«បេះដូង» នៃប្រព័ន្ធ logistics តំបន់ភាគខាងជើង
ពីកំពង់ផែពាណិជ្ជកម្មបុរាណ វ៉ឹនដូន (Van Don) រហូតដល់កំពង់ផែទឹកជ្រៅ ឡាចហ្វៀន (Lach Huyen) ប្រព័ន្ធកំពង់ផែសមុទ្រ ក្វាងនិញ - ហាយផុង (Quang Ninh - Hai Phong) កំពុងបង្កើតបណ្តាញ logistics ទំនើបមួយដើរតួនាទីជាច្រកទ្វារពាណិជ្ជកម្មអន្តរជាតិ តំបន់ភាគខាងជើងនៃប្រទេសវៀតណាម និងជាកម្លាំងចលករសំខាន់ក្នុងការសម្រេចបំណងប្រាថ្នា សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រចីរភាព។
នៅឈូងសមុទ្រតុងកឹងបច្ចុប្បន្ននេះ មិនត្រឹមតែមាននាវាដឹកទំនិញអន្តរជាតិធ្វើដំណើរតែប៉ុណ្ណោះទេ ប៉ុន្តែក៏ឆ្លុះបញ្ចាំងពីបំណងប្រាថ្នា ថ្មីរបស់វៀតណាម ក្នុងយុទ្ធសាស្ត្រឈានឆ្ពោះទៅកាន់មហាសមុទ្រ តាមស្មារតីនៃសេចក្តីសម្រេចលេខ 20-NQ/TW ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្នុងសន្និសីទលើកទី៣ នៃគណៈកម្មាធិការមជ្ឈិបបក្ស និតីកាលទី១៤ ស្តីពីការកសាង និងអភិវឌ្ឍប្រទេសវៀតណាមឱ្យក្លាយជាប្រទេសសមុទ្រខ្លាំងក្លា ។ នៅក្នុងបរិបទនោះ ប្រព័ន្ធកំពង់ផែក្វាងនិញ - ហាយផុង (Quang Ninh - Hai Phong) កំពុងលេចចេញហាក់ដូចជាកន្លែង សំខាន់មួយ ដើម្បីអនុវត្តន៍យុទ្ធសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ បង្កើនសមត្ថភាព logistics និងបង្កើនតំណភ្ជាប់ពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេស។
* ពីកំពង់ផែពាណិជ្ជកម្មបុរាណ វ៉ឹនដូន (Van Don) រហូតដល់ហេដ្ឋារចនាសម្ព័ន្ធទំនើបនៃប្រព័ន្ធកំពង់ផែ ទីក្រុង ក្វាងនិញ (Quang Ninh)
ក្រសែភ្នែកឆ្ពោះទៅឈូងសមុទ្រ ហាឡុង (Ha Long) អស្ចារ្យ មានមនុស្សតិចណាស់ដែលស្មានថា នៅក្រោមរលកពណ៌ខៀវស្រងាត់ ធ្លាប់មានរឿងព្រេងមួយ អំពីកំពង់ផែពាណិជ្ជកម្ម វ៉ឹនដូន (Van Don) ដ៏មមាញឹក កាលពីជិតដប់សតវត្សមុន។ កំពង់ផែពាណិជ្ជកម្មបុរាណ វ៉ឹនដូន (Van Don) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១១៤៩ ក្នុងរជ្ជកាលស្តេច លី អាញតុង (Ly Anh Tong) ហើយធ្លាប់ជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិអ៊ូអរបំផុតមួយរបស់ប្រទេស ដាយវៀត (Dai Viet) ព្រមទាំងដើរតួនាទីជាច្រកទ្វារ យុទ្ធសាស្ត្រក្នុងការការពារសន្តិសុខសមុទ្រ និងតំណភ្ជាប់ការផ្លាស់ប្តូរវប្បធម៌ក្នុងសម័យសក្តិភូមិផងដែរ។
សម័យរុងរឿងនោះ មិនត្រឹមតែជាមោទនភាពនៃប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែនោះក៏ជាការបំផុសគំនិតរឹងមាំ ចិញ្ចឹមក្តីប្រាថ្នាឈានឆ្ពោះទៅកាន់មហាសមុទ្ររបស់ប្រជាជនទីក្រុង ក្វាងនិញ (Quang Ninh) ។ ពីមូលដ្ឋានគ្រឹះប្រពៃណីនោះទីក្រុង ក្វាងនិញ (Quang Ninh) សព្វថ្ងៃកំពុងផ្លាស់ប្តូរយ៉ាងខ្លាំង ដើម្បីបន្តសរសេររឿងរ៉ាវអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រក្នុងយុគសម័យថ្មី។
គិតដល់ដើមឆ្នាំ២០២៦ ទីក្រុង ក្វាងនិញ (Quang Ninh) មានកំពង់ផែសមុទ្រចំនួន១៥ ស្ពានកំពង់ផែចំនួន ៤៤ មានប្រវែងសរុបជិត ៧គីឡូម៉ែត្រ និងកន្លែងបោះយុថ្កានាវា ចំនួន ៣។ ប្រព័ន្ធផ្លូវសមុទ្រសំខាន់ៗចំនួន ១១ ដូចជា ហនហ្គាយ (Hon Gai) - កាយឡឹន (Cai Lan) កឹមផា (Cam Pha) វ៉ាន់យ៉ា (Van Gia)… ដែលមានប្រវែងសរុបជិត ១២០គីឡូម៉ែត្រ បានបង្កើតជាបណ្តាញដឹកជញ្ជូនតាមផ្លូវទឹកបានរលូន និងបត់បែន។ លើសពីនេះ ផ្លូវជាតិចំនួន ៨ និងផ្លូវល្បឿនលឿនចំនួន ២ ដែលមានប្រវែងសរុបប្រហែល ៦០០គីឡូម៉ែត្រ ត្រូវបានតភ្ជាប់ស្របគ្នាទៅនឹងតំបន់កំពង់ផែសំខាន់ៗ ដូចជា កាយឡឹន (Cai Lan) អៀនហ៊ឹង (Yen Hung) កឹមផា (Cam Pha) វ៉ាន់យ៉ា (Van Gia) និងមុយចួ (Mui Chua) … បង្កើតបានជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតំណភ្ជាប់រវាងកំពង់ផែសមុទ្រ និងគមនាគមន៍ផ្លូវគោក។
ដោយសារហេដ្ឋារចនាសម្ព័ន្ធព្រមៗគ្នា និងទំនើប ទីក្រុងក្វាងនិញ (Quang Ninh) កំពុងបង្កើនប្រសិទ្ធភាពនៃ ភាពប្រៀបកំពង់ផែសមុទ្ររបស់ខ្លួន។ តំបន់នានាដូចជា ហុនណែត - កឹមផា (Hon Net - Cam Pha) មានសមត្ថភាពទទួលនាវា មានទម្ងន់ផ្ទុកទំនិញរហូតឡើងដល់ ១២០.០០០តោន ខណៈដែលកំពង់ផែទំនិញទូទៅ កុងតឺន័រ និងទំនិញរាយ អាចទទួលនាវា ដែលមានទម្ងន់ផ្ទុកប្រមាណ ៨៥.០០០តោន។ នោះបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពប្រតិបត្តិការកាន់តែបានលើកកម្ពស់ខ្ពស់។
គោលដៅរបស់ទីក្រុង ក្វាងនិញ មិនឈប់ត្រឹមការពង្រីកកំពង់ផែសមុទ្រ។ ទីក្រុងនេះកំពុងមានគោលបំណងបង្កើនសមាមាត្រសេដ្ឋកិច្ចសមុទ្រក្នុង GRDP បង្កើតរបកគំហើញយុទ្ធសាស្ត្រ និងបង្កើតតំបន់សេដ្ឋកិច្ចសមុទ្រពហុវិស័យ។ តាមគោដៅដល់នៅឆ្នាំ ២០៣០ ទីក្រុងក្វាងនិញ ខិតខំក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រចីរភាពឈានមុខក្នុងប្រទេសវៀតណាម ព្រមទាំងបញ្ជាក់តួនាទីច្រកបញ្ជូនទំនិញសំខាន់នៃតំបន់ភាគឦសាន។
ប្រព័ន្ធកំពង់ផែសមុទ្រទំនើប ក៏កំពុងបង្កើតកម្លាំងចលករខ្លាំងសម្រាប់ឧស្សាហកម្ម logistics និងសកម្មភាពនាំចូល-នាំចេញរបស់ទីក្រុង។ នៅឆ្នាំ២០២៥ ចំណូលនាំចេញរបស់សហគ្រាសក្នុងខេត្ត ទទួលបាន ៤,១២២ពាន់លានUSD កើនឡើង ១៦,៥% បើប្រៀបធៀបនឹងឆ្នាំ២០២៤; ចំណូលនាំចូលទទួលបាន ៤,៥៦០ពាន់លាន USD កើនឡើង១៦,២%។ ក្នុងត្រីមាសទីមួយ ឆ្នាំ២០២៦ ចំណូលនាំចេញបន្តសម្រេចបាន ១,០៧៤ ពាន់លាន កើនឡើង១២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន រីឯចំណូលនាំចូលវិញសម្រេចបាន ១,១៣៥ ពាន់លាន USD កើនឡើង ៩,៩%។
ចំពោះក្ដីសង្ឃឹមនោះ លោក ង្វៀន យីមិញ (Nguyen Duy Minh) អគ្គលេខានៃសមាគមអាជីវកម្មសេវា logistics វៀតណាម (VLA) បានសន្និដ្ឋានថា៖ «ដោយភាពប្រៀប និងសក្តានុពលលេចធ្លោ រួមជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខេត្ត និងការខិតខំប្រឹងប្រែងរបស់សហគមន៍
សហគ្រាស និងប្រជាជន ទីក្រុង ក្វាងនិញ មានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីក្លាយជាកន្លែង logistics សំខាន់មួយ និងជាមជ្ឈមណ្ឌលចែកចាយ និងបញ្ជូនទំនិញពហុមធ្យោបាយ តំណភ្ជាប់តំបន់សេដ្ឋកិច្ចសំខាន់តំបន់ភាគខាងជើងជាមួយទូទាំងប្រទេស តំបន់ និងអន្តរជាតិ»។
* ខេត្តហាយផុង (Hai Phong) - ពអ្រីកជំហរលំដាប់អន្តរជាតិជាមួយនឹងគំនិតឌីជីថល និងចក្ខុវិស័យយុទ្ធសាស្ត្រ
ពីទីក្រុងក្វាងនិញ (Quang Ninh) ធ្វើដំណើរទៅកាន់ទិសនិរតី លំហូរ logistics នៅតែចូលរួមក្នុងចង្វាក់អភិវឌ្ឍដ៏រស់រវើកនៃទីក្រុង ហាយផុង (Hai Phong) - មជ្ឈមណ្ឌលកំពង់ផែសមុទ្រធំជាងគេ នៅភាគខាងជើងនៃប្រទេសវៀតណាម និងជាច្រកទ្វារសមុទ្រអន្តរជាតិសំខាន់ទូទាំងប្រទេស។
ខេត្ត ហាយផុង (Hai Phong) គឺជាតំបន់មួយក្នុងចំណោមតំបន់មួយចំនួនក្នុងប្រទេសវៀតណាម ដែលប្រមូលផ្តុំមធ្យោបាយដឹកជញ្ជូនទាំងប្រាំ៖ ផ្លូវសមុទ្រ ផ្លូវទន្លេ ផ្លូវដែក ផ្លូវគោក និងផ្លូវអាកាស។ ភាពប្រៀបនេះ រួមផ្សំជាមួយនឹងប្រព័ន្ធកំពង់ផែសមុទ្រទំនើប ជាពិសេសកំពង់ផែច្រកទ្វារអន្តរជាតិ ឡាចហ្វៀន (Lach Huyen) មានសមត្ថភាពទទួលនាវា ដែលមានទម្ងន់ប្រហែល ១០០.០០០តោន ជួយទីក្រុង ហាយផុង (Hai Phong) ក្លាយជាចំណុចតំណភ្ជាប់ដ៏សំខាន់ សម្រាប់ផ្លូវដឹកជញ្ជូនតាមផ្លូវសមុទ្រអន្តរជាតិ។
យោងតាមគម្រោងផែនការអភិវឌ្ឍន៍រហូតដល់ឆ្នាំ ២០៣០ បរិមាណទំនិញឆ្លងកាត់តាមរយៈប្រព័ន្ធកំពង់ផែហាយផុង (Hai Phong) ត្រូវបានរំពឹងថា នឹងសម្រេចបានពី ១៧៥,៤ ទៅ ២១៥,៥ លានតោន។
ទីក្រុងមិនត្រឹមតែអនុវត្តមុខងារលើកដាក់ និងដឹកជញ្ជូនទំនិញប្រពៃណីតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងឆ្ពោះទៅរកសេវាកម្ម logistics មានតម្លៃបន្ថែមខ្ពស់ តភ្ជាប់នឹងផ្លូវសមុទ្រអន្តរជាតិធទៀតផង។ លោក ង្វៀន វ៉ាន់ថាញ់ (Nguyen Van Thanh) ប្រធានមន្ទីរឧស្សាហ-ពាណិជ្ជកម្មខេត្ត ហាយផុង (Hai Phong) បានមានប្រសាសន៍ថា “ទីក្រុងហាយផុង (Hai Phong) មានទីតាំងភូមិសាស្ត្រអំណោយផល ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនព្រមៗគ្នា ជាពិសេសគឺប្រព័ន្ធកំពង់ផែសមុទ្រទំនើប។ ប្រការនេះបង្កើតមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់ទីក្រុងឱ្យក្លាយជាមជ្ឈមណ្ឌល logistics សំខាន់ មិនត្រឹមតែក្នុងតំបន់ភាគខាងជើងប៉ុណ្ណោះ ថែមទាំងក្នុងជំហរអន្តរជាតិទៀតផង”។
ចំណុចលេចធ្លោ នៃប្រព័ន្ធកំពង់ផែនៃទីក្រុងហាយផុង (Hai Phong) បច្ចុប្បន្ននេះ គឺដំណើរការធ្វើបរិវត្តកម្មផ្ឌីជីថល ក្នុងប្រតិបត្តិការ និងការគ្រប់គ្រងកំពង់ផែសមុទ្រ។ ប្រព័ន្ធ Smart Gate ត្រូវបានអនុវត្តនៅកំពង់ផែជាច្រើន អនុញ្ញាតិឱ្យដំណើរការស្វ័យប្រវត្តិដំណើរការប្រគល់ - ទទួលទំនិញ កាត់បន្ថយពេលវេលារង់ចាំ និងបង្កើនតម្លាភាពក្នុងប្រតិបត្តិការ។ បច្ចេកវិទ្យាកំណត់ទីតាំង និងតាមដានដំណើរការក៏ត្រូវបានរួមបញ្ចូលក្នុងឧបករណ៍លើកដាក់ និងមធ្យោបាយដឹកជញ្ជូនផ្ទៃក្នុង ដើម្បីបង្កើនប្រសិទ្ធភាព និងកាត់បន្ថយថ្លៃដំណើរការ។
ទន្ទឹមជាមួយនឹងការធ្វើឌីជីថលូបនីយកម្ម ទីក្រុង ហាយផុង បន្តជំរុញវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ logistics ។ ទីក្រុងគ្រោងកៀរគរថវិកាជាង ៧៨.០០០ ពាន់លានដុង ដើម្បីអភិវឌ្ឍប្រព័ន្ធកំពង់ផែសមុទ្រដល់ឆ្នាំ២០៣០ ផ្តោតលើហេដ្ឋារចនាសម្ព័ន្ធផ្លូវសមុទ្រសាធារណៈ កំពង់ផែសេវាកម្ម និងមជ្ឈមណ្ឌល logistics នៅឌិញវូ - កាតហាយ (Dinh Vu -Cat Hai) ណាមឌិញវូ (Nam Dinh Vu) និង VSIP។ ដំណាក់កាលដល់ឆ្នាំ ២០២៥ ទីក្រុងហាយផុង បានដាក់ចេញគោលដៅបង្កើតតំបន់សេវា logistics ថ្នាក់ជាតិចំនួន ១ ទៅ ៣ កន្លែង ឆ្ពោះទៅល្បឿនកំណើននៃឧស្សាហកម្ម logistics ប្រមាណ ៣០-៣៥% ក្នុងមួយឆ្នាំ។
វាយតម្លៃពីសក្តានុពលអភិវឌ្ឍរបស់ទីក្រុង ហាយផុង លោកស្រី ត្រឹន ធីហុងមិញ (Tran Thi Hong Minh) អតីតប្រធានវិទ្យាស្ថានស្រាវជ្រាវគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិម សន្និដ្ឋានថា “ទីក្រុង ហាយផុងមានមានភាពប្រៀបជាច្រើន ដើម្បីអភិវឌ្ឍ logistics និងតំបន់ពាណិជ្ជកម្មសេរី។ ការឆ្លៀកយកដោយប្រសិទ្ធភាព នូវ ប្រៀបខ្លាំងនៃទីតាំងភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងប្រភពធនធានមនុស្ស នឹងជួយឱ្យទីក្រុងនេះ ក្លាយជាមជ្ឈមណ្ឌល logistics របស់តំបន់ភាគខាងជើង និងអន្តរជាតិ នាពេលឆាប់ៗនេះ”។
រួមជាមួយនឹងទិសដៅនោះ លោក ប៊ូយ ង៉ុកហាយ (Bui Ngoc Hai) អនុប្រធានគណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ចទីក្រុងហាយផុង បានអះអាងថា “យើងខ្ញុំកំពុងខិតខំកសាងទីក្រុងហាយផុង ឱ្យក្លាយជាមជ្ឈមណ្ឌល logistics ទំនើប ប្រសិទ្ធភាព និងលំដាប់ពិភពលោក។ ប្រការនេះមិនត្រឹមតែបង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងតំបន់ប៉ុណ្ណោះ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍរួមនៃតំបន់ និងប្រទេសទាំងមូល”។
សម្លឹងមើលទូទៅ កម្លាំង logistics របស់តំបន់ភាគខាងជើងមិនមែនស្ថិតនៅក្នុងតំបន់នីមួយៗនោះទេ ប៉ុន្តែស្ថិតនៅក្នុងការតភ្ជាប់ និងគាំទ្រទៅវិញទៅមករវាងទីក្រុងក្វាងនិញ (Quang Ninh) និងទីក្រុង ហាយផុង (Hai Phong)។ បើសិនទីក្រុង ក្វាងនិញ មានប្រៀបខ្លាំងអំពីឈូងសមុទ្រជ្រៅ ផ្លូវសមុទ្រធម្មជាតិមានលក្ខណៈងាយស្រួល និងផ្ទៃដីធំទូលាយ ដើម្បីអភវឌ្ឍតំបន់ចំណតមានសមត្ថភាពទទួលនាវាធំៗ រួមជាមួយនឹងតំបន់សេដ្ឋកិច្ចសមុទ្រពហុវិស័យយ៉ាងណានោះ រីឯទីក្រុង ហាយផុង វិញ លេចធ្លោជាមួយនឹងសមត្ថភាពដឹកជញ្ជូនអន្តរជាតិដោយពហុមធ្យោបាយ ប្រព័ន្ធតំបន់ឧស្សាហកម្ម - ទីក្រុង តំណភ្ជាប់ជាមួយសេវាកម្ម logistics ទំនើប និងឌីជីថលូបនីយកម្មស្ថិតនៅកម្រិតខ្ពស់។
ប្រព័ន្ធកំពង់ផែទាំងពីរនេះ មិនប្រកួតប្រជែងដោយផ្ទាល់ ប៉ុន្តែបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក បង្កើតជាបណ្តាញភ្ជាប់គ្នា ក្នុងឈូងសមុទ្រតុងកឹង។ ទំនិញពីបណ្តាខេត្តនៃភាគខាងជើង និងច្រករបៀងសេដ្ឋកិច្ចឆ្លងដែន អាចជ្រើសរើសបណ្តាញកំពង់ផែក្វាងនិញ (Quang Ninh) ឬ កំពង់ផែហាយផុង (Hai Phong)អាស្រ័យលើយុទ្ធសាស្ត្រខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ តាមរយៈ នោះបង្កើនភាពទាក់ទាញចំពោះក្រុមហ៊ុនដឹកជញ្ជូតាមផ្លូវសមុទ្រ និង logistics ពិភពលោក។
ជាពិសេស រូបភាពអភិវឌ្ឍន៍នោះកាន់មានអត្ថន័យយុទ្ធសាស្ត្រនៅពេលដែលត្រូវបានដាក់ក្នុងស្មារតីនៃសេចក្តីសម្រេចលេខ 20 -NQ/TW ស្តីពីការកសាង និងអភិវឌ្ឍប្រទេសវៀតណាមក្លាយជាប្រទេសឆ្នេរសមុទ្ររឹងមាំ។ ប្រព័ន្ធកំពង់ផែនៃទីក្រុងក្វាងនិញ និងទីក្រុង ហាយផុង កំពុងក្លាយជាសក្ខីភាពដ៏រស់រវើកនៃដំណើរការសម្រេចបានគោលដៅអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រទំនើប បង្កើនសមត្ថភាព logistics ជាតិ និងបង្កើនជំហររបស់វៀតណាម ក្នុងបណ្តាញទំនិញសមុទ្រនៃតំបន់ និងអន្តរជាតិ៕
អត្ថបទ៖ ថុងធៀន - រូបថត៖ ទ្រិញបូ, កុងដាត, ថុងធៀន/ VNP














