GC Food “ឆ្លងកាត់ព្យុះ” បម្រែបម្រួលពិភពលោក ដើម្បីនាំចេញ

GC Food “ឆ្លងកាត់ព្យុះ” បម្រែបម្រួលពិភពលោក ដើម្បីនាំចេញ

ក្នុង​បរិបទ​បម្រែបម្រួល​ពិភពលោក​ GC Foodនៅ​តែ​រក្សាបាន​​ទីតាំង​ជា​សហគ្រាស​នាំចេញ​ប្រទាល​កន្ទុយ​ក្រពើ​​ធំបំផុត​នៅវៀតណាម​ ជំនាញ​ផ្គត់ផ្គង់ឱ្យ​​ទីផ្សារ​ក្នុងស្រុក​ និង អន្តរជាតិ​។​

រោង​ចក្រ​ផលិត​ប្រទាល​កន្ទុយ​ក្រពើ​ Viet Farm តែង​ធានា​សុវត្ថិភាព​អនាម័យ​។ រូបថត៖ ថុង​ហាយ​/កាសែតរូបភាពវៀតណាម​

ជាមួយ​នឹង​ទិសស្លោក​ធ្វើ​កសិកម្ម​ស្អាត​ GC Food បាន ​និងកំពុង​អភិវឌ្ឍ​គ្រប់ជ្រុង​ជ្រោយ​ ដើម្បី​ក្លាយ​ជា​អង្គភាព​នាំមុខ ​ក្នុងទីផ្សារ​ប្រទាល​កន្ទុយក្រពើ​ ក៏ដូចជា​ប្រភេទ​​កសិផល​ស្នូល​ផ្សេងៗ។​

ឆ្នាំ២០១៥ GC Food សម្រេចចិត្ត​សាងសង់​រោង​ចក្រ​ផលិត​ប្រទាលកន្ទុយ​ក្រពើ ​នៅ​ខេត្ត​និញធ្វឹន​ (Ninh Thuan) ជា​រាជធានី​តំបន់​វត្ថុធាតុ​ដើម​ប្រទាល​កន្ទុយ​ក្រពើ ​នៃទូទាំងប្រទេស​។ ជាមួយ​ផ្ទៃដី​ជា​ង២ហិកតា​ ស្ថិតនៅ​តំបន់​ឧស្សាហកម្ម​ថាញហាយ​ (Thanh Hai) (ខេត្ត​និញ​ធ្វឹន - Ninh Thuan​​) GC Food បាន​វិនិយោគ​ខ្សែសង្វាក់​ និង បច្ចេកវិទ្យា​ផលិតកម្ម​ទំនើប​ ស្តង់ដារអន្តរជាតិ​។ បច្ចេកវិទ្យា​ IQF ដាក់បញ្ចូល​​​បទដ្ឋាន​ផលិតកម្ម​ ជួយ​ឱ្យ​ GC Food នាំមុខខាង​​វិស័យ​នេះ នៅទីផ្សារ​វៀតណាម​ និង អាស៊ី​អាគ្នេយ៍​ ក្នុង​ការ​លើកកម្ពស់​តម្លៃ​ប្រទាល​កន្ទុយក្រពើ​។​

Viet Farm - រោង​ចក្រ​ប្រទាល​កន្ទុយក្រពើ​ធំបំផុត​វៀតណាម​ នៅ​តំបន់​ឧស្សាហកម្ម​ថាញ​ហាយ​ (Thanh Hai) (ខេត្ត​និញ​ធ្វឹន - Ninh Thuan)។ រូបថត៖ GC Food
តំបន់​វត្ថុធាតុ​ដើម​ប្រទាល​កន្ទុយក្រពើ​ របស់​ GC Food នៅខេត្ត​និញ​ធ្វឹន (Ninh Thuan)។ រូបថត៖ ថុង​ហាយ/កាសែតរូបភាពវៀតណាម​

បច្ចុប្បន្ន​ GC Food មាន​ក្រុមហ៊ុន​សមាជិក​ចំនួន​៤ មានការិយាល័យ​ដាក់នៅ​ខណ្ឌ​ប៊ិញ​ថាញ​(Binh Thanh) (ទីក្រុង​ហូជីមិញ) និង​មាន​រោង​ចក្រ​នៅតាម​ខេត្ត​និញធ្វឹន​ (Ninh Thuan) ដុង​ណាយ​ (Dong Nai)។ ក្នុងនោះ​រោង​ចក្រ​កែច្នៃ​ប្រទាល​កន្ទុយ​ក្រពើ​ នៅ​ខេត្ត​និញ​ធ្វឹន​ (Ninh Thuan) ជារោង​ចក្រទំនើប​ធំបំផុតនៅ​វៀតណាម​ រៀងរាល់ឆ្នាំបាន​ប្រើប្រាស់​វត្ថុធាតុដើម​​ប្រហែល ​៣៥.០០០តោន​ ផលិតជា​ផលិតផល​ប្រហែល​១៥.០០០តោន​។​

កែច្នៃ​បឋមប្រទាលកន្ទុយក្រពើ ​នៅ Viet Farm។ រូបថត៖ ថុងហាយ/កាសែតរូបភាពវៀតណាម

ផលិតផល​របស់​ GC Food មានវត្តមាន​នៅ​ទីផ្សារ​ជាង​២០ លើពិភពលោក​ ដូចជា ជប៉ុន កូរ៉េខាងត្បូង ប្រទេសមួយ​ចំនួននៅ​អ៊ឺរ៉ុប​ អ៊ឺរ៉ុប​ខាងកើត មជ្ឈិមបូព៌ា​ អាស៊ី​អាគ្នេយ៍​។ល។ នៅក្នុងស្រុក​​ ផលិតផល​ប្រទាល​កន្ទុយក្រពើ ​របស់​ GC Food ក៏មាន​អតិថិជនធំៗជា​ច្រើន​ ជំនាញ​ផលិតកម្ម​ទឹក​ដោះជូរ​ ភេសជ្ជៈ និង ប្រព័ន្ធ​ភោជនីយដ្ឋាន​ ហាងកាហ្វេ ជម្រើស​ប្រើប្រាស់​។​

GC Food បាន​វិនិយោគ​បន្ថែម​រោងចក្រ​ផលិត​ចាហួយដូង​ ដោយមាន​ផ្ទៃដី​១១.០០០ម៉ែត្រការ៉េ​ នៅ​តំបន់​ឧស្សាហកម្ម​ហូណាយ (Ho Nai) ​(ស្រុក​ត្រាង​បំ - Trang Bom ខេត្ត​ដុង​ណាយ​ - Dong Nai)។ នេះ​ជា​រោងចក្រ​ផលិត​ចាហួយដូង​​ កែច្នៃធំបំផុត​នៅវៀតណាម​នាបច្ចុប្បន្ន​ ដោយ​មាន​កម្លាំង​ផលិតចាហួយដូង​​​បានជាង​២០.០០០តោន​ក្នុងមួយ​ឆ្នាំ​។​

ចំណែក​សាច់ប្រទាលកន្ទូយក្រពើ​ តែង​បាន​ធានា​គ្មាន​មេរោគ​ នៅបណ្តា​​បទដ្ឋាន​កែច្នៃទាំងអស់នៃ​រោងចក្រ​ Viet Farm។ រូបថត៖ ថុងហាយ/កាសែតរូបភាពវៀតណាម​

ក្នុងបរិបទ​​​ស្ថានភាព​ពិភពលោក​បម្រែបម្រួល​មិនអាច​ស្មានបាន​ GC Food កំពុង​ខិតខំ​ស្វែងរក​ទិសដៅ​នៅពេលខាងមុខ​។ លោក ង្វៀន វ៉ាន់​ធឺ (Nguyen Van Thu) ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ GC Food រៀប​រាប់​៖ GC Food នឹង​បន្ត​ធ្វើ​អាជីវកម្ម​ និង បើក​ទូលាយ​ទីផ្សារ​ ចម្បងគឺនៅ​អាស៊ី​អាគ្នេយ៍​ និង ប្រទេសចិន​។ GC Food បាន​ចូល​រួម​តាំងពិព័រណ៍​ SIAL Shanghai 2024 នៅ​សៀង​ហៃ ដើម្បីស្វែងរក​អតិថិជន​ថ្មី​​បន្ថែមនៅទីផ្សារ​ចិន​​ជំហាន​ដំបូង​ទទួលបាន​ការឆ្លើយ​តបវិជ្ជមាន​។ ទន្ទឹមនោះ​ ក្រុមហ៊ុន​ក៏បាន​ជំរុញ​ស្វែងរក​បន្ថែម​ទីផ្សារ​ថ្មី​នៅ​តំបន់ផ្សេងៗទៀតដែរ។​



គោលដៅ​របស់​ GC Food គឺរក​បាន​ប្រាក់ចំណូល​៥៧៣ពាន់លាន​ដូង​ក្នុង​ឆ្នាំ២០២៤ ល្បឿន​កំណើន​ភ្លោះ​រៀង​រាល់ឆ្នាំ ​សម្រេច​លើស៣០%ក្នុង​អំឡុងពេល​​៥ឆ្នាំខាងមុខ៕

  អត្ថបទ និង រូបថត៖ ថុងហាយ/​កាសែតរូបភាពវៀតណាម​ និង ឯកសារ​ GC Food

ប្រែសម្រួល​៖ រីកើង


top