Grand World - បេះដូងមិនដេកនៃកោះភូក្វឹក (Phu Quoc) United Center

Grand World - បេះដូងមិនដេកនៃកោះភូក្វឹក (Phu Quoc) United Center

ថ្ងៃទី​៩ ខែ​កក្តដា ឆ្នាំ២០២៤ ទស្សនាវដ្តីទេសចរណ៍​ល្បីឈ្មោះអាមេរិក Travel & Leisure បាន​ប្រកាស​កោះ និង ​ប្រជុំកោះ​នៅ​ក្នុង​ចំណោមកោះទាំង​​២៥​ ដែល​ស្អាតបំផុត​លើ​ពិភពលោក​ឆ្នាំ២០២៤។ ក្នុង​នោះ​ កោះភូក្វឹក​ (Phu Quoc) ជា​កោះតំណាង​តែមួយគត់​របស់វៀតណាម​ បាន​ដាក់បញ្ចូល​បញ្ជី​ហើយជាប់លំដាប់ថ្នាក់លេខ​២ (ក្រោយកោះ Maldives)។ និយាយអំពី​ទេសចរណ៍​ភូក្វឹក (Phu Quoc) មិនអាច​បោះ​រំលង​  Grand World - ទីក្រុង​​មិនដេក រស់រវើក​ ហើយ​អាថ៌កំបាំង​។ ទីនេះ បាន​​ប្រៀបដូចជា ទន្លេ Venice បម្រួញ​​តូច​ នៅកណ្តាល​កោះគជ់​ ជាមួយ​នឹង​ប្រឡាយ​ជីក​ដ៏មនោរម្យ​ ជួរ​អគារ​ស្រស់ស្អាតចម្រុះពណ៌​ និង ឈុត​សម្តែង​សិល្បៈ​លំដាប់​អន្តរជាតិ​។

Grand World  - “ទីក្រុងមិនដេក” សំឡឹងពីទីខ្ពស់​​។ រូបថត៖ ត្រឿង​ភូក្វឹក
ឧទ្យាន​សិល្បៈ​សហសម័យ​ Urban Park។​

ស្ថិត​​នៅ​​ប្រជុំកោះភូក្វឹក​ (Phu Quoc) United Center, Grand World ភូក្វឹក (Phu Quoc) ​ ទីតាំង​អំណោយ​ផល នៅត្រង់​ឆ្នេរបាយ​យ៉ាយ​ (Bai Dai) ឃុំ​ហ្គាន់​យូវ​ (Ganh Dau) ទីក្រុង​ភូក្វឹក​ (Phu Quoc) ខេត្ត​កៀន​យ៉ាង (Kien Giang)​។ នៅ​ចម្ងាយ​ពីទីក្រុង​​ប្រហែល​២៤គីឡូម៉ែត្រ​ និង​ នៅ​ចម្ងាយ​ព្រលាន​យន្តហោះ​ភូក្វឹក (Phu Quoc) ​ប្រហែល​៣៨គីឡូម៉ែត្រ​ Grand World ងាយ​ស្រួល​ទាក់ទាញ​ភ្ញៀវទេសចរ​អញ្ជើញ​មកផ្សងព្រេង​ស្វែងយល់​។​

មានប្រសិទ្ធិនាម​ជា​ ទីក្រុង​មិនដេក​ Grand World ភូក្វឹក​ (Phu Quoc) រស់រវើក​២៤/៧ម៉ោង​ ជាមួយ​នឹង​សង្វាក់​ព្រឹត្តិការណ៍​ សកម្មភាព​កម្សាន្ត​សម្បូរបែប។ ទីនេះ មាន​ប្រជុំ​ឈុត​សម្តែង​លំដាប់​អន្តរជាតិ​ដូចជា៖ ភាពប្រណីត​វៀតណាម​ សម្បុរទន្លេ Venice រួម​នឹង​​សម្តែង​ខ្នាតតូចនៅ​ពេលថ្ងៃ​ជាង​២៩២០​ឈុត និង សម្តែង​សិល្បៈ​តាម​ដងផ្លូវ​រៀង​រាល់​ឆ្នាំ​ចំនួន​២៦៤​ឈុត​។​

រចនា​​តាមចំណាប់អារម្មណ៍​មកពី​ទីក្រុង​អ៊ឺរ៉ុប​ Grand World ភូក្វឹក​ (Phu Quoc) មានលក្ខណៈស្ថាបត្យកម្ម​​ឆើត​ឆាយ​ពិសេស។ ទន្ទឹមនោះ​ សេវាកម្ម​និយម​សម្បូរបែប​ តាំងពី​ការ​លេង​កម្សាន្ត​ សម្រាកលំហែកាយ​ និង​ ការ​​ស្វែង​យល់​​អាសយដ្ឋាន​លេងកម្សាន្ត​លំដាប់​អាស៊ីអាគ្នេយ៍​។ ជាពិសេស​ ទីនេះ​នៅមាន​ប្រសិទ្ធិនាម​ជា ទីក្រុង​មិនដេក វិសេស​ ភ្ញៀវទេសចរ​គប្បី​ផ្សងព្រេង​។​

 

រសាតតាម​ខ្សែទឹក​ទន្លេ​ Venice ដោយ​ទូក​ Gondola ល្បី​រន្ទឺ - Grand World។

មក​ជាមួយ​ ខ្សែទឹក​ទន្លេ Venice បែបលក្ខណៈ​វៀតណាម​ ពណ៌បៃតង​ស្រស់ស្អាត សន្សឹមៗធ្វើ​សម្រេច​ជា​ស្ថាពរ វិនិយោគិន​គយគន់ការ​​រចនា ​ដោយ​ក្បាច់​ប្រណីត​នៃ​វប្បធម៌​​អ៊ីតាលី ដោយ​មានទូក​ Gondola ច្រើន​កុះករ​​១៥គ្រឿង​ ជា​ទីកន្លែង​សម្រាប់​អ្នក​ចម្រៀង​ចែវទូក​ផង​ ច្រៀង​ Opera ផង​ រួមនឹង​សកម្មភាព​ពិសេស​ដូចជា ​គូរគំនូរ​ សម្តែងឆ្ពិន​ភ្នែក​ តន្រ្តី Venice និង សម្តែង​ម៉ូដ​សម្លៀកបំពាក់។ល។ រលក​អារម្មណ៍​​អ៊ឺរ៉ុប​ដ៏​ប្រណីត នឹងបាន​​ដាំ​ឆ្លាក់​​ប្រាកដប្រជា​នៅ​តាម​ប្រឡាយប្រវែង​​៤០០ ម៉ែត្រ នេះ។​ បណ្តោយ​​តាម​ដង​ប្រឡាយ​ គឺមាន​បែងចែកជា​​តំបន់​ហាង​ចម្រុះពណ៌​ បានឡើង​ផែន​ការ​​ផ្តល់​សម្រាប់ការ​ស្វែងយល់​​អំពី​ម្ហូប​អាហារ​​​ កាហ្វេ នឹង​គយ​គន់​ប្រឡាយ​ព្រែក​ជីក​ដ៏មនោរម្យ​ ដែលមានប្រសិទ្ធិនាម​ជា​ទីកន្លែង​សម្រាប់​គយ​គន់​ថ្ងៃអស្តង្គត​ស្អាតបំផុត ​នៅលើ​កោះគជ់​។​

បង្កចំណាប់អារម្មណ៍​មិនចាញ់ ទីលាន​រឿងព្រេង​ (luminary square) និង ទីលាន​របាំត្រូពិក  នឹងនាំ​ភ្ញៀវទេស​ទៅ​ជាមួយ​សំណង់​វិសេសៗ។ សំណង់​ឫស្សី​ធំបំផុត​វៀតណាម​ ជាទីសម្តែង​ភាពប្រណីត​វៀតណាម​ធំសម្បើម​ ឬមហាពិធី​ប្រគំ​តន្រ្តី​​ផុសផុល​នៅ​ក្បែរ​ឆ្នេរសមុទ្រ​ នឹងជា​​តំណភ្ជាប់​ការពិសោធន៍​មិនដេក ​នៅ​ Grand World

 

Venice អាស៊ី ទាក់ទាញភ្ញៀវទេសចរ​​ដោយ​ចម្រុះពណ៌ឆើត​ឆាយ​។​
កម្មវិធី​សិល្បៈ​ពិសេស​នៅ Grand World ភូក្វឹក (Phu Quoc)​។​

ទន្ទឹមនោះ ទីកន្លែង​ដ៏ប្រពៃ​ដែល​ភ្ញៀវទេសចរ​មិនអាច​រំលង​ចោលដូចជា​ បឹង​ស្នេហាមនោរម្យ​ ជា​ទីកន្លែង​សម្តែង​ពិធី​បុណ្យ​ពន្លឺពណ៌​ សារមន្ទីរ​ខ្លាឃ្មុំ​ Teddy ឧទ្យាន​សិល្បៈសហសម័យ​ U rban Park ប៉ម​ស្នេហ៍​។​ល។

Grand World ចំណុះ​ប្រជុំកោះ​ភូក្វឹក (Phu Quoc)​ United Center។ រូបថត៖ ត្រឿង​ ភូក្វឹក​

ពិពិធ​សម្បូរបែប​ខាងការ​ពិសោធន៍​ Grand World ភូក្វឹក​ (Phu Quoc) សន្យា​​នឹងនាំមក​ជូន​​អ្នក​នូវ​ឱកាស​កម្សាន្ត​​សប្បាយ​ឥតព្រំដែន​។ ទោះបី​អ្នក​​ជានរណា ស្រឡាញ់​ប្រការអ្វី Grand World សុទ្ធតែ​អាច​ឆ្លើយ​តប​បានទាំងអស់​៕​

  • អត្ថបទ៖ ឡេមិញ/កាសែតរូបភាពវៀតណាម​
  • រូបថត៖ ឡេមិញ/កាសែតរូបភាពវៀតណាម​ ត្រឿង​ ភូក្វឹក និង ឯកសារ​ Vinpear
  • ប្រែសម្រួល៖ រីកើង​

top