អ្នករក្សាសំឡេងទ្រនៃជនជាតិម៉ុង (Mong) នៅភូមិ ឡាវចាយ (Lao Chai)

អ្នករក្សាសំឡេងទ្រនៃជនជាតិម៉ុង (Mong) នៅភូមិ ឡាវចាយ (Lao Chai)

នៅក្នុងភូមិឡាវចាយ (Lao Chai) ១ ឃុំ ឃុនហា(Khun Ha) ខេត្តឡាយចូវ (Lai Chau)  សំឡេង ទ្រប្រពៃណីរបស់​ជនជាតិ​ម៉ុង (Mong) នៅតែបន្លឺឡើង នៅ​កណ្តាលព្រៃភ្នំ នៅភាគ​ពាយ័ព្យ​​នៃប្រទេស​វៀតណាម។ ដោយដៃដ៏ប៉ិនប្រសប់ និង​ក្តី​ស្រឡាញ់ ចំពោះវប្បធម៌ជនជាតិម៉ុង លោក គូ អាឡុង (Cu A Long) កំពុងរក្សាសិប្បកម្មធ្វើ និង​កូតទ្រ​ប្រពៃណីនេះដោយ​ស្ងៀម​ស្ងាត់ ​រួមចំណែក​​អភិរក្សផ្នែកមួយដ៏មានតម្លៃ​ នៃ​បេតិកភណ្ឌ​វប្បធម៌​របស់​សហគមន៍ជនជាតិ​ម៉ុង​ ក្នុង​ជីវិត​សម័យ​ទំនើប។

លោក គឺ អា ឡុង (Cu A Long) ជាអ្នកស្រុកនៅភូមិឡាវចាយ  ១ (Lao Chai) (ខេត្តឡាយចូវ (Lai Chau)) នៅ​ក្បែរ​ទ្រ   ដែលជា​ឧបករណ៍ភ្លេងពិសេសមួយប្រភេទ ហើយ​តភ្ជាប់យ៉ាង​ជិតស្និទ្ធនឹង​ជីវិតខាងវិញ្ញាណ និងសកម្មភាពវប្បធម៌​របស់​ជនជាតិម៉ុង​ (Mong) នៅតំបន់ព្រៃភ្នំ ឡាយ ចូវ ។ រូបថត៖ ថាញ់យ៉ាង/ VNP

ក្នុង​ចំណោមបណ្តាជួរផ្ទះនៃភូមិឡាវចាយ (Lao Chai) លោក គូ អាឡុង (Cu A Long) នៅតែយក​ចិត្ត​ទុក​ដាក់​លើ​ការធ្វើទ្រនីមួយៗ ដោយហ្មត់ចត់ ធ្វើចេញឧបករណ៍ភ្លេងតភ្ជាប់ យ៉ាងជិតស្និទ្ធនឹងជីវិតខាងស្មារតីនៃបងប្អូនជនជាតិម៉ុង ជាច្រើន​ជំនាន់​មកហើយ។ ចំពោះ​លោក ឡុង (Long) ទ្រនីមួយៗ ​មិនមែនគ្រាន់តែជាផលិតផល​សិប្បកម្មនោះទេ ប៉ុន្តែវាក៏ជា​មធ្យោបាយ​មួយ​ ដើម្បី​រក្សាសំឡេងពិសេសនៃតំបន់ព្រៃភ្នំ និង​ការចងចាំ​វប្បធម៌របស់​ប្រជាជនម៉ុងផងដែរ។

លោក ឡុង (Long) បានមានប្រសាសន៍ថា ការធានាបាននូវភាពត្រង់ និងតុល្យភាពដាច់ខាត នៃ ដងទ្រ​មាន​សារៈសំខាន់ខ្លាំងណាស់។ រូបថត៖ តាត សឺន/ VNP
 

លោក គូ អាឡុង (Cu A Long)បាននិយាយថា៖ «ដើម្បីធ្វើទ្រមួយ​គ្រឿង សិប្បករមិនត្រឹមតែមាន​ដៃ​ប៉ិន​ប្រស​ប់​​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគេអាចកូតទ្រ និង​មានអារម្មណ៍ ក្នុងការស្តាប់ដឹងពីសំឡេងទៀតផង។ ដោយ​ការយល់​ដឹង​នេះ ជួយពួកគេបង្កើត​ទ្រ​ ដែលមានសំឡេងត្រឹមត្រូវតាមស្តង់ដារ ខ្ទ័រ និង​ពោរ​ពេញ​ទៅ​ដោយ​អារម្មណ៍រំភើប។ 

នៅក្នុងបរិយាកាសស្ងប់ស្ងាត់នៃភូមិឡាវចាយ ១ លោក គូ អាឡុង នៅតែឧស្សាព្យាយាមនិងធ្វើការ ក្បែរបំណែកឈើ ដើម្បីច្នៃដងទ្រ។ រូបថត៖ ថាញ់យ៉ាង/ VNP
 

កាលពីមុន ទ្ររបស់ជនជាតិម៉ុង​ ធ្លាប់តែបាន​ធ្វើ​ពីឫស្សី ប៉ុន្តែ វត្ថុធាតុដើមនេះងាយនឹងពុកទៅ និង​មានអាយុ​កាល​ខ្លី។ ដើម្បីធ្វើទ្រ​មួយគ្រឿង​ប្រើប្រាស់បានយូរ លោក ឡុង  (Long) បានប្តូរទៅ​ប្រើឈើ​វិញ។ ដោយប្រើប្រាស់ស្នូលខាង​ក្នុង​នៃ​ដើមឈើ​ ដែល​យកពីព្រៃមក គាត់បានបង្កើតបំពង់សំនៀង ខួងរន្ធ ដំឡើងដងទ្រ ហើយបន្ទាប់​មករំលីងផ្នែកនីមួយៗ។ ផ្នែកដូចជាដងទ្រ ព្រលួត យ៉ងទាំងអស់ត្រូវបានធ្វើពីឈើរឹងមាំ ជួយឲ្យខ្សែទ្រតឹង ដើម្បីសំឡេងពីរោះ និងច្បាស់។ ជាពិសេសឆាកត្រូវបានធ្វើពីរោមនៃកន្ទុយសេះ ដែលជាវត្ថុធាតុដើមប្រពៃណី ដែលបង្កើតសំឡេងទន់ ប៉ុន្តែច្បាស់សាល់។

លោក គឺ អា ឡុង (Cu A Long) កំពុងពិនិត្យមើល​កម្រាស់​ប្រអប់សំនៀង ដែលជាផ្នែកលម្អិតតូចមួយ ប៉ុន្តែមានឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើសំឡេងនៃឧបករណ៍ភ្លេង។ រូបថត៖ ថាញ់យ៉ាង/ VNP
 
 

ក្រៅពីមុខងារ ទ្រក៏មានតម្លៃសោភ័ណភាព​ផងដែរ​។ នៅលើ​ដងទ្រ គាត់តែងតែឆ្លាក់រូបភាព​សត្វ​ស្លាប ក្ងោក ជីងចក់ ឬលំនាំ​ដែល​ជិតស្និទ្ធនឹងជីវិត​ នៅ​តំបន់​ភ្នំខ្ពស់  ដែលបង្កើតលក្ខណៈ​ពិសេស​​សម្រាប់​ទ្រ​នីមួយៗ។

សព្វថ្ងៃនេះ ភ្ញៀវទេសចរជាច្រើន ​ដែលស្នាក់នៅផ្ទះ​សំ​ណាក់​ក្នុងភូមិ តែងតែទិញទ្រ​ដែល​ធ្វើ​ជាវត្ថុអនុស្សាវរីយ៍​។ អ្វី​ដែល​សំខាន់ជាងនេះទៅទៀត គឺសំឡេងទ្រ​នៅតែ​មាន​វត្តមាន នៅ​ក្នុ​ង​​ពិធីបុណ្យនានា​ និងសកម្មភាព​វប្បធម៌​​របស់​ភូមិជារៀងរហូត​រួមចំណែកតំណភ្ជាប់សាមគ្គី​ក្នុង​សហគមន៍​។


លោក ង្វៀន ថាញ់ សឺន (Nguyen Thanh Son)  អនុប្រធាន​ការិយាល័យវប្បធម៌ និងសង្គម​កិច្ច​នៃឃុំ​ឃុនហា (Khun Ha) បាន​ចែករំលែកថា៖ «ការអភិរក្សទ្រមិនត្រឹមតែជាការរក្សា​ឧបករណ៍​ភ្លេងប៉ុណ្ណោះទេ ប៉ុន្តែ​នេះក៏ជាការអភិរក្សអត្ត​សញ្ញាណ​​​វប្បធម៌របស់ជនជាតិ​ម៉ុង​ (Mong) ផងដែរ ព្រមទាំង​ផ្ដល់​ឱកា​ស​អភិវឌ្ឍទេសចរណ៍សហគមន៍ និងបង្កើនប្រាក់​ចំណូល​​សម្រាប់បងប្អូនជនរួមជាតិ»

លោកមិនត្រឹមតែធ្វើទ្រប៉ុណ្ណោះទេ លោក ឡុង (Long) ក៏ កូតទ្រ ដើម្បីសាកល្បងសំឡេងមុនពេលសម្រេចទ្រផងដែរ។ រូបថត៖ ថាញ់យ៉ាង/ VNP

ក្នុងលំហូរនៃភាពទំនើប ការតស៊ូរបស់លោក គូ អាឡុង (Cu A Long) កំពុងជួយឱ្យសំឡេងទ្ររបស់ជនជាតិម៉ុងបន្តបន្លឺ សំឡេង​និទានរឿងរ៉ាវវ​វប្បធម៌នៃតំបន់ព្រៃភ្នំនៃភាគពាយ័ព្យ ជូនចំពោះមនុស្ស​ជំនាន់​ក្រោយ​​

អត្ថបទ៖ ង៉នហា - រូបថត៖ តាតសឺន ថាញ់យ៉ាង/ VNP


top