អាស៊ាន - ជប៉ុន៖ រួមឆន្ទៈ និងសកម្មភាពដើម្បីបរិស្ថាន
បញ្ហាប្រឈមដ៏សំខាន់ដែលអាស៊ាន ត្រូវប្រឈមមុខក្នុងប៉ុន្មានទស្សវត្សរ៍ខាងមុខ គឺតម្រូវការតុល្យភាពកំណើនសេដ្ឋកិច្ច ក្នុងពេលកាត់បន្ថយបំភាយឧស្ម័នកាបូន។ សកម្មភាពដើម្បីបរិស្ថានបៃតង គឺមិនអាចពន្យាពេលឡើយ ទាមទារប្រទេសនានាក្នុងតំបន់ត្រូវ “រួមឆន្ទៈ ប្តេជ្ញាខ្ពស់ និងសកម្មភាពម៉ឹងម៉ាត់ ឆ្ពោះទៅរកអាស៊ីមួយអភិវឌ្ឍ ដែលមានការបំភាយឧស្ម័នស្មើនឹងសូន្យ”។
ក្នុងអង្គសន្និសីទកំពូលដំបូង រវាងថ្នាក់ដឹកនាំអាស៊ាន និងជប៉ុន អំពី “សហគមន៍ដែលមានការបំភាយឧស្ម័នស្មើនឹងសូន្យ នៅអាស៊ាន” (AZEC) លោកនាយករដ្ឋមន្រ្តីជប៉ុន Kishida Fumio អះអាងថា AZEC មានតួនាទីសំខាន់ក្នុងការជំរុញដំណើរផ្លាស់ប្តូរថ្មី គាំទ្រការពង្រាយ ការកសាងប្រព័ន្ធផ្គត់ផ្គង់តម្លាភាព រស់រវើក រឹងមាំ និងមានជំនឿទុកចិត្ត។ ទន្ទឹមនោះ បើកទូលាយទីផ្សារថាមពលស្អាត និងបច្ចេកវិទ្យាជឿនលឿន ជំរុញការអភិវឌ្ឍ និងសហការគោលនយោបាយ អំពីការបង្វែថាមពល សមស្របនឹងស្ថានភាព លក្ខណៈនៃប្រទេសនីមួយៗ ព្រមទាំងជំរុញទំនាក់ទំនងរដ្ឋ ឯកជន និងសហការដៃគូឯកជន ដើម្បីជំរុញបទដ្ឋានបង្វែថាមពលនៅតំបន់។
ចូលរួមសន្និសីទ នាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) បានបញ្ចេញមតិខ្លាំងៗអំពីការប្តេជ្ញាចិត្ត និងសកម្មភាពម៉ឹងម៉ាត់របស់វៀតណាម ក្នុងការអនុវត្តសន្យាដែលបានដាក់ចេញ ក្នុងនោះមានម្ចាស់ការបង្កើនសហប្រតិបត្តិការ ដើម្បីសម្រេចបានគោលដៅទាំងបី គឺកាត់បន្ថយបំភាយកាបូន ធានាសន្តិសុខថាមពល និង កំណើនសេដ្ឋកិច្ច នៅអាស៊ី។ ទន្ទឹមនោះ បានសឱ្យឃើញថា ប្រទេសនានានៅអាស៊ាន និងជប៉ុនត្រូវការសហប្រតិបត្តិការមាំ ដើម្បីកសាងតំបន់អាស៊ី - ប៉ាស៊ីហ្វីក មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វីក បើកទូលាយ បរិយាបន្ន និងចូលរួមជំរុញសន្តិភាព ស្ថេរភាពក្នុងតំបន់ ជាពិសេសគឺធានាការគោរពចំពោះច្បាប់អន្តរជាតិ ក្នុងនោះមានសន្ធិសញ្ញានៃអង្គការសហប្រជាជាតិអំពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ ចែករំលែកអំពីបម្រែបម្រួលអាកាសធាតុ មានផលប៉ះពាល់មួយថ្ងៃកាន់តែច្រើនឡើង ហើយអះអាងថានឹងទទួលខុសត្រូវចំពោះសកលលោក និងមនុស្សលោក វៀតណាមបានពង្រាយវិធានការសម្រាប់ការអនុវត្តសន្យាក្នុងអង្គសន្និសីទ COP26 លេចធ្លោគឺការកសាងយុទ្ធសាស្រ្ត និងផែនការជាតិដូចជា យុទ្ធសាស្រ្តជាតិអំពីបម្រែបម្រួលអាកាសធាតុ យុទ្ធសាស្រ្តកំណើនបៃតង ផែកការអគ្គិសនី៨ ឆ្ពោះទៅរកថាមពលបង្កើតឡើងវិញជាស្នូល អភិវឌ្ឍស្រូវគុណភាពខ្ពស់ចំនួន១លានហិកតា មានការបំភាយទាប។ កសាង និងអនុវត្តការរួមចំណែក ដែលប្រទេសសម្រេចដោយខ្លួនឯង (NDC)។ ចេញផ្សាយផែនការអនុវត្ត JETP និងផែនការប្រមូលផ្តុំប្រភពធនធាន សម្រាប់ពង្រាយ JETP។ បាន និងកំពុងកសាងរបប និងសុក្រិតក្របខណ្ឌច្បាប់ រួមមានច្បាប់ប្រេងឥន្ទនៈ ច្បាប់ដីធ្លី ច្បាប់អគ្គិសនី តាមទិសដៅជំរុញអភិវឌ្ឍថាមពលបង្កើតឡើងវិញ តាមយន្តការទីផ្សារ អភិវឌ្ឍ biomass power និង carbon credit។
ដើម្បីចូលរួមចំណែកតថូបនីយកម្មគោលដៅរបស់ AZEC នាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) ដាក់សំណើ នៅពេលខាងមុខត្រូវប្រមូលផ្តុំការស្រាវជ្រាវ អភិវឌ្ឍ ពិពិធកម្ម ប្រភពថាមពលស្អាត និងបច្ចេកវិទ្យាថ្មី ជំរុញថែមទៀតការបង្វែបច្ចេកវិទ្យា ដើម្បីធានាប្រភពថាមពលស្អាត បានប្រើប្រាស់ទូទៅ ឆ្លើយតបបានសមត្ថភាពសំណងនៅតំបន់អាស៊ី។ ធានាបង្វែថាមពលស្អាតសមស្រប់នឹងលក្ខណៈនៃប្រទេសនីមួយៗ។ ទន្ទឹមនោះ បង្កើតយន្តការហិរញ្ញវត្ថុអាកាសធាតុថ្មី សហការរដ្ឋ ឯកជន និងក្នុងតំបន់ឯកជន ដើម្បីបង្កលក្ខណៈសម្រាប់ប្រទេសនានា ដែលកំពុងអភិវឌ្ឍបានប្រើប្រាស់ប្រភពដើមទុនអនុគ្រោះ។ បង្កើនសហប្រតិបត្តិការអំពីការបណ្តុះបណ្តាលធនធានមនុស្សគុណភាពខ្ពស់ គ្រប់គ្រងវៃឆ្លាត់ និងសុក្រិតរបបទីផ្សារទំនើប សមស្រប មានប្រសិទ្ធភាពចំពោះប្រទេសនីមួយៗ។
មុននោះ ចូលរួមអង្គសន្និសីទលើកទី២៨ ភាគីទាំងឡាយដែលចូលរួមសន្ធិសញ្ញាក្របខណ្ឌ នៃអង្គការសហប្រជាជាតិ អំពីបម្រែបម្រួលអាកាសធាតុ (COP28) នាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) បានបញ្ចេញទិសដៅសហប្រតិបត្តិការរួមមានការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ តាមរយៈការប្រើប្រាស់នៅលើសកលលោក ទូទាំងប្រជាជន ព្រមទាំងលើកកម្ពស់ពហុភាគីនិយម ធានាគ្មាននរណាឬប្រទេសណាមួយ ត្រូវបោះបង់ឲ្យនៅខាងក្រោយ។ បញ្ចេញខ្លឹមសាច្នៃប្រឌិតផ្លាស់ប្តូរថ្មី វិទ្យាសាស្រ្តបច្ចេកវិទ្យា ក្លាយជាវិស័យសហប្រតិបត្តិការស្នូល និងជំរុញហិរញ្ញវត្ថុអនុគ្រោះសម្រាប់អាកាសធាតុ ធ្វើជាចន្ទល់ ជួយបើកសោរគោលដៅអាកាសធាតុសកលលោក។
វៀតណាមជឿជាក់ថា ជាមួយការប្តេជ្ញាចិត្ត សកម្មភាពខ្លាំង នឹងការជំនួយដ៏សកម្មដែលមានប្រសិទ្ធភាពពីប្រទេសអភិវឌ្ឍមកចំពោះប្រទេសកំពុងអភិវឌ្ឍ អាស៊ីមួយដែលបំភាយឧស្ម័នស្មើសូន្យនោះ នឹងក្លាយជាការពិត នាំមកនូវភាពសម្បូររុងរឿង សម្រាប់សហគមន៍នៃប្រទេសនានាក្នុងអាស៊ី អនាគតចីរភាពនឹងមាននៅលើសកលលោក។
អត្ថបទ៖ កាសែតរូបភាពវៀតណាម/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម AFP Xihua(ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានចុះផ្សាយ)
បច្ចេកវិទ្យា ក្រាហ្វីក៖ ត្រាងញូង
ប្រែសម្រួល៖ រីកើង