អាស៊ានទប់ស្កាត់បញ្ហាប្រឈមរួម
ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ សន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ (AMM-55) និងសន្និសីទពាក់ព័ន្ធផ្សេងៗ ដែលបានប្រព្រឹត្តទៅនៅរាជរដ្ឋធានីភ្នំពេញ ប្រទេសកម្ពុជា រួមមានសកម្មភាពចំនួន២០ ក្នុងក្របខណ្ឌ ASEAN, ASEAN+1, ASEAN+3 សន្និសីទកំពូលអាស៊ីបូព៌ា (EAS) និងវេទិកាតំបន់អាស៊ាន (ARF)។ ក្រោមស្មារតី “អាស៊ានធ្វើសកម្មភាព៖ រួមទប់ស្កាត់បញ្ហាប្រឈមរួម” ប្រទេសនានាបានសន្យាខិតខំពង្រាយផែនការកសាងសហគមន៍ កសាងចក្ខុវិស័យអាស៊ាន ក្រោយឆ្នាំ២០២៥។
តាមនោះ ប្រទេសនានាបានពិភាក្សាអំពីការតភ្ជាប់ បម្រួញប្រហោងចន្លោះនៃការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការនាវាចរណ៍ ទប់ស្កាត់បម្រែបម្រួលអាកាសធាតុ សន្តិសុខស្បៀងអាហារ និងថាមពល។ រួមជាមួយនឹងការខិតខំស្តាឡើងវិញ រដ្ឋមន្រ្តីនានាបានសង្កត់ធ្ងន់ ត្រូវសហប្រតិបត្តិការស្រាវជ្រាវ ផលិត vaccine ពង្រឹងប្រព័ន្ធសុខាភិបាល នៅប្រទេសនានាក្នុងតំបន់។ បណ្តាប្រទេសបានឯកភាព អាស៊ានត្រូវពង្រីកករណីយកិច្ច រក្សាសាមគ្គីភាព សកម្មភាពជាធ្លុងមួយ និងប្រតិកម្មរស់រវើក នៅរាល់ស្ថានភាពទាំងអស់។
រៀបរាប់ចំណាប់អារម្មណ៍អំពីការរក្សាសាមគ្គីភាព និងតុល្យភាពរបស់អាស៊ាន បំផុតគឺតួនាទី "អន្តរការីពិត" រដ្ឋមន្រ្តី ប៊ូយ ថាញសើន (Bui Thanh Son) លើកទឹកចិត្ត ប្រទេសនានាត្រូវអត់ធ្មត់លើគោលជំហររួម អំពីបញ្ហាសមុទ្រខាងកើត តស៊ូពង្រីកបរិស្ថានងាយស្រួល សម្រាប់កម្រងប្រតិបត្តិភាគីនានា នៅសមុទ្រខាងកើត (COC) មានសុពលភាពនិងប្រសិទ្ធភាព សមស្របនឹងច្បាប់អន្តរជាតិ UNCLOS 1982។ រដ្ឋមន្រ្តីក៏មានអំណះអំណាងសាឡើងវិញ នូវគោលជំហរជាធ្លុងមួយរបស់វៀតណាម អំពីបញ្ហាអន្តរជាតិក៏ដូចជាតំបន់ ដូចការជម្លោះប្រទូសនៅប្រទេសអ៊ុយក្រែន ការប្រកួតប្រជែងនឹងប្រទេសមហាអំណាច និងស្ថានភាពនៅប្រទេសមីយ៉ានម៉ា។
ក្នុងក្របខណ្ឌសន្និសីទ AMM - 55 និងសន្និសីទពាក់ព័ន្ធផ្សេងៗ រដ្ឋមន្រ្តីការបរទេស ប៊ូយ ថាញសើន (Bui Thanh Son) បានដឹកនាំគណៈប្រតិភូវៀតណាម ចូលរួមសន្និសីទរដ្ឋមន្រ្តីការបរទេស ASEAN+1 និង ASEAN+3, សន្និសីទកំពូលអាស៊ីបូព៌ា (EAS), វេទិកាតំបន់អាស៊ាន (ARF), សន្និសីទគណៈកម្មការសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លេអ៊ែរ, រដ្ឋមន្រ្តីការបរទេសអាស៊ាន ចរចាជាមួយនឹងតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន អំពីសិទ្ធិមនុស្ស (AICHR), សហអធិបតីនៃសន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ាននិងកូរេខាងត្បូង, រួមនឹងរដ្ឋមន្រ្តីប្រទេសនានាចូលសម្តែងការគួរសមចំពោះនាយករដ្ឋមន្ត្រី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន, កិច្ចប្រជុំនឹងប្រទេសអាមេរិក ឥណ្ឌា អូស្រ្តាលី កាណាដា New Zealand សហព័ន្ធអ៊ឺរ៉ុប និងសហព័ន្ធរុស្ស៊ី។
ក៏នាឱកាសនេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានចេញប្រកាសអំពីស្ថានការប្រែប្រួលនៅច្រកសមុទ្រតៃវ៉ាន ហើយសម្តែងពីការព្រួយបារម្ភ អំពីហានិភ័យអស្ថេរភាព ផលវិបត្តិធ្ងន់ធ្ងរ និងពិបាកប៉ានស្មាន់ចំពោះតំបន់នេះ។ ការប្រកាសអំពាវនាវឱ្យមានភាពអត់ធ្មត់បំផុត គោរពគោលការណ៍ធម្មនុញ្ញ នៃអង្គការសហប្រជាជាតិ និង TAC។ ប្រទេសនានានៅអាស៊ាន បានអះអាងសាឡើងវិញគាំទ្រគោលនយោបាយ “ប្រទេសចិនតែមួយ”, លើកកម្ពស់សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ រួមអត្ថិភាពសន្តិភាព និងប្រកួតប្រជែងត្រឹមត្រូវ ដើម្បីគោលដៅសន្តិភាព សន្តិសុខ ស្ថេរភាព អភិវឌ្ឍន៍បរិយាបន្ន និងចីរភាព។
ក្រោមស្មារតីចរចាស្មោះត្រង់ ប្រទេសនានាបានចំណាយពេលវេលាពិភាក្សានូវបញ្ហាតំបន់និងអន្តរជាតិជាច្រើន។ រដ្ឋមន្រ្តី ប៊ូយ ថាញសើន (Bui Thanh Son) រៀបរាប់អំពីបញ្ហាព្រួយបារម្ភ ជាពិសេសលើកកម្ពស់សារៈសំខាន់ នៃការចរចា សហប្រតិបត្តិការដោយសុឆន្ទៈ និងចូលរួមចំណែកទទួលខុសត្រូវ ដើម្បីគោលដៅរួមគឺ សន្តិភាព សន្តិសុខ ស្ថេរភាព និងអភិវឌ្ឍន៍។
ទន្ទឹមនោះ រដ្ឋមន្រ្តី ប៊ូយ ថាញសើន (Bui Thanh Son) បានជួបរដ្ឋមន្រ្តីការបរទេសនៃប្រទេសចិន ជប៉ុន កូរេខាងត្បូង រុស្ស៊ី អាមេរិក ឥណ្ឌា អូស្រ្តាលី New Zealand កាណាដា ព្រះរាជាណាចក្រអង់គ្លេស បង់ក្លាដែស ប៉ាគីស្ថាន ទីម័រឡេស្តេ និងតំណាងជាន់ខ្ពស់អ៊ឺរ៉ុប ស្តីអំពីគោលនយោបាយការទូត និងសន្តិសុខ។
* នៅសន្និសីទគណៈកម្មការសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ប្រទេសនានាបានសន្យាអនុវត្តសន្ធិសញ្ញា SEANWFZ ឯកភាពពន្យាពេលផែនការដំណើរការ SEANWFZ សម្រាប់ដំណាក់កាល ២០២២ - ២០២៦។ ប្រទេសនានាក៏ឯកភាពជំរុញពិគ្រោះជាមួយនឹងប្រទេស ដែលមានអាវុធនុយក្លេអ៊ែរ ដើម្បីចុះហត្ថលេខាលើពិធីសារ SEANWFZ។
* នៅកិច្ចចរចា រវាងរដ្ឋមន្រ្តីការបរទេស ជាមួយនឹងតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន អំពីសិទ្ធិមនុស្ស (AICHR) បណ្តារដ្ឋមន្រ្តីសាទរ AICHR ក្នុងដំណើរពង្រាយផែនការដំណាក់កាល២០២១ - ២០២៥ លើកទឹកចិត្ត AICHR បន្តជំរុញការចរចា ចម្រុះសិទ្ធិមនុស្ស បំផុតគឺក្រុមមនុស្សងាយរងរបួស នៅក្នុងស្នូលសហគមន៍។
ចំពោះការប្រព្រឹត្តទៅកន្លងមកនេះ នៅក្នុងតំបន់ រដ្ឋមន្រ្តីបានរំលឹកគោលជំហរនៃអាស៊ាននិងវៀតណាមសាឡើងវិញ អំពាវនាវភាគីនានាត្រូវអត់ធ្មត់ ជៀសវាងស្ថានភាពស្មុគស្មាញ ដំណោះស្រាយការខ្វែងគំនិត ជៀសវាងដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ ធម្មនុញនៃអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍ (TAC)។ រដ្ឋមន្រ្តីក៏បានឱ្យដឹងថាអាស៊ាននឹងរក្សាចូលរួមជាមួយនឹងប្រទេសមីយ៉ានម៉ា ជំរុញដំណើរការព្រមព្រៀងជាមួយនឹងចំណុចទាំង៥ របស់ថ្នាក់ដឹកនាំអាស៊ាន ដើម្បីផលប្រយោជន៍នៃប្រជាជនប្រទេសមីយ៉ានម៉ា និងដើម្បីសន្តិភាព ស្ថេរភាព អភិវឌ្ឍន៍ក្នុងតំបន់។
ក៏នៅព្រឹត្តិការណ៍នេះដែរ រដ្ឋមន្រ្តីការបរទេសអាស៊ាន ធ្វើសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារបើកទូលាយ TAC សម្រាប់ដាណឺម៉ាក ក្រិក ហូឡង់ អូម៉ង់ អេមីរ៉ាតអារ៉ាប់ និងកាតា៕
អនុវត្ត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រែសម្រួល៖ រីកើង