អនុញ្ញាត​ឱ្យ​ឈ្លោះ​ប្រកែក​គ្នា​ ត្រូវ​តែ​រួបរួម​ គាំទ្រ​ ស្រឡាញ់​រាប់​អាន​ និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រៀង​រាល់​កាលៈ​ទេសៈ​ ដើម្បី​មាន​ជី​វិត​ និង​អភិវឌ្ឍ​នៃ​សហគមន៍​ជនជាតិ​ កើទូ​ (Co Tu)​ ។

ពេល​ចូល​មកដល់​ភូមិ​របស់​ជនជាតិ កើទូ (Co Tu) ចំណាប់​អារម្មណ៍​ដំបូង​គឺ Guol ។ Guol ច្រើនតែបានកសាងនៅលើទីតាំងមានផ្ទៃដីធំទូលាយនៅកណ្តាលភូមិ។ ក្រៅពី Guol ធំៗរបស់ភូមិ នៅទាំងមាន Guol តូចៗរបស់ត្រកូលនីមួយៗផងដែរ។ ចំពោះជនជាតិ កើទូ (Co Tu)  ភូមិដែលគ្មាន Guol ភូមិនោះមិនមែនជាភូមិរបស់ជនជាតិ កើទូ (Co Tu)  ទេ។

 

Những hình khắc trang trí Gươl phản ánh mọi hiện tượng tự nhiên và đời sống của người Cơ Tu. Ảnh: Thanh Hòa/Báo ảnh Việt Nam 

 

យោងទៅតាមអ្នកមានវ័យចំណាស់ជនជាតិ កើទូ (Co Tu) ដែល​មានចំណេះដឹងអំពីទំនៀមទម្លាប់របស់ជនជាតិ កើទូ (Co Tu) គឺគ្រប់ភូមិទាំងអស់ ទោះបីមាន ឬក្រ សុទ្ធតែមាន Guol  ។ Guol មិនមែនតួនាទីជាផ្ទះសម្រាប់ស្នាក់នៅឡើយ គឺសម្រាប់មុខងារសាធារណៈ និងជាកន្លែងសម្រាប់ព្រឹទ្ធាចារ្យភូមិជួបពិភាក្សា និងសម្រេចនូវបញ្ហាសំខាន់ៗ ទាក់ទងនឹងអ្នកភូមិ និងជាកន្លែងសម្រាប់រៀបចំពិធីបុណ្យប្រពៃណី ដូចជា ពិធីបុណ្យអំណរស្រូវថ្មី ពិធីស្បថ និងចងសម្ពន្ធមេត្រីភាពបងប្អូន​រវាង​ភូមិទាំងពីរនៃជនជាតិ  កើទូ (Co Tu) ពិធី​អំណរ​រដូវ​ប្រមូលផល...

យោងទៅតាមព្រឹទ្ធាចារ្យដែលមានចំណេះដឹង Guol នៃជនជាតិកើទូ (Co Tu) មានបីប្រភេទគឺ Guol Duon ជាប្រភេទGuol មូល មានរាងព្នាយស្របផ្កាប់ ពេញនិយមចំពោះភូមិ​ជនជាតិ កើទូ (Co Tu) នៅតំបន់​ទាប។ ទីពីរគឺ Guol  Chori Moc ដែលជាប្រភេទ Guol  មានដំបូង​រាងមូលពីរសងខាង ពេញនិយមចំពោះភូមិ​ជនជាតិ​កើទូ (Co Tu) នៅតំបន់មធ្យម រីឯ Guol Patăh វិញ គឺជាប្រភេទ Guol មានរត​ធ្វើពីឈើ ពេញនិយមចំពោះភូមិ​ជនជាតិ​កើទូ (Co Tu) នៅតំបន់ខ្ពស់។

 

Gươl là nơi tổ chức các sự kiện quan trọng của dân làngẢnh: Thanh Hòa/Báo ảnh Việt Nam 

 

អំពីស្ថាបត្យកម្មGuol គឺជាប្រភេទផ្ទះរតធ្វើអំពីឈើប្រពៃណី មានដំបូលប្រក់ស្បូវខ្ពស់ទៅលើ។ ដំបូល Guol តែង​បាន​ប្រក់យ៉ាងក្រាស់​។ នៅលើជញ្ជាំងមានរូបចម្លាក់ជាច្រើន ដែលពិពណ៌នាអំពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិកើទូ (Co Tu) ដូចជាសត្វ រុក្ខជាតិ របាំគងឃ្មោះ និងការប្រមាញ់របស់យុវ័ន យុវតីជនជាតិកើទូ (Co Tu) ។ បណ្តារូបភាពចម្លាក់ ទោះបីបាន​ឆ្លាក់យ៉ាងសាមញ្ញក៏ដោយ ប៉ុន្តែវាមានភាពរស់រវើក និងពិតប្រាកដ ដូច្នេះបានបង្ហាញពីសម្រស់ធម្មជាតិរបស់ជនជាតិ កើទូ (Co Tu) ។  

រចនាសម្ព័នរបស់ Guol តែងតែមានសសរធំមួយនៅចំកណ្តាល ព័ទ្ធជំវិញដោយសសរតូចៗជាច្រើនដែលភ្ជាប់នឹងគ្នាបង្កើតជាប្រព័ន្ធរឹងមាំ។ ជនជាតិ កើទូ (Co Tu) ហៅ​សសរ​ធំជាសសរឪពុក ដោយសារគេប្រកាន់បិតុនិយម។ សសរស្តម្ភ​នៅ​កណ្តាល Guol តំណាង​​ឱ្យ​បេះដូង អំណាច និង​កម្លាំង​របស់​ភូមិ ។ សសរស្តម្ភកាន់តែធំ កម្លាំងអំណាចរបស់ភូមិកាន់តែខ្លាំងដែរ។

ជនជាតិ កើទូ (Co Tu) ជឿជាក់ថា នៅខាងក្នុងសសរស្តម្ភធំ ជញ្ជាំង...នៃ Guol សុទ្ធតែមានព្រលឹងដូនតា និងជីដូនជីតារបស់ពួកគេស្នាក់នៅទីនោះ។ ដូច្នេះហើយ ពួកគេជឿថាការរក្សាបាន Guol  មានន័យថា រក្សាបានព្រលឹងរបស់ពួកគេ​ រក្សាបាន Guol គឺរក្សាជីវស្មារតីរបស់សហគមន៍ជនជាតិ កើទូ (Co Tu)។  បាត់បង់ Guol គឺបាត់បង់អ្វីៗទាំងអស់ បាត់បង់ Guol គឺព្រលឹងនៃជនជាតិ កើទូ (Co Tu) ក៏មិនស្ថិតនៅដែរ .../ ។


អត្ថបទ និងរូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម


top