DH Foods - នាំយកគ្រឿងទេសវៀតណាមចេញកាន់ទីផ្សារពិភពលោក

DH Foods - នាំយកគ្រឿងទេសវៀតណាមចេញកាន់ទីផ្សារពិភពលោក

ប្រៀបខ្លាំង​របស់​ Dh Foodsគឺក្រុមបុគ្គលិក​​អស់ពីចិត្តនឹងការងារ​ លះបង់​ និង​ប្តេជ្ញា​។ រូបថត៖ ថុង​ហាយ​

DH Foods បានបង្កើត​​ក្រោម​គោល​បំណង​ដំបូង​ គឺ​ស្តារ​គ្រឿង​ទេស​វ័យ​កុមារ​ឡើងវិញ​ របស់​អាណិកជនប្រទេស​ប៉ូឡូញ​​។ ប៉ុន្តែ​មកដល់សព្វ​ថ្ងៃ ក្រោយ​​​១០​ឆ្នាំ​មាន​វត្តមាន​នៅ​លើទីផ្សារ​ DH Foods កំពុង​ធ្វើឱ្យ​សុបិន​ក្លាយ​ជា​ការពិត​ ហើយ​​ឆ្ពោះទៅកាន់តែ​​ឆ្ងាយ ពី​​គោលបំណង​នៃ​ស្ថាបនិក​ នោះគឺ​គ្រឿងទេស​នឹង​មាន​វត្តមាន ​នៅ​តាម​ពេលបាយ​​ក្នុង​គ្រួសារ​ជនជាតិ​វៀតណាម និង​ពិភពលោក​។

“ខ្ញុំ​សែនរលឹក​​​ម្ហូ​បអាហារនិង​​គ្រឿង​ទេស​​វៀតណាម​។ ហេតុនេះ រាល់​លើក​ ពេល​​ទទួល​បាន​​អំណោយ​ដូចជាកញ្ចប់​​គ្រឿង​ទេស​ ដបទឹក​ត្រី ត្រប់ព្រៃ។ល។​ ពី​​មិត្ត​ភក្តិ សាច់ញាតិ​ ខ្ញុំ​ចាត់ទុក​ពួក​វា​ដូច​ជា​មាសប្រាក់អញ្ចឹង​។ ក្រោយ​មក​ មានអ្នក​​នាំ​យក​គ្រឿង​ទេសវៀតណាម​ មកលក់ទីនេះ ប៉ុន្តែ​ត្រូវធ្វើដំណើរ​​​រាប់​រយ​គីឡូវម៉ែត្រ​ ទើប​អាចទិញ​បាន​។ ពេល​ផ្សារទំនើប​កើតឡើង​​ មាន​លក់​គ្រឿង​ទេស​ទ្វីប​អាស៊ី​ មានលក់តែ​​គ្រឿង​ទេស​​ជប៉ុន ថៃ រីឯគ្រឿងទេសវៀតណាម​នៅមានលក់​តិចតួច​នៅឡើយ​” លោក​ង្វៀន​ ត្រុង​យុង​ (Nguyen Trung Dung) CEO ស្ថាបនិក​​ DH Foods ​រំលែក​មនោសញ្ចេតនា​​ពិសេស ចំពោះ​គ្រឿង​ទេស​វៀតណាម​ ពេល​រស់នៅ​បរទេស។

ជាង​៣០ឆ្នាំ​សិក្សា​និង​រស់នៅ​ទ្វី​បអ៊ឺរ៉ុប​ លោក​យុ​ង (Dung) ​យល់អំពី​តម្លៃគ្រឿង​ទេស​វៀតណាម​នៅ​បរទេស​ មាន​តម្លៃ​ដូច​ម្តេច​។ នោះ​ក៏ជាអំឡុង​ពេល​វេលា​ ដែល​លោកប៉ង​​ប្រាថ្នា​ថ្ងៃណា​មួយ​ គ្រឿង​ទេស​វៀតណាម​ ធម្មជាតិ​ ស្អាត​ ​ងាយ​ស្រួល​ នឹង​មាន​វត្តមាន​នៅលើ​ពិភពលោក​ ធ្វើ​ឱ្យ​ពេល​បាយកាន់តែ​​មាន​រសជាតិ​ឆ្ងាយ​​។​

នៅ​ឆ្នាំ​២០១០ លោក​យុង (Dung)​​ ត្រឡប់​មកកាន់ប្រទេស​វៀតណាមវិញ​​។ ទន្ទឹមនឹង​ក្តីសប្បាយចិត្ត ​​ពេលបាន​​ឃើញ​វៀតណាម​ ផ្លាស់ប្តូរ​ ទំនើប​ ស៊ីវិល័យ​។ល។ លោក​យុង​ (Dung) បែរ​ជា​មានការ​​សោក​ស្តាយ​ជា​ខ្លាំង ​នៅភូមិកំណើត​ខ្លួន​ ​ពេល​ឃើញ​ផលិតផល​គ្រឿង​ទេស​វ័យ​កុមារ​របស់​លោក បាន​ប្រែប្រួល​អស់​រលីង​។ ផលិត​ផល​គ្រឿង​ទេស​ “ទំនើប​” បច្ចុប្បន្ន​បាន​បាត់បង់​រសជាតិ​សាមញ្ញ​ ធម្មជាតិ​ ជំនួសទៅ​ដោយ​​​ផលិត​ផល​ពណ៌​ឧស្សាហកម្ម សារ​ជាតិ​រក្សាទុក​សិប្បនិមិត្ត​ មាន​ទាំង​គ្រឿង​ក្រអូប​ផងដែរ។​

លោក​យុង (Dung) ​ធ្លាប់ជាមនុស្ស​​ម្នាក់​ក្នុ​ងចំណោម​អាណិកជន​វៀតណាម​ ធុរកិច្ច​ថ្មី​ខាង​វិស័យ​ទំនិញ​មី​កញ្ចប់​ នៅ​ប្រទេសប៉ូឡូញ​​។ ក៏ប៉ុន្តែ​ ដោយសារ​​មូលហេតុជាច្រើន​​ មានការ​ធ្វេសប្រហែល​ សត្យានុម័ត​ ភព្វ​សំណាង​ក៏​បាន​ញញឹម​ដាក់​លោក​។ ហេតុនេះ នៅ​ឆ្នាំ​២០១០ លោក​ត្រឡប់​មក​ប្រទេស​វៀតណាមវិញ​​ បន្ទាប់ពីច្រើន​ឆ្នាំ​​ធ្វើ​ជា​​ម្ចាស់​ លោកយុង​ (Dung) សង្កត់​ចិត្ត​យល់ព្រម​​​ទទួល​យក​ការងារ​គ្រប់គ្រងនៅ​តាម​ក្រុម​ហ៊ុន​ ដោយ​គោ​លបំណង​ចង់​បាន​ជីវភាព​លំនឹង​សុខសាន​ ដូចជា​មនុស្សដទៃ ​ដែល​មានអាយុ​ជាង​ពាក់កណ្តាល​ជីវិត​។​

ក៏​ប៉ុន្តែ “ដើម​ចង់​ស្ងប់ ​តែវាយោ​នៅតែ​បក់” ក្នុង​លើក​​ធ្វើ​ដំណើរ​ទៅ​បំពេញ​ការងារ​ចាប់​ពីភាគខាងជើង​​រហូតដល់​ភាគខាងត្បូង​វៀតណាម​ លោក​យុង (Dung) ​ឃើញ​​ថា ​តំបន់ណា​ក៏មាន​គ្រឿង​ទេស​​ពិសេស​នៃ​តំបន់ទាំងនោះ អូសបន្លាយ​រាប់រយ​គីឡូម៉ែត្រ តាំង​​​ពី​ខេត្ត​ហាយ៉ាង​ (Ha Giang) រហូត​ចុះមកដល់​ខេត្ត​កាម៉ៅ (Ca Mau)។ ប៉ុន្តែគ្រឿង​ទេសទាំង​នេះ ​​មិន​ទាន់បាន​លក់​ទូលំទូលាយ​នៅឡើយ មានលក់នៅតាម​អាជីវកម្ម​តូចតាច់​​ប៉ុណ្ណោះ​។ មនុស្សតែពោលថា មនោសញ្ចេតនា​​ពិតជា​មិនងាយ​សាប​រលាបទៅ​។ មនោសញ្ចេតនា​ជាមួយ​​នឹង​"គ្រឿង​ទេស​វ័យកុមា” ជាមួលហេតុ​ជំរុញ​លោក​ បន្ទាប់ពីឆ្លងកាត់​ស្ថានភាព​ត្រដាប់​ត្រដួស​ ម្តងទៀត​លោក​យុង (Dung) ប្តេជ្ញា​ចិត្ត​ធុរកិច្ច​ថ្មី​ជាមួយ​​ Dh Foods ដោយទាំងខ្លួន​មាន​អាយុ​៥០​ឆ្នាំទៅ​ហើយ​។

នៅឆ្នាំ២០១២ DH Foods បាន​បង្កើតឡើង​។ ការ​ពិបាក​ធំបំផុត របស់​ DH Foods នៅ​ពេលនេះ  គឺ​​ធ្វើដូចម្តេច​បង្កើត​បាន​ទម្លាប់មួយ​ ​ប្រើប្រាស់​ផលិត​ផល​គ្រឿង​ទេស​ធម្មជាតិ​ នៅ​ពេល​ភាគ​ច្រើន​អ្នកប្រើប្រាស់​វៀតណាម​ បាន​ធ្លាប់​ប្រើ​គ្រឿង​ទេស​ “ឧស្សាហកម្ម” ទៅ​ហើយ។​

ដូច​តាម​សម្តីដែល​លោក​យុង (Dung) បាន​​រៀប​រាប់​អំពី​ ​​មេរៀន​បទពិសោធន៍​​ជាមួយនឹង​យុវវ័យ ត្រូវ​តម្រង់​ទិសដៅ​​កំណត់​គុណភាព​ផលិតផល​តាំងពីដំបូង​​។ ដូចជា Dh Foods បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​មិនប្រើប្រាស់​សារ​ជាតិ​រក្សា​សិប្បនិមិត្ត​ មិនប្រើប្រាស់សារ​​ជាតិ​ពណ៌​ឧស្សាហកម្ម​ ឬគ្រឿង​ក្រអូប​ដទៃទៀត​។ ការ​ងារ​នេះ​ជួប​ការ​លំបាក​ជាច្រើន​ ក្នុង​ការ​​ច្នៃ​ផលិតផល​ស្អាត​ ដែល​ខ្លួនពេញ​ចិត្ត និង​បំផុស​ការច្នៃប្រឌិត​។ល។ ប្រការ​នេះ ​ចំពោះ​អ្នក​ធុរកិច្ចថ្មី ​ជាមួយ​នឹង​ផលិតផល​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​ គួរ​គប្បី​ជ្រើស​សាឡើង​វិញ​ ឬ​បោះបង់​ចោល​។ ពីព្រោះ​ផ្លូវនៅ​ខាងមុខ​មានបង្កប់​​ឧបសគ្គជា​​ច្រើន​ មានតែ​ការ​ជឿជាក់​លើ​ផលិតផល​របស់ខ្លួន​ ឬ​ផ្លូវ​ដែល​ខ្លួន​ជ្រើសថ្មី​ ជួយឱ្យ​​​ខ្លួនមានទំនុក​ចិត្ត​​ឆ្លង​កាត់នូវ​​ឧបសគ្គទាំង​នេះ​​។

ជំនឿ​និង​មនោសញ្ចេតនា​ខ្លាំងក្លា​ មកលើ​ប្រភេទ​ផលិតផល​ដែល​ខ្លួន​បាន​ជ្រើស​រើស​ Dh Foods បាន​ឆ្លង​ផុត​ឧបសគ្គ​ បញ្ហាប្រឈម​ “ធ្វើ​ថ្មីលើ​​​ផលិតផល​ចាស់” ដើម្បី​ជា​​ជំហនៅលើទីផ្សារ​។​

ផលិតផល​ Dh Foods មានវត្តមាន​នៅ​តាម​ផ្សារទំនើប​វៀតណាម​ និង​នាំចេញ​ទៅ​កាន់ទីផ្សារ​ជប៉ុន​ កូរេខាង​ត្បូង​ ហូឡង់ អូស្រ្តាលី​ អាមេរិក អង់គ្លេស អាល្លីម៉ង់ រុស្ស៊ី​។ល។ ជាពិសេស​ទីផ្សារ​ជប៉ុន​​និង​ហូឡង់​ មាន​កំណើនពី​​៣០ - ​៥០% ជា​រៀង​រាល់ឆ្នាំ​។ នា​ថ្ងៃទី​២២ ខែ​កុម្ភៈ​ ឆ្នាំ២០២២ Dh Foods បាន​ចុះកិច្ច​សន្យា​ជាមួយនឹង​ក្រុមហ៊ុន​ Heritage Beverage ជា​ក្រុមហ៊ុន​ឯកទេស​នាំចេញ​ និង​ចែក​ចាយ​ផលិតផល​គុណភាព​ខ្ពស់​វៀតណាម​ ប្រចាំ​នៅ​​អាមេរិក។​

រៀប​រាប់​អំពី​គោល​បំណង​​របស់​ Dh Foods CEO ង្វៀន​ ត្រុង​យុង (Nguyen Trung Dung) ឱ្យ​ដឹងថា៖ “ដងផ្លូវ​ឆ្ពោះ​ទៅកាន់​សមុទ្រធំ​ តែងតែ​​បង្កប់​បញ្ហា​ឧបសគ្គ​ជាច្រើន​ រួមទាំង​ក្តីសប្បាយ​ផង​​ដែរ​។ ចំពោះ​អ្នកនេសាទ ពេល​​ចេញទៅ​កាន់​លំហសមុទ្រ​ ប្រមូលផលត្រី​បាន​ច្រើន ជាសុភមង្គល​មួយបែប ចំពោះ​ Dh Foods ពេល​ឧទ្ទេសនាម​តម្លៃ​វៀតណាម​ទៅ​កាន់ពិភពលោក គឺជា​មោទនភាព​មួយដែរ​ “Philip Kotler – ជាអ្នក​បង្កើត​ទ្រឹស្តី​កិច្ចការទីផ្សារ​ទំនើប​ បាន​លើកស្ទុយ​៖ “វៀតណាម​​ចូរ​​ជា​ផ្ទះ​បាយ​នៃ​ពិភពលោក​”។ Dh Foods ចង់​ក្លាយ​ជា​គ្រឿងទេស​នៅ​ជ្រុង​មួយ​នៃ​ចង្រ្កាន​​នោះ​។​ យើងខ្ញុំ​ Dh Foods បាន​ត្រៀមសម្រាប់​បើកបរ​​ចេញ​សមុទ្រ​”៕

ខ្លឹម​សារ៖ ថាវវី

រូបថត៖ ថុង​ហាយ និង​ឯកសារ​ DH Foods

បច្ចេកទេស ក្រាហ្វីក​៖ ត្រុង​ហាញ​

ប្រែសម្រួល៖ រីកើង​


top