ការពិតមិនអាចបំប្លែងបានទេ
ចាប់តាំងពីការបង្កើតប្រទេសកាលពីឆ្នាំ ១៩៤៥ រហូតដល់បច្ចុប្បន្ននេះ នីតិរដ្ឋសង្គមនិយមរដ្ឋវៀតណាមបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយអំពីធានាសិទ្ធិសេរីភាពខាងជំនឿសាសនាសម្រាប់ប្រជាជនគ្រប់រូប រួមចំណែកយ៉ាងសំខាន់ក្នុងការកសាងមហាសាមគ្គីភាពជាតិទាំងមូល ពង្រីកកម្លាំងរបស់ជាតិទាំងមូល ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។
សិទ្ធិសេរីភាពខាងជំនឿ និងសាសនាបានចែងក្នុងប្រការ ១ និង ២ មាត្រា ២៤ នៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ជាពិសេស៖ «១. មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពខាងជំនឿ និងសាសនា ធ្វើតាម ឬមិនធ្វើតាមសាសនាណាឡើយ។ បណ្តាជំនឿសាសនាជាសមភាពក្នុងច្បាប់; ២.រដ្ឋគោរព និងការពារសិទ្ធិសេរីភាពខាងជំនឿ និងសាសនា”។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិខ្មែរណាមបូ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញទៅទស្សនាវិទ្យាស្ថានព្រះពុទ្ធសាសនាថេរវាទនិកាយខ្មែរ នៅទីក្រុង កឹនថើ (Can Tho)។ លោកប្រធានរដ្ឋ ង្វៀន ស្វនភុក (Nguyen Xuan Phuc) ជូនវត្ថុអនុស្សាវរីយ៍ដល់វិទ្យាស្ថានព្រះពុទ្ធសាសនាថេរវាតនិកាយខ្មែរ។ រូបថត៖ ថុងញ៉ឹត-VNA

ក្នុងស្មារតីនោះ រដ្ឋវៀតណាមមិនប្រែប្រួលជានិច្ចនូវគោលនយោបាយគោរព និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនគ្រប់រូបក្នុងការអនុវត្តសិទ្ធិសេរីភាពខាងសាសនា និងជំនឿ ហើយកំពុងខិតខំ ដើម្បីធានាឱ្យបានល្អបំផុតនូវសិទ្ធិសេរីភាពខាងជំនឿសាសនា និងសមភាពរវាងបណ្តាសាសនា។
ដោយមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីស្ថាប័នរដ្ឋ ដើម្បីធានាថា បណ្តាសាសនាមានសកម្មភាពគោរពគោលការណ៍ដែលរដ្ឋសភា នីតិកាលទី XIV បានអនុម័តច្បាប់ស្តីពីច្បាប់ជំនឿ និងសាសនា នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៦។ បន្ទាប់មក រដ្ឋាភិបាលបានចុះហត្ថលេខា និងប្រកាសឱ្យអនុវត្តតាមសេចក្តីសម្រេចចិត្តលេខ ១៦២/២០១៧/ND-CP ដែលបានកំណត់យ៉ាងលម្អិតអំពីប្រការ និងវិធានការមួយចំនួន ដើម្បីអនុវត្តច្បាប់ស្តីពីជំនឿ និងសាសនា។
បន្ថែមពីលើនេះ ជាមួយសកម្មភាពផ្សេងៗទាក់ទងនឹងសាសនា ដូចជា៖ ការអប់រំ និងបណ្តុះបណ្តាលមន្ត្រីសង្ឃ សាសនា; សាងសង់ និងជួសជុលកន្លែងគោរពបូជាសាសនា; សកម្មភាពសប្បុរសធម៌ ការគាំពារសង្គម... ត្រូវបានកែឲ្យត្រឹមត្រូវក្នុងច្បាប់ពាក់ព័ន្ធមួយចំនួនដូចជា ច្បាប់ប្បវេណី ច្បាប់ដីធ្លី ច្បាប់បេតិកភណ្ឌ ច្បាប់អប់រំ ...
លើសពីនេះ រដ្ឋលើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គការសាសនា ដើម្បីផ្លាស់ប្តូរ និងសហប្រតិបត្តិការអន្តរជាតិ។ វៀតណាមក៏យកចិត្តទុកដាក់ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការពង្រីកសកម្មភាពទំនាក់ទំនងអន្តរជាតិរបស់អង្គការសាសនា។ ជារៀងរាល់ឆ្នាំ គណៈប្រតិភូរាប់រយនៃអង្គការ និងបុគ្គលកាន់សាសនាផ្សេងៗ នៅក្នុងប្រទេសចូលរួមក្នុងសកម្មភាពសាសនានៅក្រៅប្រទេស។ មន្ត្រីសង្ឃនៅឯបរទេសជាច្រើនបានចូលប្រទេសវៀតណាម ដើម្បីធ្វើសកម្មភាពសាសនា។
ដោយទទួលបានសមិទ្ធិផលនានាក្នុងសេរីភាពខាងសាសនា និងជំនឿ វៀតណាមបានជូនដំណឹងយ៉ាងសកម្មទៅកាន់បណ្តាប្រទេស និងអង្គការនានាដែលចាប់អារម្មណ៍ តាមរយៈការជួបជុំនិងធ្វើការ វេទិកាទ្វេភាគី និងពហុភាគី និងការសន្ទនាសិទ្ធិមនុស្សជាប្រចាំឆ្នាំជាមួយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប អូស្ត្រាលី ន័រវែស។
ទន្ទឹមនឹងការធានាសិទ្ធិសេរីភាពខាងជំនឿ និងសាសនារបស់មនុស្សគ្រប់គ្នា រដ្ឋវៀតណាមក៏ប្រឆាំងយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងអំពើរំលោភសិទ្ធិ ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់បុគ្គល និងអង្គការដទៃទៀតនៅក្នុងសង្គម។
ថ្មីៗនេះបានលេចចេញសកម្មភាពសាសនាខុសច្បាប់របស់ ហាម៉ន (Ha Mon) តឹនធៀនឌៀ (Tan Thien Dia) ...ផ្ទុយនឹងវប្បធម៌ប្រពៃណីរបស់ជាតិ ហើយមានសញ្ញានៃការឆ្លៀតយកប្រយោជន៍ផ្ទាល់; សកម្មភាពរបស់អង្គការប្រឆាំងដូចជា “សមាគមមិត្តភាពនៃអ្នកទោសនយោបាយ និងសាសនាវៀតណាម” “ពុទ្ធសាសនារបស់ព្រះពុទ្ធប្រឆាំង ហ័រហាវ (Hoa Hao” ) “ការិយាល័យយុត្តិធម៌ និងសន្តិភាពចំណុះព្រះជួយសង្គ្រោះមនុស្សលោកឲ្យផុតពីការលំបាកទីក្រុង ហូជីមិញ (Ho Chi Minh) "បងប្អូនដើម្បីប្រជាធិបតេយ្យ"...

ដើម្បីធានាបានការគោរពច្បាប់របស់នីតិរដ្ឋ និងការពារសិទ្ធិ និងផលប្រយោជន៍របស់អង្គការ និងបុគ្គលក្នុងសង្គម រដ្ឋបានបើកការកាត់ទោសជនល្មើសច្បាប់ប្រកបដោយម៉ឹងម៉ាត់។
នៅក្នុងប្រទេសណាក៏ដោយ សកម្មភាពសាសនាត្រូវបានកែឲ្យត្រឹមត្រូវ និងប្រតិបត្តិការតាមច្បាប់។ វៀតណាមតែងតែបង្ហាញសុច្ឆន្ទៈ និងបើកចំហក្នុងការពិភាក្សា និងផ្តល់ព័ត៌មានដល់ប្រទេស និងអង្គការនានាដែលចាប់អារម្មណ៍លើបញ្ហាសិទ្ធិមនុស្ស រួមទាំងសេរីភាពខាងសាសនា និងជំនឿ ថែមទាំងបានអញ្ជើញអង្គការអន្តរជាតិនានាមកបំពេញទស្សនាកិច្ចនិងមើលឃើញផ្ទាល់ភ្នែកនូវការខិតខំប្រឹងប្រែងជាក់ស្តែង ក៏ដូចជាការផ្លាស់ប្តូរជាវិជ្ជមានក្នុងការធានាសិទ្ធិសេរីភាពខាងជំនឿ និងសាសនានៅវៀតណាម។/.
- អត្ថបទ៖ ផុងធូ
- រូបថត៖ VNP; VNA
- បច្ចេកទេស ក្រាហ្វិក៖ ត្រាងញុង
- ប្រែសម្រួល៖ ង្វៀនយ៉ាង